in ,

ហេតុអ្វីបានជាគ្រីស្ទបរិស័ទថ្វាយបង្គំនៅថ្ងៃអាទិត្យ?

Why Worship on Sunday?

ហេតុ​អ្វី​បាន​ជា​ធ្វើ​ការ​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​អាទិត្យ? តើ​មាន​មូល​ហេតុ​អ្វី​បាន​ជា​គ្រីស្ទបរិស័ទ​ទៅ​ព្រះ​វិហារ​នៅ​ថ្ងៃ​អាទិត្យ? ចម្លើយ​គឺ៖ ឫសគល់​នៃ​ការ​ដែល​គ្រីស្ទបរិស័ទ​ថ្វាយ​បង្គំ​គឺ​ចេញ​មក​ពី​សាសនា​យូដា។ ការ​នេះ​បាន​កើត​ឡើង​ក្នុង​ចំណោម​សាសន៍​យូដា។ ហើយ​ព្រះ​គម្ពីរ​របស់​សាសន៍​យូដា​គឺ​ជា​ភាគ​ទី១​នៃ​ព្រះ​គម្ពីរ​របស់​គ្រីស្ទបរិស័ទ។ ហើយ​សាសន៍​យូដា​មាន​ក្រឹត្យវិន័យ​មួយ​ក្នុង​ចំណោម​ក្រឹត្យវិន័យ​ទាំង​ដប់​ប្រការ «ចូរ​ឲ្យ​នឹក​ចាំ​ពី​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ» (និក្ខមនំ ២០:៨)។ ថ្ងៃ «ឈប់​សម្រាក» ជា​ថ្ងៃ​ទី​ប្រាំពីរ គឺ​ថ្ងៃ​សៅរ៍ មិន​មែន​ថ្ងៃ​អាទិត្យ​នោះ​ទេ។ ដូច្នេះ មាន​ថ្ងៃ​មួយ​ក្នុង​ចំណោម​ថ្ងៃ​ទាំង​ប្រាំពីរ​ដែល​សាសន៍​យូដា​បាន​ជួប​ជុំ​គ្នា។

ហើយ​មូល​ហេតុ​ដែល​គ្រីស្ទបរិស័ទ​បាន​ប្ដូរ​ថ្ងៃ ហើយ​ចាប់​ផ្ដើម​ជុំ​គ្នា​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​ដំបូង​ក្នុង​អាទិត្យ​គឺ ព្រោះ​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​វិញ​នៅ​ថ្ងៃ​ដំបូង​ក្នុង​អាទិត្យ។

នៅ​សតវត្ស​ទី១ ពេល​ដែល​ក្រុមជំនុំ​គ្រីស្ទបរិស័ទ​បាន​កើត​មាន​ឡើង​តាមរយៈ​ការ​យាង​មក​របស់​ព្រះ​យេស៊ូវ នោះ​ឯង​គឺ​ជា​ទម្លាប់ ពីព្រោះ​យើង​ឃើញ​ក្នុង​កណ្ឌគម្ពីរ​កិច្ចការ​ថា​សាវ័ក ប៉ុល បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នៃ​ថ្ងៃ​ឈប់​សម្រាក ហើយ​បាន​ចូល​រួម​ជាមួយ​នឹង​សាសន៍​យូដា​ក្នុង​ការ​ប្រកាស​អំពី​ព្រះ​គ្រីស្ទ។ ហើយ​មូល​ហេតុ​ដែល​គ្រីស្ទបរិស័ទ​បាន​ប្ដូរ​ថ្ងៃ ហើយ​ចាប់​ផ្ដើម​ជុំ​គ្នា​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​ដំបូង​ក្នុង​អាទិត្យ​គឺ ព្រោះ​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​វិញ​នៅ​ថ្ងៃ​ដំបូង​ក្នុង​អាទិត្យ។ ហើយ​ក្រុមជំនុំ​ក៏​ហៅ​ថ្ងៃ​នោះ​ថា​ជា «ថ្ងៃ​នៃ​ព្រះ​អម្ចាស់» (វិវរណៈ ១:១០)។ ហើយ​យើង​ក៏​អាន​ថែម​ទៀត​អំពី​គំរូ​នានា​នៃ​ការ​ជុំ​គ្នា​នៅ​ថ្ងៃ​នៃ​ព្រះ​អម្ចាស់ ឬ​ក៏​ថ្ងៃ​ដំបូង​ក្នុង​កណ្ឌគម្ពីរ កិច្ចការ ២០:៧ ផង​ដែរ។ នោះ​ពួកគាត់​ក៏​បាន​ជុំ​គ្នា​នៅ «ថ្ងៃ​ដំបូង​ក្នុង​អាទិត្យ»។ ហើយ​នៅ​ក្នុង​កណ្ឌគម្ពីរ ១កូរិនថូស ១៦:២ ក៏​បាន​លើក​ឡើង​ថា ពួកគាត់​ត្រូវ​ជុំ​គ្នា ហើយ​ប្រមូល​ដាក់​ទុក​នូវ​ដង្វាយ​នៅ​ថ្ងៃ​ដំបូង​ក្នុង​អាទិត្យ។ នេះ​ហើយ​គឺ​ជា​មូល​ហេតុ​ដែល​យើង​ធ្វើ​កម្មវិធី​នៅ​ថ្ងៃ​អាទិត្យ។ ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ ហើយ​បាន​បង្កើត​រាស្ត្រ​ថ្មី​សម្រាប់​ទ្រង់​ផ្ទាល់ ក៏​ដូច​ជា​សម្ពោធ​ក្រុម​មនុស្ស​ថ្មី ជា​ការ​បង្កើត​ថ្មី​ដោយ​មាន​ថ្ងៃ​ថ្វាយ​បង្គំ​ថ្មី។

ដូច្នេះ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​សង្ខេប​ដូច​ត​ទៅ៖ មូល​ហេតុ​ដែល​គ្រីស្ទបរិស័ទ​ទៅ​ព្រះ​វិហារ​នៅ​ថ្ងៃ​អាទិត្យ​គឺ​ព្រោះ​ព្រះ​អង្គ​បាន​សង្គ្រោះ​យើង​ចេញ​ពី​អំពើ​បាប​របស់​យើង បាន​នាំ​ឲ្យ​យើង​មាន​ការ​រួបរួម​គ្នា​ជាមួយ​នឹង​ព្រះ​គ្រីស្ទ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ ហើយនិង​ជាមួយ​គ្នា​នឹង​គ្នា​តាមរយៈ​ជំនឿ​ក្នុង​ព្រះ​យេស៊ូវ។ ហើយ​ដោយសារ​ការ​រួបរួម​គ្នា​ជាមួយ​នឹង​ព្រះ​យេស៊ូវ និង​គ្នា​ជាមួយ​នឹង​គ្នា​នោះ​ឯង​បាន​ជា​ព្រះ​គម្ពីរ​ដែល​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​បាន​បង្គាប់​ឲ្យ​យើង​ជួប​ជុំ​គ្នា​ឲ្យ​បាន​ជាប់លាប់​ជា​រៀង​រាល់​អាទិត្យ​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​ជាម្ចាស់​ដោយ​បង្ហាញ​អំពី​អំណរ​របស់​យើង និង​ការ​អរព្រះគុណ​ដល់​ព្រះ​អង្គ។ គឺ​មិន​មែន​ឲ្យ​យើង​ធ្វើ​ការ​នេះ​តែ​ម្នាក់​ឯង​នៅ​កន្លែង​នេះ​កន្លែង​នោះ​នោះ​ទេ ប៉ុន្តែ​ឲ្យ​ជុំ​គ្នា​ក្នុង​ការ​អធិស្ឋាន ច្រៀង និង​ស្ដាប់​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ក៏​ដូច​ជា​ប្រារព្ធ​ពិធី​បុណ្យ​ផ្សេងៗ។

ប្រសិន​បើ​គ្រីស្ទ​បរិស័ទ​មាន​សេរី​ភាព​ក្នុង​ការ​ជួប​ជុំ​គ្នា ដើម្បី​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​ណា​ក៏​បាន ហេតុ​អ្វី​បាន​ជា​យើង​ជ្រើស​រើស​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ?

ចំណាំ៖ ឯកសារ​នេះ​គឺ​គ្រាន់​តែ​ជា​ការ​ដក​ស្រង់​ខ្លះៗ​ប៉ុណ្ណោះ
និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា និង​លោក​ ឈាង បូរ៉ា
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយ មាន ការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ទ្រង់​ស្មោះ​ត្រង់

បើ​ខ្ញុំ​ស្អប់​អំពើបាប