in

បុរស​ផ្លេកបន្ទោរ

ផ្លូវគេចចេញ​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ចេញ​ពី​រឿង​មនុស្ស​បី​នាក់​ដែល​ប៉ង​ធ្វើ​ជា​

សិស្ស​របស់​ព្រះ​យេស៊ូវ តែ​ពួក​គេ​បាន​អនុញ្ញាត​ឲ្យ​សំឡេង​ដទៃ​មាន​អាទិភាព​ជាង​ការ​ត្រាស់ហៅ​របស់​ព្រះ​គ្រីស្ទ​វិញ។ កាល​កំពុង​តែ​ទៅ​តាម​ផ្លូវ នោះ​មាន​ម្នាក់​ទូល​ទ្រង់​ថា ព្រះអម្ចាស់​អើយ ទូលបង្គំ​នឹង​តាម​ទ្រង់ ទោះ​បើ​ទ្រង់​យាង​ទៅ​ក្នុង​ទី​ណា​ក៏​ដោយ ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​តប​ថា កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មាន​សំបុក​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​ម្នាក់​ទៀត​ថា ចូរ​មក​តាម​ខ្ញុំ អ្នក​នោះ​ទូល​ឆ្លើយ​ថា ព្រះអម្ចាស់​អើយ សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​កប់​ខ្មោច​ឪពុក​ទូលបង្គំ​សិន តែ​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​អ្នក​នោះ​ថា ទុក​ឲ្យ​ពួក​មនុស្ស​ស្លាប់​កប់​ខ្មោច​ពួក​គេ​ចុះ ឯ​អ្នក ចូរ​ទៅ​ផ្សាយ​ដំណឹង​ពី​នគរ​ព្រះ​វិញ មាន​ម្នាក់​ទៀត​ទូល​ថា ព្រះអម្ចាស់​អើយ ទូលបង្គំ​នឹង​តាម​ទ្រង់​ទៅ​ដែរ តែ​សូម​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ទៅ​លា​ពួក​ផ្ទះ​ទូលបង្គំ​សិន ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​អ្នក​នោះ​ថា អ្នក​ណា​ដែល​ដាក់​ដៃ​កាន់​នង្គ័ល ហើយ​ងាក​បែរ​ទៅ​មើល​ក្រោយ អ្នក​នោះ​មិន​គួរ​នឹង​នគរ​ព្រះ​ទេ (លូកា ៩:៥៧-៦២)។

មាន​បុរស​បី​នាក់​បាន​មក​ជួប​ព្រះ​យេស៊ូវគ្រីស្ទ​ដោយ​ផ្ទាល់ តែ​អ្នក​និពន្ធ​កណ្ឌគម្ពីរ​លូកា​មិន​បាន​ប្រាប់​ឈ្មោះ​ពួក​គេ​ទេ។ ពួក​គេ​មាន​គំនាប​សង្កត់​នៅក្នុង​ចិត្ត​ក្នុង​ការ​ដើរតាម​ទ្រង់។ ប៉ុន្តែ​ពួក​គេ​បាន​អនុញ្ញាត​ឲ្យ​រឿង​ផ្សេង​ទៀត​ចូល​មក​ជ្រៀតជ្រែក​ព្រលឹង​របស់​ខ្លួន និង​ការ​ថ្វាយខ្លួន​ទាំង​ស្រុង​ចំពោះ​ទ្រង់។

បុរស​ដំបូង យើង​អាច​ឲ្យ​ឈ្មោះ​ថា​បុរស​ផ្លេកបន្ទោរ។ គាត់​ស្ម័គ្រចិត្ត​យ៉ាង​អន្ទះអន្ទែង​ក្នុង​ការ​ដើរតាម​ព្រះ​អម្ចាស់​ទៅ​គ្រប់​ទី​កន្លែង។ គាត់​បាន​មាន​ប្រសាសន៍​ថា «ព្រះអម្ចាស់​អើយ ទូលបង្គំ​នឹង​តាម​ទ្រង់ ទោះ​បើ​ទ្រង់​យាង​ទៅ​ក្នុង​ទី​ណា​ក៏​ដោយ»។ មើលទៅដូចជា​គ្មាន​តម្លៃ​អ្វី​ដែល​ថ្លៃ​ពេក​សម្រាប់​គាត់​នោះ​សោះ ហើយ​គ្មាន​ឈើឆ្កាង​ណា​ដែល​ធ្ងន់​ពេក​នោះ​ទេ ហើយ​ក៏​គ្មាន​ផ្លូវ​ណា​ដែល​រលាក់​ពេក​នោះ​ដែរ។

ចម្លើយ​របស់​ព្រះ​សង្គ្រោះ ពី​ដំបូង​ហាក់បីដូចជា​មិន​មាន​ភាព​ស៊ីគ្នា​ជាមួយនឹង​ការ​ស្ម័គ្រចិត្ត​របស់​បុរស​ផ្លេកបន្ទោរ​សោះ។ ព្រះ យេស៊ូវ​មាន​បន្ទូល​ថា៖ «កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មាន​សំបុក​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ»។ តាមពិតទៅ ចម្លើយ​របស់​ព្រះ​អម្ចាស់​នៅ​ត្រង់​នេះ​មាន​ភាព​ស័ក្ដិ​សម​ណាស់។ ​ទ្រង់​ហាក់បីដូច​ជា​មាន​បន្ទូល​ថា៖ «លោក​បាន​អះអាង​ថា​នឹង​តាម​ខ្ញុំ​ទៅ​គ្រប់​ទី​កន្លែង ប៉ុន្តែ​តើ​លោក​ហា៊ន​លះបង់​សម្ភារៈ​កម្សាន្តចិត្ត​ក្នុង​ជីវិត​របស់​លោក​ដែរឬទេ? សត្វ​កញ្ជ្រោង​រស់នៅ​លោកីយ៍​នេះ​ស្រួល​ជាង​ខ្ញុំ​ទៅ​ទៀត។ ហើយ​សត្វ​ស្លាប​មាន​សម្បុក​ផ្ទាល់​ខ្លួន​របស់​វា ប៉ុន្តែ​ឯ​ខ្ញុំ​វិញ ជា​អ្នក​ត្រាច់ចរ​ក្នុង​លោកីយ៍​ដែល​ខ្ញុំ​បាន​បង្កើត​នេះ ខ្ញុំ​គ្មាន​ទីលំនៅ​ពិតប្រាកដ​ឡើយ។ តើ​លោក​តាំងចិត្ត​នឹង​លះបង់​ផ្ទះសំបែង​ដ៏​សុខសាន្ត ដើម្បី​តាម​ខ្ញុំ​មែនអេ៎? តើ​លោក​តាំងចិត្ត​ចាកចោល​ភាព​ស្រណុក​សុខស្រួល​នៃ​ជីវិត​លោក ដើម្បី​បម្រើ​ខ្ញុំ​អស់​ពី​ចិត្ត​មែន​ឬ?»។

មើលទៅ ទំនងជា​គាត់​នោះ​មិន​បាន​តាំង​ចិត្ត​សោះ ពីព្រោះ​យើង​មិន​បាន​ឮ​អ្វី​ផ្សេង​ទៀត​អំពី​គាត់​នៅ​ក្នុង​ព្រះ​គម្ពីរ​ទេ។ គាត់​ស្រឡាញ់​ភាព​ស្រណុក​សុខស្រួល​នៅ​លោកីយ៍​នេះ​ជាជាង​ការ​ប្ដេជ្ញាចិត្ត​ដើរ​តាម​ព្រះ​គ្រីស្ទ​ទៅទៀត។

 

 

True-Discipleship-Khmerដកស្រង់​ចេញ​ពី​សៀវភៅ «សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិ​គ្រប់​យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

មូលហេតុ​ដែល​យើង​គួរ​អរ​ព្រះ​គុណ​ដល់​ព្រះ​ជាម្ចាស់៖

ជ័យជម្នះ​លើស​​អ្នក​មាន​ជ័យជម្នះ!