តើការក្រងសក់ ពាក់មាសប្រាក់ និងគជ់ គឺជាអំពើបាបនៅពេលនោះ និងពេលបច្ចុប្បន្ននេះឬក៏អត់?
គ្រប់ទាំងជីវិត និងភាសា គឺសុទ្ធតែមានលក្ខខណ្ឌវប្បធម៌។ យើងចែករំលែកវាជាមួយអ្នកកាត់ស្រាយព្រះបន្ទូលទាំងអស់អំពីការលំបាកនៃការប្រឈមក្នុងការយល់ដឹងអំពីលក្ខណៈនៃការបង្រៀនពីព្រះគម្ពីរ ព្រះជាម្ចាស់ ដំណឹងល្អ ឬការបង្កើត ដូចដែលព្រះជាម្ចាស់បានមានបន្ទូលបង្គាប់។ យើងនឹងសិក្សាអំពីរឿងទាំងនេះ ដូចដែលយើងឃើញនៅពាសពេញព្រះគម្ពីរ។
ផ្ទុយទៅវិញ ដើម្បីបង្ហាញថា ទម្រង់ជាក់លាក់ណាមួយនៃសេចក្ដីបង្គាប់នានាត្រូវបានកំណត់នៅក្នុងស្ថានភាព ឬវប្បធម៌ណាមួយ
នៅក្នុងបរិបទនៃការបង្រៀនរបស់សាវ័ក ប៉ុល និងសាវ័ក ពេត្រុស អំពីលក្ខណៈដែលបុរស និងស្ត្រីមានទំនាក់ទំនងនៅក្នុងក្រុមជំនុំ និងនៅផ្ទះ។ មានការណែនាំមិនត្រឹមតែអំពីការចុះចូល និងការដឹកនាំ ប៉ុន្តែក៏មានលក្ខណៈនៃការតុបតែងខ្លួនរបស់ស្ត្រីផងដែរ។ មានខគម្ពីរជាប់ទាក់ទងគ្នានៅក្នុងការកាត់ស្រាយដោយត្រង់ៗរបស់យើង៖
ឯពួកស្រីៗ នោះខ្ញុំក៏ចង់ឲ្យគេតែងខ្លួនតាមបែបគួរសម ឲ្យចេះអៀនខ្លួន ហើយដឹងប្រមាណខ្លួន មិនមែនជាអ្នកតែងខ្លួន ដោយក្រងសក់ ឬពាក់មាស កែវមុក្ដា ឬសំលៀកបំពាក់យ៉ាងថ្លៃពេកនោះឡើយ តែឲ្យសំណំនឹងពួកស្ត្រី ដែលរាប់ខ្លួនជាអ្នកកោតខ្លាចដល់ព្រះ គឺដោយការប្រព្រឹត្តល្អវិញ (១ធីម៉ូថេ ២:៩-១០)។
ទាំងតែងខ្លួនមិនមែនដោយបែបខាងក្រៅ ដូចជាក្រងសក់ ពាក់មាស ឬសំលៀកបំពាក់ផ្សេងៗឡើយ គឺតែងចំពោះមនុស្សលាក់កំបាំងក្នុងចិត្តវិញ ដោយគ្រឿងដ៏មិនចេះពុករលួយរបស់វិញ្ញាណសំឡូត ហើយរម្យទម នោះឯងជាសេចក្ដីដែលមានតម្លៃវិសេសនៅចំពោះព្រះ (១ពេត្រុស ៣:៣-៥)។
វាអាចនឹងខុសនៅក្នុងការនិយាយថា សេចក្ដីបង្គាប់ទាំងនោះមិនជាប់ទាក់ទងគ្នានៅបច្ចុប្បន្ននេះ។ ការបង្រៀនដ៏ជាក់លាក់មួយនៅក្នុងពួកគេ គឺជាការផ្ដោតសំខាន់នៃការខិតខំប្រឹងប្រែងនៅក្នុងការតុបតែង គួរតែលើ «ការប្រព្រឹត្តល្អ» និងលើ «មនុស្សលាក់កំបាំងក្នុងចិត្តវិញ» ជាជាងលើអ្វីដែលនៅខាងក្រៅដូចជា សំលៀកបំពាក់ ក្រងសក់ និងគ្រឿងអលង្ការ។ ទាំងមិនមានហេតុផលណាមួយ ដើម្បីទុកជាមោឃៈនូវពាក្យបញ្ជាទូទៅឲ្យមានលក្ខណៈសមរម្យ និងសមហេតុសមផល ឬការព្រមានប្រឆាំងនឹងការបង្អួតមាសប្រាក់។ មានសំណួរតែមួយគត់៖ តើការក្រងសក់ ពាក់មាសប្រាក់ និងគជ់ គឺជាអំពើបាបនៅពេលនោះ និងពេលបច្ចុប្បន្ននេះឬក៏អត់? មានការបញ្ជាក់យ៉ាងច្បាស់មួយអំពីបរិបទនេះថា ដែលមិនមែនជាចំណុចសំខាន់នោះទេ។
សាវ័ក ពេត្រុស និយាយថា៖ «ទាំងតែងខ្លួនមិនមែនដោយបែបខាងក្រៅ...សំលៀកបំពាក់ផ្សេងៗឡើយ»។ ភាសាក្រិកមិននិយាយថា សំលៀកបំពាក់ «យ៉ាងថ្លៃពេក» (ព្រះគម្ពីរបរិសុទ្ធ បកប្រែឆ្នាំ១៩៥៤) ប៉ុន្តែ គ្រាន់តែប្រើ «ស្លៀកសំលៀកបំពាក់» ពោលគឺ «សំលៀកបំពាក់ដែលអ្នកពាក់» ឬ «ស្លៀកសំលៀកបំពាក់»។ ឥឡូវយើងដឹងថា សាវ័ក ពេត្រុស មិនបានថ្កោលទោសចំពោះការប្រើប្រាស់សំលៀកបំពាក់ទេ។ គាត់កំពុងថ្កោលទោសចំពោះការប្រើប្រាស់សំលៀកបំពាក់ខុស។ ដូច្នេះ ការនេះបង្ហាញថា រឿងដដែលនេះអាចនិយាយបានអំពីមាស និងការក្រងសក់។ ចំណុចសំខាន់ គឺមិនមែនដើម្បីព្រមានប្រឆាំងនឹងអ្វីដែលអាក្រក់នៅខាងក្នុងនោះទេ ប៉ុន្តែដើម្បីព្រមានប្រឆាំងនឹងការប្រើប្រាស់វាខុស ដែលជាការបង្ហាញពីការលើកតម្កើងខ្លួនឯង ឬការគិតតាមលោកីយ៍។ បន្ថែមទៀតថា ពាក្យបញ្ជាដែលទាក់ទងនឹងការដឹកនាំ និងការចុះចូលត្រូវបានចាក់ឫសតាមសេចក្ដីបង្គាប់ដែលបានបង្កើតមក (កណ្ឌគម្ពីរ ១ធីម៉ូថេ ២:១៣-១៤) ខណៈដែលមិនមានលក្ខណៈជាក់លាក់នៃបែបគួរសម។ នេះជាមូលហេតុដែលយើងទូលអង្វរសម្រាប់អ្នកគ្មានកំហុសចំពោះការចោទប្រកាន់ពីការជ្រើសរើសអ្នកអក្សរសាស្ត្រនិយម។
សំណួរសំខាន់នៅត្រង់នេះ គឺថាតើសាវ័ក ប៉ុល កំពុងនិយាយថា ការបង្កើតកំពុងចង្អុលបង្ហាញការពាក់អីលើក្បាល ឬការបង្កើតនោះបានចង្អុលបង្ហាញដែលយើងបានប្រើការបញ្ជាក់យ៉ាងត្រឹមត្រូវតាមវប្បធម៌នៃភាពជាបុរស និងភាពជាស្ត្រី ដែលទើបតែបានកើតឡើងពីការគ្របក្បាលរបស់ស្ត្រីនៅក្នុងបរិបទនោះ។ យើងគិតថា អ្វីដែលកើតឡើងបន្ទាប់នោះគឺជាអ្វីដែលអ្នកនិពន្ធកំពុងតែលើកឡើង។ ខគម្ពីរគន្លឹះគឺ៖ «ចូរពិចារណាក្នុងខ្លួនអ្នករាល់គ្នាមើល តើគួរគប្បីឲ្យស្ត្រីអធិស្ឋានដល់ព្រះ ដោយឥតមានពាក់អីលើក្បាលឬទេ? តើធម្មតាលោកមិនបង្រៀនអ្នករាល់គ្នាទេឬអីថា បើបុរសទុកសក់វែង នោះជាការបង្អាប់ដល់ខ្លួន តែបើស្ត្រីទុកសក់វែង នោះឯងជាសេចក្ដីលំអដល់នាងវិញ ដ្បិតសក់វែងនោះ ទ្រង់បានប្រទានមកនាង ទុកជាប្រដាប់សម្រាប់ទទូរ» (១កូរិនថូស ១១:១៣-១៥)។
តើអ្វីទៅជាលក្ខណៈនៃការបង្រៀនដែលថា ការទុកសក់វែងធ្វើឲ្យជាការបង្អាប់ដល់បុរស ហើយប្រទានមកស្ត្រីសម្រាប់ទទូរដោយរបៀបណា? ធម្មជាតិមិនបានផ្ដល់មកស្ត្រីឲ្យមានសក់ច្រើនជាងបុរសនោះទេ។ តាមពិតទៅ ប្រសិនបើយើងអនុវត្តតាមគោលការណ៍ធម្មជាតិរបស់ខ្លួន នោះបុរសនឹងមានសក់ច្រើនជាងស្ត្រី ព្រោះវានឹងគ្របមុខ និងក្បាលរបស់ពួកគេផងដែរ។ ត្រូវតែមានវិធីមួយទៀត ដែលធម្មជាតិបង្រៀនលើប្រធានបទនេះ! យើងជឿថា ទំនៀមទម្លាប់ និងធម្មជាតិរួមផ្សំគ្នានៅក្នុងការបង្រៀននេះ។ ម៉្យាងវិញទៀត ទំនៀមទម្លាប់កំណត់ថា តើការរៀបចំសក់បែបណា ជាទូទៅមានលក្ខណៈជាបុរស ឬជាស្ត្រី។ ម្យ៉ាងវិញទៀត លក្ខណៈធម្មជាតិកំណត់ថា បុរសមានអារម្មណ៍ថាអាម៉ាស់ នៅពេលដែលពួកគេពាក់និមិត្តសញ្ញានៃភាពជាស្ត្រី។ យើងអាចមានអារម្មណ៍អំពីការបង្ខំនៃរឿងនេះដោយសួរបុរសនៅក្នុងក្រុមជំនុំរបស់យើងថា៖ «តើធម្មជាតិមិនបង្រៀនអ្នកមិនឲ្យស្លៀករ៉ូបទៅព្រះវិហារទេឬអី? ការបង្រៀនពីធម្មជាតិ គឺជាទំនោរនៃលក្ខណៈពីកំណើតរបស់មនុស្សប្រុស និងមនុស្សស្រីឲ្យមានអារម្មណ៍ថាអាម៉ាស់ នៅពេលដែលពួកគេបោះបង់ចោលនូវនិមិត្តសញ្ញាវប្បធម៌ ដែលបានបង្កើតឡើងនៃភាពជាបុរស ឬភាពជាស្ត្រី។ ធម្មជាតិមិនបានបង្រៀនអំពីអ្វីដែលនិមិត្តសញ្ញាគួរតែមានលក្ខណៈដូចម្ដេចនោះទេ។
នៅពេលដែលសាវ័ក ប៉ុល បានលើកឡើងថា សក់របស់ស្ត្រី «បានប្រទានមកនាង ទុកជាប្រដាប់សម្រាប់ទទូរ» (ខ១៥) គាត់មានន័យថា លក្ខណៈធម្មជាតិបានផ្ដល់ឲ្យស្ត្រីនូវសក់ និងទំនោរក្នុងការធ្វើតាមទំនៀមទម្លាប់ទូទៅនៃការបង្ហាញភាពជាស្ត្រីរបស់នាង ដែលក្នុងករណីនេះរួមបញ្ចូលការទុកសក់នាងដុះវែង ហើយទុកវាជាប្រដាប់សម្រាប់ទទូរក្បាល។ ដូច្នេះ គំនិតសំខាន់របស់សាវ័ក ប៉ុល នៅក្នុងព្រះគម្ពីរនេះគឺថា ទំនាក់ទំនងនៃភាពជាបុរស និងភាពជាស្ត្រីដែលត្រូវបានចាក់ឫសក្នុងសេចក្ដីបង្គាប់ដែលបានបង្កើតមក (១កូរិនថូស ១១:៧-៩) គួរតែរកការបញ្ជាក់ដែលសមរម្យសម្រាប់វប្បធម៌នៅពេលថ្វាយបង្គំ។ ធម្មជាតិបង្រៀនរឿងនេះដោយផ្ដល់ឲ្យបុរស និងស្ត្រីនូវទំនោរចិត្តយ៉ាងជ្រាលជ្រៅ និងខុសគ្នាអំពីការប្រើប្រាស់និមិត្តសញ្ញាភាពជាបុរស និងភាពជាស្ត្រី។

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។