ទំនុកតម្កើង ៤២:៥ «ឱ! ព្រលឹងអញអើយ! ហេតុអ្វីបានជាត្រូវបង្អោនចុះ ហើយមានសេចក្ដីរសាប់រសល់នៅក្នុងខ្លួនដូច្នេះ ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរដល់ទ្រង់ទៀត ដោយព្រោះព្រះភក្ត្រទ្រង់ដែលតែងតែជួយ។»
ចំពោះយើងដែលជាមនុស្សមានបាប តើការមានសេចក្តីសង្ឃឹមក្នុងព្រះជាម្ចាស់នោះមិនមែនកើតឡើងជាធម្មតានោះទេ។ យើងត្រូវតែប្រកាសសេចក្តីសង្ឃឹមនោះជាញឹកញាប់មកកាន់ខ្លួនឯង ព្រោះបើមិនដូច្នោះទេ នោះយើងនឹងងាយឆ្លាក់ចុះដោយការបាក់ទឹកចិត្ត ហើយមានសេចក្តីរសាប់រសល់នៅក្នុងខ្លួន។
របៀបដែលគេប្រើពាក្យ «សេចក្ដីសង្ឃឹម» មានការប្រើប្រាស់បីយ៉ាងជាធម្មតា៖
១) សេចក្ដីសង្ឃឹមគឺជាសេចក្ដីប៉ងប្រាថ្នាចង់បានអ្វីមួយដែលល្អនៅពេលអនាគត។
២) សេចក្ដីសង្ឃឹមគឺជាអ្វីមួយដែលល្អនៅអនាគតដែលយើងកំពុងតែប៉ងប្រាថ្នាចង់បាន។
៣) សេចក្ដីសង្ឃឹមគឺជាអ្វីដែលយើងសង្ឃឹមថាយើងនឹងអាចធ្វើបានហើយទំនងនឹងពិតជាកើតមានឡើងបាន។
ដូច្នេះហើយ យើងបានឃើញគេប្រើប្រាស់ពាក្យ «សេចក្ដីសង្ឃឹម» ក្នុងអត្ថន័យបីយ៉ាង៖
១) សេចក្ដីប៉ងប្រាថ្នាសម្រាប់អ្វីមួយនៅពេលអនាគត។
២) អ្វីមួយនៅពេលអនាគតដែលយើងប្រាថ្នាចង់បាន។
៣) មូលដ្ឋានគ្រឹះ ឬក៏មូលហេតុក្នុងការដែលយើងគិតថាសេចក្ដីប៉ងប្រាថ្នារបស់យើងទំនងនឹងពិតជាអាចកើតឡើងបានផងដែរ។
អត្ថន័យផ្សេងគ្នានៅក្នុងព្រះគម្ពីរលើពាក្យ «សេចក្តីសង្ឃឹម»
អត្ថន័យទាំង៣ខាងលើនេះ យើងអាចរកឃើញបានដោយមាននៅក្នុងព្រះគម្ពីរ។ ប៉ុន្តែ ចំណុចដ៏សំខាន់មួយនេះដែលព្រះគម្ពីរបានលើកឡើងដោយប្រើប្រាស់ពាក្យ «សេចក្ដីសង្ឃឹម» មិនមាននៅក្នុងការប្រើប្រាស់ដ៏សាមញ្ញៗរបស់យើងក្នុងអត្ថន័យដូចខាងលើនេះនោះទេ។ តាមពិតទៅ វាមានអត្ថន័យផ្សេងពីគ្នានៃពាក្យ «សេចក្ដីសង្ឃឹម» ដែលមាននៅក្នុងព្រះគម្ពីរ គឺស្ទើរតែថាសឹងតែផ្ទុយគ្នាទាំងស្រុងពីការប្រើប្រាស់ដ៏សាមញ្ញៗដូចខាងលើនេះ។
នៅត្រង់ចំណុចនេះ យើងខ្ញុំមិនមែនចង់មានន័យថានៅក្នុងព្រះគម្ពីរក្ដីសង្ឃឹមគឺជាសេចក្ដីប្រាថ្នាសម្រាប់អ្វីមួយអាក្រក់ ជាជាងសម្រាប់អ្វីមួយដែលល្អនោះទេ។ ហើយយើងខ្ញុំក៏មិនមែនមានន័យថានៅក្នុងព្រះគម្ពីរ សេចក្ដីសង្ឃឹមគឺជាការបដិសេធនូវអ្វីមួយដែលល្អ ជាជាងប្រាថ្នាចង់បានវាផងដែរ។ វាមិនមែនមានន័យខុសគ្នាត្រង់អត្ថន័យបែបនេះនោះទេ គឺវាផ្ទុយគ្នានៅអត្ថន័យត្រង់នេះ៖ ជាទូទៅ ពេលដែលយើងប្រើប្រាស់ពាក្យ «សង្ឃឹម» គឺយើងលើកឡើងអំពីអ្វីដែលមិនច្បាស់ ជាជាងអំពីអ្វីដែលច្បាស់។
ជាទូទៅ ពេលដែលយើងប្រើប្រាស់ពាក្យ «សង្ឃឹម» យើងលើកឡើងអំពីអ្វីដែលមិនទាន់ច្បាស់។ ប៉ុន្តែ នេះមិនមែនជាអត្ថន័យផ្សេងគ្នាក្នុងព្រះគម្ពីរលើពាក្យ «សេចក្ដីសង្ឃឹម» នោះទេ។ អត្ថន័យក្នុងព្រះគម្ពីរលើពាក្យ «សេចក្ដីសង្ឃឹម» គឺមិនមែនគ្រាន់តែជាការប្រាថ្នាចង់បាននូវអ្វីល្អនៅពេលអនាគតប៉ុណ្ណោះទេ ដូច្នេះហើយ សេចក្ដីសង្ឃឹមនៅក្នុងព្រះគម្ពីរ គឺជាសេចក្ដីរំពឹងដោយមានទំនុកចិត្ត និងសេចក្ដីប៉ងប្រាថ្នាសង្ឃឹមថានឹងបានសម្រេចសម្រាប់អ្វីមួយដែលល្អនៅអនាគត។
ដោយយោងទៅតាមព្រះគម្ពីរ ការមានសង្ឃឹមគឺមិនមែនគ្រាន់តែជាសេចក្ដីប៉ងប្រាថ្នាចង់បាននូវអ្វីមួយដែលល្អនៅអនាគតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការជឿជាក់ថា វានឹងប្រាកដជាកើតឡើងជាពិតមែន។ ហើយវាក៏មិនមែនគ្រាន់តែជាការរំពឹងគិតនៅក្នុងចិត្តថា វានឹងកើតឡើងប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការមួយដែលជាក់លាក់ដោយមានទំនុកចិត្តថានឹងប្រាកដជាកើតឡើងមែន។ យើងមានទឹកចិត្តដឹងយ៉ាងច្បាស់ថា អ្វីដែលល្អដែលយើងកំពុងរំពឹង និងប្រាថ្នាចង់បាន គឺប្រាកដជាកើតឡើងមែន។
ដោយយោងទៅតាមព្រះគម្ពីរ អត្ថន័យនៃពាក្យ «សង្ឃឹម» គឺមិនមែនគ្រាន់តែជាសេចក្ដីប៉ងប្រាថ្នាសម្រាប់អ្វីមួយល្អដែលចង់ឲ្យកើតមានឡើងនោះទេ។ វាគឺជាសេចក្ដីរំពឹងដោយជឿជាក់ដែលមានទំនុកចិត្ត និងសេចក្ដីប្រាថ្នាសម្រាប់អ្វីមួយដែលល្អនៅពេលអនាគត។ ក្ដីសង្ឃឹមដោយយោងតាមគម្ពីរដែលធ្វើឲ្យយើងមានទឹកចិត្តដោយដឹងយ៉ាងច្បាស់ថាវានឹងកើតមានឡើងជាពិតមែន។ នៅពេលដែលព្រះគម្ពីរបានចែងថា «ចូរសង្ឃឹមដល់ព្រះចុះ» នោះមិនមែនមានន័យថា «នោះទំនងនឹងជាអាចកើតមាន ឬក៏មិនអាចនឹងកើតឡើងបានទេ»។ នៅត្រង់ចំណុចនេះ មានអត្ថន័យថា «ចូររំពឹងការអស្ចារ្យពីព្រះជាម្ចាស់» (William Carey)។
បងប្អូនអាចរៀនថែមទៀតដោយសិក្សាលើខគម្ពីរខាងក្រោមនេះ៖
ហេព្រើរ ៦:៩-១២ «ពួកស្ងួនភ្ងាអើយ ទោះបើយើងខ្ញុំនិយាយដូច្នេះក៏ដោយ គង់តែយើងខ្ញុំទុកចិត្តខាងឯអ្នករាល់គ្នាថា បានសេចក្ដីប្រសើរជាង គឺជាសេចក្ដីដែលត្រូវខាងសេចក្ដីសង្គ្រោះវិញ ដ្បិតព្រះទ្រង់មិនមែនជាអ្នករមិលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ នឹងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានសម្ដែងដល់ព្រះនាមទ្រង់ ដោយបានបម្រើពួកបរិសុទ្ធ ហើយក៏នៅតែបម្រើទៀតនោះទេ តែយើងខ្ញុំចង់ឲ្យអ្នករាល់គ្នានីមួយៗ បានសម្ដែងចេញជាចិត្តឧស្សាហ៍ដូចគ្នាទាំងអស់ ប្រយោជន៍ឲ្យបានជំនឿដ៏ពេញលេញរបស់សេចក្ដីសង្ឃឹម ដរាបដល់ចុងបំផុត ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើព្រងើយកន្តើយឡើយ គឺឲ្យត្រាប់តាមពួកអ្នក ដែលគ្រងបានសេចក្ដីសន្យាទុកជាមរដកដោយចិត្តជឿ ហើយអត់ធន់វិញ»។
រ៉ូម ៤:១៨ «ដ្បិតកាលលោកអស់ទីសង្ឃឹមហើយ នោះក៏ចេះតែជឿដោយសង្ឃឹមវិញ ដើម្បីឲ្យបានត្រឡប់ជាឪពុក ដល់សាសន៍ជាច្រើន ដូចសេចក្ដីដែលមានបន្ទូលទុកមកថា “ពូជឯងនឹងបានដូច្នោះ”»។
មតិយោបល់
Loading…