ខ្ញុំមិនដឹងថា ខ្ញុំបើកបរបានចម្ងាយប៉ុន្មានទេតាំងពីរយៈពេលម្ភៃឆ្នាំកន្លងមកនេះ តាំងតែពីទទួលបានប័ណ្ណបើកបរមក តែខ្ញុំដឹងថាខ្ញុំបានបើកបរច្រើនណាស់ បើរាប់គ្រាន់តែបើកទៅលេងគ្រួសារខ្ញុំចុះឡើងៗ នៅខេត្តក៏ច្រើនណាស់ទៅហើយ។ អ្វីមួយដែលមិនដែលប្រែប្រួល ទោះបីជារាប់សែនគីឡូម៉ែត្រក្ដីនោះគឺ៖ នៅពេលខ្ញុំដកជើងចេញពីឈ្នាន់ នោះរថយន្តមិនបង្កើនល្បឿនទៀតឡើយ។ វាមិនទាំងរក្សាល្បឿនឲ្យនៅថេរផង។ ជំនួសមកវិញ ចាប់ពីពេលដែលខ្ញុំដកជើងចេញពីឈ្នាន់បង្កើនល្បឿន រថយន្តចាប់ផ្ដើមបន្ថយល្បឿនម្ដងបន្តិចៗភ្លាម។ ការបន្ថយល្បឿនរថយន្តគឺជាការកំពុងតែប្រាប់ឲ្យរថយន្តឈប់។ វាប្រហែលជាត្រូវការពេលបន្តិច តែបើទុកឲ្យវាទៅតាមដំណើរ នោះនៅទីបំផុតវានឹងឈប់ជាមិនខាន។ វាជារឿងដែលចៀសមិនរួចទេ។
ថ្មីៗនេះ ខ្ញុំបានគិតអំពីរឿងនេះ ពីព្រោះខ្ញុំមើលឃើញថា ក្នុងជីវិតខ្ញុំ ខ្ញុំមានទំនោរមួយក្នុងការបន្ថយល្បឿន—បន្ថយល្បឿននៅក្នុងទំនាក់ទំនង បន្ថយល្បឿនក្នុងការស្វែងរកសេចក្ដីល្អ បន្ថយល្បឿនក្នុងការស្វែងរកព្រះជាម្ចាស់ផ្ទាល់។ ហើយនេះជាអ្វីដែលខ្ញុំបានកត់សម្គាល់មួយចំនួន៖
- ខ្ញុំមិនបន្ថយល្បឿន ដើម្បីតម្រង់ទៅរកការកោតខ្លាចព្រះទេ តែបែរទៅរកភាពអាត្មានិយមវិញ។
- ខ្ញុំមិនបន្ថយល្បឿន ដើម្បីតម្រង់ទៅរកការគ្រប់គ្រងចិត្តខ្លួនឯងទេ តែបែរទៅជាតក់ក្រហល់វិញ។
- ខ្ញុំមិនបន្ថយល្បឿន ដើម្បីតម្រង់ទៅរកការស្រឡាញ់អ្នកដទៃទេ តែបែរទៅជាខឹងវិញ។
- ខ្ញុំមិនបន្ថយល្បឿន ដើម្បីតម្រង់ទៅរកសេចក្ដីអត់ធ្មត់ទេ តែបែរទៅជាឆាប់ខឹងវិញ។
- ខ្ញុំមិនបន្ថយល្បឿន ដើម្បីតម្រង់ទៅរកភាពបរិសុទ្ធទេ តែបែរទៅជាស្រើបស្រាលវិញ។
- ខ្ញុំមិនបន្ថយល្បឿន ដើម្បីតម្រង់ទៅរកការបដិសេធខ្លួនឯងទេ តែបែរទៅជាងប់ងុលនឹងខ្លួនឯងវិញ ។
- ខ្ញុំមិនបន្ថយល្បឿន ដើម្បីតម្រង់ទៅរកដំណឹងល្អទេ តែបែរទៅជាបំពេញភាពស្កប់ស្កល់ខ្លួនឯងវិញ។
សរុបមក ខ្ញុំមិនបន្ថយល្បឿន ដើម្បីតម្រង់ទៅរកព្រះគ្រីស្ទទេ តែខ្ញុំបែរជាតម្រង់ឆ្ពោះមកកាន់ខ្លួនឯងវិញ។ ពេលខ្ញុំឈប់ខ្វល់ខ្វាយ ពេលខ្ញុំឈប់បង្កើនការខិតខំប្រឹងប្រែង ពេលខ្ញុំអនុញ្ញាតឲ្យខ្លួនខ្ញុំបន្ថយល្បឿន នោះខ្ញុំជៀសមិនមិនផុតពីការដកខ្លួនថយចេញឆ្ងាយពីព្រះជាម្ចាស់ និងការកោតខ្លាចព្រះទេ។ ហើយប្រាកដណាស់ នេះគឺជាមូលហេតុដែលខ្ញុំពិតជាត្រូវពឹងផ្អែកទាំងស្រុងទៅលើអត្ថន័យសាមញ្ញៗនៃព្រះគុណ របៀបសាមញ្ញៗមួយចំនួនក្នុងការរីកចម្រើនឡើងនៅក្នុងសេចក្ដីល្អ ដែលមានដូចជា—ការអានព្រះគម្ពីរ និងការអធិស្ឋាន ការអធិប្បាយ និងការប្រកបគ្នា ការថ្វាយបង្គំ និងកម្មវិធីបង្ហូរព្រះគុណ។ នៅពេលណាដែលភាពផ្អែមល្ហែមទាំងអស់នេះលែងមានភាពទាក់ទាញទៀត នោះហើយគឺជាពេលដែលខ្ញុំចាប់ផ្ដើមបន្ថយល្បឿន។
ខ្ញុំមិនដឹងថា ខ្ញុំបើកបរបានចម្ងាយប៉ុន្មានទេតាំងពីរយៈពេលម្ភៃឆ្នាំកន្លងមកនេះ តាំងតែពីទទួលបានប័ណ្ណបើកបរមក តែខ្ញុំដឹងថា ខ្ញុំបានបើកបរច្រើនណាស់ បើរាប់គ្រាន់តែបើកទៅលេងគ្រួសារខ្ញុំចុះឡើងៗ នៅខេត្តក៏ច្រើនណាស់ទៅហើយ…
មតិយោបល់
Loading…