ដូច្នេះ ចូររៀនស្វែងរកព្រះគុណរបស់ព្រះជាម្ចាស់ ដោយតយុទ្ធជាមួយនឹងការមិនបានដឹងខ្លួនដែលជាទូទៅកើតឡើងតាមរយៈការស្គាល់។ ហើយចូរមានអំណរក្នុងអ្វីដែលលោកអ្នករកឃើញ ដោយទូលសូមឲ្យព្រះជាម្ចាស់ប្រទានមកកាន់លោកអ្នកនូវដួងចិត្តដែលបរិសុទ្ធ ហើយពេញទៅដោយភាពអរសប្បាយដែលទ្រង់មានលើព្រះគុណរបស់ទ្រង់ ហើយថែមទាំងរំពឹងឲ្យឃើញ និងទទួលបានបទពិសោធន៍លើសដើមនៅថ្ងៃស្អែកជាងថ្ងៃនេះ។

លោកអ្នកបានឃើញព្រះគុណចុងក្រោយនៅពេលណា?
តើលោកអ្នកដឹងទេថា យើងអាចឃើញព្រះគុណបាន—ដោយដឹងថាព្រះគុណរបស់ព្រះជាម្ចាស់ដែលយើងមិនស័ក្តិសមនឹងទទួលពេលខ្លះបានលេចចូលមកក្នុងពិភពលោករបស់យើងក្នុងរបៀបដែលយើងអាចយល់បាន? យើងដឹងថា យើងអាចធ្វើបាន ពីព្រោះលោក បាណាបាស បានឃើញព្រះគុណក្នុងក្រុមជំនុំដែលកំពុងរីកចម្រើននៅឯទីក្រុងអាន់ទីយ៉ូក។ លោកគ្រូ លូកា ស្វាគមន៍យើងឲ្យចូលក្នុងអ្វីដែលគាត់បានទទួលបទពិសោធន៍៖
«កាលគាត់ទៅដល់ ហើយបានឃើញព្រះគុណនៃព្រះ នោះគាត់មានសេចក្ដីអំណរ ក៏ទូន្មានគេគ្រប់គ្នា ឲ្យសំរេចចិត្តនឹងនៅជាប់ក្នុងព្រះអម្ចាស់» (កិច្ចការ ១១:២៣)។
នៅពេលដែលលោក បាណាបាស បានមកលេងក្រុមជំនុំនោះ គាត់បានឃើញព្រះគុណរបស់ព្រះជាម្ចាស់ គាត់មានសេចក្ដីអំណរ ហើយគាត់ក៏បានលើកទឹកចិត្តពួកគេឲ្យបន្តនៅមានភាពស្មោះត្រង់។ គាត់បានឃើញព្រះគុណរបស់ព្រះជាម្ចាស់។ តើការនោះមានលក្ខណៈយ៉ាងដូចម្ដេច—ក្នុងការដែលព្រះគុណងើបឡើងចេញពីដំណឹងល្អដែលគាត់បានប្រកាស ហើយបើកឲ្យឃើញនៅមុខគាត់ ដែលមិនមានលក្ខណៈផ្សាំង ហើយក៏មិនអាចបដិសេធបាន ក្នុងការដែលព្រលឹងមិនមានជីវិតបានមានជីវិតចំពោះព្រះជាម្ចាស់ ហើយក្លាយជាប្រភពល្អ ក្នុងការដែលក្រុមជំនុំដុះឡើង ក្នុងលក្ខណៈដែលមានពណ៌បៃតងដូចនៅខែភ្លៀង និងចេញពីផេះនៃអំពើបាប? អូ៎! ការមានព្រះគុណក្នុងការឃើញដូចដែលគាត់បានឃើញដែរ។
ហើយព្រះជាម្ចាស់ក៏នៅបន្តប្រទាននូវព្រះគុណដូចនោះ—ហើយប្រទានឲ្យមានភ្នែកក្នុងការឃើញនូវអ្វីដែលទ្រង់បានសម្រេចឡើង—ប្រសិនបើយើងដូចជាលោក បាណាបាស រៀនអំពីរបៀបក្នុងការមើលដែរ។
តើព្រះគុណមានលក្ខណៈដូចម្ដេច?
ហេតុអ្វីបានជាលោក បាណាបាស ទៅទីក្រុងអាន់ទីយ៉ូក? ការបៀតបៀនបានបណ្ដេញឲ្យមនុស្សស្មោះត្រង់ចាកចេញពីក្រុមជំនុំនៅឯទីក្រុងយេរូសាឡឹមទៅកន្លែងដូចជាទីក្រុងភេនីស ទីក្រុងគីប្រុស នឹងទីក្រុងអាន់ទីយ៉ូក (កិច្ចការ ១១:២០)។ មនុស្សទាំងនោះត្រូវបានគេបណ្ដេញចេញពីផ្ទះរបស់ខ្លួនឲ្យទៅទីកន្លែងចម្លែកៗដែលមានមនុស្សចម្លែកៗ (ដែលភាគច្រើនស្អប់នូវអ្វីដែលពួកគាត់ជឿលើ)។ ទោះជាយ៉ាងណាក៏ដោយក៏ពួកគាត់នៅបន្តប្រកាសសេចក្ដីសង្ឃឹមទៅកាន់អស់អ្នកដែលពួកគាត់ជួបដែរ។ «ព្រះហស្តព្រះអម្ចាស់ក៏នៅជាមួយនឹងគេ ហើយមានមនុស្សជាច្រើនបែរមកឯព្រះអម្ចាស់វិញ ដោយមានជំនឿ» (កិច្ចការ ១១:២១)។ ពួកគាត់ទុកចិត្តលើព្រះជាម្ចាស់ ពួកគាត់ស្រឡាញ់មនុស្សបាត់បង់ ហើយព្រះគុណក៏បានធ្លាក់មកលើពួកគាត់។
ពួកសាវ័កបានឮអំពីអ្វីដែលកំពុងតែបានកើតឡើង (កិច្ចការ ១១:២២) ហើយពួកគាត់ចង់ឮបន្ថែមទៀត ដូច្នេះពួកគាត់ក៏បានចាត់លោក បាណាបាស ឲ្យទៅ។ ហើយនៅពេលដែលគាត់បានទៅដល់ នោះគាត់ «បានឃើញព្រះគុណនៃព្រះ» (កិច្ចការ ១១:២៣)។ ខណៈពេលដែលគាត់កំពុងតែដើរនៅក្នុងទីក្រុង នោះគាត់ក៏បានឃើញថា ព្រះគុណមិនគ្រាន់តែជាគំនិត ឬក៏ជាពាក្យផ្នែកទេវវិទ្យាដូចនោះទេ ប៉ុន្តែគឺជាការរស់រវើក និងព័ន្ធកិច្ចដ៏ភ្ញាក់ផ្អើលរបស់ព្រះជាម្ចាស់។ គឺព្រះជាម្ចាស់ផ្ទាល់ដែលកំពុងធ្វើការក្នុងមនុស្សទន់ខ្សោយ នឹងមានភាពពិបាកគ្រប់គ្រងលើ។ ប៉ុន្តែ តើគាត់បានឃើញអ្វីយ៉ាងជាក់លាក់ទៅ?
តាមពិតទៅ យើងបានឃើញរួចហើយនូវចម្លើយដ៏ច្បាស់លាស់៖ «ព្រះហស្តព្រះអម្ចាស់ក៏នៅជាមួយនឹងគេ ហើយមានមនុស្សជាច្រើនបែរមកឯព្រះអម្ចាស់វិញ ដោយមានសេចក្តីជំនឿ» (កិច្ចការ ១១:២១)។ លោក បាណាបាស បានឃើញពួកសាសន៍ក្រិកទទួលជឿលើព្រះយេស៊ូវ (កិច្ចការ ១១:២០)។ គាត់បានឃើញព្រះជាម្ចាស់ផ្លុំខ្យល់ដង្ហើមលើឆ្អឹងអ្នកស្លាប់ (គឺឆ្អឹងសាសន៍ដទៃ) ដោយធ្វើឲ្យពួកគាត់ងើបឡើងដោយមានសាច់ឈាម និងសាច់ដុំខាងឯព្រលឹងវិញ្ញាណ។ គាត់បានឃើញព្រលឹងបានដើរចេញពីផ្នូរនៃភាពល្វីងជូរចត់ ការលង់ក្នុងលោកីយ៍ ការច្រណែន និងអំពើបាបអសីលធម៌ខាងឯផ្លូវភេទ។
ហើយខណៈពេលដែលព្រះជាម្ចាស់បន្ថែមចំនួនអ្នកជឿ នោះលោក បាណាបាស ក៏បានឃើញព្រះគុណកំពុងកសាង និងដោះលែងក្រុមជំនុំដែរ។ ដូចក្រុមជំនុំនៅឯទីក្រុងយេរូសាឡឹមក្រុមជំនុំនៅឯទីក្រុងអាន់ទីយ៉ូក «ក៏នៅតែព្យាយាមក្នុងសេចក្តីបង្រៀនរបស់ពួកសាវ័ក ហើយក្នុងសេចក្តីប្រកបគ្នា ព្រមទាំងការកាច់នំបុ័ង និងសេចក្តីអធិស្ឋានផង» (កិច្ចការ ២:៤២ គកស)។ ពួកគាត់បានជួបជុំគ្នាយ៉ាងជាប់លាប់ បានផ្គត់ផ្គង់យ៉ាងសប្បុរស ហើយក៏បានចែកចាយយ៉ាងក្លាហានទៅដែរ (កិច្ចការ ២:៤៤-៤៧)។ លោក បាណាបាស កំពុងតែមើលព្រះជាម្ចាស់ចុះអន្តរាគមន៍ក្នុងទីក្រុងមួយ គឺជាទីក្រុងដូចរបស់លោកអ្នក និងរបស់យើងខ្ញុំផងដែរ—រំដោះមនុស្សបាត់បង់ យកឈ្នះលើអំពើបាប ប្រទានការអត់ទោស ផ្សះផ្សាទំនាក់ទំនង ជះឥទ្ធិពលឲ្យស្រឡាញ់ ផ្គត់ផ្គង់ដល់អ្នកខ្វះខាត និងសាងសង់ព្រះរាជ្យនគររបស់ទ្រង់។ គាត់កំពុងតែឃើញព្រឹត្តិការណ៍នៃការអស្ចារ្យកើតឡើងក្នុងសង្គម—មនុស្សមានបាបទទួលការលាងសម្អាតក្នុងសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ ប្រកាសសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ និងស្រឡាញ់គ្នាទៅវិញទៅមកក្នុងព្រះគ្រីស្ទ។ ព្រះគុណកំពុងតែសង្គ្រោះ កំពុងតែប្រោសលោះ កំពុងតែស្ដារឡើងវិញ កំពុងតែបង្កើតការរួបរួមគ្នា កំពុងតែបំផ្លាស់បំប្រែ កំពុងតែប្រដាប់ឡើង និងកំពុងតែចាត់ឲ្យចេញទៅ—ក្នុងរបៀបទាំងអស់ដែលគាត់ឲ្យមើលឃើញបាន។ លោក បាណាបាស បានឃើញព្រះគុណរបស់ព្រះជាម្ចាស់។
ចុះយើងវិញ? តើយើងឃើញព្រះគុណរបស់ព្រះជាម្ចាស់ ក្នុងក្រុមជំនុំរបស់យើង ក្នុងគ្រួសាររបស់យើង និងក្នុងអ្នកជិតខាងរបស់យើងដែរឬទេ? ឬក៏ថាយើងចាប់ផ្ដើមមានភាពអកតញ្ញូ? តើយើងរវល់ ឬក៏បែកអារម្មណ៍ខ្លាំងពេកបានជាមើលមិនឃើញឬ? តើព្រះគុណរបស់ព្រះជាម្ចាស់ដែលសង្គ្រោះ និងញែកជាបរិសុទ្ធលែងជាការភ្ញាក់ផ្អើលចំពោះយើងទៀតហើយមែនឬ?
តើព្រះគុណនៅបន្តប៉ះពាល់ចិត្តលោកអ្នកដែរឬក៏អត់?
ទោះជាយ៉ាងណាក៏ដោយក៏លោក បាណាបាស មិនគ្រាន់តែបានឃើញព្រះគុណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ៖ គាត់ក៏ថាថែមទាំងមានអំណរក្នុងអ្វីដែលបានឃើញផងដែរ។ «កាលគាត់ទៅដល់ ហើយបានឃើញព្រះគុណនៃព្រះ នោះគាត់មានសេចក្ដីអំណរ»។ លោកអ្នកទំនងជាអាចគិតថា ពិតមែនហើយគាត់បានមានអំណរ។ ប៉ុន្តែ តើមានប៉ុន្មានដងដែលយើងបានឃើញព្រះគុណរបស់ព្រះជាម្ចាស់ ហើយក៏មិនបានមានអារម្មណ៍អ្វីទាល់តែសោះ? តើយើងចាប់ផ្ដើមមានការធុញច្រើនប៉ុន្មានដងក្នុងការឃើញនូវអ្វីដែលព្រះជាម្ចាស់កំពុងតែធ្វើនៅក្នុងយើង និងនៅជុំវិញយើង?
ខណៈពេលដែលយើងទទួលបានសមត្ថភាពរបស់យើងឡើងវិញក្នុងការឃើញនូវអ្វីៗទាំងអស់ដែលព្រះជាម្ចាស់កំពុងតែធ្វើនៅជុំវិញយើង នោះសាតាំងនឹងធ្វើនូវអ្វីដែលវាអាចធ្វើបាន ដើម្បីឲ្យព្រះគុណមើលទៅហាក់បីដូចជាមិនគួរឲ្យកត់សម្គាល់លើទាល់តែសោះ។ ប៉ុន្តែ ព្រះយេស៊ូវបានមានព្រះបន្ទូលថា «ក៏មានសេចក្តីអំណរ នៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ» (លូកា ១៥:១០)។ សូម្បីតែពួកទេវតាក៏លួចមើលចក្រវាលនៅចន្លោះយើង ដើម្បីឃើញព្រះគុណដែលព្រះជាម្ចាស់ប្រទានមកកាន់យើងក្នុងព្រះគ្រីស្ទដែរ (១ពេត្រុស ១:១០-១២)។
ព្រះជាម្ចាស់ផ្ទាល់ក៏មិនមានការនឿយហត់ក្នុងការមើលឃើញភាពអស្ចារ្យនៃព្រះគុណរបស់ទ្រង់ដែរ៖ «ព្រះយេហូវ៉ា ដ៏ជាព្រះនៃឯង ទ្រង់គង់នៅកណ្ដាលឯង ទ្រង់ជាព្រះដ៏មានឥទ្ធិឫទ្ធិ ដើម្បីជួយសង្គ្រោះ ទ្រង់នឹងមានសេចក្ដីរីករាយអរសប្បាយចំពោះឯង ទ្រង់នឹងសម្រាកក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ ក៏នឹងអរសប្បាយនឹងឯង ដោយសំឡេងច្រៀង» (សេផានា ៣:១៧)។ តើអាកប្បកិរិយា និងក្លិននៃជីវិតរបស់យើងនឹងទទួលបានការផ្លាស់ប្ដូរយ៉ាងដូចម្ដេច ប្រសិនបើយើងឆ្លើយតបនឹងព្រះគុណដូចដែលព្រះជាម្ចាស់ឆ្លើយតបដែរ—គឺមានអំណរយ៉ាងពេញលេញ ហើយខ្លាំងក្លាដែលវានឹងជំរុញឲ្យយើងច្រៀង?
ដូច្នេះ យើងអធិស្ឋានថា «សូមឲ្យទូលបង្គំមានចិត្តរីករាយចំពោះសេចក្តីសង្គ្រោះ នៃទ្រង់ឡើងវិញ» (ទំនុកតម្កើង ៥១:១២)។ យើងមិនចង់តែឃើញព្រះគុណ ហើយគ្រាន់តែជឿ និងស្ដាប់បង្គាប់ប៉ុណ្ណោះទេ តែយើងចង់មានអំណរ។ លើសពីនេះទៅទៀត យើងចង់មានអំណរក្នុងព្រះគុណនៅទីកន្លែងណាដែលយើងឃើញព្រះគុណ ពីព្រោះព្រះគុណដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ទទួលបានសិរីល្អក្នុងយើងនៅពេលដែលយើងមានការស្កប់ស្កល់យ៉ាងខ្លាំងក្នុងទ្រង់។
ចូរអនុញ្ញាតឲ្យព្រះគុណធ្វើឲ្យលោកអ្នកស្រេកឃ្លាន
ការឃើញទាំងអស់ដែលលោក បាណាបាស បានឃើញ តើឥឡូវគាត់នឹងនិយាយយ៉ាងដូចម្ដេចទៅកាន់ក្រុមជំនុំអាន់ទីយ៉ូក? តើលោកអ្នកនឹងនិយាយយ៉ាងដូចម្ដេចដែរទៅកាន់ក្រុមជំនុំថ្មីណាមួយដែលកំពុងតែលូតលាស់ដូចនោះ? គឺគាត់ «ក៏ទូន្មានគេគ្រប់គ្នា ឲ្យសម្រេចចិត្តនឹងនៅជាប់ក្នុងព្រះអម្ចាស់» (កិច្ចការ ១១:២៣)។ ខណៈពេលដែលគាត់បានឃើញ ហើយក៏បានមានអំណរចំពោះព្រះគុណរបស់ព្រះជាម្ចាស់ដែលកំពុងតែមានក្នុងក្រុមជំនុំអាន់ទីយ៉ូក ហេតុអ្វីបានជាលោក បាណាបាស ទូន្មានឲ្យពួកគាត់បន្តមានភាពស្មោះត្រង់ដោយមានគោលដៅយ៉ាងរឹងមាំ?
ពីព្រោះគាត់ដឹងថា យើងងាយនឹងធ្លាក់ចេញពីព្រះគុណចូលទៅក្នុងភាពខ្ជិលច្រអូស និងភាពកង្វល់ខាងឯព្រលឹងវិញ្ញាណខ្លាំងណាស់។ សម្រាប់មនុស្សមួយចំនួន ការបន្តក្នុងភាពព្រួយបារម្ភ និងការលំបាកនៃសេចក្ដីល្បួងនឹងធ្វើឲ្យយើងបាក់ទឹកចិត្តមិនយូរមិនឆាប់ ហើយទុកយើងចោលឲ្យស្រងាកចិត្តជាមិនខាន។ ការដើរតាមព្រះគ្រីស្ទគឺជាការលំបាកដែលយើងមិនអាចគេចផុតបាន ដូចជាការលីឈើឆ្កាងរបស់សាសន៍រ៉ូម៉ាំងអញ្ចឹង (លូកា ៩:២៣) —ពិបាកយ៉ាងខ្លាំងដល់ថ្នាក់ថាវាធ្វើឲ្យយើងទម្លាក់ឈើឆ្កាងរបស់យើងចោល។ ហើយសម្រាប់មនុស្សមួយចំនួនទៀត ការទទួលបានបទពិសោធន៍នៃព្រះពរអាចធ្វើឲ្យយើងមានភាពស្រពិចស្រពិលខាងឯព្រលឹងវិញ្ញាណដោយងងុយដេក និងមានការធ្វេសប្រហែសដែរ។ យើងចាប់ផ្ដើមអានព្រះគម្ពីរយ៉ាងប្រញាប់ប្រញាល់ អធិស្ឋានតិចជាងមុន តែចំណាយពេលវេលា និងលុយកាក់របស់យើងកាន់តែច្រើនលើខ្លួនឯង ហើយក៏អនុញ្ញាតឲ្យចិត្តគំនិតរបស់យើងមានភាពត្រេតត្រតនៅពេលថ្វាយបង្គំ។ ការទទួលបានបទពិសោធន៍នៃអន្តរាគមន៍ខាងឯសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់អាចធ្វើឲ្យយើងមានអារម្មណ៍យ៉ាងចម្លែកដោយគិតថា យើងស័ក្តិសមនឹងទទួលការចុះអន្តរាគមន៍របស់ព្រះជាម្ចាស់ខាងឯសេចក្ដីមេត្តាករុណា។
ក្រុមទាំងពីរត្រូវការទទួលការរម្លឹកម្ដងហើយម្ដងទៀតថាត្រូវតែបន្តមានភាពស្មោះត្រង់ជាមួយនឹងគោលដៅយ៉ាងរឹងមាំ—ថាកុំឲ្យយកភាពស្មោះត្រង់នៅថ្ងៃស្អែកដោយអកតញ្ញូ ប៉ុន្តែឆ្ពោះទៅមុខ ហើយត្រៀមខ្លួនជាស្រេចក្នុងការ «ស្វែងរកនគរ និងសេចក្តីសុចរិតនៃព្រះជាមុនសិន» (ម៉ាថាយ ៦:៣៣)។ នៅពេលដែលព្រលឹងរបស់បុគ្គលម្នាក់មានសុខភាពល្អបានឃើញព្រះគុណ នោះវានឹងធ្វើឲ្យគាត់កាន់តែមានភាពស្រេកឃ្លានបន្ថែមទៀតសម្រាប់ព្រះគុណ ឲ្យកាន់តែពឹងលើព្រះជាម្ចាស់ ឲ្យកាន់តែមានការចាំយាមនៅចំពោះសេចក្ដីល្បួង។ ព្រះគុណដ៏ពិតនឹងថែរក្សាសេចក្ដីស្រឡាញ់នៅទីកន្លែងណាដែលស្មៅនៃភាពខ្ជិលច្រអូស ភាពអាត្មានិយម និងអំនួតទំនងជាបានដុះឡើង។
ដូច្នេះ ចូររៀនស្វែងរកព្រះគុណរបស់ព្រះជាម្ចាស់ ដោយតយុទ្ធជាមួយនឹងការមិនបានដឹងខ្លួនដែលជាទូទៅកើតឡើងតាមរយៈការស្គាល់។ ហើយចូរមានអំណរក្នុងអ្វីដែលលោកអ្នករកឃើញ ដោយទូលសូមឲ្យព្រះជាម្ចាស់ប្រទានមកកាន់លោកអ្នកនូវដួងចិត្តដែលបរិសុទ្ធ ហើយពេញទៅដោយភាពអរសប្បាយដែលទ្រង់មានលើព្រះគុណរបស់ទ្រង់ ហើយថែមទាំងរំពឹងឲ្យឃើញ និងទទួលបានបទពិសោធន៍លើសដើមនៅថ្ងៃស្អែកជាងថ្ងៃនេះ។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។