in

ថ្ងៃ​ថ្វាយ​បង្គំ

A Sunday Christian

ពួក​មូស្លីម​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​សុក្រ ពួក​យូដា​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​សៅរ៍ ប៉ុន្តែ​គ្រីស្ទបរិស័ទ​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​អាទិត្យ ពីព្រោះ​នោះ​គឺ​ជា​ថ្ងៃ​នៃ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​បង្ហាញ​ជា​ភស្តុតាង​ថា ទ្រង់​បាន​យក​ឈ្នះ​លើ​សេចក្ដី​ស្លាប់។ នេះ​ឯង​ជា​មូល​ហេតុ​ដែល​គ្រីស្ទបរិស័ទ​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​អាទិត្យ។ យើង​មិន​មែន​ជា​គ្រីស្ទបរិស័ទ​ថ្ងៃ​សុក្រ​ដែល​បម្រើ​ព្រះ​សង្គ្រោះ​ដែល​ស្លាប់​នោះ​ទេ ហើយ​ក៏​មិន​មែន​ជា​គ្រីស្ទបរិស័ទ​ថ្ងៃ​សៅរ៍​ដែល​នៅ​រង់ចាំ និង​ឆ្ងល់​នោះ​ដែរ ប៉ុន្តែ​ជា​គ្រីស្ទបរិស័ទ​ថ្ងៃ​អាទិត្យ​ដែល​បម្រើ​ព្រះ​សង្គ្រោះ​ដែល​កំពុង​រស់នៅ ហើយ​មាន​ដង្ហើម—ព្រះ​ដែល​កំពុង​មាន​ព្រះ​ជន្ម និង​កំពុង​សោយ​រាជ្យ។ ព្រះ​អង្គ​បាន​សុគត​ព្រោះ​ទ្រង់​ត្រូវ​សុគត។ អំពើ​បាប​របស់​យើង​តម្រូវ​ឲ្យ​មាន​ឈាម និង​ការ​ស្លាប់។ ប៉ុន្តែ ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ពីព្រោះ​ទ្រង់​ត្រូវ​តែ​បាន​រស់​វិញ។ ព្រះ​អង្គ​ជា​ព្រះ​រាជបុត្រា​របស់​ព្រះ​ជាម្ចាស់។ តើ​ឲ្យ​សេចក្ដី​ស្លាប់​ទុក​ទ្រង់​បាន​យ៉ាង​ដូច​ម្ដេច​ទៅ? តើ​ឲ្យ​ព្រះ​អាទិករ​ដែល​បាន​បង្កើត​រាល់​គ្រប់​អ្វីៗ​នៅ​ស្លាប់​បាន​យ៉ាង​ដូច​ម្ដេច​ទៅ? វា​មិន​អាច​កើត​ឡើង​បាន​ឡើយ ហើយ​វា​ក៏​មិន​បាន​កើត​ឡើង​ដែរ។ ព្រះ​គ្រីស្ទ​បាន​មាន​ព្រះ​ជន្ម​ឡើង​វិញ​ហើយ!

និពន្ធដោយ៖ លោកគ្រូ Tim Challies
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា និង​លោក ទេព រ៉ូ
ដកស្រង់ខ្លះៗចេញពី www.challies.com ដោយ មាន ការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​មាន​ពេលវេលា​ពិបាកៗ

មាន​ចែង​ក្នុង​ព្រះ​គម្ពីរ