ប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំឈឺហើយក៏ត្រូវសម្រាក ពេលខ្លះក៏បានច្រើន ហើយពេលខ្លះក៏បានតិច។ ការនេះកម្រកើតឡើងចំពោះខ្ញុំណាស់ ដោយសារខ្ញុំទើបតែមានអាយុ២៧ឆ្នាំ និងមានសុខភាពល្អ។ ប៉ុន្តែ ខ្ញុំមានបញ្ហាខូចស្រទាប់ឆ្អឹងខ្ចីនៅត្រង់សន្លាក់ឆ្អឹងចង្កេះ វាធ្វើទុក្ខ ដែលលាប់ឡើងវិញម្ដងម្កាល។
បើតាមការរងទុក្ខផ្នែករាងកាយ នេះជាលក្ខណៈឈឺតិចមែនទែន។ វាជារឿងតូចតាច បើប្រៀបជាមួយនឹងជម្ងឺមហារីកដែលសមាជិកម្នាក់នៅក្នុងក្រុមជំនុំរបស់ខ្ញុំកំពុងប្រឈម ឬក៏ភាពល្ហិតល្ហៃដែលសមាជិកផ្សេងទៀតកំពុងតែតយុទ្ធនោះ។ ប៉ុន្តែ វាបានបំផ្លាញផែនការពេញមួយសប្ដាហ៍របស់ខ្ញុំ។ ខ្ញុំបានខកខានមិនបានទៅសាលា ពន្យារពេលនៃថ្ងៃគម្រប់ខួបរបស់ខ្ញុំ និងភរិយា ព្រមទាំងដេកនៅលើគ្រែពេញពីព្រឹកដល់ល្ងាចជំនួសឲ្យបានលេងជាមួយកូនៗរបស់ខ្ញុំ។
ក្នុងគ្រប់ការទាំងនេះ ព្រះជាម្ចាស់បានបង្រៀនមេរៀនដ៏ពិសេសដែលខ្ញុំមិនចង់រៀន។ ព្រះអង្គបានបង្រៀនខ្ញុំពីការដែលខ្ញុំមិនត្រូវយកការខកចិត្តនោះទៅប្រើជាពាក្យពេចន៍គំរោះគំរើយដាក់ប្រពន្ធរបស់ខ្ញុំ មិនឲ្យខ្ញុំខ្វល់ខ្វាយអំពីស្ថានភាពដែលអាចនឹងវិវត្តន៍ទៅជាអ្វីផ្សេងទៀតក្នុងពេលប៉ុន្មានទសវត្សរ៍ខាងមុខ ដើម្បីឲ្យខ្ញុំដឹងថា ខ្ញុំអាចទុកចិត្តលើព្រះអង្គខ្លាំងប៉ុណ្ណា។
ខ្ញុំមិនចង់រៀនមេរៀនទាំងនេះនៅសប្ដាហ៍នេះទេ ប៉ុន្តែព្រះជាម្ចាស់ទ្រង់ជ្រាបថា ខ្ញុំត្រូវការមេរៀនទាំងនេះ។ យ៉ាងហោចណាស់ ខ្ញុំមានទំនុកចិត្តលើហេតុផលមួយដែលថា ហេតុអ្វីបានជាព្រះអង្គមិនប្រទានឲ្យខ្ញុំនូវសប្ដាហ៍មួយដូចអ្វីដែលខ្ញុំចង់បាន។
ខ្ញុំសូមណែនាំមេរៀនមួយសម្រាប់ជីវិតនៅក្នុងក្រុមជំនុំ។ និយាយឲ្យត្រង់ទៅ គ្មាននរណាម្នាក់ទទួលបានក្រុមជំនុំដែលគេចង់បាននោះទេ។
លោកអ្នកទំនងជាមិនយកបញ្ជី ឬក្ដារទ្រឯកសារមកជាមួយនៅពេលលោកអ្នកមានវត្តមាននៅក្នុងក្រុមជំនុំនោះទេ ប៉ុន្តែយើងទាំងអស់គ្នាមានបញ្ជីដែលសរសេរចុះនូវអ្វីដែលយើងចង់បាន។ ប្រហែលជាលោកអ្នកប្រាថ្នាចង់បានប្រភេទបទចម្រៀងណាមួយ ឬចង់បានបទពិសោធន៍ក្នុងការថ្វាយបង្គំជាក់លាក់ណាមួយ។ ប្រហែលជាលោកអ្នកចង់បានគ្រូអធិប្បាយដែលអាចអធិប្បាយបានយ៉ាងស៊ីជម្រៅនៅក្នុងពីរខបន្ទាប់ ចេញកណ្ឌគម្ពីរ រ៉ូម។ ប្រហែលជាលោកអ្នកចង់បានមេដឹកនាំដែលពូកែទំនាក់ទំនង មានគេចូលចិត្ត ជាម្នាក់ដែលអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្សេង ហើយតែងតែដឹងពីអ្វីដែលត្រូវនិយាយ។
មិនថានៅក្នុងបញ្ជីលោកអ្នកមានអ្វីក៏ដោយ ក៏ខ្ញុំអាចធានាថា៖ មិនមែនគ្រប់ចំណុចទាំងអស់ដែលលោកអ្នកបានសរសេរចុះ មាននៅក្នុងបញ្ជីរបស់ព្រះនោះទេ។
ចំណុចសំខាន់ ខ្ញុំចង់មានន័យថា លោកអ្នកមានជម្រើសដែលហួសពីអ្វីដែលបំណងព្រះហឫទ័យរបស់ព្រះបានបើកសម្ដែង។ គ្រូអធិប្បាយម្នាក់ដែលខ្ញុំគោរពជាខ្លាំង គេស្គាល់គាត់ដោយសារគាត់បានលើកឡើងថា «ខ្ញុំមិនមានគំនិតយោបល់អ្វីទេ ខ្ញុំគ្រាន់តែជឿលើព្រះគម្ពីរតែប៉ុណ្ណោះ»។ ខ្ញុំស្រឡាញ់ការគិតបែបនេះណាស់ ប៉ុន្តែការនោះមិនអាចទៅរួចបានទេ។ តើលោកអ្នកចង់ញ៉ាំប៊ឺហ្គឺរ ឬចង់ញ៉ាំខសាច់គោ? តើលោកអ្នកចង់ច្រៀងបទ «បន្ទាយដ៏រឹងមាំ “A Mighty Fortress”» ឬបទ «១០,០០០ ហេតុផល “10,000 Reasons”»? ទោះជាយ៉ាងណាក្ដី លោកអ្នកនៅតែមានមតិយោបល់ ប៉ុន្តែលោកអ្នកនឹងមានពេលវេលាដ៏លំបាកមួយក្នុងការផ្ដល់ឲ្យខ្ញុំនូវជំពូក ឬខគម្ពីរសម្រាប់វា។
ប៉ុន្តែ ក្នុងន័យមួយទៀតគឺថា បញ្ជីរបស់លោកអ្នកដែលមានសរសេរពីការជ្រើសរើសក្រុមជំនុំនឹងមិនតែងតែស៊ីគ្នាជាមួយព្រះជាម្ចាស់នោះទេ៖ ព្រះជាម្ចាស់បានបង្ហាញអំពីបំណងព្រះហឫទ័យរបស់ទ្រង់សម្រាប់ក្រុមជំនុំនៅក្នុងបទគម្ពីរ ប៉ុន្តែគ្មានក្រុមជំនុំណាមួយអាចបំពេញបំណងព្រះហឫទ័យរបស់ទ្រង់បានយ៉ាងគ្រប់លក្ខណ៍នោះទេ។ គ្មានក្រុមជំនុំណាមួយមានភាពចាស់ទុំ និងបរិសុទ្ធដូចជាអ្វីដែលទ្រង់មានបន្ទូលឲ្យធ្វើនោះទេ។ គ្រប់ក្រុមជំនុំនីមួយៗកំពុងលូតលាស់ក្នុងដំណើរការណាមួយ។ ពេលខ្លះ សូម្បីតែការស្រែកឃ្លានដ៏ល្អ ដើម្បីក្លាយជាផ្នែកមួយនៃក្រុមជំនុំដែលមានភាពចាស់ទុំ និងការរីកចម្រើន អាចធ្វើលោកអ្នកឲ្យមិនមានភាពអត់ធ្មត់ជាមួយភាពមិនចាស់ទុំ និងឧបសគ្គផ្សេងៗនៅក្នុងក្រុមជំនុំរបស់ខ្លួនផ្ទាល់។
ហើយព្រះជាម្ចាស់បានបង្ហាញអំពីអ្វីដែលក្រុមជំនុំគួរក្លាយទៅជា និងគួរធ្វើផងដែរ។ ក្រុមជំនុំគួរតែត្រូវបានដឹកនាំដោយបុរសៗកោតខ្លាចព្រះ ដោយមើលថែហ្វូងចៀម និងអធិប្បាយអំពីព្រះបន្ទូលទ្រង់ (១ធីម៉ូថេ ៣:១-៧; ២ធីម៉ូថេ ៤:១-៥)។ តើលោកអ្នកគួរធ្វើដូចម្ដេច បើស្ថិតនៅក្នុងក្រុមជំនុំដែលមិនមានអ្នកចាស់ទុំច្រើន។ ចម្លើយគឺគ្មានទីបញ្ចប់ដូចជាអាចផ្លាស់ប្ដូរបានដូចជានៅក្នុងស្ថានភាពជាក់ស្ដែងណាមួយ។ ប៉ុន្តែ ជាជម្រើសមួយដែលទំនងសម្រាប់លោកអ្នក ដើម្បីរួមបញ្ចូលអំពីការអត់ធ្មត់របស់ព្រះជាម្ចាស់មួយចំនួនផ្ទាល់ទៅកាន់រាស្ត្រដែលមិនល្អគ្រប់លក្ខណ៍។
ប្រសិនបើព្រះជាម្ចាស់អាចអត់ធ្មត់ជាមួយរាស្ត្ររបស់ព្រះអង្គក្នុងភាពមិនពេញវ័យ និងការបរាជ័យរបស់ពួកគេក្នុងការត្រាប់តាមការបង្គាប់របស់ទ្រង់ ដូច្នេះលោកអ្នកក៏គួរធ្វើដូចនោះដែរ។ ប្រសិនបើលោកអ្នកស្ថិតក្នុងតំណែងមួយដែលមានឥទ្ធិពល ចូរប្រើប្រាស់ឥទ្ធិពលនោះដោយការបន្ទាបខ្លួន និងពេញដោយប្រាជ្ញាចុះ។ ប៉ុន្តែ មិនថាលោកអ្នកធ្វើអ្វីក៏ដោយ ចូរកុំបណ្ដោយឲ្យបំណងប្រាថ្នារបស់លោកអ្នកសម្រាប់ក្រុមជំនុំរបស់លោកអ្នកក្នុងការស្ដាប់តាមបទគម្ពីរនោះទៅជាការខកចិត្ត និងមានភាពល្វីងជូរចត់ឡើយ។
គ្មានអ្នកណាម្នាក់—មែនហើយ គ្មាននរណាម្នាក់—ទទួលបានក្រុមជំនុំដែលពួកគេចង់បានឡើយ។ យើងទាំងអស់គ្នាមានគំនិត ចំណង់ចំណូលចិត្ត ហើយពេលខ្លះ មានទាំងការចាក់ចុចចិត្តដែលមិនស៊ីគ្នា ល្អឥតខ្ចោះនឹងការប្រជុំរាស្ត្ររបស់ព្រះជាម្ចាស់ឡើយ។ យើងត្រូវតែដាក់ចំណង់ចំណូលចិត្តរបស់អ្នកដទៃមុនចំណង់ចំណូលចិត្តរបស់យើង ហើយលះបង់អ្វីដែលយើងចង់បានសម្រាប់ជាប្រយោជន៍ដល់តម្រូវការនៃរូបកាយទាំងមូល។
នៅក្នុងសណ្ឋានខ្លះទៀត នោះគឺជាចំណុចទាំងស្រុងនៃជីវិតរបស់ក្រុមជំនុំ។ ព្រះជាម្ចាស់បានបង្កើតយើងមកជាសមាជិកនៃរូបកាយ ដើម្បីឲ្យយើងអាចនឹងរៀនចូលរួមនៅក្នុងរូបកាយនេះ (១កូរិនថូស ១២:១២-២៧)។ ព្រះជាម្ចាស់បានបង្កើតយើងជាអ្នករួមការងារនៅក្នុងដំណឹងល្អ ដើម្បីឲ្យយើងអាចបង្ហាញពីដំណឹងល្អដោយគិតពីប្រយោជន៍អ្នកដទៃជាងខ្លួនឯង (ភីលីព ២:៣-៤)។ ព្រះគ្រីស្ទបានលះបង់សិទ្ធិរបស់ទ្រង់ ដើម្បីបម្រើយើង ហើយនេះគឺជាអ្វីដែលលោកអ្នកត្រូវធ្វើរាល់ពេលដែលលោកអ្នកលះបង់ចំណង់ចំណូលចិត្ត ដើម្បីលើកកម្ពស់ដល់ការលូតលាស់របស់រូបកាយ។
ការគិតពីប្រយោជន៍របស់អ្នកដទៃជាជាងខ្លួនឯងនឹងទាមទារឲ្យលោកអ្នកមានការលះបង់។ ក្នុងវប្បធម៌ដែលមានពេញទៅដោយវប្បធម៌សម្ភារៈនិយម ហើយក្នុងទីក្រុងដែលមានអាហារប៊ូហ្វេជាជម្រើសនៅក្នុងព្រះវិហារ រឿងចុងក្រោយដែលយើងចង់ធ្វើគឺការលះបង់ចំណង់ចំណូលចិត្តរបស់យើង។ នោះគឺជាអ្វីដែលដំណឹងល្អត្រាស់ហៅឲ្យយើងធ្វើយ៉ាងជាក់លាក់។
ដូច្នេះ យើងឧទាហរណ៍ថា ទោះបីជាយើងមិនសូវជាពេញចិត្តក៏ដោយ។ ទោះបីជាពាក្យពេចន៍ប្រកាន់តាមក្រឹត្យវិន័យចាស់ ប៉ុន្តែមានការក្រៀមក្រំជាមួយសំនៀងនៃតន្ត្រីក្ដី។ ជំនួសឲ្យការដែលគ្រាន់តែញញឹមដោយស្ងៀមស្ងាត់ ចូរព្យាយាមរៀន ហើយច្រៀងឲ្យខ្លាំងៗ។ ភាពមិនស្មើគ្នាគឺថា មានសមាជិកផ្សេងនៅក្នុងក្រុមជំនុំរបស់លោកអ្នកផ្សេងទៀតចូលចិត្តវា។ ដូច្នេះ ចូរលើកទឹកចិត្តសមាជិកនោះ មិនថាគាត់ជាអ្នកណាក៏ដោយ ដោយថ្លែងទៅកាន់ពួកគាត់ដោយទំនុកតម្កើង និងទំនុកបរិសុទ្ធចុះ (កូឡូស ៣:១៦-១៧)។
ចូរបង្កើតទម្លាប់លះបង់ចំណង់ចំណូលចិត្តរបស់លោកអ្នក ដើម្បីឲ្យលោកអ្នកអាចសាទរក្នុងសេចក្ដីល្អនៃរូបកាយទាំងមូល។ ចូរបង្រៀនដួងចិត្ត គំនិត អណ្ដាត និងដៃរបស់លោកអ្នកឲ្យចំណាប់នឹងដំណឹងល្អក្នុងការលះបង់ ដើម្បីឲ្យអ្នកដទៃអាចចម្រើនឡើងផងដែរ។
ព្រះជាម្ចាស់ទំនងជាមិនបានប្រទានឲ្យលោកអ្នកនូវក្រុមជំនុំដែលលោកអ្នកចង់បានទេ ប៉ុន្តែព្រះអង្គមានសមត្ថភាពលើសពីនោះទៅទៀតក្នុងការផ្ដល់ឲ្យលោកអ្នកនូវក្រុមជំនុំដែលលោកអ្នកត្រូវការ។ ដូច្នេះ សូមមើលជុំវិញខ្លួន។ ប្រហែលជាព្រះអង្គមានរួចស្រេចទៅហើយ។
មតិយោបល់
Loading…