ហេតុអ្វីបានជាធ្វើការថ្វាយបង្គំនៅថ្ងៃអាទិត្យ? តើមានមូលហេតុអ្វីបានជាគ្រីស្ទបរិស័ទទៅព្រះវិហារនៅថ្ងៃអាទិត្យ? ចម្លើយគឺ៖ ឫសគល់នៃការដែលគ្រីស្ទបរិស័ទថ្វាយបង្គំគឺចេញមកពីសាសនាយូដា។ ការនេះបានកើតឡើងក្នុងចំណោមសាសន៍យូដា។ ហើយព្រះគម្ពីររបស់សាសន៍យូដាគឺជាភាគទី១នៃព្រះគម្ពីររបស់គ្រីស្ទបរិស័ទ។ ហើយសាសន៍យូដាមានក្រឹត្យវិន័យមួយក្នុងចំណោមក្រឹត្យវិន័យទាំងដប់ប្រការ «ចូរឲ្យនឹកចាំពីថ្ងៃឈប់សម្រាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ» (និក្ខមនំ ២០:៨)។ ថ្ងៃ «ឈប់សម្រាក» ជាថ្ងៃទីប្រាំពីរ គឺថ្ងៃសៅរ៍ មិនមែនថ្ងៃអាទិត្យនោះទេ។ ដូច្នេះ មានថ្ងៃមួយក្នុងចំណោមថ្ងៃទាំងប្រាំពីរដែលសាសន៍យូដាបានជួបជុំគ្នា។
ហើយមូលហេតុដែលគ្រីស្ទបរិស័ទបានប្ដូរថ្ងៃ ហើយចាប់ផ្ដើមជុំគ្នាថ្វាយបង្គំនៅថ្ងៃដំបូងក្នុងអាទិត្យគឺ ព្រោះព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតវិញនៅថ្ងៃដំបូងក្នុងអាទិត្យ។
នៅសតវត្សទី១ ពេលដែលក្រុមជំនុំគ្រីស្ទបរិស័ទបានកើតមានឡើងតាមរយៈការយាងមករបស់ព្រះយេស៊ូវ នោះឯងគឺជាទម្លាប់ ពីព្រោះយើងឃើញក្នុងកណ្ឌគម្ពីរកិច្ចការថាសាវ័ក ប៉ុល បានចូលទៅក្នុងសាលាប្រជុំនៃថ្ងៃឈប់សម្រាក ហើយបានចូលរួមជាមួយនឹងសាសន៍យូដាក្នុងការប្រកាសអំពីព្រះគ្រីស្ទ។ ហើយមូលហេតុដែលគ្រីស្ទបរិស័ទបានប្ដូរថ្ងៃ ហើយចាប់ផ្ដើមជុំគ្នាថ្វាយបង្គំនៅថ្ងៃដំបូងក្នុងអាទិត្យគឺ ព្រោះព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតវិញនៅថ្ងៃដំបូងក្នុងអាទិត្យ។ ហើយក្រុមជំនុំក៏ហៅថ្ងៃនោះថាជា «ថ្ងៃនៃព្រះអម្ចាស់» (វិវរណៈ ១:១០)។ ហើយយើងក៏អានថែមទៀតអំពីគំរូនានានៃការជុំគ្នានៅថ្ងៃនៃព្រះអម្ចាស់ ឬក៏ថ្ងៃដំបូងក្នុងកណ្ឌគម្ពីរ កិច្ចការ ២០:៧ ផងដែរ។ នោះពួកគាត់ក៏បានជុំគ្នានៅ «ថ្ងៃដំបូងក្នុងអាទិត្យ»។ ហើយនៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១៦:២ ក៏បានលើកឡើងថា ពួកគាត់ត្រូវជុំគ្នា ហើយប្រមូលដាក់ទុកនូវដង្វាយនៅថ្ងៃដំបូងក្នុងអាទិត្យ។ នេះហើយគឺជាមូលហេតុដែលយើងធ្វើកម្មវិធីនៅថ្ងៃអាទិត្យ។ ព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតឡើងវិញ ហើយបានបង្កើតរាស្ត្រថ្មីសម្រាប់ទ្រង់ផ្ទាល់ ក៏ដូចជាសម្ពោធក្រុមមនុស្សថ្មី ជាការបង្កើតថ្មីដោយមានថ្ងៃថ្វាយបង្គំថ្មី។
ដូច្នេះ សូមអនុញ្ញាតឲ្យខ្ញុំសង្ខេបដូចតទៅ៖ មូលហេតុដែលគ្រីស្ទបរិស័ទទៅព្រះវិហារនៅថ្ងៃអាទិត្យគឺព្រោះព្រះអង្គបានសង្គ្រោះយើងចេញពីអំពើបាបរបស់យើង បាននាំឲ្យយើងមានការរួបរួមគ្នាជាមួយនឹងព្រះគ្រីស្ទដ៏មានព្រះជន្មរស់នៅ ហើយនិងជាមួយគ្នានឹងគ្នាតាមរយៈជំនឿក្នុងព្រះយេស៊ូវ។ ហើយដោយសារការរួបរួមគ្នាជាមួយនឹងព្រះយេស៊ូវ និងគ្នាជាមួយនឹងគ្នានោះឯងបានជាព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្គាប់ឲ្យយើងជួបជុំគ្នាឲ្យបានជាប់លាប់ជារៀងរាល់អាទិត្យក្នុងការថ្វាយបង្គំព្រះជាម្ចាស់ដោយបង្ហាញអំពីអំណររបស់យើង និងការអរព្រះគុណដល់ព្រះអង្គ។ គឺមិនមែនឲ្យយើងធ្វើការនេះតែម្នាក់ឯងនៅកន្លែងនេះកន្លែងនោះនោះទេ ប៉ុន្តែឲ្យជុំគ្នាក្នុងការអធិស្ឋាន ច្រៀង និងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ដូចជាប្រារព្ធពិធីបុណ្យផ្សេងៗ។
ប្រសិនបើគ្រីស្ទបរិស័ទមានសេរីភាពក្នុងការជួបជុំគ្នា ដើម្បីថ្វាយបង្គំនៅថ្ងៃណាក៏បាន ហេតុអ្វីបានជាយើងជ្រើសរើសជួបជុំគ្នានៅថ្ងៃ?
មតិយោបល់
Loading…