សត្វដែលយើងចិញ្ចឹមនាំមកនូវមិត្តភាព និងសេចក្តីអរសប្បាយមកកាន់ជីវិតមនុស្សជាច្រើន ហើយពេលវាងាប់ ការនោះអាចនាំឲ្យយើងខ្លោចចិត្តយ៉ាងខ្លាំង។ សត្វគឺជាផ្នែកមួយដ៏ល្អនៃផែនដីដែលព្រះជាម្ចាស់បានបង្កើតមក ហើយវាក៏សំខាន់ដែរចំពោះព្រះអង្គ។ បន្ទាប់ពីទឹកជំនន់ ព្រះជាម្ចាស់បានតាំងសេចក្ដីសញ្ញាថានឹងមិនពន្លិចផែនដីម្ដងទៀតឡើយ ហើយសេចក្ដីតាំងសញ្ញានោះព្រះអង្គមិនគ្រាន់តែបានធ្វើឡើងទៅកាន់លោក ណូអេ ទេតែទ្រង់ក៏បានធ្វើទៅកាន់ពពួកសត្វផងដែរ (លោកុប្បត្ដិ ៩:៩-១០)។ ផែនដីនេះមានពេញទៅដោយរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតមក ហើយព្រះអង្គក៏មើលថែវាដោយក្តីស្រឡាញ់ទៀតផង (ទំនុកតម្កើង ១០៤:២៤-៣០)។ ព្រះអង្គផ្គត់ផ្គង់បក្សាបក្សី (ម៉ាថាយ ៦:២៦) ហើយសូម្បីតែសត្វចាបដ៏តូចមួយក៏ព្រះអង្គមិនភ្លេចដែរ (លូកា ១២:៦) ហើយទ្រង់ក៏រំពឹងឲ្យយើងមើលថែសត្វទាំងនោះដូចទ្រង់ដែរ (សុភាសិត ១២:១០)។
ដោយសារឥឡូវនេះសត្វក៏ជាផ្នែកមួយនៃអ្វីៗដែលព្រះអង្គបានបង្កើតមកដែលល្អ នោះយើងក៏មានហេតុផលក្នុងការជឿថា នៅគ្រាដែលនឹងមកដល់ក៏នឹងមានសត្វដែរ។ គោលបំណងដល់ចម្បងបង្អស់របស់ព្រះជាម្ចាស់គឺស្ដារនូវរាល់អ្វីៗទាំងអស់ឡើងវិញ (ម៉ាថាយ ១៩:២៨) គឺនឹងមានថ្ងៃមួយ អ្វីៗដែលព្រះអង្គបានបង្កើតមកនឹងបានកើតជាថ្មី ហើយស្ដារឡើងវិញ ដែលនោះក៏មានរួមបញ្ចូលទាំងសត្វផងដែរ។ «ឆ្កែព្រៃនឹងនៅជាមួយនឹងកូនចៀម ឯខ្លារខិន នឹងដេកនៅជាមួយនឹងកូនពពែ» (អេសាយ ១១:៦-៩)។ រាល់គ្រប់អ្វីៗដែលព្រះជាម្ចាស់បានទន្ទឹងរង់ចាំថ្ងៃដែលវានឹងទទួលបានសេរីភាពចេញពីចំណងនៃការពុករលួយ (រ៉ូម ៨:២១) គឺថ្ងៃដែល «គ្រប់ទាំងអស់ ដែលមានជីវិត នៅស្ថានសួគ៌ នៅផែនដី នៅក្រោមដី ហើយនៅក្នុងសមុទ្រ» នឹងសរសើរព្រះជាម្ចាស់ (វិវរណៈ ៥:១៣)។
ចក្ខុនិមិត្តនៃព្រះគម្ពីរទាក់ទងនឹងពេលអនាគតគឺ រាស្ត្ររបស់ព្រះជាម្ចាស់ និងអ្វីៗដែលទ្រង់បានបង្កើតមកនឹងបានជាថ្មី ហើយសង្គ្រោះ ប៉ុន្តែនេះមិនមែនមានន័យថា ព្រះអង្គនឹងចាប់ផ្ដើមជាថ្មីដោយបង្កើតម្ដងទៀតចេញពីភាពសូន្យឈឹងនោះទេ។ តើនេះមានន័យថា ទ្រង់នឹងប្រោសសត្វមួយចំនួន ឬក៏សត្វទាំងអស់ឲ្យរស់ឡើងវិញមែនឬ? ព្រះគម្ពីរមិនបានផ្ដល់ចម្លើយយ៉ាងចំៗទេ។ ប៉ុន្តែ អ្វីដែលច្បាស់នោះគឺ យើងនឹងនៅទីនោះដោយមានអំណរដ៏អស់កល្បជានិច្ចជាមួយនឹងវា បើយើងបានជឿទុកចិត្តក្នុងព្រះគ្រីស្ទ។ វានឹងពិតជាគួរឲ្យសោកស្ដាយណាស់ហើយបើសត្វដែលយើងចិញ្ចឹមបានទៅនៅឯផែនដីថ្មីរបស់ព្រះជាម្ចាស់ ប៉ុន្តែយើងផ្ទាល់មិនបានទៅ។
មតិយោបល់
Loading…