យើងមិនអាចក្លាយជាគ្រីស្ទបរិស័ទបានឡើយ បើយើងមិនមានព្រះវត្តមានព្រះវិញ្ញាណបរិសុទ្ធ។

គ្រីស្ទបរិស័ទគួរព្យាយាមទទួលព្រះវិញ្ញាណបរិសុទ្ធបន្ទាប់ពីគាត់ទទួលជឿម្ដងទៀត?
នេះជាសំណួរមួយដែលគ្រីស្ទបរិស័ទជាច្រើនមានចម្លើយផ្សេងៗគ្នា។ ក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១២:១៣ សាវ័ក ប៉ុល បានមានប្រសាសន៍ទាក់ទងនឹងការដែលយើង «បានទទួលបុណ្យជ្រមុជ...តែមួយ...ដោយសារព្រះវិញ្ញាណ»។ មានគ្រីស្ទបរិស័ទមួយចំនួន (ដូចជាអ្នកផ្ដោតខ្លាំងលើបុណ្យថ្ងៃទី៥០ដែលមានចែងក្នុងកណ្ឌគម្ពីរ កិច្ចការ ជំពូក២) ជឿថា យើងគួរតែព្យាយាមទទួលបទពិសោធន៍ជាលើកទីពីរទាក់ទងនឹងការដែល «បានទទួលបុណ្យជ្រមុជ...ដោយសារព្រះវិញ្ញាណ» បន្ទាប់ពីពួកគាត់បានក្លាយជាគ្រីស្ទបរិស័ទហើយ។ ហើយក៏មានគ្រីស្ទបរិស័ទជាច្រើនទៀតលើកឡើងពីពេលវេលាក្នុងជីវិតពួកគាត់ ដែលពួកគាត់សម្គាល់ឃើញពីការដែលព្រះវិញ្ញាណបរិសុទ្ធបានចាប់ផ្ដើមធ្វើការក្នុងជីវិតពួកគាត់ជាថ្មី។
ហើយក៏នៅមានគ្រីស្ទបរិស័ទមួយចំនួនទៀតជឿថា ការ «បានទទួលបុណ្យជ្រមុជ...ដោយសារព្រះវិញ្ញាណ» គឺគ្រាន់តែជាការពណ៌នាក្នុងព្រះគម្ពីរត្រង់ថា ជាការដែលព្រះវិញ្ញាណបរិសុទ្ធបំផ្លាស់បំប្រែជីវិតរបស់យើង។ ការបំផ្លាស់បំប្រែនោះជាមូលហេតុដែលនាំឲ្យយើងមានជំនឿក្នុងព្រះគ្រីស្ទ។ បើយោងតាមអត្ថន័យនោះ នេះមានន័យថា គ្រីស្ទបរិស័ទគ្រប់រូបសុទ្ធតែទទួលបានព្រះវិញ្ញាណបរិសុទ្ធរួចទៅហើយ។
ចំណុចដ៏ច្បាស់លាស់មួយគឺ៖ យើងមិនអាចក្លាយជាគ្រីស្ទបរិស័ទបានឡើយ បើយើងមិនមានព្រះវត្តមានព្រះវិញ្ញាណបរិសុទ្ធ។ នេះមិនមែនជាការផ្ចាញ់ផ្ចាលលើបទពិសោធន៍របស់គ្រីស្ទបរិស័ទមួយចំនួននោះទេ ប៉ុន្តែគ្រាន់តែជាការលើកឡើងថា ការទទួលបុណ្យជ្រមុជក្នុងព្រះវិញ្ញាណជាលើកទីពីរមិនមែនជាទម្លាប់មួយដែលគ្រីស្ទបរិស័ទគ្រប់រូបត្រូវទទួលបាននោះទេ។
មិនថាលោកអ្នកជឿយ៉ាងណានោះទេ យើងទាំងអស់គ្នានៅអាចបន្តទូលសូមព្រះជាម្ចាស់ឲ្យចាក់ព្រះវិញ្ញាណបរិសុទ្ធឲ្យធ្វើការក្នុងជីវិតរបស់យើង។ ការដែលព្រះវិញ្ញាណបរិសុទ្ធបំផ្លាស់បំប្រែជីវិតយើងអាចកើតឡើងក្នុងការដកពិសោធន៍ភ្លាមៗ ឬក៏តាមរយៈការលូតលាស់បន្តិចម្ដងៗ។

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

ស្ត្រីណាដែលទទួលយកតួនាទីដែលព្រះជាម្ចាស់បានតែងតាំងក្នុងខណៈដែលពួកនាងកំពុងបន្ត «សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ នឹងសេចក្ដីបរិសុទ្ធ ទាំងមានគំនិតមារយាទ» ក្នុងគុណធម៌គ្រីស្ទបរិស័ទ នោះនាងនឹងរកឃើញថា ខ្លួននឹងបានសង្គ្រោះនៅថ្ងៃចុងក្រោយ។

Why was Jesus baptized?

សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។

ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន

កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។