១. «លោកពីឡាត់ក៏សួរទ្រង់ថា ដូច្នេះ អ្នកជាស្ដេចមែនឬ ព្រះយេស៊ូវមានបន្ទូលឆ្លើយថា លោកមានប្រសាសន៍ថា ខ្ញុំជាស្ដេច នោះត្រូវហើយ ខ្ញុំបានកើតមក ហើយក៏ចូលក្នុងលោកីយ៍នេះ សម្រាប់តែការនោះឯង ដើម្បីឲ្យខ្ញុំបានធ្វើបន្ទាល់ពីសេចក្ដីពិត អស់អ្នកណាដែលកើតពីសេចក្ដីពិត នោះក៏ឮសំឡេងខ្ញុំ»។ (យ៉ូហាន ១៨:៣៧)
២. «ដោយហេតុនោះបានជាព្រះរាជបុត្រានៃព្រះបានលេចមក គឺដើម្បីនឹងបំផ្លាញការរបស់អារក្សចេញ»។ (១យ៉ូហាន ៣:៨; ហេព្រើរ ២:១៤-១៥)
៣. «លុះព្រះយេស៊ូវបានឮ នោះទ្រង់មានបន្ទូលថា ពួកអ្នកដែលជាសុខសប្បាយ គេមិនត្រូវការនឹងគ្រូពេទ្យទេ គឺជាមនុស្សដែលមានជម្ងឺវិញទេតើ ខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅតែមនុស្សមានបាបប៉ុណ្ណោះ ដើម្បីឲ្យគេប្រែចិត្តឡើង»។ (ម៉ាកុស ២:១៧)
៤. «ដ្បិតកូនមនុស្សបានមក ដើម្បីនឹងរកហើយជួយសង្គ្រោះដល់មនុស្សបាត់បង់»។ (លូកា ១៩:១០)
៥. «ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបម្រើដែរ គឺដើម្បីនឹងបម្រើគេវិញ ហើយនិងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង»។ (ម៉ាកុស ១០:៤៥)
៦. «៥ដើម្បីនឹងលោះពួកអ្នកដែលនៅក្រោមក្រឹត្យវិន័យ ប្រយោជន៍ឲ្យយើងបានទទួលសគុណ ទុកជាកូនចិញ្ចឹម»។ (កាឡាទី ៤:៥)
៧. «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ (យ៉ូហាន ៣:១៦)
៨. «សេចក្ដីស្រឡាញ់របស់ព្រះបានសម្ដែងមក ឲ្យយើងខ្ញុំស្គាល់ ដោយទ្រង់ចាត់ព្រះរាជបុត្រាទ្រង់តែ១ ឲ្យមកក្នុងលោកីយ៍ ដើម្បីឲ្យយើងរាល់គ្នាបានរស់ដោយសារទ្រង់»។ (១យ៉ូហាន ៤:៩)
៩. «ឯចោរ វាមកប្រយោជន៍តែនឹងលួច សម្លាប់ ហើយបំផ្លាញប៉ុណ្ណោះ តែឯខ្ញុំវិញ ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង» (យ៉ូហាន ១០:១០)
១០. «មើល បុត្រនេះបានតាំងឡើងសម្រាប់ធ្វើឲ្យពួកសាសន៍អ៊ីស្រាអែលជាច្រើនដួល…ក៏សម្រាប់ជាទីសម្គាល់ ដែលគេនឹងស្រដីទទឹងផង» (លូកា ២:៣៤)
១១. «ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង ហើយប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ នឹងសេចក្ដីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយឲ្យដោះមនុស្ស ដែលត្រូវគេជិះជាន់ឲ្យរួច» (លូកា ៤:១៨)
១២. «ព្រះយេស៊ូវគ្រីស្ទទ្រង់បានត្រឡប់ជាអ្នកបម្រើ ដល់ពួកកាត់ស្បែក ដើម្បីនឹងសម្ដែងសេចក្ដីស្មោះត្រង់នៃព្រះ ប្រយោជន៍នឹងបញ្ជាក់សេចក្ដីសន្យា ដែលបានតាំងនឹងពួកឰយុកោ» (រ៉ូម ១៥:៧-៨; យ៉ូហាន ១២:២៧)
មតិយោបល់
Loading…