លោកគ្រូ រិនឌី អ័លខូន (Randy Alcorn) បានមកចូលរួមជាមួយនឹងយើងជាថ្មីម្ដងទៀតជំនួសលោកគ្រូ ចន ផាបភ័រ។ លោកគ្រូ រិនឌី ក្នុងព្រះគម្ពីរយើងដឹងថា មិនមានជីវិតអាពាហ៍ពិពាហ៍នៅឯស្ថានសួគ៌ទេ ហើយក៏មិនមានការបង្កើតកូនចៅដែរ។ ប៉ុន្តែ មើលទៅហាក់បីដូចជាថា រូបកាយដែលរស់ឡើងវិញនឹងនៅមានជីវៈសាស្ត្រភេទ ដើម្បីចែកឲ្យដាច់រវាងភេទប្រុស និងភេទស្រី។ ដូច្នេះ សំណួរសួរថា តើរូបកាយដែលនឹងរស់ឡើងវិញគឺជារូបកាយដែលមានសមត្ថភាពក្នុងការរួមដំណេកដែរឬទេ? បើដូច្នោះមែន តើស្ថានសួគ៌គឺជាកន្លែងដែលយើងនៅលីវជាអចិន្ត្រៃយ៍ ឬក៏ថាយើងនឹងមានសកម្មភាពនៃការរួមភេទដែរ? តើលោកគ្រូមានយោបល់យ៉ាងដូចម្ដេច?
ជីវៈសាស្ត្រភេទ និងភេទ
យើងខ្ញុំជឿជាក់ថា មានភេទនៅឯស្ថានសួគ៌—ភេទនៅផែនដីថ្មីក្នុងលក្ខណៈនៃជីវៈសាស្ត្រភេទ និងភេទ។ ប៉ុន្តែ ក្នុងលក្ខណៈនៃទំនាក់ទំនងនៃការរួមភេទផ្ទាល់ ឬក៏ការទទួលបទពិសោធន៍ក្នុងការរួមភេទរវាងមនុស្ស នោះព្រះយេស៊ូវបានមានព្រះបន្ទូលហើយថានឹងមិនមានជីវិតអាពាហ៍ពិពាហ៍នៅឯស្ថានសួគ៌ទេ—ក្នុងអត្ថន័យនេះគឺថា យើងនៅមានលក្ខណៈដូចជាពួកទេវតាដែរ។ ហើយយើងក៏ត្រូវតែទទួលស្គាល់ផងដែរថា វាមានកម្រិតយ៉ាងខ្លាំងណាស់ទាក់ទងទៅនឹងចំណុចដែលថាយើងមានលក្ខណៈដូចជាពួកទេវតា។ នេះមិនមែនមានន័យថា យើងនឹងមានលក្ខណៈជាច្រើនដូចទេវតានោះទេ ប៉ុន្តែនេះគឺជាចំណុចមួយដ៏ជាក់លាក់ដែលព្រះគម្ពីរបានប្រាប់យើង។ ហេតុដូច្នេះហើយបានជាយើងខ្ញុំនឹងមិនរំពឹងថា នឹងមានទំនាក់ទំនងក្នុងការរួមភេទខាងឯសាច់ឈាមឡើយ។
ហើយនៅពេលដែលព្រះយេស៊ូវបានមានព្រះបន្ទូលអំពីអ្វីដែលទ្រង់បានលើកឡើងនៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ២២:៣០ នោះខ្ញុំគិតថា (ក្នុងគំនិតរបស់យើងខ្ញុំ) វានឹងមិនមានការរួមដំណេកទេ។ ទោះជាយ៉ាងណាក៏ដោយក៏យើងខ្ញុំបានអានសៀវភៅរបស់លោក ភិធ័រ ខ្រិហ្វត (Peter Kreeft) និងបុគ្គលជាច្រើននាក់ទៀតដែលបានវែកញែកថា នឹងមានការរួមដំណេកនៅឯឋានសួគ៌។
ប្រសើរជាងការរួមភេទ
ប៉ុន្តែ យើងខ្ញុំគិតថាទស្សនៈរបស់លោកគ្រូ ស៊ី. អេស. លូវ៉ីស (C. S. Lewis) គឺពិតជាល្អមែន នៅពេលដែលគាត់បានលើកឡើងអំពីក្មេងប្រុសម្នាក់ដែលបានឮគេនិយាយអំពីការរួមដំណេក និងអំពីអ្វីដែលអ្នករួមភេទបាននិយាយ «បើអញ្ចឹង តើពួកគាត់ញ៉ាំស្ករសូកូឡាខណៈពេលដែលពួកគាត់កំពុងតែរួមដំណេកដែរមែនឬ?»—ពីព្រោះគេបានប្រាប់គាត់ថា ការរួមភេទគឺជាបទពិសោធន៍ដ៏ល្អអស្ចារ្យណាស់។ តែចំពោះគាត់ គ្មានអ្វីល្អប្រសើរជាងការញ៉ាំស្ករសូកូឡានោះទេ។ ហើយបន្ទាប់មកលោកគ្រូ លូវ៉ីស បានលើកឡើងអំពីចំណុចនៃរបស់គាត់ថា ទំនងគំនិតរបស់យើងទាក់ទងនឹងការលែងមានការរួមដំណេកបានគឺដូចជាក្មេងប្រុសម្នាក់នោះដែលគិតអំពីស្ករសូកូឡាថាគឺជាអំណរដ៏ក្រៃលែង ហើយថាគ្មានអ្វីល្អប្រសើរជាងអំណរនោះទេដែលកំពុងតែរង់ចាំយើង។
ប៉ុន្តែ ចំណុចមួយនៃចំណុចនានាដែលយើងខ្ញុំតែងតែផ្ដោតលើនៅពេលដែលនិយាយជាមួយអ្នកដទៃគឺថាយើងខ្ញុំពិតជាគិតថា យើងបានមើលរំលងអ្វីមួយហើយនៅពេលដែលយើងលើកឡើងថា «គ្មានជីវិតអាពាហ៍ពិពាហ៍នៅឯស្ថានសួគ៌»។ ព្រះគម្ពីរមិនបានបង្រៀនថា គ្មានជីវិតអាពាហ៍ពិពាហ៍នៅឯស្ថានសួគ៌នោះទេ។ តែព្រះគម្ពីរបានបង្រៀនថា មានជីវិតអាពាហ៍ពិពាហ៍មួយទៅស្ថានសួគ៌៖ ជីវិតអាពាហ៍ពិពាហ៍របស់ព្រះគ្រីស្ទជាមួយនឹងកូនក្រមុំរបស់ទ្រង់ គឺក្រុមជំនុំ។ យើងខ្ញុំចង់ចាំអំពីចំណុចនេះនៅពេលដែលយើងខ្ញុំយល់អំពីវាប្រមាណឆ្នាំមុន ហើយយើងខ្ញុំក៏បាននិយាយទៅកាន់ ណានស៊ី ដែលជាប្រពន្ធរបស់យើងខ្ញុំថា «តើអូនដឹងអំពីចំណុចនេះដែរឬទេ? យោងតាមព្រះគម្ពីរ យើងមានចំណែកក្នុងជីវិតអាពាហ៍ពិពាហ៍ដូចគ្នាយ៉ាងអស់កល្បជានិច្ច។ យើងទាំងពីរនាក់គឺជាចំណែកនៃកូនក្រមុំរបស់ព្រះគ្រីស្ទ ហើយយើងដែលមានកូនកំលោះតែមួយគត់ដែលល្អឥតខ្ចោះទាំងស្រុង និងពេញទៅដោយព្រះគុណក្នុងប្រវត្តិសាស្ត្រទាំងអស់នៃចក្រវាឡទាំងមូល។ ហើយនោះគឺជាអ្វីដែលយើងមាន ដើម្បីរំពឹងទទួល ហើយយើងក៏នឹងមានអំណរជាមួយគ្នាផងដែរ។»។
បាត់បង់ដៃគូជីវិតយើង?
ជាការឆ្លើយតបចំពោះមនុស្សមួយចំនួនដែលបានលើកឡើងថា «ខ្ញុំនឹងបាត់បង់ទំនាក់ទំនងជាមួយនឹងមិត្តភក្ដិដ៏ស្និទ្ធស្នាលបំផុតរបស់ខ្ញុំហើយ» យើងខ្ញុំចង់ឆ្លើយតបវិញថា៖ ទេ មិនដូច្នោះទេ។ នៅមានការបន្តទៅមុខទៀតពីជីវិតនេះនៅក្នុងជីវិតបន្ទាប់។ យើងនឹងសម្លឹងមើលក្រោយលើបទពិសោធន៍ដែលយើងមានចំណែកជាមួយគ្នានៅទីនេះ ដូចដែលពួកទាហានមាននៅក្នុងទីលានចម្បាំងជាមួយគ្នាអញ្ចឹង—យើងមានពេលវេលាល្អ ហើយយើងក៏មានពេលវេលាពិបាកៗដែរ។ ហើយយើងក៏គួររំពឹងអំពីទំនាក់ទំនងទាំងនោះជាមួយនឹងគ្រួសារថាពិសេស ហើយក៏នឹងបន្តយ៉ាងអស់កល្បជានិច្ចទៅមុខផងដែរ។ ប៉ុន្តែ ទាក់ទងនឹងដៃគូមួយចំនួនដែលមិនមានជីវិតអាពាហ៍ពិពាហ៍ នោះចំពោះយើងខ្ញុំ វាហាក់បីដូចជាថាទំនាក់ទំនងខាងឯផ្លូវភេទគឺមិនមែនជាអ្វីមួយដែលយើងគួររំពឹងថានឹងមានផងដែរ។
យើងខ្ញុំគិតថា ផ្នែកនានានៃភេទរបស់យើងដែលធ្វើឲ្យយើងមានភាពខុសគ្នារវាងមនុស្សប្រុស និងមនុស្សស្រីគឺជាអ្វីដែលគួរធ្វើឲ្យយើងមានគ្រប់ហេតុផលក្នុងការជឿជាក់ថា វានឹងបន្តមាននៅក្នុងរូបកាយថ្មីរបស់យើងផងដែរ។ យើងខ្ញុំគិតថា ចំណុចដែលថាយើងនឹងបរិភោគនៅស្ថានសួគ៌ក៏ផ្ដល់ជាសំណើថាយើងក៏នឹងមានពោះ និងប្រព័ន្ធរម្លាយអាហារដែរ។ ដូចគ្នាផងដែល ដូចយើងមានពោះវៀនពោះតាំងដែលជួយឲ្យរូបកាយរបស់យើងដំណើរការក្នុងរបៀបច្បាស់លាស់បាន នោះយើងក៏អាចនៅមានប្រដាប់ភេទដោយមិនមានសេចក្ដីប្រាថ្នាចង់រួមដំណេកបានដែរ ប៉ុន្តែនៅនៅមានជីវៈសាស្ត្រភេទដែលផ្ដល់អត្ថន័យដល់យើងថាជាមនុស្សប្រុស និងមនុស្សស្រី។
សម្រង់សម្ដីរបស់លោកគ្រូ ស៊ី. អេស. លូវ៉ីស នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងជាភាសាអង់គ្លេសថា “Miracles” (ដែលប្រែទៅជាភាសាខ្មែរថា «ការអស្ចារ្យ»)៖ «អក្សរ និងខ្លឹមសារនៃព្រះបន្ទូល និងរាល់សេចក្ដីបង្រៀននៃគ្រីស្ទបរិស័ទទាំងអស់បានហាមប្រាមយើងមិនឲ្យសន្មតថា ជីវិតនៅក្នុងការបង្កើតថ្មីគឺជាជីវិតនៃការរួមភេទទេ ហើយការនេះបន្ថយការនឹកស្រមៃផ្ទុយរបស់យើងដែលថាពិបាកស្គាល់រូបកាយមនុស្សទាល់តែសោះ ឬក៏នឹងត្រូវតមការរួមដំណេកអស់កល្បជានិច្ច។ ហើយទាក់ទងនឹងការតម យើងខ្ញុំគិតថាអ្វីដែលយើងកំពុងតែមើលគឺដូចជាក្មេងប្រុសដ៏តូចម្នាក់ដែលគេបានប្រាប់គាត់ថាសកម្មភាពនៃការរួមភេទគឺជាការអរសប្បាយដែលខ្ពស់បំផុតខាងឯសាច់ឈាម ភ្លាមៗនោះយើងក៏គួរសួរថា តើពួកគាត់បរិភោគស្ករសូកូឡាក្នុងពេលនោះដែរមែនឬ។ ទាក់ទងនឹងការទទួលចម្លើយថា «ទេ» គាត់ទំនងនឹងរាប់ការគ្មានស្ករសូកូឡាថាជាលក្ខណៈចម្បងនៃការរួមភេទហើយ។ ជាអសារការ លោកអ្នកនឹងទំនងជាប្រាប់គាត់មូលហេតុដែលអ្នកស្រឡាញ់គ្នាមិនគិតអំពីស្ករសូកូឡា ក្នុងគ្រាឆក់យក គឺដោយសារពួកគាត់មានអ្វីល្អប្រសើរជាងដើម្បីគិតអំពី។ កុមារប្រុសវ័យក្មេងម្នាក់នោះស្គាល់ស្ករសូកូឡា៖ គាត់មិនស្គាល់អ្វីដែលប្រសើរជាងស្ករសូកូឡានោះទេ។ យើងក៏ស្ថិតក្នុងជំហរដូចគ្នាដែរ។ យើងស្គាល់អំពីជីវិតនៃការរួមដំណេក តែយើងមិនស្គាល់ លើកលែងតែក្នុងការមើលតែមួយភ្លែត ចំណុចផ្សេងៗទៀតនៅឯស្ថានសួគ៌ ដែលមិនរក្សាចំណុចខ្លះៗសម្រាប់វា»។
ប្រសិនបើគ្មានការរួមដំណេកនៅឯស្ថានសួគ៌ តើលោកអ្នកនៅចង់មានចិត្តទៅដែរឬទេ? អត្ថបទនេះពន្យល់អំពីរបៀបដែលជីវិតអាពាហ៍ពិពាហ៍របស់យើងជាមួយនឹងព្រះយេស៊ូវនឹងកាន់តែធ្វើឲ្យទំនាក់ទំនងរបស់យើងនៅលើផែនដីនេះកាន់តែល្អប្រសើរ មិនមែនធ្វើឲ្យវាបាត់បង់តម្លៃនោះទេ។
មតិយោបល់
Loading…