in

ការធានានៅចំពោះព្រះ

សូម​ស្រមៃ​អំពី​សាសន៍​យូដា​ពីរ​នាក់ ដែល​មាន​ឈ្មោះ​ថា លេវី និង​យ៉ូស្វេ។

មួយ​ថ្ងៃ​មុន​ថ្ងៃ​បុណ្យ​រំលង​ដំបូង​នៅ​ក្នុង​កណ្ឌ​គម្ពីរ​និក្ខមនំ​ជំពូក១២ ពួក​គាត់​កំពុង​តែ​មាន​ការ​ពិភាក្សា​គ្នា​បន្តិច​បន្តួច​នៅ​ក្នុង​ស្រុក​កូសែន ហើយ​លោក លេវី បាន​និយាយ​ទៅ​កាន់​លោក យ៉ូស្វេ ថា «តើ​ឯង​មាន​ការ​ភ័យ​បារម្ភ​បន្តិច​ទេ​ទាក់​ទង​នឹង​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​យប់​នេះ?»

លោក យ៉ូស្វេ បាន​ឆ្លើយ​ថា «តាម​ពិត​ទៅ ព្រះ​ជាម្ចាស់​បាន​ប្រាប់​យើង​អំពី​អ្វី​ដែល​យើង​គួរ​ធ្វើ​តាម​រយៈ​លោក ម៉ូសេ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ​អង្គ​រួច​ហើយ។ ឯង​មិន​គួរ​បារម្ភ​ទេ។ តើ​ឯង​មិន​ទាន់​បាន​សម្លាប់​សត្វ​ចៀម ហើយ​លាប​ឈាម​នៅ​លើ​ក្រប​ទ្វារ និង​ធ្នឹម​ទ្វារ​ទេ​ឬ​អី? តើ​ឯង​មិន​ទាន់​បាន​ធ្វើ​ការ​នោះ​មែន​ឬ? ឯង​បាន​រៀប​ចំ​អីវ៉ាន់ ដើម្បី​ចេញ​ដំណើរ​ហើយ​ឬ​នៅ? ឯង​នឹង​បរិភោគ​ពិធី​បុណ្យ​រំលង​ជា​មួយ​នឹង​គ្រួ​សារ​ឯង​ដែរ​ឬ​ទេ?»

«ត្រូវ​ហើយ គ្នា​បាន​ធ្វើ​ហើយ។ គ្នា​មិន​ល្ងង់​ទេ។ ប៉ុន្តែ វា​នៅ​គួរ​ឲ្យ​ខ្លាច​ដដែល ប្រសិន​បើ​ឯង​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ជុំ​វិញ​ថ្មីៗ​នេះ។ ឯង​ដឹង​ហើយ​អំពី​សត្វ​រុយ និង​ការ​ដែល​ទន្លេ​ក្លាយ​ទៅ​ជា​ឈាម។ វា​ពិត​ជា​អាក្រក់​ខ្លាំង​ណាស់។ ហើយ​ឥឡូវ​នេះ ឯង​ក៏​ដឹង​ដែរ​ថា មាន​ការ​គំរាម​អំពី​ការ​សម្លាប់​កូន​ច្បង​ចោល​ទៀត​ផង។ ចំពោះ​ឯង វា​មិន​អី​ទេ។ ឯង​មាន​កូន​ប្រុស​ដល់​ទៅ​បី​នាក់។ គ្នា​មាន​តែ​មួយ​ហ្នឹង។ ហើយ​ឯង​ក៏​ពិត​ជា​ស្រឡាញ់​កូន​ប្រុស​ឯង​មែន ដែល​មាន​ឈ្មោះ​ថា យូដា ហើយ​ទេវតា​នៃ​សេចក្ដី​ស្លាប់​ក៏​នឹង​ឆ្លង​កាត់​នៅ​យប់​នេះ។ គ្នា​ដឹង​អំពី​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល ហើយ​ក៏​បាន​លាប​ឈាម​នៅ​ទី​នោះ​ដែរ។ ប៉ុន្តែ វា​ក៏​នៅ​តែ​គួរឲ្យ​ភ័យ​ខ្លាច​ដដែល គ្នា​នឹង​សប្បាយ​ចិត្ត នៅ​ពេល​ដែល​ឆ្លង​ផុត​យប់​នេះ។»

ហើយ​បុគ្គល​ម្នាក់​ទៀត​ក៏​បាន​ឆ្លើយ​តប​វិញ​ថា «ឲ្យ​វា​កើត​មក។ គ្នា​ទុក​ចិត្ត​លើ​សេចក្ដី​សន្យា​របស់​ព្រះ​ជាម្ចាស់​ហើយ។»

នៅ​យប់​នោះ ទេវតា​នៃ​សេចក្ដី​ស្លាប់​ក៏​បាន​ឆ្លង​កាត់​តំបន់​នោះ។ តើ​បុគ្គល​ណា​នឹង​បាត់​បង់​កូន​របស់​ខ្លួន?

ហើយ​ចម្លើយ​គឺ​ថា​ពិត​ណាស់៖ អត់​មាន​បុគ្គល​ណា​ទេ។

ពីព្រោះ​សេចក្ដី​ស្លាប់​មិន​បាន​ឆ្លង​កាត់​លើ​ពួក​គាត់​លើ​ជំហរ​ដែល​ថា ជំនឿ​របស់​យើង ខ្លាំង​ប៉ុណ្ណា ឬ​ក៏​ច្បាស់​ប៉ុណ្ណា​នោះ​ទេ។ ប៉ុន្តែ សេចក្ដី​ស្លាប់​ក៏​បាន​រំលង​ពួក​គាត់​លើ​ជំហរ​នៃ​ឈាម​នៃ​សត្វ​ចៀម​វិញ​ទេ​តើ។ នោះ​គឺ​ជា​អ្វី​ដែល​បិទ​មាត់​អ្នក​ចោទ។

ឈាម​បិទ​មាត់​អ្នក​ចោទ [សាតាំង] ពួក​បង​ប្អូន ខណៈ​ពេល​ដែល​វា​ចោទ​យើង​នៅ​ពី​មុខ​ព្រះ​ភក្ត្រ​ព្រះ​ជាម្ចាស់។ វា​បិទ​សតិសម្បជញ្ញៈ​របស់​យើង នៅ​ពេល​ដែល​វា​ចោទ​យើង​ផ្ទាល់។ តើ​យើង​នឹង​ឈឺ​ចាប់​ប៉ុន្មាន​ដង​ដោយ​សួរ​ថា តើ​ព្រះ​អង្គ​នឹង​នៅ​ស្រឡាញ់​យើង​ទៀត​ទេ តើ​ព្រះ​អង្គ​នឹង​នៅ​យក​ចិត្ត​ទុក​ដាក់​លើ​យើង​ដល់​ពេល​ណា​ទៀត​បន្ទាប់​ពី​យើង​បាន​ប្រព្រឹត្ត​ការ​ឆ្កួតៗ ពេញ​ទៅ​ដោយ​អំពើ​បាប នឹង​ការ​បះបោរ​បន្ទាប់​ពី​យើង​បាន​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​អស់​រយៈ​ពេល​៤០​ឆ្នាំ​ហើយ?

តើ​លោក​អ្នក​នឹង​ឆ្លើយ​តប​វិញ​យ៉ាង​ដូច​ម្ដេច «ឱ​ព្រះ​ជាម្ចាស់​អើយ! ព្រះ​អង្គ​ជ្រាប​ហើយ​ថា ទូល​បង្គំ​បាន​ព្យាយាម​យ៉ាង​ខ្លាំង។ ទូល​បង្គំ​បាន​ធ្វើ​អស់​ពី​សមត្ថ​ភាព។ ទូល​គ្រាន់​តែ​មាន​ការ​ភ្លាត់​ស្នៀត​ដ៏​អាក្រក់​មួយ​ពេល​ប៉ុណ្ណោះ»?

ទេ ទេ ទេ!

ទូល​បង្គំ​មិន​មាន​ការ​វែក​ញែក​ផ្សេង​ទៀត​ឡើយ! ទូល​បង្គំ​ក៏​មិន​ត្រូវការ​ការ​ទូល​អង្វរ​ផ្សេង​ទៀត​ឡើយ! វា​គ្រប់​គ្រាន់​ហើយ​ដែល​ព្រះ​យេស៊ូវ​បាន​សុគត ហើយ​ថា​ព្រះ​អង្គ​បាន​សុគត​សម្រាប់​ទូល​បង្គំ!

យើង​យក​ឈ្នះ​លើ​វា​តាម​រយៈ​ព្រះ​លោហិត​នៃ​កូន​ចៀម។ នេះ​គឺ​ជា​ជំហរ​សម្រាប់​មនុស្ស​គ្រប់ៗ​រូប​នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះ​ជាម្ចាស់។ នេះ​គឺ​ជា​ជំហរ​នៃ​ជំនឿ​របស់​យើង។ ការ​ធានា​នេះ​មិន​ផ្ដោត​ទៅ​លើ​ការ​ថា​យើង​មាន​ជំនឿ​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ—មិន​ថា​យើង​សាវ៉ា​ប៉ុណ្ណា​ក៏​ដោយ។

វា​មិន​អាស្រ័យ​ទៅ​លើ​ការ​ថា​យើង​មាន​ជំនឿ​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ ប៉ុន្តែ​គឺ​លើ​បុគ្គល​ដែល​ជំនឿ​របស់​យើង​មាន​នៅ​លើ​ទេ​តើ ដែល​សង្គ្រោះ​យើង។ ពួក​គេ​យក​ឈ្នះ​លើ​វា​លើ​ជំហរ​នៃ​ព្រះ​លោហិត​នៃ​កូន​ចៀម។

និពន្ធដោយ៖ លោកគ្រូ Don Carson
បកប្រែដោយលោកគ្រូ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា

តើមានសង្ឃឹមទេសម្រាប់អនាគត