in ,

នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា ឲ្យ​នៅ!

គាត់​ចង់​ដើរ​តាម​ព្រះ​យេស៊ូវ។ គាត់​ចង់​នៅ​ជិត​ព្រះ​យេស៊ូវ។ គាត់​ចង់​រស់​នៅ​ក្នុង​ជីវិត​នៃ​ការ​ស្តាប់​បង្គាប់​ទាំង​ស្រុង។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ប្រាប់​គាត់​ឲ្យ​នៅ មិន​ឲ្យ​ចេញ​ទៅ​ទេ។ កុំ​តាម​ខ្ញុំ​ឲ្យ​សោះ។

បុរស​នោះ​ត្រូវ​បាន​អារក្ស​ចូល ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ចិត្ត​គំនិត​ខ្លួន ហើយ​បណ្ដេញ​ចេញ​ពី​សង្គម​ដ៏​សុភាព​រាបសា។ គាត់​បាន​រស់​នៅ​កន្លែង​គេ​កប់​ខ្មោច រស់​នៅ​ជាមួយ​មនុស្ស​ស្លាប់ ស្រែក​យំ អារ​សាច់​ខ្លួន​ឯង ហូរ​ឈាម អាក្រាត និង​ឆ្កួត។

ពេល​ព្រះ​យេស៊ូវ​យាង​មក​ដល់ ហើយ​មាន​បន្ទូល​មួយ​ព្រះ​ឱស្ឋ គាត់​ក៏​ត្រូវ​បាន​ដោះ​លែង។ គាត់​មាន​សេរីភាព។

«កាល​ទ្រង់ [ព្រះ​យេស៊ូវ] បាន​យាង​ចុះ​ទូក នោះ​អ្នក​ដែល​អារក្ស​ចូល​ពី​ដើម គាត់​ក៏​សូម​ទៅ​ជា​មួយ​នឹង​ទ្រង់ តែ​ទ្រង់​មិន​អនុញ្ញាត​ទេ…» (ម៉ាកុស ៥:១៨-១៩)។

បំណង​ប្រាថ្នា​របស់​បុរស​នោះ​គឺ​បរិសុទ្ធ។ សូម​ព្រះ​អម្ចាស់​អនុញ្ញាត​ឲ្យ​ទូល​បង្គំ​ទៅ​ជា​មួយ​ទ្រង់​ផង។ សូម​អនុញ្ញាត​ឲ្យ​ទូល​បង្គំ​រៀន​ពី​ទ្រង់ ហើយ​សូម​ឲ្យ​ទូល​បង្គំ​នៅ​ជិត​ទ្រង់​ដែរ។

ប៉ុន្តែ ព្រះ​យេស៊ូវ​មាន​ផែនការ​ល្អ​ជាង​នោះ។ ចូរ​នៅ! «ចូរ​ទៅ​ផ្ទះ​ទៅ ហើយ​ប្រាប់​បង​ប្អូន​ឯង​ពី​ការ​ធំ​ទាំង​ម៉្លេះ ដែល​ព្រះ​អម្ចាស់​បាន​មេត្តា​ប្រោស​ដល់​ឯង​វិញ» (ខ១៩)។ ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​អ្នក​មក​ទេ។ អ្នក​ត្រូវ​តែ​នៅ។

ហេតុ​អ្វី? ព្រោះ​គ្មាន​បេសកជន​ណា​ល្អ​ជាង​នេះ ចំពោះ​ក្រុង​របស់​គាត់ និង​ប្រជាជន​របស់​គាត់​នោះ​ទេ។ ពួក​គេ​បាន​ដឹង​ថា គាត់​ធ្លាប់​ជា​អ្វី ហើយ​ជា​នរណា ហើយ​ពួក​គេ​ទាំង​អស់​នោះ​អាច​មើល​ឃើញ​ការ​ផ្លាស់​ប្ដូរ​មួយ​នេះ​បាន។ ការ​ផ្លាស់​ប្ដូរ​ដែល​មិន​អាច​ប្រកែក​បាន​នោះ​អាច​ប្រកាស​អំពី​អំណាច​ព្រះ​ចេស្ដា​នៃ​ព្រះ​បាន។

បុរស​នេះ​បាន​ជួប​ព្រះ​យេស៊ូវ​ក្នុង​របៀប​នៃ​ការ​ផ្លាស់​ប្ដូរ​ជីវិត​មួយ។ ដូច្នេះ ព្រះ​យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ឲ្យ​នៅ។ ចូរ​នៅ​កន្លែង​ដែល​អ្នក​កំពុង​នៅ​ចុះ ចូរ​ទៅ​ស្វែង​រក​មិត្តភក្ដិ និង​អ្នក​ជិត​ខាង​របស់​អ្នក​ចុះ ហើយ​ប្រាប់​ពួក​គេ​អំពី​អ្វី​ដែល​ព្រះ​អម្ចាស់​បាន​ធ្វើ​សម្រាប់​អ្នក។

ឱ​បង​ប្អូន​គ្រីស្ទ​បរិស័ទ​អើយ ព្រះ​ជាម្ចាស់​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​បេសកជន​របស់​ទ្រង់ នៅ​កន្លែង​ដែល​អ្នក​កំពុង​នៅ។ គ្មាន​អ្នក​ណា​ស័ក្តិសម​នឹង​កិច្ចការ​នោះ​ជាង​អ្នក​ទេ។ «ទៅ​ផ្ទះ ទៅ​កាន់​មិត្តភក្ដិ គ្រួសារ​អ្នក អ្នក​ជិត​ខាង អ្នក​រួម​ការងារ​ជា​មួយ​អ្នក ហើយ​ប្រាប់​ពួក​គេ​ពី​ការ​ដ៏​ធំ​ម្ល៉េះ​ដែល​ព្រះ​អម្ចាស់​បាន​ធ្វើ​ចំពោះ​អ្នក និង​ពី​របៀប​ដែល​ទ្រង់​មាន​សេចក្ដី​មេត្តាករុណា​ដល់​អ្នក»។

គាត់​ចង់​ដើរ​តាម​ព្រះ​យេស៊ូវ។ គាត់​ចង់​នៅ​ជិត​ព្រះ​យេស៊ូវ។ គាត់​ចង់​រស់​នៅ​ក្នុង​ជីវិត​នៃ​ការ​ស្តាប់​បង្គាប់​ទាំង​ស្រុង។

និពន្ធ​ដោយ៖ Tim Challies
បក​ប្រែ​ដោយ៖ លោក អ៊ុច អភិរិន
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, កញ្ញា ហុង រស្មី, លោក ឈាង បូរ៉ា និងលោក សឹម រក្សា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញ​ពី www.challies.com ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ប្រសូត ដើម្បី​សុគត

ក្រុមជំនុំ