«តើលោកគ្រូជឿថា «ផែនដីចាស់» ហើយកើតចេញពីការវិវត្តន៍មែនឬ?» ប្រសិនបើតាមរយៈពាក្យ «ទទួលជឿ» អ្នកសួរចង់មានន័យថា «តើមានគ្នាក្នុងចំណោមពួកចាស់ទុំយើងដែលប្រកាន់ខ្ជាប់តាមទ្រឹស្ដីដែលថាផែនដីចាស់?» នោះចម្លើយគឺថា «មែនហើយ មាន!»។ ប្រសិនបើតាមរយៈពាក្យ «ទទួលជឿ» អ្នកសួរចង់មានន័យថា «តើនេះគឺជាទស្សនៈដែលខ្ញុំប្រកាន់ខ្ជាប់តាមផ្ទាល់មែនឬ?» នេះគឺជាចម្លើយដែលខ្ញុំបានលើកឡើង។ ខ្ញុំគិតថា មានទស្សនៈពីរយ៉ាងយោងតាមព្រះគម្ពីរ។
«តើលោកគ្រូជឿថា «ផែនដីចាស់» ហើយកើតចេញពីការវិវត្តន៍មែនឬ?»
ប្រសិនបើតាមរយៈពាក្យ «ទទួលជឿ» អ្នកសួរចង់មានន័យថា «តើមានគ្នាក្នុងចំណោមពួកចាស់ទុំយើងដែលប្រកាន់ខ្ជាប់តាមទ្រឹស្ដីដែលថាផែនដីចាស់?» នោះចម្លើយគឺថា «មែនហើយ មាន!»។
ប្រសិនបើតាមរយៈពាក្យ «ទទួលជឿ» អ្នកសួរចង់មានន័យថា «តើនេះគឺជាទស្សនៈដែលខ្ញុំប្រកាន់ខ្ជាប់តាមផ្ទាល់មែនឬ?» នេះគឺជាចម្លើយដែលខ្ញុំបានលើកឡើង។ ខ្ញុំគិតថា មានទស្សនៈពីរយ៉ាងយោងតាមព្រះគម្ពីរ។
១) ផែនដីថ្មី
យោងតាមកណ្ឌគម្ពីរលោកុប្បត្ដិ ជំពូក១៖ មើលទៅហាក់បីដូចជាថា ក្នុងអត្ថន័យដើមគឺផែនដីមានអាយុកាលនៅក្មេង ព្រោះនេះសំដៅទៅលើថ្ងៃដែលមាន២៤ម៉ោង មិនមែនថ្ងៃបែបជាសម័យកាលឡើយ។
២) ទស្សនៈរបស់លោកគ្រូ ចន សិលហាម័រ (John Sailhamer)
ក្នុងសៀវភៅដែលគាត់បាននិពន្ធដែលមានចំណងជើងជាភាសាអង់គ្លេសថា “Genesis Unbound” ក៏ដូចជានៅ ក្នុងសៀវភៅនានារបស់គាត់ គាត់បានលើកឡើងថា ការបង្កើតទាំងអស់បានកើតឡើងក្នុងអំឡុងពេលនៃខ១ និងខ២នៃកណ្ឌគម្ពីរលោកុប្បត្ដិ ជំពូក១។ ផែនដីអាចមានអាយុកាល ៤ទ្រីលានឆ្នាំ ទាក់ទងទៅនឹងអ្វីដែលគាត់បានចាប់អារម្មណ៍ ហើយអ្វីដែលបានកើតឡើងក្នុងកណ្ឌគម្ពីរលោកុប្បត្ដិ ជំពូក១៖ ថ្ងៃនីមួយៗមិនមែនជាការនាំមកនូវការបង្កើតនៃផែនដី និងរូបរាងផ្សេងៗរបស់វានោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺសំដៅទៅលើការរៀបរៀង ពោលគឺការគ្រប់គ្រង និងការរចនានានា។ ចំណុចនេះអនុញ្ញាតឲ្យមានពេលវេលាទាំង២៤ម៉ោង និងផែនដីចាស់។
ខ្ញុំផ្អែកលើជំហរនេះជាង។ ខ្ញុំជឿថាលោក អ័ដាម មិនបានវិវត្តន៍ក្លាយជាមនុស្សនោះទេ។ ខ្ញុំជឿថា ព្រះជាម្ចាស់បានបង្កើតលោក អ័ដាម មកចេញពីដី។ ខ្ញុំជឿថាគាត់ពិសេស ហើយគាត់ក៏ជាបិតានៃរាល់មនុស្សជាតិទាំងអស់ដែរ—លោក អ័ដាម និងនាង អេវ៉ា—ហើយថាគាត់ក៏មិនមែនជាលទ្ធផលពីការវិវត្តន៍ដែលកើតឡើងអស់ជាច្រើនឆ្នាំនោះឡើយ។ ខ្ញុំមិនអាចកាត់ស្រាយខគម្ពីរនេះឲ្យទៅជាអ្វីដែលខគម្ពីរមិនមានអត្ថន័យបាននោះទេ។
ខ្ញុំក៏គិតថាវាជាការដ៏សំខាន់ណាស់ដែលថាលោក អ័ដាម គឺជាបុគ្គលពិតមែនក្នុងប្រវត្តិសាស្ត្រ ពីព្រោះនោះឯងគឺជារបៀបដែលអ្នកនិពន្ធកណ្ឌគម្ពីរផ្សេងៗបានចាត់ទុកគាត់។ ប្រសិនបើលោក អ័ដាម មិនមែនជាបុគ្គលពិតក្នុងប្រវត្តិសាស្ត្រ នោះចំណុចស្នូលនៃកណ្ឌគម្ពីរ រ៉ូម ជំពូក៥ និងដួលរលំចុះ ហើយចំណុចដែលថាព្រះជាម្ចាស់បានធ្វើសេចក្ដីតាំងសញ្ញាជាមួយនឹងលោក អ័ដាម ហើយបន្ទាប់មកគាត់បានបរាជ័យ ហើយថាព្រះគ្រីស្ទគឺជាលោក អ័ដាម ទីពីរនឹងគ្មានន័យជាមិនខាន។

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

អត្ថន័យសំខាន់នៃការកាត់ស្រាយកណ្ឌគម្ពីរ ដានីយ៉ែល ៩:២៦-២៧ គឺជាការសង្កេតរបស់សាវ័កម៉ាថាយ ត្រង់ដែលព្រះយេស៊ូវកំពុងមានបន្ទូលអំពីការបំផ្លិចបំផ្លាញដែលត្រូវនឹងមកក្រុងយេរូសាឡឹម និងព្រះវិហារបរិសុទ្ធ (ម៉ាថាយ ២៤:១៥)។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន លោកសង្ឃជនជាតិអាល្លឺម៉ង់ដ៏តូចទាបម្នាក់បានដើរទៅកាន់ទ្វារក្រុមជំនុំក្នុងក្រុង…

/
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។