«ជម្រាបសួរលោកគ្រូ! វាគឺជាព្រះពរដល់ខ្ញុំក្នុងការទទួលបានចម្លើយដ៏ខ្លីៗ តាមរយៈការស្ដាប់ ឬក៏អានអត្ថបទរបស់លោកគ្រូ ជាពិសេសទាក់ទងទៅនឹងសំណួរសំខាន់ៗសម្រាប់ជីវិតរបស់យើង។ ខ្ញុំមានសំណួរមួយទាក់ទងទៅនឹងការយល់ពីដំណើរនៃសាច់រឿងណាមួយនៅក្នុងព្រះគម្ពីរ។ លោកគ្រូធ្លាប់បានលើកឡើងថា ការដែលលោកគ្រូបានចាប់ផ្ដើមយល់អំពីរបៀបដែលអ្នកនិពន្ធព្រះគម្ពីររៀបរៀងការវែកញែក និងការយល់អំពីរបៀបនៃការវែកញែកនោះឲ្យបានត្រឹមត្រូវ នៅពេលអានព្រះគម្ពីរ នោះគឺជាអ្វីដែលបានបំផ្លាស់បំប្រែរបៀបនៃការដែលលោកគ្រូអានព្រះគម្ពីរយ៉ាងខ្លាំង ទាក់ទងទៅនឹងការយល់ពីអ្នកនិពន្ធ ដែលនេះមានន័យថា យើងក៏យល់អំពីគោលបំណងរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ដែរ។ ខ្ញុំយល់អំពីរបៀបនៃការធ្វើដូចនេះនៅក្នុងព្រះគម្ពីរសញ្ញាថ្មី និងនៅក្នុងកណ្ឌប្រាជ្ញា ដូចជាកណ្ឌសុភាសិតជាដើម។ ប៉ុន្តែ សំណួររបស់ខ្ញុំគឺទាក់ទងទៅនឹងការយល់ពីដំណើរនៃសាច់រឿងណាមួយ។ ក្រុមជំនុំខ្ញុំកំពុងតែសិក្សាកណ្ឌគម្ពីរ លូកា។ យើងដឹង និងយល់អំពីរបៀបដែលកណ្ឌមួយនេះបានរៀបរៀងឡើង ចុះចំណែកឯការយល់ពីដំណើរនៃសាច់រឿងណាមួយវិញ? តើមានចំណុចគន្លឹះខុសៗគ្នាដែលលោកគ្រូព្យាយាមរកដែរឬទេ? តើមានឈ្នាប់ផ្លាស់ប្ដូរជាក់លាក់ ចំណុចសម្គាល់ ឬក៏គន្លឹះណាមួយដែលលោកគ្រូរកនៅក្នុងខគម្ពីរដែលរៀបរាប់អំពីដំណើររឿងទាំងនោះដែរទេ? អានបន្ថែម