ដោយមានសេចក្ដីស្រឡាញ់ និងចំណាប់អារម្មណ៍លើសេចក្ដីពិត អមជាមួយនឹងប្រធានបទប្រតិកម្ម ចំណុចខាងក្រោមនេះគឺជាប្រធានបទនៃការពិភាក្សាគ្នាជាសាធារណៈនៃការប្រជុំនៅឯទីក្រុង វិឌតិនបើហ្គ (Wittenberg) ក្រោមការដឹកនាំរបស់លោកគ្រូ ម៉ធិន លូសើរ ដែលជាអ្នកប្រកាន់ខ្ជាប់តាមសេចក្ដីបង្រៀនរបស់លោកគ្រូ អហ្គស្ទីន ដែលមានអនុបណ្ឌិតខាងសិល្បៈ បណ្ឌិតទេវវិទ្យា និងជាគ្រូបង្រៀនដ៏ត្រឹមត្រូវម្នាក់ក្នុងការវែកញែកលើប្រធានបទទាំងនេះនៅកន្លែងនោះ។ គាត់បានស្នើឲ្យអស់អ្នកដែលមិនអាចចូលរួមការវែកញែកដោយផ្ទាល់បញ្ចេញគំនិតរបស់ខ្លួនតាមរយៈការសរសេរ [សំបុត្រ]។
១. នៅពេលដែលព្រះអម្ចាស់ និងចៅហ្វាយរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ បានមានបន្ទូលថា «ប្រែចិត្ត» គឺព្រះអង្គកំពុងតែត្រាស់ហៅឲ្យជីវិតទាំងមូលរបស់អ្នកជឿមានការទទួលស្គាល់កំហុសរបស់ខ្លួន។
២. យើងមិនអាចយល់ព្រះបន្ទូលបានយ៉ាងត្រឹមត្រូវដោយថា សំដៅទៅលើតែពិធីបង្ហូរព្រះគុណនៃការសម្ដែងចិត្តសោកស្ដាយ ឧ. ការលន់តួ និងការស្កប់ចិត្តដូចដែលពួកសង្ឃបានប្រើប្រាស់នោះទេ។
៣. ប៉ុន្តែ អត្ថន័យក៏មិនផ្ដោតតែលើការសម្ដែងចិត្តសោកស្ដាយក្នុងបុគ្គលម្នាក់នោះដែរ ដ្បិតការសម្ដែងចិត្តសោកស្ដាយបែបនោះគឺមិនមានតម្លៃទេ លុះត្រាតែវាបង្កើតឲ្យមានចំណុចបង្ហាញពីខាងក្រៅក្នុងការសម្លាប់សាច់ឈាម [អំពើបាប] ក្នុងរបៀបផ្សេងៗជាច្រើន។
៤. ដរាបណានៅមានការស្អប់ខ្លួនឯង (ឧ. ចិត្តសោកស្ដាយដ៏ពិតនៅខាងក្នុង) នោះទោសនៃអំពើបាបក៏នៅមានដែរ នេះគឺថារហូតទាល់តែយើងចូលនគរស្ថានសួគ៌សិន។
៥. សម្តេច ប៉ាប មិនមានឆន្ទៈ ឬក៏អំណាចក្នុងការលើកទារុណកម្មលើសពីអ្នកដែលអនុវត្តច្បាប់ដោយអាស្រ័យលើសិទ្ធិរបស់គាត់ផ្ទាល់ ឬក៏តាមរយៈក្រឹត្យវិន័យគម្ពីរនោះទេ។
៦. សម្តេច ប៉ាប ផ្ទាល់ក៏មិនអាចអនុគ្រោះពិរុទ្ធភាពបានដែរ ប៉ុន្តែបានត្រឹមតែប្រកាស និងគាំទ្រថាវាត្រូវបានដកចេញដោយព្រះជាម្ចាស់តែប៉ុណ្ណោះ ឬក៏ខ្ពស់បំផុតគឺថាគាត់អាចអនុគ្រោះក្នុងករណីដែលពាក់ព័ន្ធជាមួយនឹងគាត់ផ្ទាល់បាន។ លើកលែងពីករណីទាំងនោះ ពិរុទ្ធភាពនៅមិនទាន់មានការប៉ះពាល់បានឡើយ។
៧. ព្រះជាម្ចាស់មិនដែលអនុគ្រោះពិរុទ្ធភាពរបស់បុគ្គលណាម្នាក់ដោយមិន (ក្នុងពេលដូចគ្នា) នាំឲ្យបុគ្គលនោះចុះចូលដោយមានការបន្ទាបខ្លួនចំពោះពួកសង្ឃ ឬក៏អ្នកតំណាងទ្រង់ដែរ។
៨. ច្បាប់នៃការបង្ហាញការសូមអភ័យទោសគឺសម្រាប់តែអស់អ្នកដែលនៅរស់តែប៉ុណ្ណោះ ហើយយោងតាមច្បាប់នោះផ្ទាល់មិនមែនសម្រាប់អស់អ្នកដែលបានស្លាប់ហើយនោះទេ។
៩. ដោយអាស្រ័យលើមូលហេតុខាងលើ ព្រះគម្ពីរបរិសុទ្ធ (ឈរជំនួសសម្តេច ប៉ាប) បង្ហាញព្រះគុណមកកាន់យើងតាមរយៈចំណុចពិតដែលថាច្បាប់របស់សម្ដេច ប៉ាប តែងតែលែងមានដំណើរការពេលស្លាប់ ឬក៏ក្នុងករណីពិបាកៗ។
១០. វាគឺជាទង្វើខុសឆ្គង (ដោយសារអវិជ្ជា) នៅពេលដែលពួកសង្ឃប្រើច្បាប់ដាក់ទារុណកម្មលើមនុស្សស្លាប់នៅស្ថានជម្រះព្រលឹង។
១១. នៅពេលដែលពួកគេផ្លាស់ប្ដូរច្បាប់ដាក់ទារុណកម្ម ហើយយកមកប្រើប្រាស់សម្រាប់មនុស្សនៅស្ថានជម្រះព្រលឹង នោះពិតណាស់វាហាក់បីដូចជាថា គេបានមកសាបព្រោះស្រងែនៅពេលដែលអ្នកមើលកំពុងដេក។
១២. នៅសម័យមុនៗ ច្បាប់ដាក់ទារុណកម្មត្រូវបានយកមកប្រើប្រាស់ មិនមែនបន្ទាប់ពី ប៉ុន្តែមុនមានការប្រកាសលើកលែងបាបសិន ហើយមូលហេតុគឺដើម្បីល្បងលកំហុសខុសឆ្គងរបស់ខ្លួនដ៏ពិត។
១៣. សេចក្ដីស្លាប់បញ្ចប់នូវរាល់ការអះអាងរបស់ក្រុមជំនុំ សូម្បីតែអ្នកដែលហៀបនឹងស្លាប់ក៏បានស្លាប់ហើយដែរចំពោះក្រឹត្យវិន័យគម្ពីរ ហើយក៏លែងស្ថិតក្រោមចំណងវាទៀតដែរ។
១៤. ភាពបរិសុទ្ធដែលមានកំហុស ឬក៏ការស្រឡាញ់ក្នុងបុគ្គលដែលកំពុងតែស្លាប់ក៏បានក្លាយជាភាពភ័យខ្លាចដ៏ធំមួយ ជាពិសេសក្នុងជីវិតរបស់បុគ្គលដែលមិនសូវមានភាពបរិសុទ្ធ ឬក៏ការស្រឡាញ់។
១៥. ភាពភ័យខ្លាច ឬក៏ភាពសម្អប់នេះគឺល្មមគ្រប់គ្រាន់ហើយក្នុងខ្លួនឯង ទោះបើថាលើអ្វីផ្សេងទៀតក៏ដោយ ក្នុងការពិចារណាលើភាពឈឺចាប់នៃស្ថានជម្រះព្រលឹង ដោយសារវាឈានចូលជិតពេកក្នុងភាពតក់ស្លុតនៃការអស់សង្ឃឹម។
១៦. មើលទៅហាក់បីដូចជាមានចំណុចខុសគ្នាដែលដូចគ្នារវាងស្ថាននរក ស្ថានជម្រះព្រលឹង និងស្ថានសួគ៌ រវាងការអស់សង្ឃឹម ការមិនប្រាកដប្រជា និងការធានា។
១៧. ទាក់ទងនឹងសេចក្ដីពិត ការឈឺចាប់នៃព្រលឹងក្នុងស្ថានជម្រះព្រលឹងត្រូវតែមានការចុះខ្សោយ ហើយការស្រឡាញ់ក៏ត្រូវតែមានការចម្រើនឡើងទៅតាមការទូទាត់ផងដែរ។
១៨. លើសពីនេះទៅទៀត វាហាក់បីដូចជាមិនមានភស្តុតាង ក្នុងជំហរនៃហេតុផល ឬក៏ព្រះបន្ទូល ដែលថាព្រលឹងទាំងនេះស្ថិតនៅក្នុងស្ថានភាពខាងក្រៅនៃទង្វើ ឬក៏មិនមានសមត្ថភាពក្នុងការលូតលាស់ក្នុងព្រះគុណដែរ។
១៩. ហើយក៏ហាក់បីដូចជាមិនមានភស្តុតាងត្រង់ថា វាតែងតែជាករណីដែលថាវាប្រាកដ ហើយទទួលបានការធានាដោយសេចក្ដីសង្គ្រោះ ទោះបើថាយើងប្រាកដខ្លួនឯងក៏ដោយ។
២០. ដូច្នេះ ក្នុងការដែលសម្ដេច ប៉ាប និយាយអំពីការដកនូវរាល់ទារុណកម្មចេញដោយគ្មានកំណត់ គឺមិនមែនមានន័យថា «ទាំងអស់» នោះទេក្នុងអត្ថន័យដ៏តឹងតែង ប៉ុន្តែគឺសម្រាប់តែអស់អ្នកដែលគាត់បានដាក់លើខ្លួនឯងតែប៉ុណ្ណោះ។
២១. ដូច្នេះ អស់អ្នកដែលបង្រៀនអំពីការបង់លុយ ដើម្បីលោះបាបកម្មគឺកំពុងតែស្ថិតនៅក្នុងសេចក្ដីបង្រៀនខុសឆ្គង នៅពេលដែលពួកគេនិយាយថា បុគ្គលណាម្នាក់ទទួលបានការលើកលែង ឬក៏ការសង្គ្រោះចេញពីរាល់គ្រប់ទារុណកម្មបាន តាមរយៈការបង់លុយទៅកាន់សម្ដេច ប៉ាប។
២២. ប្រាកដណាស់! សម្ដេច ប៉ាប មិនអាចដកចេញនូវទារុណកម្មណាមួយសម្រាប់ព្រលឹងនៅក្នុងស្ថានជម្រះព្រលឹងដែលក្រឹត្យវិន័យគម្ពីរបានប្រកាសថា សម្ដេច ប៉ាប ត្រូវទទួលការរងទុក្ខនៅក្នុងជីវិតសព្វថ្ងៃនេះបានឡើយ។
២៣. ប្រសិនបើការដកចេញដោយគ្មានកំណត់អាចប្រគល់ទៅកាន់បុគ្គលណាម្នាក់បាន នោះវាគ្រាន់តែសម្រាប់ករណីដែលបុគ្គលនោះល្អឥតខ្ចោះបំផុតតែប៉ុណ្ណោះ ឧ. មានតិចណាស់។
២៤. ដូច្នេះ ដាច់ខាត វាត្រូវតែជាករណីផ្នែកចម្បងនៃមនុស្សដែលទទួលបានការបោកបញ្ឆោតតាមរយៈការមិនរើសអើង និងការសន្យាដែលស្ដាប់ទៅខ្ពង់ខ្ពស់ ទាក់ទងនឹងការសម្រាលទុក្ខពីទារុណកម្ម។
២៥.ជាទូទៅ អំណាចដូចគ្នាដែលសម្ដេច ប៉ាប អនុវត្តទាក់ទងទៅនឹងស្ថានជម្រះព្រលឹងក៏មានការអនុវត្តយ៉ាងជាក់លាក់ក្នុងចំណោមពួកសង្ឃទាំងអស់គ្នាដែលនៅក្រោមការគ្រប់គ្រងរបស់គាត់ និងក្នុងព្រះវិហាររបស់គាត់ដែរ។
២៦. សម្ដេច ប៉ាប មានបំណងចិត្តល្អឥតខ្ចោះនៅពេលដែលគាត់ប្រទានការលើកលែងទោសទៅកាន់ព្រលឹងក្នុងស្ថានជម្រះដោយអាស្រ័យលើការទទូចជំនួសពួកគាត់ ហើយមិនមែនតាមរយៈអំណាចនៃកូនសោ (ដែលគាត់មិនអាចអនុវត្តសម្រាប់ពួកគេ)។
២៧. មិនមានទេអំណះអំណាងពីព្រះជាម្ចាស់ក្នុងការប្រកាសថា ព្រលឹងរបស់បុគ្គលណាម្នាក់នឹងហោះចេញពីស្ថានជម្រះព្រលឹងភ្លាម បន្ទាប់ពីឮសំឡេងលុយធ្លាក់ចូលក្នុងកេសដង្វាយ។
២៨. ប៉ុន្តែ ប្រាកដណាស់ មានភាពលោភលន់កើនឡើង បន្ទាប់ពីសំឡេងលុយធ្លាក់ចូលក្នុងកេសដង្វាយ តែពេលក្រុមជំនុំទទូចអង្វរជំនួស នោះទាំងអស់គឺអាស្រ័យទៅលើព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ។
២៩. តើអ្នកណាអាចដឹងថាព្រលឹងទាំងអស់នៅក្នុងស្ថានជម្រះព្រលឹងសុទ្ធតែប្រាថ្នាចង់ទទួលបានការរំដោះក្នុងទស្សនៈនៃអ្វីដែលបានលើកឡើងអំពីលោក ស៊ីវ័រីនីស៍ (Severinus) និងលោក ផាស្កាល់ (Pascal)? (សំគាល់៖ លោក ផាស្កាល់ ទី១ ជាសម្ដេច ប៉ាប ពីឆ្នាំ៨១៧-៨២៤។ រឿងព្រេងនោះបានលើកឡើងថាគាត់ និងលោក ស៊ីវ័រីនីស៍ បានប្រាថ្នាចង់អត់ធ្មត់ជាមួយនឹងភាពឈឺចាប់នៅឯស្ថានជម្រះព្រលឹងសម្រាប់ជាប្រយោជន៍ដល់ពួកស្មោះត្រង់)។
៣០. គ្មានបុគ្គលណាដឹងយ៉ាងច្បាស់លាស់អំពីចំណុចពិតនៃកំហុសខុសឆ្គងរបស់ខ្លួននោះទេ ដូច្នេះក៏មិនមានបុគ្គលណាអាចដឹងអំពីការទទួលការអត់ទោសដោយគ្មានកំណត់បានដែរ។
៣១. ដោយដឹងយ៉ាងស្មោះត្រង់ កម្រមានណាស់បុគ្គលណាដែលបង់លុយ ដើម្បីលោះបាបកម្ម ដ្បិតគាត់គឺជាបុគ្គលដែលមានការសោកស្ដាយដោយដឹងយ៉ាងស្មោះត្រង់ដែរ ឧ. គឺកម្រមានណាស់។
៣២. អស់អ្នកដែលជឿថា ខ្លួនទទួលបានសេចក្ដីសង្គ្រោះដោយខ្លួនឯងតាមរយៈទង្វើដោយរំពឹងលើលិខិតនៃការបង់លុយ ដើម្បីលោះបាបកម្ម គឺនឹងធ្លាក់នរកយ៉ាងអស់កល្បជានិច្ច រួមជាមួយនឹងគ្រូរបស់ពួកគាត់ផងដែរ។
៣៣. យើងគួរមានការប្រុងប្រយ័ត្នដ៏ខ្លាំងបំផុតក្នុងការការពារខ្លួនឯងពីអស់អ្នកដែលថា លិខិតបង់លុយ ដើម្បីលោះបាបកម្មគឺជាអំណោយទានពីព្រះជាម្ចាស់ដែលមិនអាចវាស់វែងបាន ដែលអាចនាំឲ្យមានការផ្សះផ្សាគ្នារវាងព្រះជាម្ចាស់ និងមនុស្ស។
៣៤. ដ្បិតព្រះគុណដែលលិខិតបង់លុយ ដើម្បីលោះបាបកម្មនាំឲ្យមានពាក់ព័ន្ធគ្នាយ៉ាងសាមញ្ញជាមួយនឹងទារុណកម្មនៃពិធីបង្ហូរព្រះគុណដែលនាំឲ្យមាន «ការស្កប់ស្កល់» គ្រោងទុកតាមរយៈមនុស្សតែប៉ុណ្ណោះ។
៣៥. វាមិនមានការយោងពីគោលជំនឿគ្រីស្ទបរិស័ទទេក្នុងការអធិប្បាយ និងបង្រៀនថាអស់អ្នកដែលទិញព្រលឹង ឬក៏ទិញប័ណ្ណលន់តួមិនចាំបាច់កែប្រែចិត្តពីអំពើបាបរបស់ខ្លួន។
៣៦. គ្រីស្ទបរិស័ទណាក៏ដោយដែលពិតជាបានកែប្រែចិត្តមែន នោះនឹងមានអំណរក្នុងការ [ដែលព្រះអង្គ] ដកចេញនូវរាល់ទារុណកម្ម និងពិរុទ្ធភាពដោយគ្មានកំណត់ ហើយគាត់ទទួលបានអំណរនោះដោយមិនមានលិខិតនៃការបង់លុយ ដើម្បីលោះបាបកម្មដែរ។
៣៧. គ្រីស្ទបរិស័ទណាក៏ដោយ មិនថានៅរស់ ឬក៏បានស្លាប់ហើយក៏នៅមានចំណែកក្នុងរាល់ប្រយោជន៍ទាំងអស់របស់ព្រះគ្រីស្ទ និងក្រុមជំនុំដែរ ហើយគាត់ទទួលបានការរួបរួមនេះពីព្រះជាម្ចាស់មិនមែនដោយលិខិតនៃការបង់លុយ ដើម្បីលោះបាបកម្មនោះទេ។
៣៨. ប៉ុន្តែ យើងមិនគួរស្អប់ការដកចេញ និងការបែងចែករបស់សម្ដេច ប៉ាប ដែលមានដូចដែលបានលើកឡើងឡើយ ពួកគេប្រកាសថាជាការដកចេញរបស់ព្រះជាម្ចាស់។
៣៩. វាពិបាកណាស់ សូម្បីតែចំពោះទេវវិទូដែលបានរៀនសូត្រជាច្រើនក៏ដោយ ក៏ក្នុងការកោតសរសើរដល់មនុស្សនូវរង្វាន់ដ៏អស្ចារ្យដែលមាននៅក្នុងលិខិតនៃការបង់លុយ ដើម្បីលោះបាបកម្ម ខណៈពេលដែលនៅក្នុងពេលតែមួយក៏សរសើរកំហុសខុសឆ្គងរបស់ខ្លួនថាជាលក្ខណសម្បត្តិ។
៤០. មនុស្សមានបាបដែលពិតជាមានចិត្តខ្ទេចខ្ទាំនឹងស្វែងរក ហើយក៏ស្រឡាញ់ការបង់ថ្លៃនូវទារុណកម្មរបស់អំពើបាបខ្លួនជាមិនខាន ខណៈពេលដែលលិខិតនៃការបង់លុយ ដើម្បីលោះបាបកម្មជាច្រើនធ្វើឲ្យសតិសម្បជញ្ញៈរបស់មនុស្សមានការស្រអាប់ ហើយក៏តែងតែធ្វើឲ្យពួកគាត់ស្អប់ការទទួលទារុណកម្មដែរ។
៤១. យើងគួរអធិប្បាយដោយមានការប្រុងប្រយ័ត្នអំពីលិខិតនៃការបង់លុយ ដើម្បីលោះបាបកម្មរបស់សម្ដេច ប៉ាប ក្រែងលោមនុស្សម្នាទទួលបានការយល់ដឹងខុសឆ្គង ហើយគិតថាពួកគាត់គួរចូលចិត្តវាក្រៅពីទង្វើល្អៗផ្សេងទៀត៖ ដែលមានរួមដូចជាសេចក្ដីស្រឡាញ់។
៤២. គ្រីស្ទបរិស័ទគួរតែទទួលការបង្រៀនថា សម្ដេច ប៉ាប មិនដែលមានបំណងទាល់តែសោះក្នុងការលក់លិខិតនៃការបង់លុយ ដើម្បីលោះបាបកម្មថាជាការយល់បែបជាការប្រៀបធៀបជាមួយនឹងទង្វើនៃសេចក្ដីមេត្តាករុណាទេ។
៤៣. គ្រីស្ទបរិស័ទគួរតែទទួលការបង្រៀនថា បុគ្គលដែលជួយអ្នកក្រីក្រ ឬក៏ឲ្យអ្នកត្រូវការខ្ចីគឺជាបុគ្គលដែលបានប្រព្រឹត្តទង្វើដ៏ល្អជាង បើប្រៀបធៀបជាមួយនឹងការដែលគាត់ទិញលិខិតបងលុយ ដើម្បីលោះបាបកម្ម។
៤៤. ពីព្រោះតាមរយៈទង្វើនៃការស្រឡាញ់ នោះការស្រឡាញ់នឹងលូតលាស់ ហើយបុរសម្នាក់ក៏នឹងក្លាយជាបុរសដ៏ល្អប្រសើរដែរ ប៉ុន្តែតាមរយៈលិខិតនៃការបង់លុយ ដើម្បីលោះបាបកម្ម នោះគាត់មិនក្លាយជាបុរសដ៏ល្អប្រសើរទេ ប៉ុន្តែគ្រាន់តែបានគេចផុតចេញពីទារុណកម្មមួយចំនួនតែប៉ុណ្ណោះ។
៤៥. គ្រីស្ទបរិស័ទគួរតែទទួលការបង្រៀនថា បុគ្គលណាដែលឃើញបុគ្គលម្នាក់ទៀតមានតម្រូវការ តែគាត់មើលរំលងបុគ្គលម្នាក់នោះ ទោះបើគាត់ដាក់លុយទិញលិខិតនៃការបង់លុយ ដើម្បីលោះបាបកម្មក៏ដោយក៏គាត់នឹងមិនទទួលបានប្រយោជន៍អ្វីពីការអត់ទោសរបស់សម្ដេច ប៉ាប ផងដែរ។ ប៉ុន្តែ គាត់នឹងគ្រាន់តែទទួលបានសេចក្ដីក្រោធរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។
៤៦. គ្រីស្ទបរិស័ទគួរតែទទួលការបង្រៀនថា លុះត្រាតែពួកគាត់មានលើសជាងអ្វីដែលខ្លួនត្រូវការ នោះពួកគាត់ជាប់ចំណងក្នុងការឲ្យទុកតែនូវអ្វីដែលខ្លួនត្រូវការសម្រាប់ថែរក្សាផ្ទះរបស់ខ្លួន ហើយមិនគួរចំណាយដោយខ្ជះខ្ជាយលើលិខិតនៃការបង់លុយ ដើម្បីលោះបាបកម្មនោះទេ។
៤៧. គ្រីស្ទបរិស័ទគួរតែទទួលការបង្រៀនថា ពួកគាត់ទិញលិខិតនៃការបង់លុយ ដើម្បីលោះបាបកម្មដោយស្ម័គ្រចិត្ត ហើយមិនស្ថិតក្រោមការបង្ខំនៃការឲ្យទិញនោះទេ។
៤៨. គ្រីស្ទបរិស័ទគួរតែទទួលការបង្រៀនថា ក្នុងការឲ្យលិខិតនៃការបង់លុយ ដើម្បីលោះបាបកម្ម នោះសម្ដេច ប៉ាប កាន់តែមានតម្រូវការ និងកាន់តែមានសេចក្ដីប្រាថ្នាថែមទៀតសម្រាប់ភក្ដីភាពនៃកាអធិស្ឋានជំនួសគាត់ជាជាងមានលុយជាស្រេច។
៤៩. គ្រីស្ទបរិស័ទគួរតែទទួលការបង្រៀនថា លិខិតនៃការបង់លុយ ដើម្បីលោះបាបកម្មរបស់សម្ដេច ប៉ាប នៅមានប្រយោជន៍ក្នុងករណីដែលថាគាត់មិនរំពឹងលើវា ប៉ុន្តែនឹងកាន់តែមានគ្រោះថ្នាក់ប្រសិនបើគាត់បាត់បង់ការកោតខ្លាចព្រះជាម្ចាស់តាមរយៈវា។
៥០. គ្រីស្ទបរិស័ទគួរតែទទួលការបង្រៀនថា ប្រសិនបើសម្ដេច ប៉ាប ដឹងអំពីការពិតរបស់អស់អ្នកដែលលក់លិខិតនៃការបង់លុយ ដើម្បីទទួលបានការលោះបាបកម្ម នោះគាត់នឹងជ្រើសរើសដុតព្រះវិហារ St. Peter ឲ្យក្លាយជាផេះជាជាងសង់វាជាមួយនឹងស្បែក សាច់ឈាម និងឆ្អឹងរបស់ពួកកូនចៀមជាមិនខាន។
៥១. គ្រីស្ទបរិស័ទគួរតែទទួលការបង្រៀនថា សម្ដេច ប៉ាប មានការស្ម័គ្រចិត្ត តាមដែលគាត់ត្រូវធ្វើប្រសិនបើមានតម្រូវការ ក្នុងការលក់ព្រះវិហារ St. Peter ហើយក៏គួរឲ្យលុយរបស់គាត់ផ្ទាល់ទៅកាន់មនុស្សជាច្រើនដែលអ្នកលក់លិខិតបានយកលុយរបស់ពួកគាត់។
៥២. វាជារឿងអាសាឥតការក្នុងការពឹងលើសេចក្ដីសង្គ្រោះតាមរយៈការបង់លុយ ដើម្បីលោះបាបកម្ម ទោះបើអ្នកលក់ ឬក៏សម្ដេច ប៉ាប ផ្ទាល់ មកធានាដោយយកព្រលឹងរបស់គាត់ផ្ទាល់ធ្វើជាអំណះអំណាងសម្រាប់ពួកគាត់ក៏ដោយ។
៥៣. ខ្មាំងសត្រូវរបស់ព្រះគ្រីស្ទ៖ សម្ដេច ប៉ាប ដែលហាមមិនឲ្យមានការអធិប្បាយចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងក្រុមជំនុំមួយចំនួន ដើម្បីឲ្យមានការប្រកាសលក់លិខិតនៃការបង់លុយ ដើម្បីលោះបាបកម្មនៅកន្លែងផ្សេងទៀត។
៥៤. ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងរងទុក្ខការឈឺចាប់ ប្រសិនបើនៅក្នុងសេចក្ដីអធិប្បាយតែមួយមានការចំណាយស្មើគ្នា ឬក៏លើសពេល ដើម្បីផ្ដោតទៅលើការលក់លិខិតនៃការបង់លុយ ដើម្បីលោះបាបកម្មជាជាងលើព្រះបន្ទូល។
៥៥. សម្ដេច ប៉ាប មិនអាចទទួលយកទស្សនៈដែលថា ការលក់លិខិត (ជាចំណុចដ៏តូច) នៃការបង់លុយ ដើម្បីលោះបាបកម្មទទួលការអបអរសាទរតាមរយៈការគោះកណ្ដឹងមួយ ពិធីសម្ដែងដ៏អធឹកអធម ឬក៏កម្មវិធីណាមួយ ដំណឹងល្អ (ជាចំណុចដ៏ធំ) គួរមានការអធិប្បាយអមជាមួយនឹងកណ្ដឹងរាប់រយជួរមនុស្សបន្តគ្នារាប់រយនាក់ និងកម្មវិធីរាប់រយដង។
៥៦. ទ្រព្យសម្បត្តិនៃក្រុមជំនុំ ដែលចេញពីនោះសម្ដេច ប៉ាប បានចែកជាលិខិតនៃការលក់ ដើម្បីលោះបាបកម្ម មិនមានការលើកឡើងគ្រប់គ្រាន់ទេ ឬក៏ថារាស្ត្ររបស់ព្រះគ្រីស្ទក៏មិនសូវជាស្គាល់ប៉ុន្មានដែរ។
៥៧. ត្រង់ចំណុចថា ទ្រព្យសម្បត្តិនេះមិននៅជាបណ្ដោះអាសន្នគឺច្បាស់ណាស់ពីចំណុចដែលថា អ្នកលក់ជាច្រើននាក់ក៏មិនបានឲ្យដោយឥតគិតថ្លៃផងដែរ ប៉ុន្តែគ្រាន់តែប្រមូលយកពីពួកគាត់តែប៉ុណ្ណោះ។
៥៨. ហើយវាក៏មិនមែនជាគុណសម្បត្តិរបស់ព្រះគ្រីស្ទ និងពួកបរិសុទ្ធផងដែរ ពីព្រោះសូម្បីតែក្រៅពីសម្ដេច ប៉ាប ក៏គុណសម្បត្តិទាំងនេះតែងតែជាព័ន្ធកិច្ចនៃព្រះគុណក្នុងមនុស្សដែរ និងជាព័ន្ធកិច្ចនៃឈើឆ្កាង សេចក្ដីស្លាប់ និងស្ថាននរកក្នុងមនុស្សខាងក្រៅ។
៥៩. លោកគ្រូ ឡូរិនស៍ (Laurence) បានមានប្រសាសន៍ថា អ្នកក្រីក្រគឺជាទ្រព្យសម្បត្តិនៃក្រុមជំនុំ ប៉ុន្តែគាត់បានប្រើប្រាក់ពាក្យនោះក្នុងអត្ថន័យនៃបរិបទនៃប្រពៃណីនៅក្នុងសម័យរបស់គាត់។
៦០. យើងមិនប្រញាប់និយាយលឿនពេកថា ទ្រព្យសម្បត្តិនៃក្រុមជំនុំគឺជាកូនសោនៃក្រុមជំនុំ ដែលត្រូវបានប្រទានមកតាមរយៈទង្វើនៃព្រះគ្រីស្ទនោះទេ។
៦១. ដ្បិតក្នុងករណីមួយចំនួន វាច្បាស់លាស់ហើយថាអំណាចរបស់សម្ដេច ប៉ាប គ្រប់គ្រាន់ ដោយខ្លួនឯង សម្រាប់ការដកទារុណកម្ម។
៦២. ដំណឹងល្អដ៏បរិសុទ្ធនៃសិរីល្អ និងព្រះគុណរបស់ព្រះជាម្ចាស់គឺជាទ្រព្យសម្បត្តិពិតរបស់ក្រុមជំនុំ។
៦៣. វាជាការត្រឹមត្រូវហើយក្នុងការរាប់ទ្រព្យសម្បត្តិនេះថាគួរឲ្យស្អប់ខ្ពើម ដ្បិតវាធ្វើឲ្យអ្នកដំបូងក្លាយជាអ្នកចុងក្រោយបង្អស់។
៦៤. មួយវិញសោត ទ្រព្យសម្បត្តិនៃលិខិតនៃការបង់លុយ ដើម្បីលោះបាបកម្មមានការទទួលស្គាល់ខ្លាំងជាង ដ្បិតវាធ្វើឲ្យអ្នកចុងក្រោយបង្អស់ក្លាយជាអ្នកដំបូងវិញ។
៦៥. ដូច្នេះ ទ្រព្យសម្បត្តិនៃដំណឹងល្អគឺជាសំណាញ់ដែលគេប្រើប្រាស់នៅសម័យមុនៗ ដើម្បីចាប់មនុស្សមានបាន។
៦៦. ទ្រព្យសម្បត្តិនៃលិខិតនៃការបង់លុយ ដើម្បីលោះបាបកម្មគឺជាសំណាញ់សព្វថ្ងៃនេះដែលគេប្រើប្រាស់ ដើម្បីចាប់មនុស្សមានបាន។
៦៧. លិខិតនៃការបង់លុយ ដើម្បីលោះបាបកម្ម (ដែលអ្នកលក់កោតសរសើរថាជាការអនុគ្រោះយ៉ាងខ្លាំង) គឺតាមពិតទៅយើងឃើញថាជារបៀបដែលពួកគេពេញចិត្តក្នុងការយកលុយទេតើ។
៦៨. ទោះជាយ៉ាងណាក៏ដោយក៏យើងមិនគួរប្រៀបធៀបវាជាមួយនឹងព្រះគុណរបស់ព្រះជាម្ចាស់ និងការអាណិតអាសូរដែលត្រូវបានបង្ហាញឡើងនៅឯឈើឆ្កាងដែរ។
៦៩. ក្នុងចំណងនៃតួនាទី៖ ព្រឹទ្ធបូជាចារ្យ និងអាចារ្យត្រូវតែទទួលការលក់នៃលិខិតនៃការបងលុយ ដើម្បីលោះបាបកម្មរបស់សម្ដេច ប៉ាប ដោយមានការកោតខ្លាច។
៧០. ប៉ុន្តែ ពួកគេស្ថិតក្រោមកាតព្វកិច្ចដ៏ធ្ងន់ធ្ងរខ្លាំងជាងនោះ ក្នុងការមើលដោយយកចិត្តទុកដាក់ និងចូលរួមដោយយកចិត្តទុកដាក់ក្រែងលោពួកទាំងនោះអធិប្បាយអំពីគំនិតរបស់ខ្លួនជាជាងអំពីអ្វីដែលសម្ដេច ប៉ាប លក់។
៧១. សូមឲ្យអស់អ្នកណាដែលបដិសេធលក្ខណសម្បត្តិរបស់ពួកសាវ័កទាក់ទងទៅនឹងការលក់លិខិតនៃការបង់លុយ ដើម្បីលោះបាបក្លាយជាបណ្ដាសា។
៧២. មួយវិញសោត សូមឲ្យបុគ្គលដែលការពារដោយទាស់ប្រឆាំងនឹងការចង់បាន ឬក៏ទទួលសិទ្ធិពីពាក្យពេចន៍របស់អ្នកលក់ការអត់ទោសទទួលព្រះពរចុះ។
៧៣. ក្នុងរបៀបដូចគ្នា សម្ដេច ប៉ាប ក៏បានបណ្ដេញចេញយ៉ាងត្រឹមត្រូវនូវអស់អ្នកដែលមានផែនការក្នុងការបំភ្លេចបំផ្លាញការលក់ដូរលិខិតនៃការបង់លុយ ដើម្បីលោះបាបកម្មដែរ។
៧៤. តាមពិតទៅ វាគួរតែលើសពីនោះក្នុងការដែលគាត់ព្យាយាមរក្សាទុកនូវទស្សនៈនៃការបណ្ដេញចេញនៅអស់អ្នកដែលប្រើប្រាស់ហេតុផលបានត្រឹមត្រូវនៃលិខិតនៃការបង់លុយ ដើម្បីលោះបាបកម្មក្នុងការរៀបផែនការដើម្បីបំផ្លាញសេចក្ដីស្រឡាញ់ និងសេចក្ដីពិតដ៏បរិសុទ្ធចោល។
៧៥. វាជាភាពភ្លីភ្លើហើយក្នុងការគិតថា លិខិតនៃការបង់លុយ ដើម្បីលោះបាបកម្មរបស់សម្ដេច ប៉ាប មានអំណាចដល់ថ្នាក់ថាវាក៏អាចរំដោះបុគ្គលណាម្នាក់បាន ទោះបើគាត់បានប្រព្រឹត្តអំពើដែលមិនអាចធ្វើបាន ហើយប្រព្រឹត្តល្មើសចំពោះព្រះមាតារបស់ព្រះជាម្ចាស់។
៧៦. យើងសូមលើកឡើងនូវចំណុចផ្ទុយគ្នាថា ការអត់ទោសរបស់សម្ដេច ប៉ាប មិនមានសមត្ថភាពក្នុងការដកចេញ សូម្បីតែអំពើបាបដ៏តូចបំផុតទាក់ទងទៅនឹងពិរុទ្ធភាពរបស់ពួកគាត់។
៧៧. នៅពេលដែលមានគេលើកឡើងថាសូម្បីតែសាវ័ក ពេត្រុស ប្រសិនបើគាត់ជាសម្ដេច ប៉ាប ឥឡូវនេះ នោះគាត់ក៏មិនអាចប្រទានព្រះគុណដ៏ធំជាងនោះបានដែរ វាគឺជាការប្រមាថទាស់ប្រឆាំងនឹងសាវ័ក ពេត្រុស និងសម្ដេច ប៉ាប ហើយ។
៧៨. យើងសូមលើកឡើងនូវចំណុចផ្ទុយគ្នាដោយលើកឡើងថា មិនថាសម្ដេច ប៉ាប ណាក៏ដោយដែលមានព្រះគុណធំជាង ឧ. ដំណឹងល្អ អំណាចព្រលឹងវិញ្ញាណ អំណោយទាននៃការប្រោសឲ្យជា។ល។ ដូចដែលមានប្រកាសនៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១២ ទេ។
៧៩. វាគឺជាការជេរប្រមាថហើយក្នុងការលើកឡើងថា គ្រឿងសម្គាល់នៃឈើឆ្កាងជាមួយនឹងដៃរបស់សម្ដេច ប៉ាប មានតម្លៃស្មើគ្នាជាមួយនឹងឈើឆ្កាងដែលព្រះគ្រីស្ទបានសុគតលើ។
៨០. ព្រឹទ្ធបូជាចារ្យ អាចារ្យ និងទេវវិទូដែលអនុញ្ញាតឲ្យមានការការពារប្រភេទនេះចំពោះអស់អ្នកដែលមិនអនុញ្ញាត ឬក៏ហាមប្រាមនឹងត្រូវតែឆ្លើយសម្រាប់វាជាមិនខាន។
៨១. ការអធិប្បាយអំពីការលក់លិខិតនៃការបង់លុយ ដើម្បីលោះបាបកម្មដោយគ្មានការត្រួតពិនិត្យធ្វើឲ្យមានការពិបាកសម្រាប់អ្នករៀនសូត្រក្នុងការការពារការគោរពដែលសម្ដេច ប៉ាប ស័ក្ដិសមនឹងទទួលទោសប្រឆាំងនឹងការចោទប្រកាន់មិនត្រឹមត្រូវ ឬក៏យ៉ាងហោចណាស់ពីអ្នករិះគន់ចេះដឹងនៃការគ្រប់គ្រង។
៨២. ឧទាហរណ៍៖ ពួកគេសួរថា «ហេតុអ្វីបានជាសម្ដេច ប៉ាប មិនរំដោះមនុស្សគ្រប់គ្នាចេញពីស្ថានជម្រះព្រលឹង ដោយសារសេចក្ដីស្រឡាញ់ (ជាអ្វីដែលបរិសុទ្ធជាងគេបំផុត) ហើយដោយសារជាតម្រូវការដ៏ខ្ពង់ខ្ពស់នៃព្រលឹងរបស់ពួកគេអញ្ចឹង?» នេះគឺជាមូលហេតុសីលធម៌ខ្ពស់បំផុតទាក់ទងនឹងមូលហេតុទាំងអស់។ នៅគ្រាដដែលនោះ គាត់រំដោះព្រលឹងដែលរាប់មិនអស់សម្រាប់លុយកាក់ (ជាអ្វីដែលអាចខូចខាតជាងគេបំផុត) ដើម្បីសាងសង់ក្រុមជំនុំ St. Peter ដែលជាគោលបំណងដ៏តូចតាចបំផុត។
៨៣. ជាថ្មីម្ដងទៀត៖ ហេតុអ្វីគួរបន្តមានពិធីបុណ្យ និងការរម្លឹកខួបអភិបូជាសម្រាប់អស់អ្នកដែលបានស្លាប់ហើយ? ហើយហេតុអ្វីបានជាសម្ដេច ប៉ាប មិនបង់ថ្លៃ ឬក៏អនុញ្ញាតឲ្យមានការបង់ថ្លៃបច្ច័យរៀបឡើងសម្រាប់គោលបំណងទាំងនេះ ដោយសារវាជារឿងខុសឆ្គងក្នុងការអធិស្ឋានសម្រាប់អស់អ្នកដែលឥឡូវនេះបានទទួលការរំដោះហើយមែនឬ?
៨៤. ជាថ្មីម្ដងទៀត៖ ប្រាកដណាស់ នេះគឺជាប្រភេទថ្មីនៃការអាណិតអាសូរ ទាក់ទងនឹងព្រះជាម្ចាស់ និងសម្ដេច ប៉ាប នៅពេលដែលមនុស្សមិនបរិសុទ្ធ (ជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់) ទទួលការអនុញ្ញាតឲ្យបង់លុយ ដើម្បីរំដោះព្រលឹងដ៏រឹងមាំ (ជាមិត្តរបស់ព្រះជាម្ចាស់) ខណៈពេលដែលព្រលឹងដ៏រឹងមាំ និងពេញទៅដោយការស្រឡាញ់នោះមិនមានការអនុញ្ញាតឲ្យទទួលបានការរំដោះដោយគ្មានការបង់ថ្លៃ ដោយសារសេចក្ដីស្រឡាញ់ ហើយគ្រាន់តែដោយសារតម្រូវការរបស់វានៃការប្រោសលោះ។
៨៥. ជាថ្មីម្ដងទៀត៖ ហេតុអ្វីបានជាច្បាប់គម្ពីរនៃការបង្ហាញការសូមអភ័យទោស ដែលតាមពិតទៅ ប្រសិនបើនៅមានការអនុវត្ត ទោះបើជាឥឡូវហួសសម័យ ហើយក៏ស្លាប់ក្នុងខ្លួនឯងដែរ? ហេតុអ្វីបានជាសព្វថ្ងៃនេះច្បាប់ទាំងនោះនៅមានការប្រើប្រាស់ក្នុងការផាកពិន័យជាលុយ តាមរយៈការលក់លិខិតនៃការបង់លុយ ដើម្បីលោះបាបកម្ម ដែលនោះហាក់បីដូចជាថាច្បាប់នៃការសូមអភ័យទោសទាំងអស់នៅមានការអនុវត្តយ៉ាងពេញទីអញ្ចឹង?
៨៦. ជាថ្មីម្ដងទៀត៖ សព្វថ្ងៃនេះ ដោយសារប្រាក់ចំណូលរបស់សម្ដេច ប៉ាប មានច្រើនជាងមហាសេដ្ឋីដ៏មានជាងគេបំផុត ហេតុអ្វីបានជាគាត់មិនសាងសង់ព្រះវិហារ St. Peter ដោយប្រើប្រាស់លុយកាក់របស់ខ្លួន ជាជាងជាមួយនឹងលុយកាក់របស់អ្នកជឿក្ររហាមអញ្ចឹង?
៨៧. ជាថ្មីម្ដងទៀត៖ ហេតុអ្វីបានជាសម្ដេច ប៉ាប លើកទោស ឬក៏ចែកទៅកាន់អស់នាក់ តាមរយៈការទទួលកំហុសរបស់ខ្លួនបានយ៉ាងល្អឥតខ្ចោះ មានសិទ្ធិក្នុងការដកចេញ ឬក៏ចែកដោយគ្មានកំណត់នូវការសូមអភ័យទោសអញ្ចឹង?
៨៨. ជាថ្មីម្ដងទៀត៖ ប្រាកដណាស់ មិនអាចមានប្រយោជន៍ដ៏ល្អជាងនោះដែលអាចធ្វើបានចំពោះក្រុមជំនុំនោះទេ ប្រសិនបើសម្ដេច ប៉ាប ប្រទានការអត់ទោស ឬក៏ការចែក មិនមែនតែម្ដង ដូចឥឡូវនេះ ប៉ុន្តែរាប់រយដងក្នុងមួយថ្ងៃសម្រាប់ជាប្រយោជន៍ចំពោះអ្នកជឿណាម្នាក់ក៏ដោយ។
៨៩. លុយកាក់មិនមែនជាអ្វីដែលសម្ដេច ប៉ាប ស្វែងរកតាមរយៈការលក់លិខិតនៃការបង់លុយ ដើម្បីលោះបាបកម្មនោះទេ ប៉ុន្តែគឺជាសេចក្ដីសង្គ្រោះនៃព្រលឹងវិញ្ញាណវិញ។ ចុះហេតុអ្វីបានជាគាត់មិនចេញសំបុត្រ និងលិខិតនៃការបង់លុយ ដើម្បីលោះបាបកម្មដូចធ្លាប់ធ្វើពីមុន ហើយនៅមានប្រសិទ្ធភាពយ៉ាងយូរអញ្ចឹង?
៩០. សំណួរទាំងនេះគឺជាចំណុចដ៏ម៉ឹងម៉ាត់សម្រាប់សតិសម្បជញ្ញៈរបស់អ្នកជឿធម្មតា។ តាមរយៈការលុបបំបាត់ពួកវាតាមរយៈការបង្ខំតែមួយគត់ ហើយការមិនបដិសេធពួកវាតាមរយៈការផ្ដល់ហេតុផល នោះគឺជាការបើកបង្ហាញអំពីក្រុមជំនុំ និងសម្ដេច ប៉ាប ចំពោះការនិយាយចំអកអំពីខ្មាំងសត្រូវរបស់ខ្លួន ហើយមិនធ្វើឲ្យគ្រីស្ទបរិស័ទអរសប្បាយ។
៩១. ប្រសិនបើដូច្នេះមែន នោះមានន័យថា ការបង្រៀននៃការលក់លិខិតនៃការបង់លុយ ដើម្បីលោះបាបកម្មក៏មានភាពស៊ីគ្នាជាមួយនឹងចិត្តគំនិតរបស់សម្ដេច ប៉ាប ដែរ។ ដូច្នេះ បញ្ហាដ៏ពិបាកៗទាំងអស់នេះអាចមានការងាយស្រួលក្នុងការយកឈ្នះ ប្រាកដណាស់សូម្បីតែអាចឈានដល់ការលែងមានទៀតផង។
៩២. ហេតុដូច្នេះ សូមឲ្យពួកហោរាដែលនិយាយទៅកាន់រាស្ត្ររបស់ព្រះគ្រីស្ទថា «សន្តិភាព សន្តិភាព» ខណៈពេលដែលនៅទីនោះមិនមានសន្តិភាពចេញចុះ។
៩៣. ជ័យយោ! ជ័យយោ! ចំពោះពួកហោរាទាំងអស់ដែលនិយាយទៅកាន់រាស្ត្រព្រះគ្រីស្ទថា «ឈើឆ្កាង ឈើឆ្កាង» ខណៈពេលដែលមិនមានឈើឆ្កាងផង។
៩៤. គ្រីស្ទបរិស័ទគួរទទួលការដាស់តឿនឲ្យមានភាពឆេះឆួលក្នុងការដើរតាមព្រះគ្រីស្ទ ដែលជាព្រះសិរសាររបស់ពួកគាត់ តាមរយៈការទទួលទារុណកម្ម សេចក្ដីស្លាប់ និងស្ថាននរក។
៩៥. ការអនុញ្ញាតឲ្យពួកគាត់មានទំនុកចិត្តក្នុងការចូលទៅកាន់ស្ថានសួគ៌ តាមរយៈការឆ្លងកាត់ការរងទុក្ខជាច្រើនប្រភេទជាជាងតាមរយៈការធានានៃសន្តិភាពក្លែងក្លាយវិញ។
មតិយោបល់
Loading…