ឥឡូវនេះ យើងទទួលបានសារជិត១០០សំណួរដែលអ្នកស្ដាប់របស់យើងបានផ្ញើរសារសួរទាក់ទងជាមួយនឹងសំណួរដ៏សំខាន់មួយរបស់គ្រីស្ទបរិស័ទអំពី ការសម្លាប់ខ្លួន និងសេចក្ដីសង្គ្រោះ។ សារសំណួរថ្មីៗទាំងនេះជាច្រើនគឺទាក់ទងជាមួយការសម្លាប់ខ្លួនរបស់គ្រូគង្វាល។ លោក ភក្ដី ដែលជាអ្នកស្ដាប់ដ៏ទៀងទាត់របស់យើងបានសួរថា «សួស្ដីលោកគ្រូ! ថ្មីៗនេះ គ្រួសាររបស់គ្រូគង្វាលនៅក្នុងក្រុមជំនុំក្នុងតំបន់មួយបានសម្លាប់ខ្លួន។ ដូច្នេះ តើមានរឿងអ្វីកើតឡើងចំពោះអ្នកជឿដែលបានអះអាងថាខ្លួនបានកើតហើយជាថ្មី ដែលបានសម្លាប់ខ្លួន? តើនេះជាអំពើបាបដែលមិនអាចអត់ទោសឲ្យបានឬ? តើការនេះបង្ហាញថា បុគ្គលម្នាក់មិនមែនជាអ្នកជឿដោយសារគាត់មិនមានការតស៊ូ? ឬក៏វាអាចទៅរួចបានទេ សម្រាប់បុគ្គលណាម្នាក់ដែលបានសម្លាប់ខ្លួនហើយនៅតែអាចទៅស្ថានសួគ៌បាន? ដូច្នេះ លោកគ្រូ ទាំងនេះជាសំណួរពិបាក ប៉ុន្តែសំណួរទាំងនេះមិនថ្មីសម្រាប់លោកគ្រូនោះទេ។
ខ្ញុំបានចូលរួមជួយគេជាច្រើននៅពេលមាននរណាម្នាក់សម្លាប់ខ្លួន។ ខ្ញុំបានសម្អាតនៅជាន់ក្រោមដី បន្ទាប់ពីប៉ូលិសបានយកសាកសពរបស់បុរសម្នាក់ដែលបានបាញ់ក្បាលសម្លាប់ខ្លួនឯង ហើយខ្ញុំក៏ធ្លាប់បោសសម្អាតឈាម (និងរបស់ផ្សេងៗទៀត) ចូលក្នុងប្រដាប់ចូកសំរាម ហើយចាក់វាចូលទៅក្នុងឡាបូ ដើម្បីកុំឲ្យប្រពន្ធរបស់គាត់ឃើញនូវអ្វីដែលយើងបានរកឃើញ។ ហើយប្រាំថ្ងៃក្រោយមកខ្ញុំបានធ្វើពិធីបុណ្យសពរបស់គាត់។ គាត់គឺជាអ្នកដែលអះអាងថា ខ្លួនជាអ្នកជឿម្នាក់ដែរ។ ខ្ញុំធ្លាប់បានធ្វើបុណ្យសពឲ្យស្ត្រីវ័យក្មេងម្នាក់ដែលបានលោតតាមបង្អួចចេញពីបន្ទប់ដែលបានចាក់សោនៅមន្ទីរពេទ្យតាមផ្លូវនៅផ្ទះខ្ញុំ ដែលនាងត្រូវបានគេរក្សាទុកយ៉ាងមានសុវត្ថិភាពដោយសារជំងឺផ្លូវចិត្តរបស់គាត់។ ហើយគាត់ក៏បានស្លាប់ដោយសារលោតតាមបង្អួចនោះ។
Distrusting God
ការមិនទុកចិត្តព្រះជាម្ចាស់
ដូច្នេះ សូមឲ្យបានដឹងច្បាស់ឥឡូវនេះចុះ។ ការសម្លាប់ខ្លួនគឺជារឿងធ្ងន់ធ្ងរណាស់។ នៅទីនេះ យើងកំពុងតែលេងជាមួយភ្លើងហើយ។ ការសម្លាប់ខ្លួនគឺជារឿងដ៏ធ្ងន់ធ្ងរទាំងផ្នែកព្រលឹងវិញ្ញាណ និងអស់កល្បជានិច្ច។ វាមិនមែនជារឿងតូចតាចនោះទេ។ ហើយចំពោះអស់អ្នកដែលកំពុងអានអត្ថបទមួយនេះ ហើយកំពុងតែបម្រុងគិតចង់សម្លាប់ខ្លួនគួរតែយកចិត្តទុកដាក់ពិចារណាអំពីអ្វីដែលខ្ញុំកំពុងលើកឡើង៖ សូមកុំប្រព្រឹត្តឡើយ! មានជម្រើសប្រសើរជាងនេះទៀត។ ខ្ញុំសន្យានឹងបងប្អូនថា នៅក្នុងព្រះនាមព្រះយេស៊ូវនឹងមានជម្រើសប្រសើរជាងនេះមែន។ ប្រហែលឥឡូវនេះ លោកអ្នកមិនមានអារម្មណ៍ដូចនេះ ប៉ុន្តែអារម្មណ៍របស់លោកអ្នកមិនពិតប្រាកដនោះទេ។ វាកំពុងតែបោកប្រាស់លោកអ្នក។ វាជាការពិតណាស់ដែលថា ព្រះជាម្ចាស់មានផ្លូវផ្សេងសម្រាប់លោកអ្នក។ ព្រះអង្គតែងតែមានផ្លូវមួយផ្សេងទៀត។ សូមរងចាំទ្រង់ ហើយស្វែងរកជំនួយដែលលោកអ្នកត្រូវការ ពីព្រោះព្រះគម្ពីរពិតជាមានភាពតឹងរ៉ឹងខ្លាំងមែនទែនទាក់ទងអំពីការសម្លាប់ខ្លួននេះ។
នៅក្នុងកណ្ឌគម្ពីរ ១យ៉ូហាន ៣:១៥ មានចែងដូចនេះថា «អ្នកណាដែលមានចិត្តស្អប់ដល់បងប្អូន នោះឈ្មោះថាជាអ្នកសម្លាប់គេ ហើយអ្នករាល់គ្នាដឹងហើយ ថាគ្មានអ្នកសម្លាប់គេណាមួយ ដែលមានជីវិតដ៏រស់អស់កល្បជានិច្ចនៅក្នុងខ្លួនឡើយ»។ ឥឡូវនេះ ការនោះគួរតែបំភ័យមនុស្សណាដែលគិតបម្រុងចង់បញ្ចប់ជីវិតខ្លួនដោយចង់សម្លាប់ខ្លួនឯងហើយ។ ដូច្នេះ តើការនោះមានន័យយ៉ាងដូចម្ដេច? ជីវិតអស់កល្បជានិច្ច និងការសម្លាប់ខ្លួនមិនអាចមានក្នុងព្រលឹងតែមួយបាននោះទេ។ ប៉ុន្តែឥឡូវនេះ សូមប្រុងប្រយ័ត្ន។ សូមកុំយកការនេះទៅឆ្ងាយជាងការដឹកនាំរបស់វាឡើយ។ តើគាត់កំពុងមានន័យថា គ្រប់គ្នាដែលធ្លាប់ស្អប់ គឺជាម្នាក់ដែលពេញដោយភាពសម្អប់មែនឬ? ប្រហែលជាមិនដូច្នេះទេ។ តើគាត់កំពុងមានន័យថា គ្រប់គ្នាដែលធ្លាប់ចង់សម្លាប់នរណាម្នាក់ គឺជាឃាតករមែនឬ? នោះគឺជាសំណួរដ៏សំខាន់មួយ។ ខ្ញុំគិតថាទេ។
ជាការពិតណាស់ ព្រះគម្ពីរមានចែងថា យើងត្រូវតែស៊ូទ្រាំរហូតដល់ទីបញ្ចប់ ដើម្បីទទួលបានសេចក្ដីសង្គ្រោះ (ម៉ាកុស ១៣:១៣; ហេព្រើរ ៣:១៤)។ «ដ្បិតបើយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្ដីជំនឿដើម ដរាបដល់ចុងបំផុតមែន នោះពិតជាយើងបានត្រឡប់ជាអ្នកមានចំណែកជាមួយនឹងព្រះគ្រីស្ទហើយ»។ នេះគឺជាការព្រមានដ៏ធ្ងន់ធ្ងរមួយ។ ប៉ុន្តែ វាមិនមែនមានន័យថា បទពិសោធន៍នៃទំនុកចិត្តរបស់យើងនៅក្នុងព្រះជាម្ចាស់រហូតដល់ទីបញ្ចប់គឺល្អឥតខ្ចោះ ដើម្បីឲ្យកុំយើងប្រព្រឹត្តិរំលងចំពោះអំពើបាបដែលបោកបញ្ឆោតថា យើងមិនបានទុកចិត្តលើព្រះគ្រីស្ទយ៉ាងពេញទីនោះទេ។ គ្រប់អំពើបាបទាំងអស់ រាល់គ្រប់អំពើបាបរបស់ខ្ញុំ—អំពើបាបដែលខ្ញុំបានធ្វើនៅរសៀលនេះ ថ្ងៃស្អែក ម្សិលមិញ—គឺគ្រប់ទាំងអស់មានឫសគល់នៅក្នុងកម្រិតណាមួយនៃការមិនទុកចិត្តក្នុងសេចក្ដីល្អដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់។ នៅពេលដែលខ្ញុំប្រព្រឹត្តអំពើបាប នោះមិនមែនមានន័យថា ម្ដងខ្ញុំជាគ្រីស្ទបរិស័ទ ហើយម្ដងខ្ញុំមិនមែនជាគ្រីស្ទបរិស័ទនោះទេ ហើយក៏មិនមែនមានន័យថា រង្វាស់នៃការមិនទុកចិត្តក្លាយជាការបង្ហាញនៅក្នុងការធ្វើបាបនោះទេ។ ខ្ញុំនៅ តែជាគ្រីស្ទបរិស័ទ។
ដូច្នេះ ការលើកឡើងថា យើងត្រូវតែស៊ូទ្រាំរហូតដល់ពេលចុងក្រោយដោយទំនុកចិត្តមិនមែនមានន័យថា លោកអ្នកត្រូវតែស៊ូទ្រាំរហូតដល់ទីបញ្ចប់ដោយមិនប្រព្រឹត្តអំពើបាប ឬក៏ការទុកចិត្តលើព្រះគ្រីស្ទបានដ៏ល្អឥតខ្ចោះនោះទេ។ នៅក្នុងការមានទំនុកចិត្តរបស់យើង យើងមិនមានភាពល្អឥតខ្ចោះនោះទេ។
Our Last Act
ទង្វើចុងក្រោយរបស់យើង
ឥឡូវនេះ សំណួរគឺថា តើបុគ្គលដែលសម្លាប់ខ្លួនហើយអាចចូលស្ថានសួគ៌បានដែរឬទេ? យើងអាចសង្ខេបសំណួរនេះថា ប្រសិនបើបុគ្គលម្នាក់ដែលបានទុកចិត្តលើព្រះយេស៊ូវថាជាព្រះសង្គ្រោះរបស់គាត់ ជាព្រះ អម្ចាស់ និងជាកំណប់ទ្រព្យរបស់គាត់ តើទង្វើចុងក្រោយរបស់គាត់នៅក្នុងជីវិតបង្ហាញពីជំហរដ៏ពិតរបស់គាត់ក្នុងនាមជាកូនរបស់ព្រះជាម្ចាស់ដែរឬទេ? មានសំណួរគន្លឹះមួយ។ តើទង្វើចុងក្រោយ—នៅក្នុងករណីរបស់គាត់ គឺជាការសម្លាប់ខ្លួន—រាប់ជាការសម្រេចមួយនៅថ្ងៃជំនុំជម្រះដោយបង្ហាញថា យើងនៅក្នុងព្រះគ្រីស្ទឬក៏អត់? តើទង្វើចុងក្រោយមួយនោះកំណត់ថាសេចក្ដីជំនឿរបស់យើងពិតឬ? ឬក៏ថា តើទង្វើផ្សេងៗទៀតនៅក្នុងជីវិតនេះរាប់ថាជាភស្តុតាងបានដែរឬទេ?
សូមអនុញ្ញាតឲ្យខ្ញុំលើកឡើងនូវឧទាហរណ៍មួយ។ ការនេះបានជួយមនុស្សជាច្រើននៅពេលដែលខ្ញុំបានចែកចាយ។ ខ្ញុំសង្ឃឹមថាវាក៏ជួយលោកអ្នកបានដូចគ្នាដែរ។ ឥឡូវនេះខ្ញុំមានអាយុ៦៨ឆ្នាំ ឧបមាថានៅយប់មួយ វាអាចនៅចំណុចណាមួយក៏បាន—ខ្ញុំបានខឹងប្រពន្ធរបស់ខ្ញុំយ៉ាងខ្លាំង រហូតដល់ខ្ញុំស្ទុះចេញពីផ្ទះ។ ខ្ញុំបានបិទទ្វារមួយទំហឹង។ ហើយរត់តម្រង់ទៅឡាន ហើយបើកចេញទៅ ហើយខ្ញុំមិនអាចគ្រប់គ្រងលើខ្លួនឯងបាន ហើយខឹងយ៉ាងខ្លាំងផង បានធ្វើបាបខ្លាំងមែនទែន—សូមឲ្យខ្ញុំបានបន្ថែមបន្តិចទៀត—ខ្ញុំមានកំហឹងដែលពោរពេញដោយអំពើបាបរហូតដល់ខ្ញុំស្មានខុសផ្លូវបត់តូចមួយនៅត្រង់នេះ ដែលជាកន្លែងមានបង្គោលភ្លើងប្រហែលជិត១ម៉ែត្រពីផ្លូវ ហើយខ្ញុំបានបើកបុកបង្គោលនោះដោយល្បឿនប្រហែល១០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយជាលទ្ធផលខ្ញុំក៏បានស្លាប់។ ឥឡូវនេះទង្វើចុងក្រោយរបស់ខ្ញុំគឺជាអំពើបាប ហើយខ្ញុំបានសម្លាប់ខ្លួនឯងដោយសារអំពើបាបរបស់ខ្ញុំដែរ។ ខ្ញុំមិនមានបំណងក្នុងការសម្លាប់ខ្លួននោះទេ ប៉ុន្តែវាបានកើតឡើងហើយ។ ហើយវាជាអំពើបាបដែលបានធ្វើឲ្យរឿងនេះបានកើតឡើង។ ដូច្នេះ ទង្វើចុងក្រោយដែលខ្ញុំបានធ្វើគឺជាអំពើបាប។ តើអំពើបាបចុងក្រោយនេះជាការសម្រេចក្នុងការកំណត់ថា តើខ្ញុំបានកើតជាថ្មីដែរឬទេ?
ហើយចម្លើយរបស់ខ្ញុំគឺ៖ មិនចាំបាច់ដូច្នោះទេ។ យើងអាចនិយាយម៉្យាងទៀតថា ព្រះជាម្ចាស់នឹងមើលពីជីវិតរបស់ខ្ញុំ។ ព្រះអង្គនឹងមើលពីជីវិតរបស់ខ្ញុំទាំងមូល និងភស្តុតាងដែលថា តើខ្ញុំជាកម្មសិទ្ធិរបស់ទ្រង់ឬក៏អត់ នឹងត្រូវបានវាយតម្លៃមិនមែនដោយសារការបរាជ័យមួយនោះតែឯងជាងការបរាជ័យផ្សេងទៀតតែឯងនោះទេ។ ហេតុអ្វីបានជាទង្វើចុងក្រោយត្រូវសម្រេចនៅពេលដែលទង្វើផ្សេងៗទៀតក៏មានភាពធ្ងន់ធ្ងរដូចគ្នាដែរ?
Moments of Despair
ពេលវេលានៃភាពអស់សង្ឃឹម
ដូច្នេះ សំណួរចុងក្រោយគឺថា៖ តើគ្រីស្ទបរិស័ទអាចមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយមានភាពខ្វាក់ជាបណ្ដោះអាសន្នចំពោះសេចក្ដីសង្ឃឹមនៃដំណឹងល្អ រហូតដល់គាត់ហ៊ានយកជីវិតរបស់គាត់នៅអំឡុងពេលវេលានៃភាពអស់សង្ឃឹមដែរឬទេ? ហើយខ្ញុំគិតថា ចម្លើយចំពោះសំណួរនោះគឺ បាទគឺអាច។
នោះគឺជាការជំនុំជម្រះមួយផ្នែករបស់ខ្ញុំក្នុងការលើកឡើងថា មានពេលវេលានៃភាពអស់សង្ឃឹមចូលមក ហើយក៏ចេញទៅវិញនៅក្នុងជីវិតជាគ្រីស្ទបរិស័ទ។ វាពិតជាគ្រោះថ្នាក់ណាស់ក្នុងការលើកឡើងបែបនេះ ដោយសារយើងទាំងអស់គ្នាងាយចាញ់បោកក្នុងការទទួលសេចក្ដីបញ្ឆោត ហើយយើងគួរតែមានការភ័យខ្លាចក្នុងការព្យាយាមជួបព្រះយេស៊ូវតាមរយៈការសម្លាប់ខ្លួនបែបនេះ។ នេះគឺជាជម្រើសដ៏អាក្រក់បំផុត។ ប៉ុន្តែ រវាងភាពភ័យខ្លាចដែលយើងមានអារម្មណ៍ចំពោះជម្រើសនោះ និងភាពអស់សង្ឃឹមសម្រាប់ជនរងគ្រោះរបស់អ្នកសម្លាប់ខ្លួន រវាងអ្នកទាំងពីរនោះខ្ញុំកំពុងតែគ្រវីទង់នៃសេចក្ដីសង្ឃឹមមួយដែលថា ជំនឿដ៏ពិតប្រាកដអាចមានរដូវកាលនៃភាពអស់សង្ឃឹមនោះ។
ទង្វើនៃការសម្រេចចិត្តសម្លាប់ខ្លួនឯងមិនមែនជាចំណុចជាក់លាក់ដែលសំខាន់ក្នុងការសន្មតថាបុគ្គលណាម្នាក់បានទទួលសេចក្ដីសង្គ្រោះ ឬក៏អត់នោះទេ។ ព្រះជាម្ចាស់ឲ្យតម្លៃលើជីវិតទាំងមូល។
មតិយោបល់
Loading…