ថ្ងៃនេះ យើងបានទទួលសំបុត្រមួយមកពីប្អូនប្រុសម្នាក់ឈ្មោះ រ៉ៃយា មកក្នុងកម្មវិធីយើងថា៖ «ជម្រាបសួរលោកគ្រូ! តើបញ្ហាខ្វះខាតថវិកាគឺជាហេតុផលផ្ទាល់គ្រប់គ្រាន់ នៅក្នុងការពន្យារពេលគូស្នេហ៍វ័យក្មេងពីការរៀបការ និងពន្យារពេលការភ្ជាប់ពាក្យរបស់ពួកគេក្នុងរយៈពេលដ៏វែងមែនទេ? សំណួរនេះសន្មតថាកត្តាផ្សេងទៀតទាំងអស់គឺ “ទៅ”៖ ទាំងសេចក្ដីស្រឡាញ់របស់ព្រះគ្រីស្ទ ក្រុមជំនុំនៅក្នុងតំបន់យល់ព្រមលើការផ្គូផ្គង ឪពុកម្តាយយល់ព្រមចំពោះទំនាក់ទំនង និងភាពបរិសុទ្ធខាងផ្លូវអារម្មណ៍ និងផ្លូវភេទត្រូវបានគោរពជាដើម។ តើលោកគ្រូនឹងនិយាយអ្វីទៅកាន់ប្ដីប្រពន្ធនេះដែរ?
ជាទូទៅ ខ្ញុំនឹងនិយាយថា៖ ខ្ញុំពេញចិត្តនឹងការទុកចិត្តព្រះជាម្ចាស់សម្រាប់បំណងព្រះទ័យរបស់ព្រះអង្គ និងសមត្ថភាពរបស់ទ្រង់នៅក្នុងការជួយគូស្នេហ៍វ័យក្មេងមួយគូឲ្យសម្រេចធ្វើវាបាន
នៅក្នុងស្ថានភាពបែបនេះ។ ម្យ៉ាងទៀត ខ្ញុំប្រហែលជាកំពុងខិតឆ្ពោះទៅ «សូមសម្រេចចិត្តចុះ សាកប្រថុយមើល៍។ រៀបការតែម្ដងទៅ»។ ប៉ុន្តែ នេះគឺជាសំណួរខ្លះៗ ដែលខ្ញុំនឹងសួរ។
ជាដៃគូជាជាងអ្នកផ្គត់ផ្គង់
តើបុរសម្នាក់នោះមានសមត្ថភាពចិញ្ចឹមខ្លួនឯង និងប្រពន្ធរបស់គាត់ដែរឬទេ? ខ្ញុំគិតថា គាត់គួរតែចង់ធ្វើបែបនោះ ហើយគាត់គួរតែព្យាយាមធ្វើបែបនោះ។ ខ្ញុំគិតថា វាគឺជាផ្នែកមួយនៃការហៅគាត់ជាមេដឹកនាំ ជាអ្នកផ្គត់ផ្គង់ និងតួនាទីរបស់គាត់ ក្នុងនាមជាបុរស។ ប៉ុន្តែប្រហែលជាមានហេតុផលល្អដែលគាត់មិនអាចធ្វើបាន។ ឧទាហរណ៍៖ គាត់ប្រហែលជាអាចមានពិការភាព។ គាត់ប្រហែលជាទាហានចូលនិវត្តន៍ម្នាក់ដែលបានរងរបួសបានត្រលប់មកផ្ទះវិញ ហើយគាត់មិនអាចធ្វើការងារដែលគាត់ធ្លាប់ធ្វើ ដើម្បីរកប្រាក់ចំណូលបានទៀតនោះទេ។ ឥឡូវនេះ វាប្រហែលជារឿងបណ្តោះអាសន្ន ហើយប្រពន្ធវ័យក្មេងអាចនឹងចូលខ្លួនមក ហើយនាំពួកគេឆ្លងកាត់គ្រាដ៏លំបាកនោះដោយធ្វើការងារផ្ទាល់ខ្លួនរបស់នាង។ ឬវាអាចជាអចិន្ត្រៃយ៍។ ហើយនាងរៀបការជាមួយគាត់នោះដោយដឹងពីហេតុផលណាមួយ គាត់នឹងមិនអាចធ្វើអ្វីទាំងអស់ដែលគាត់ចង់ធ្វើ ដើម្បីផ្គត់ផ្គង់គ្រួសារនោះទេ ។ ហើយនាងនឹងគោរពភាពជាបុរសរបស់គាត់តាមរបៀបផ្សេងទៀត គាត់នឹងទទួលបន្ទុកតែមួយគត់របស់គាត់ជាមេដឹកនាំតាមរបៀបផ្សេងទៀត។ នាងប្រហែលជាអាចរកលុយបានច្រើនជាងគាត់ក្នុងស្ថានភាពបែបនោះ ហើយពួកគេនឹងចាប់ដៃគ្នាបង្កើតអាពាហ៍ពិពាហ៍នេះ ឲ្យដំណើរការបាន។
វាអាចនឹងល្អសម្រាប់យើងនៅក្នុងការរម្លឹកខ្លួនរបស់យើងថា សម្រាប់សង្គមភាគច្រើន—ជាពិសេសផ្នែកកសិកម្ម—ជាច្រើនសតវត្សរ៍មុន វាត្រូវបានបង្កើតនៅក្នុងតួនាទីនៃអាពាហ៍ពិពាហ៍ ដែលវាគឺជាការចែករំលែក ភាពជាដៃគូរជំនួញ ដែលប្រកបដោយផលិតភាព។ កសិដ្ឋានដំណើរការបានដោយសារ គាត់ និងនាង និងកូនៗ និងកូនឈ្នួលបានធ្វើកិច្ចការរបស់ពួកគេ។ បើអ្នកណាម្នាក់គេចវេះពីកាតព្វកិច្ច នោះជំនួញនោះនឹងត្រូវបរាជ័យ។ មនុស្សគ្រប់គ្នាបានធ្វើការ។ វាមិនដូចជាកាលដែលនាងគ្រាន់តែមើលរឿងភាគនោះទេ។ ខ្ញុំដឹងថានោះជារឿងខុសកាលសម័យ ប៉ុន្តែនាងបានចូលរួមយ៉ាងពេញលេញនៅក្នុងផ្នែកនៅក្នុងស្រុកនៃអាជីវកម្មនេះហៅថា៖ «កសិដ្ឋាន» ហើយវាចាំបាច់សម្រាប់នាង ដើម្បីក្លាយជាផ្នែកមួយនៃអាជីវកម្មនោះ។
ពេលដែលត្រូវផ្អាក
ស្ត្រីវ័យក្មេងនៅក្នុងសាច់រឿងនេះ ដែលយើងកំពុងនិយាយអំពីគួរតែសួរថា៖ «តើគូរដណ្ដឹងនោះមានលក្ខណសម្បត្តិណាដែលកំពុងរារាំងគាត់មិនឲ្យរកការងារធ្វើដែលអាចជួយផ្គត់ផ្គង់យើងដែរឬទេ? តើគាត់ខ្ជិលដែរឬទេ? តើគាត់ខ្លាចដែរឬទេ? តើគាត់រំខានដែរឬទេ? តើគាត់ពិតជាវក់នឹងកីឡា និងមិនទាន់ធំដឹងក្ដីដែរឬទេ? តើគាត់មិនមានទំនួលខុសត្រូវចំពោះលុយកាក់ដែរឬទេ? តើអ្វីដែលធ្វើឲ្យយើងជាប់គាំងនៅត្រង់ចំណុចនេះ?»។ ប្រសិនបើនាងរកឃើញថា តាមពិតទៅទាំងនេះគឺជាហេតុផលដែលពួកគេមិនអាចបង្កើតស្ថេរភាពខាងហិរញ្ញវត្ថុបាននោះទេ ប្រសិនបើខ្ញុំជានាង ខ្ញុំនឹងដកខ្លួនចេញពីទំនាក់ទំនងនេះ និងប្រាប់ឲ្យគាត់ដឹងថា នាងត្រូវតែឃើញអំពីភាពពេញវ័យគួរឲ្យកត់សម្គាល់ មុននឹងនាងអាចបន្តទៅមុខជាមួយនឹងអាពាហ៍ពិពាហ៍បាន។ នោះគឺជាភាពបរាជ័យផ្សេងទៀត ខុសពីពិការភាព ឬក៏ហេតុផលដទៃទៀតដែលប្រហែលជារារាំងបុរសម្នាក់ពីការផ្គត់ផ្គង់គ្រួសាររបស់គាត់។ នាងគួរតែដឹងថា ជាញឹកញយ មានលក្ខណៈសម្បត្តិដែលរារាំងបុរសម្នាក់ពីការចូលខ្លួនមក និងបង្កើតជីវិតមួយសម្រាប់ខ្លួនគាត់ និងភរិយារបស់គាត់។
ចូរធ្វើវាចុះ
រឿងចុងក្រោយដែលខ្ញុំនឹងនិយាយ គឺត្រង់កន្លែងដែលខ្ញុំចាប់ផ្ដើម។ ប្រសិនបើមានភាពចាស់ទុំ ប្រសិនបើមានសេចក្តីស្រឡាញ់ជ្រាលជ្រៅ ប្រសិនបើមានការគាំទ្រពីសហគមន៍ និងគ្រួសារ ប្រហែលខ្ញុំនឹងនិយាយថា៖ «ចូរធ្វើវាចុះ»។ មនុស្សពីរនាក់អាចរស់នៅដោយចំណាយតិចជាងការរស់នៅឆ្ងាយពីគ្នា។ អាពាហ៍ពិពាហ៍នៅជាចំណុចល្អបំផុត នៅក្នុងការជួយយើងនៅក្នុងគ្រាដ៏លំបាកទាំងឡាយ មិនមែនជាអ្វីដែលត្រូវបានបដិសេធដោយសារតែគ្រាលំបាកទាំងឡាយនោះទេ។
ខ្ញុំនៅចងចាំថា វាមានអ្វីខ្លះកើតឡើងសម្រាប់ខ្ញុំ និងប្រពន្ធរបស់ខ្ញុំ—កាលនោះ ខ្ញុំត្រៀមខ្លួនរួចរាល់ ដើម្បីរៀបការលឿនជាង ពេលជាក់ស្តែងដែលយើងបានរៀបការ។ ប្រសិនបើខ្ញុំត្រូវតែរៀបការសារជាថ្មី ខ្ញុំនឹងត្រូវរៀបការជាមួយប្រពន្ធខ្ញុំមុនហ្នឹងមួយឆ្នាំ លើកលែងតែឪពុករបស់ប្រពន្ធខ្ញុំ គាត់ចង់ឲ្យប្រពន្ធខ្ញុំបញ្ចប់ការសិក្សានៅមហាវិទ្យាល័យសិន មុនពេលឲ្យពួកយើងរៀបការជាមួយគ្នា។ ហើយយើងក៏អាចធ្វើវាបានដែរ។ យើងទាំងពីរនៅរៀនមហាវិទ្យាល័យ ប៉ុន្តែយើងក៏ដឹងថាយើងនៅអាចរកដំណោះស្រាយបានដែរ។
ដូច្នេះ ខ្ញុំមានទំនោរនៅក្នុងការនិយាយថា មានគុណវិបត្តិនៅក្នុងការស្រឡាញ់យ៉ាងជ្រាលជ្រៅពេក ការត្រៀមខ្លួននៅក្នុងការរៀបការនៅគ្រប់វិធី ប៉ុន្តែ បញ្ហាហិរញ្ញវត្ថុនេះមិនអាចធ្វើឲ្យអាពាហ៍ពិពាហ៍ដំណើរការទៅមុខ បាន—និងការល្បួងខាងឯផ្លូវភេទគឺជាបញ្ហាមួយនៅក្នុងចំណោមបញ្ហាទាំងនោះ ក៏ដូចជាការដែលរស់នៅក្នុងជីវិតមួយដែលខកចិត្តយ៉ាងខ្លាំង។ ខ្ញុំគិតថា ព្រះជាម្ចាស់ត្រាស់ហៅឲ្យគូរស្នេហ៍រីករាយក្នុងការតយុទ្ធមួយនេះជាមួយនឹងគ្នា ប្រសិនបើពួកគេមានភាពចាស់ទុំ។
មតិយោបល់
Loading…