«ភាពកម្សោយរំឭកយើងថា ជីវិតរបស់យើង គឺប្រៀបដូចជាចំហាយទឹក គ្រប់ទាំងមនុស្សប្រៀបដូចជាស្មៅ»។ (Travis Myers)


«ភាពកម្សោយរំឭកយើងថា ជីវិតរបស់យើង គឺប្រៀបដូចជាចំហាយទឹក គ្រប់ទាំងមនុស្សប្រៀបដូចជាស្មៅ។»
"Weakness reminds us that our lives are but a vapor, that all flesh is like grass," (Travis Myers).

នាង ម៉ារា គឺជានារីសាមញ្ញធម្មតាម្នាក់ ជាស្ត្រីក្រីក្រចេញមកពីស្រុកដែលគ្មានអ្វីដែលគួរឲ្យសំខាន់នោះទេ។ ចំណែក សាវ័ក ពេត្រុស គាត់ក៏ជាម្នាក់ដែលមិនបានរៀនសូត្រអ្វីខ្ពង់ខ្ពស់នោះទេ គាត់គ្រាន់តែជាអ្នកនេសាទម្នាក់ប៉ុណ្ណោះ។ យើងអាចនឹងឃើញសិរីល្អរបស់ព្រះជាម្ចាស់ តាមរយៈការដែលទ្រង់ធ្វើការតាមរយៈភាពកម្សោយរបស់យើង។

«ព្រះជាម្ចាស់សព្វព្រះហឫទ័យប្រើប្រាស់រាល់ភាពកម្សោយ និងដែនកំណត់របស់យើង ដើម្បីរំឭកយើងអំពីសេចក្ដីពិតដ៏សំខាន់ៗ ហើយក៏ដើម្បីបន្សុទ្ធទំនុកចិត្តរបស់យើងលើទ្រង់ជាថ្មីដែរ។» (Travis Myers)

«គ្រប់អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក រួមទាំងមនុស្សលោក គឺសុទ្ធតែស្ថិតក្រោមភាពពុករលួយ ការឈឺចាប់ និងភាពកម្សោយ ដោយព្រោះតែអំពើបាបដែលឪពុកម្ដាយដំបូងយើងបានធ្វើ»។ (Travis Myers)

ការសម្រេចចិត្តពិតជាពិបាក ពីព្រោះយើងមិនទុកចិត្តព្រះជាម្ចាស់ជាមួយនឹងលទ្ធផល ចេញពីការសម្រេចចិត្តរបស់យើង។ ការសម្រេចចិត្តពិបាក ពីព្រោះយើងទោរទន់ទៅរកភាពសុខស្រួលខុសកន្លែង ដោយស្វែងរកក្ដីសុបិនរបស់យើងចេញពីអនាគត ជាជាងពីព្រះអង្គដែលគ្រប់គ្រងលើអនាគត។ ទំនុកចិត្តរបស់យើងក្នុងការសម្រេចចិត្តពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងទំនុកចិត្តរបស់យើងលើព្រះជាម្ចាស់។

«ការរងទុក្ខរបស់ព្រះគ្រីស្ទមានភាពស្មើគ្នានឹងទារុណកម្មដ៏នៅអស់កល្បជានិច្ចនៃអស់អ្នកដែលធ្លាក់នរក»។ (Thomas Vincent)

ប្រសិនបើព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះតាមអត្ថន័យ៖ គ្មានអំណាចមនុស្សណាដែលកំពុងបម្រើដោយយកព្រះគម្ពីរជាគោលអាចមានអំណាចស្មើនឹងព្រះគម្ពីរផ្ទាល់បាននោះទេ។

សាវ័ក ប៉ុល មិនមែនចង់សំដៅលើ......................................
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។