in

តើ​ព្រះ​គម្ពីរ​ពិត​មែន​ឬ?

Is the Bible True?

ក្ក​ទាម​ទារ​ឲ្យ​មាន «សេចក្ដី​ពិត» ដ៏​ពិត​តែ​មួយ​គត់​ទាក់​ទង​ទៅ​នឹង​អំណះអំណាង​មួយ។អំណះអំណាង​ប្រឆាំង​មិន​អាច​មាន​ការ​ពិត​ស្មើ​គ្នា​បាន​នោះ​ទេ។ ឧទាហរណ៍៖ ទាក់​ទង​ទៅ​នឹង​ប្រយោគ​ទាំង​ពីរ​នេះ «សត្វ​សេក​កំពុង​នៅ​ក្នុង​ទ្រុង​វា» និង «ទ្រុង​សត្វ​សេក​គ្មាន​អ្វី​នៅ​ក្នុង​នោះ​ទេ» មិន​អាច​ជា​ការ​ពិត​ក្នុង​ពេល​តែ​មួយ​បាន​ឡើយ។ ការ​ថ្លឹង​ថ្លែង​សេចក្ដី​ពិត​បែប​នេះ​ក៏​មាន​ភាព​ត្រូវ​គ្នា​ទៅ​នឹង​ចំណុច​ខាង​ឯ​វិញ្ញាណ​ដូច​ដែល​វា​មាន​ភាព​ត្រូវ​គ្នា​ទៅ​នឹង​តក្ក​ឬ​ក៏​ចំណុច​ទាក់​ទង​នឹង​សាច់​ឈាម​ផង​ដែរ។ មាន​ហេតុ​ផល​អះ​អាង​ថា ព្រះ​គម្ពីរ​គឺ​ពិត​ក្នុង​របៀប​ដែល​ញែក​សេចក្ដី​ផ្សេងៗ​ចេញ​បាន។ តាម​រយះ​ការ​ផ្ទៀង​ផ្ទាត់​ឯក​សារ​មួយ​ផ្សេង​ទៀត​នោះ​យើង​អាច​អះ​អាង​ដោយ​មាន​ទំ​នុក​ចិត្ត​ថា​ព្រះ​គម្ពីរ​គឺ​ពិត​មែន។

ព្រះ​គម្ពីរ​មិន​ត្រឹម​តែ​ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​អាន​ពិនិត្យ​ជំនឿ​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ (១យ៉ូហាន ៤:១) ប៉ុន្តែ​ថែម​ទាំង​បាន​សរសើរ​ដល់​អស់​អ្នក​ណា​ដែល​ឆែក​ឆេរ​អំណះអំណាង​ខាង​ឯ​វិញ្ញាណ​ពិត​ទាក់​ទង​នឹង​សេចក្ដី​ពិត (កិច្ចការ ១៧:១១)។ ព្រះ​គម្ពីរ​មាន​អំណះអំណាង​ដោយ​ពឹង​អាស្រ័យ​លើ​មូល​ដ្ឋាន​នៃ​ប្រ​វត្តិ​សាស្ត្រ​នឹង​សាក្សី (លូកា ១:១-៤; ២ពេត្រុស ១:១៦) តភ្ជាប់​ជំនឿ​ទៅ​លើ​នឹង​ភស្តុតាង​ដែល​អាច​មើល​ឃើញ (យ៉ូហាន ២០:៣០-៣១) ហើយ​ថែម​ទាំង​ត​ភ្ជាប់​គំនិត​ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​ជា​មួយ​នឹង​អ្វីៗ​ដែល​យើង​អាច​មើល​ឃើញ​លើ​ផែន​ដី​នេះ​ទៀត​ផង (ទំនុក​តម្កើង ១៩:១; រ៉ូម១)។ ព្រះ​យេស៊ូវ​បាន​អះអាង​ជា​សាធារណ​អំពី​សេចក្ដី​ពិត​ផ្សេងៗ​ចេញ​ពី​កណ្ឌ​គម្ពីរ យ៉ូហាន ១៨:៣៧; ១៤:៦។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ដាច់​ខាត​យើង​ត្រូវ​តែ​កាត់​ស្រាយ​ព្រះគម្ពីរ​ថា ជា​សេចក្ដី​ពិត​ហើយ​ក៏​ជា​សេចក្ដី​ពិត​ដែល​ញែក​សេចក្ដី​ពិត​ផ្សេងៗ​ទៀត​ចេញ​ផង​ដែរ (យ៉ូហាន ១៧:១៧)។

ត្រង់​ចំណុច​ណា​ដែល​យើង​អាច​ឆែក​មើល​អំណះអំណាង​ព្រះ​គម្ពីរ​ដែល​ប្រឆាំង​នឹង​សេចក្ដី​ពិត​មួយ​ទៀត​ដែល​គេ​រាប់​ថា​ពិត​នោះ​យើង​ឃើញ​ថា​ព្រះ​គម្ពីរ​តែង​តែ​មាន​ភស្តុតាង​យ៉ាង​ច្បាស់​លាស់។ ប្រវត្តិសាស្ត្រ បុរាណវិទ្យា វិទ្យាសាស្ត្រ និង​ទស្សនៈ​វិជ្ជា​បាន​បង្ហាញ​ថា​ព្រះ​បន្ទូល​គឺ​ពិត ហើយ​ក៏​មាន​ភាព​ត្រូវ​គ្នា​ផង​ដែរ។ ទំនាក់​ទំនង​មួយ​នេះ​រវាង​ភស្តុតាង​ផ្សេងៗ​គឺ​ជា​ឧត្ដម​ភាព​ដ៏​ធំ​បំផុត​ដែល​ព្រះ​គម្ពីរ​មាន​លើ​បន្ទូល​នៃ​ជំនឿ​សាសនា​នានា។ ក្នុង​ករណី​ជា​ច្រើន នោះ​ហើយ​គឺជា​ចំណុច​ដែល​នាំ​ឲ្យ​អស់​អ្នក​ដែល​ទាស់​ប្រឆាំង​នឹង​ព្រះគ្រីស្ទ​មក​ជឿ​លើ​ទ្រង់វិញ។

ចំណុច​ត្រង់​ថា តើ​ព្រះ​គម្ពីរ​ពិត​ឬ​ក៏​មិន​ពិត​គឺ​មាន​ចំណុច​ខុស​គ្នា​នឹង​សំណួរ​ដែល​សួរ​ថា​តើ​បទ​គម្ពីរ​ណា​មួយ​គួរ​អាន​ឲ្យ​ចំៗ​អត្ថន័យ​ឬ​ក៏​អត់។ មាន​ហេតុ​ផល​សមរម្យ​ក្នុង​ការ​លើក​ឡើង​ថា​ឃ្លា ឬ​ប្រយោគ​ណា​មួយ​ពិត ទោះ​បី​សេចក្ដី​ពិត​មិន​បាន​លើក​ឡើង​ក្នុង​អត្ថន័យ​ដែល​ចំៗ​ក៏​ដោយ។ឧទាហរណ៍៖ ប្រសិន​បើ​មាន​បុគ្គល​ណា​ម្នាក់​លើក​ឡើង​ខណៈ​ពេល​ដែល​កំពុង​តែ​ធ្លាក់​ភ្លៀង​ថា «វា​កំពុង​តែ​ភ្លៀង​បាក់​មេឃ​បាក់​ដី» ប្រយោគ​នោះ​ពិត​ទោះ​បើ​វា​មិន​មែន​ក្នុង​អត្ថន័យ​ដ៏​ចំៗ​ក៏​ដោយ។ យើង​ត្រូវ​តែ​កាត់​ស្រាយ​ប្រយោគ​វោហារ​សព្ទ។ យើង​ក៏​គួរ​តែ​ប្រើ​ប្រាស់​គោល​ការណ៍​ដូច​នេះ​ទៅ​លើ​ប្រសាសន៍​របស់​លោក​យ៉ូហាន​អំពី​ព្រះយេស៊ូវ​ដែរ «នុះ​ន៏ កូន​ចៀម​នៃ​ព្រះ»។ ពិត​ណាស់​ អាច​នឹង​មាន​បុគ្គល​ណា​ម្នាក់​សួរ​ឲ្យ​អាច​យល់​បាន​ច្បាស់ នឹង​ទទួល​ចម្លើយ​ថា ដោយ​ពឹង​លើ​បទ​គម្ពីរ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ អត្ថន័យ​ចំៗ​គឺថា​ព្រះ​យេស៊ូវ​មិន​មែន​ជា​សត្វ​ចិញ្ចឹម​ណា​មួយ​ដែល​មាន​រោម​ដ៏​គួរ​ឲ្យ​កក់​ក្ដៅ​នោះ​ទេ ប៉ុន្តែ​គឺ​ថា​ព្រះ​អង្គ​គឺ​ជា​អង្គ​ដែល​បំពេញ​ក្រឹត្យ​វិន័យ ហើយ​ក៏​ជា​អង្គ​ដែល​ព្រះ​ជាម្ចាស់​បាន​ជ្រើស​រើស​ធ្វើ​ជា​យញ្ញ​បូជា ដើម្បី​សង្គ្រោះ​ពិភព​លោក​ផង​ដែរ។ ប្រសាសន៍​របស់​លោក យ៉ូហាន បែប​ជា​ការ​ប្រៀប​ធៀប​មិន​បាន​ធ្វើ​ឲ្យ​ប្រសាសន៍​របស់​គាត់​មិនមែន​ជា​ការ​ពិត​នោះ​ទេ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ការ​ប្រៀប​ប្រដូច​តែ​ប៉ុណ្ណោះ​ទេ​តើ។ ជា​ការ​ល្អ​ដែល​យើង​គួរ​ចង​ចាំ​ថា ព្រះគម្ពីរ​មាន​៦៦​កណ្ឌ​ខុសៗ​គ្នា ហើយ​កណ្ឌ​នីមួយៗ​ក៏​មាន​ប្រភេទ​នៃ​អក្សរ​សាស្ត្រ​ខុសៗ​គ្នា​ផង​ដែរ ហើយ​ខ្លះ​ជា​ការ​លាយ​ឡំ អត្ថន័យ​ចំៗ​ជាមួយ​នឹង​ការ​ប្រៀប​ប្រដូច។

បើ​ប្រៀប​ធៀប​ទៅ​នឹង​សាសនា​ផ្សេងៗ នោះ​យើង​មាន​ទំនុក​ចិត្ត​ថា​ព្រះ​គម្ពីរ​ពិត។ ចំណុច​ដូច​ជា​ការ​ដែល​ព្រះគម្ពីរ​មាន​ភាព​ត្រូវ​គ្នា​យ៉ាង​ជាក់​លាក់ មាន​ភស្តុតាង​ដែល​ថា​មាន​ភាព​សម​ហេតុ​សមផល និង​បទ​ពិសោធន៍​របស់​យើង​ដែល​មាន​ភាព​ត្រូវ​គ្នា គឺ​សុទ្ធ​តែ​ជា​ចំណុច​ដែល​ធ្វើ​ឲ្យ​ព្រះ​គម្ពីរ​ជា​សៀវភៅ​ដ៏​ពិសេស។ ដូច​ឯកសារ​នៃ​សាសនា​ផ្សេងៗ ព្រះគម្ពីរ​បាន​អះអាង​ខ្លួន​ថា​ពិត (២ធីម៉ូថេ ៣:១៦)។ ហើយ​ខុសគ្នា​ពី​ឯក​សារ​នៃ​សាសនា​ផ្សេងៗ ព្រះគម្ពីរ​បាន​គាំទ្រ​យ៉ាង​ពេញ​ទី​អំពី​អំណះអំណាង​មួយ​នេះ។

និពន្ធ​ដោយ៖ ក្រុម Got Questions
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង និងកញ្ញា អឿន ម៉ូនីកា
ដកស្រង់ខ្លះៗចេញពី www.gotquestions.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ញែក​គេ​ចេញ​ជា​បរិសុទ្ធ

​ព្រះ​គម្ពីរ​