in

ព័ន្ធកិច្ច​របស់​ព្រះគ្រីស្ទ

«ដ្បិត​មុន​ដំបូង ខ្ញុំ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ដែរ គឺ​ថា​ព្រះគ្រីស្ទ​បាន​សុគត ដោយ​ព្រោះ​បាប​របស់​យើង​រាល់​គ្នា តាម​បទគម្ពីរ ហើយ​ថា ទ្រង់​ត្រូវ​គេ​បញ្ចុះ​ក្នុង​ផ្នូរ រួច​ដល់​ថ្ងៃ​ទី៣ នោះ​ទ្រង់​មាន​ព្រះជន្មរស់​ឡើង​វិញ ក៏​តាម​បទគម្ពីរ។» (១កូរិនថូស ១៥:៣-៤)

ព្រះគម្ពីរ​បាន​ប្រាប់​យើង​ថា «ទ្រង់​បាន​ផ្ទុក​អំពើ​បាប​របស់​យើង​រាល់​គ្នា នៅ​លើ​រូប​អង្គ​ទ្រង់ ជាប់​លើ​ឈើ​ ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​រស់​ខាង​ឯ​សេចក្ដី​សុចរិត ដោយ​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប» (១ពេត្រុស ២:២៤)។

I. ព័ន្ធកិច្ច​របស់​ព្រះយេស៊ូវ​ជា​តម្រូវការ​របស់​មនុស្ស
   ក) យោង​តាម​កណ្ឌគម្ពីរ រ៉ូម ៣:១០-១២ តើ​ចំណុច​ទាំង​ប្រាំមួយ​យ៉ាង​ដែល​មនុស្ស​គ្រប់​គ្នា​ជាប់​ទោស​នោះ​មាន​អ្វី​ខ្លះ?
១. គ្មាន​នរណា​ម្នាក់​សុចរិត​សោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង
២. គ្មាន​អ្នកណា​ដែល​យល់​គ្មាន​អ្នកណា​ដែល​ស្វែងរក​ព្រះ
៤. គ្មាន​អ្នកណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សប្បុរស​សោះ តែម្នាក់​ក៏​គ្មាន​ផង
៥. ក៏​គ្មាន​សេចក្ដី​កោតខ្លាច​ចំពោះ​ព្រះ នៅ​ភ្នែក​គេ​ឡើយ
៦. នៅ​អស់​ទាំង​ផ្លូវ​របស់​គេ មាន​សុទ្ធតែ​សេចក្ដី​វិនាស នឹង​សេចក្ដី​ទុក្ខលំបាក

កណ្ឌគម្ពីរ រ៉ូម ៣:២៣ សង្ខេប​ពី​បញ្ហា៖ «ពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ»។

   ខ) តើ​មនុស្ស​ជាប់​ជា​បាវបម្រើ​របស់​អ្នក​ណា (យ៉ូហាន ៨:៣៤)?

គឺ​មនុស្ស​ជាប់​បាវ​បម្រើ​របស់​អំពើបាប ។

   គ) តើ​លទ្ធផល​នៃ​បាប​គឺ​ជា​អ្វី (យ៉ាកុប ១:១៥)?

គឺ​លទ្ធផល​នៃ​បាប​គឺ​ជា​សេចក្ដី​ស្លាប់។

    ឃ) ពីព្រោះ​ពី​ដើម​យើង​រាល់​គ្នា​ក៏​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​បាប​ដែរ ដូច្នេះ​តើ​យើង​បាន​ដើរ​តាម​អ្នកណា ហើយ​ជា​កូន​ប្រភេទ​ណា​ពី​មុន (អេភេសូរ ២:១-៣)?

គឺ​យើង​បាន​ដើរ​តាម​មេ​គ្រប់គ្រង​រាជ្យ​លើ​អាកាស ជា​វិញ្ញាណ ដែល​សព្វ​ថ្ងៃ​នេះ បណ្ដាល​មក​ក្នុង​ពួក​មនុស្ស​រឹង​ចចេស យើង​រាល់​គ្នា​ទាំង​អស់​ក៏​បាន​ប្រព្រឹត្ត​ក្នុង​ពួក​នោះ​ពី​ដើម​ដែរ ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម​យើង ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​សាច់​ឈាម នឹង​គំនិត​យើង​ចង់​បាន​ផង ហើយ​តាម​កំណើត​យើង នោះ​យើង​ជា​មនុស្ស​ជាប់​ក្នុង​សេចក្ដី​ខ្ញាល់ ដូច​ជា​មនុស្ស​ឯ​ទៀត​ដែរ។

    ង) តើ «មនុស្ស​រឹង​ចចេស» នឹង​ភ្លក់​សេចក្តី​ក្រោធ​របស់​អ្នកណា (អេភេសូរ ៥:៦)?

គឺ «មនុស្ស​រឹង​ចចេស» នឹង​ភ្លក់​សេចក្ដី​ក្រោធ​របស់​ព្រះ។

តើ​ព្រះជាម្ចាស់​នឹង​ត្រាប្រណី​ដល់​អំពើបាប​ឬ?

«‍‍ត្រូវ​បណ្ដាសា​ហើយ អស់​អ្នក​ណា​ដែល​មិន​កាន់​ខ្ជាប់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យវិន័យ ដើម្បី​នឹង​ប្រព្រឹត្ត​តាម។» (កាឡាទី ៣:១០)

ដូច​ដែល​យើង​បាន​សិក្សា​មេរៀន​ទី៣​រួច​មក​ហើយ​ថា ព្រះជាម្ចាស់​ការពារ​ភាព​បរិសុទ្ធ​របស់​ទ្រង់ ហើយ​ក៏​ទាមទារ​ឲ្យ​មាន​ភាព​ដូច​គ្នា​ទៅ​នឹង​ភាព​បរិសុទ្ធ​នោះ​ដែរ។ មនុស្ស​គ្រប់​គ្នា​នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយនឹង៖

* បាប (រ៉ូម ៣:២៣)
* ធ្វើ​ជា​ខ្មាំងសត្រូវ​នឹង​ព្រះជាម្ចាស់ (យ៉ាកុប ៤:៤ខ)
* ស្ថិត​នៅ​ក្រោម​អំណាច​របស់​អារក្ស​សាតាំង (១យ៉ូហាន ៥:១៩)
* នៅ​ខ្សោយ​នៅ​ឡើយ ដើម្បី​នឹង​ជួយ​ខ្លួន​ឯង (រ៉ូម ៥:៦)
* សេចក្តី​ស្លាប់ (រ៉ូម ៦:២៣)
* ការ​ផ្ដន្ទាទោស និង​ការ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​ភក្ត្រ​ព្រះអម្ចាស់​អស់កល្ប​ជានិច្ច (២ថែស្សាឡូនីច ១:៩)

II. តម្លៃ​នៃ​ព័ន្ធកិច្ច​របស់​ព្រះគ្រីស្ទ
    ក) សូម​អាន​កណ្ឌគម្ពីរ ភីលីព ២:៧-៨
១. តើ​ការ​បី​យ៉ាង​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​កាល​ដែល​ទ្រង់​បាន​យាង​មក​លោកីយ៍​នោះ​
មាន​អ្វី​ខ្លះ (ខ៧)?
ក) ព្រះ​អង្គ​បាន​លះបង់​ព្រះ​អង្គ​ផ្ទាល់
ខ) យក​រូបភាព​ជា​បាវ​បម្រើ
គ) ប្រសូត​មក​យក​រូបរាង​ជា​មនុស្ស
២. តើ​ព្រះយេស៊ូវ​បាន​បន្ទាប​ព្រះអង្គ​ទ្រង់​តាម​វិធី​ណា (ខ៨)?

គឺ​ទ្រង់​យក​ភាព​ជា​មនុស្ស​ដូច្នោះ នោះ​ក៏​បន្ទាប​ព្រះ​អង្គ​ទ្រង់ ទាំង​ចុះ​ចូល​ស្ដាប់​បង្គាប់ រហូត​ដល់​ទី​មរណៈ គឺ​ទ្រង់​ទទួល​សុគត​ជាប់​លើ​ឈើ​ឆ្កាង​ផង

    ខ) យោង​តាម​កណ្ឌគម្ពីរ អេសាយ ៥៣:៣ តើ​មាន​ហេតុការណ៍​អ្វី​បាន​កើត​ឡើង​ចំពោះ​ព្រះយេស៊ូវ​នៅ​លើ​លោកីយ៍?

ទ្រង់​ត្រូវ​គេ​មើល​ងាយ ហើយ​ត្រូវ​មនុស្ស​បោះ​បង់​ចោល ទ្រង់​ជា​មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​សេចក្ដី​ឈឺ​ចាប់ ទ្រង់​ត្រូវ​គេ​មើល​ងាយ។

    គ) តើ​ការ​រួច​ពី​​បាប​តម្រូវ​ឲ្យ​មាន​អ្វី (ហេប្រឺ ៩:២២)?
ការ​រួច​ពី​បាប​តម្រូវ​ឲ្យ​មាន​ការ​ខ្ចាយ​ឈាម។

    ឃ) តើ​តម្លៃ​ដែល​ព្រះយេស៊ូវ​បាន​បង់​ថ្លៃ ដើម្បី​លោះ​យើង​នោះ​គឺ​ជា​អ្វី (១ពេត្រុស ១:១៨-១៩)?
តម្លៃ​ដែល​ព្រះ​យេស៊ូវ​បាន​បង់​ថ្លៃ ដើម្បី​លោះ​បាប​យើង​នោះ​គឺ​បាន​លោះ​ដោយ​សារ​ព្រះ​លោ​ហិត​ដ៏​វិសេស​ របស់​ព្រះ​គ្រីស្ទ ទុក​ដូច​ជា​ឈាម​នៃ​កូន​ចៀម​ឥត​ខ្ចោះ។

    ង) តើ​ព្រះយេស៊ូវ​បាន​បន្លឺ​សំឡេង​ឡើង​យ៉ាង​ដូចម្តេច​នៅ​លើ​ឈើឆ្កាង (ម៉ាថាយ ២៧:៤៦)?
ព្រះ​យេស៊ូវ​បាន​បន្លឺ​សំឡេង​ឡើង​ថា អេលី‍ៗ​ល៉ាម៉ា​សាបាច់ថានី គឺ​ស្រាយ​ថា ឱ​ព្រះ​អង្គៗ​នៃ​ទូល​បង្គំ​ អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូល​បង្គំ។

   ច) តើ​ព្រះជាម្ចាស់​បាន​ធ្វើ​អ្វី​ចំពោះ​ព្រះយេស៊ូវ ខណៈ​ពេល​ដែល​ទ្រង់​នៅ​លើ​ឈើឆ្កាង (អេសាយ ៥៣:៦)?
គឺ​ជា​ព្រះ​ជាម្ចាស់​​បាន​ទំ​លាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ទ្រង់។

III. ការ​ផ្គត់ផ្គង់​ពី​ព័ន្ធកិច្ច​របស់​ព្រះគ្រីស្ទ
ព្រះយេស៊ូវ​បាន​យាង​មក​លើ​លោកីយ៍​នេះ ដើម្បី​សង​ថ្លៃ​បាប។ តម្លៃ​នោះ​គឺ​ជា​ព្រះជន្ម​របស់​ទ្រង់​ផ្ទាល់ ដែល​ទ្រង់​ផ្ដល់​ឲ្យ​យ៉ាង​ស្ម័គ្រ​ពី​ព្រះទ័យ (យ៉ូហាន ១០:១១, ១៧-១៨)។ ការ​បូជាយញ្ញ​របស់​ទ្រង់ គឺ​ជា​ផ្លូវ​តែ​មួយ​គត់​ក្នុង​ការ​ដោះ​បាប​ចេញ មិន​ថា​បាប​ពី​អតីតកាល ឬ​បច្ចុប្បន្ន​ក្ដី​ គឺ​គ្រប់​ពេល​ទាំង​អស់ (ហេព្រើរ ៩:១២)។

ចូរ​ពណ៌នា​ពី​អ្វី​ដែល​ការសុគត​របស់​ព្រះយេស៊ូវ​សម្រេច​បាន៖

ក) ១ពេត្រុស ៣:១៨ ព្រោះ​ព្រះ​គ្រីស្ទ​ទ្រង់​បាន​រង​ទុក្ខ​ម្ដង ដោយ​ព្រោះ​បាប​ដែរ គឺ​ជា​ព្រះ​ដ៏​ សុចរិត ទ្រង់​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នឹង​នាំ​យើង​រាល់​គ្នា​ទៅ​ដល់​ព្រះ ដោយ​ទ្រង់​ត្រូវ​គេ​ធ្វើ​គុត​ ខាង​សាច់​ឈាម។

ខ) រ៉ូម ៥:១០ ដ្បិត​កាល​យើង​ជា​ខ្មាំង​សត្រូវ បើ​យើង​បាន​ជា​មេត្រី​នឹង​ព្រះ​វិញ​ទៅ​ហើយ ដោយ​ព្រះ​រាជ​បុត្រា​ទ្រង់​ សុគត ដូច្នេះ ដែល​យើង​បាន​ជា​មេត្រី​ហើយ នោះ​ប្រាកដ​ជា​យើង​នឹង​បាន​សង្គ្រោះ​ជា​មិន​ខាន​លើស​ទៅ​ ទៀត ដោយ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។

គ) ២កូរិនថូស ៥:២១ ដ្បិត​ឯ​ព្រះ​អង្គ​ដែល​មិន​បាន​ស្គាល់​បាប​សោះ នោះ​ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​ត្រឡប់​ជា​តួ​បាប ជំនួស​យើង​រាល់​ គ្នា​វិញ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​ត្រឡប់​ទៅ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ ដោយ​នូវ​ព្រះ​អង្គ​នោះ​ឯង។

ឃ) កាឡាទី ១:៤ ដែល​ទ្រង់​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ទៅ ដោយ​ព្រោះ​បាប​យើង​រាល់​គ្នា​ដើម្បី​នឹង​ប្រោស ឲ្យ​យើង​បាន​រួច​ពី​ លោកីយ ដ៏​អាក្រក់​សព្វ​ថ្ងៃ​នេះ តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ដ៏​ជា​ព្រះ​វរ​បិតា​នៃ​យើង។

ង) អេភេសូរ ១:៧ ហើយ​យើង​បាន​សេចក្ដី​ប្រោស​លោះ​នៅ​ក្នុង​ព្រះ​រាជ​បុត្រា​នោះ ដោយ​សារ​ព្រះ​លោ​ហិត​ទ្រង់ គឺ​ជា​សេចក្ដី​ ប្រោស​ឲ្យ​រួច​ពី​ទោស​តាម​ព្រះ​គុណ​ដ៏​ធ្ងន់​ក្រៃ​លែង​នៃ​ទ្រង់។

ច) រ៉ូម ៦:៦ ដោយ​ដឹង​សេចក្ដី​នេះ​ថា មនុស្ស​ចាស់​របស់​យើង បាន​ត្រូវ​ឆ្កាង​ជា​មួយ​នឹង​ទ្រង់​ហើយ ដើម្បី​ឲ្យ​តួ​អំពើ​ បាប​បាន​ត្រូវ​សូន្យ​ទៅ ប្រយោជន៍​កុំ​ឲ្យ​យើង​នៅ​បំរើ​អំពើ​បាប​ទៀត​ឡើយ។

IV. ការជំរុញ​ចិត្ត​ដែល​បណ្ដាល​ឲ្យ​​ព្រះគ្រីស្ទ​បំពេញ​ព័ន្ធកិច្ច
     ក) ហេតុអ្វីបានជា​ព្រះជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក (យ៉ូហាន ៣:១៦, រ៉ូម ៥:៨)?

បាន​ជា​ព្រះ​ជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក​គឺ​ដោយ​ព្រោះ​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក, ព្រមទាំង​សម្ដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ តាមរយៈ​ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​អំពើ​បាប​របស់​យើង​រាល់​គ្នា។

     ខ) តើ​ការ​ដែល​ព្រះជាម្ចាស់​សង្គ្រោះ​មនុស្សលោក​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​ពី​លក្ខណសម្បត្តិ​មួយ​ណា​របស់​ទ្រង់ (១ពេត្រុស ១:៣)?

បាន​បង្ហាញ​ឲ្យ​យើង​ពី​​សេចក្ដី​មេត្តា​ករុណា​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម​ដ៏​រស់ ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ។

     គ) ហេតុអ្វីបានជា​អ្នក​និពន្ធ​ហៅ​សេចក្ដី​មេត្តាករុណា​របស់​ព្រះអម្ចាស់​ថា អស្ចារ្យ
(តម្រុយ៖ រ៉ូម ៥:៦, ៨)?

បាន​ជា​អ្នក​និពន្ធ​ហៅ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​អម្ចាស់​ថា អស្ចារ្យ​ដោយ​ព្រោះ៖
* ព្រះ​គ្រីស្ទ​ទ្រង់​បាន​សុគត​ជំនួស​មនុស្ស​ទមិល​ល្មើស
* កម្រ​នឹង​មាន​អ្នក​ណា​ព្រម​ស្លាប់​ជំនួស​មនុស្ស​សុចរិត​ណាស់
* ដោយ​ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាល​ដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង

V. ការ​បញ្ចប់ និង​ការ​បន្ត​ព័ន្ធកិច្ច​របស់​ព្រះគ្រីស្ទ

ការ​សុគត​របស់​ព្រះគ្រីស្ទ​នៅ​ភ្នំ​កាលវ៉ារី​បាន​បញ្ចប់​ព័ន្ធកិច្ច​ប្រោស​លោះ​របស់​ទ្រង់​សម្រាប់​មនុស្ស​លោក (យ៉ូហាន ១៩:៣០)។ ប៉ុន្តែ​រឿងរ៉ាវ​នៃ​ការសង្គ្រោះ​មិនមែន​ចប់​នៅ​ត្រង់​នោះ​ទេ។ ផ្នូរ​មិន​អាច​ឃុំ​ព្រះគ្រីស្ទ​ ជាប់​បាន​នោះ​ឡើយ ទ្រង់​មាន​ព្រះជន្ម​រស់​នៅ ហើយ​នៅ​បន្ត​ព័ន្ធកិច្ច​ដែល​ទ្រង់​បាន​ចាប់ផ្តើម​ធ្វើ​សម្រាប់​យើង​រាល់គ្នា។

ក) តើ​កណ្ឌគម្ពីរ រ៉ូម ១:៤ បាន​ប្រកាស​ពី​ព្រះគ្រីស្ទ​ថា​ជា​ព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់​យ៉ាង​ដូចម្តេច?

គឺ​ជា​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​បរិសុទ្ធ ដែល​បាន​សម្ដែង​មក​ច្បាស់​ថា ទ្រង់​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះ​ពិត ទាំង​មាន​ព្រះ​ចេស្ដា​ផង ដោយ​ទ្រង់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ។

    ខ) ក្រោយ​ដែល​ព្រះគ្រីស្ទ​បាន​សម្អាត​អំពើ​បាប​របស់​យើង​រាល់​គ្នា​ទាំង​ប៉ុន្មាន​មក តើ​ទ្រង់​បាន​ថ្កើង​ឡើង​យ៉ាង​ដូចម្តេច (ហេព្រើរ ១:៣)?

គឺ​ទ្រង់​បាន​ថ្កើង​ឡើង​ជា​សិរីល្អ​នៃ​ព្រះ ហើយ​ជា​រូបភាព​នៃ​អង្គ​ទ្រង់ ព្រមទាំង​គង់​នៅ​ខាង​ស្ដាំ​នៃ​ឬទ្ធានុភាព​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់។

    គ) យើង​ទទួល​បទពិសោធន៍​សេចក្តីស្លាប់​ខាងឯវិញ្ញាណ​មក​ដោយ​សារ​បាប​របស់​លោក អ័ដាម។ ចុះ​តើ​គុណប្រយោជន៍​ដែល​យើង​បាន​ទទួល​មក​ដោយ​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះគ្រីស្ទ នោះ​គឺ​ជា​អ្វី​ទៅ​វិញ (១កូរិនថូស ១៥:២១-២២)?

យើង​នឹង​ទទួល​មក​ដោយ​ការ​រស់​ឡើងវិញ​របស់​ព្រះ​គ្រីស្ទ នោះ​គឺ​ជា​ការ​ដែល​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្នុង​ព្រះ​គ្រីស្ទ។ ព្រះគម្ពីរ​សំដៅ​ទៅ​លើ​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ​ដូច​ទៅ​នឹង «ផលដំបូង»។ នេះ​គឺ​ជា​ពាក្យ​ដែល​មាន​នៅក្នុង​សញ្ញា​ចាស់​ដែល​ចែង​អំពី​ផលដំបូង​នៃ​ចម្រូត ហើយ​ផល​ទាំង​នេះ​ត្រូវ​ញែក​ទុក​ដោយ​ឡែក​សម្រាប់​ព្រះជាម្ចាស់។ គេ​បាន​ប្រើ​ពាក្យ​ «ផលដំបូង» នៅក្នុង​សញ្ញា​ថ្មី ដើម្បី​បញ្ជាក់​ថា នឹង​មាន​ចម្រូត​បន្ថែម​ទៀត​នា​ពេល​អនាគត។ ហេតុដូច្នេះហើយ ការ​ដែល​ព្រះគ្រីស្ទ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​មុនគេ នោះ​គឺ​ជា​សេចក្តី​សន្យា​ដែល​បង្ហាញ​ថា នា​ពេល​អនាគត​នឹង​មាន​អ្នក​ផ្សេង​ទៀត​រស់​ឡើង​វិញ​ដូច​ទ្រង់​ផង​ដែរ (១កូរិនថូស ១៥:២០-២២, ១ពេត្រុស ១:៣)។

    ឃ) ឥឡូវ ដែល​យើង​បាន​ចូល​ទៅ​ឯ​ព្រះជាម្ចាស់​តាមរយៈ​ព្រះគ្រីស្ទ ដូច្នេះ តើ​ព្រះយេស៊ូវ​អាច​នឹង​ធ្វើ​អ្វី​បាន​ខ្លះ (ហេព្រើរ ៧:២៥)?

ព្រះ​យេស៊ូវ​អាច​នឹង​ជួយ​សង្គ្រោះ​សព្វ​គ្រប់​បាន ដល់​មនុស្ស​ទាំងអស់ ដែល​ចូល​ទៅ​ឯ​ព្រះ
ដើម្បី​ជួយ​អង្វរ​ជំនួស។

    ង) តើ​មុខតំណែង​ផ្ដាច់មុខ​ដែល​ព្រះយេស៊ូវ​មាន​នោះ​គឺ​ជា​អ្វី (១ធីម៉ូថេ ២:៥)?

គឺ​ជា​អ្នក​សង្រួប​សង្រួម​តែ​១ នៅ​កណ្ដាល​ព្រះ​និង​មនុស្ស។

ច) នៅ​មុន​ពេល​ដែល​ព្រះយេស៊ូវ​ហៀប​នឹង​ចាកចេញ​ទៅ តើ​ទ្រង់​សន្យា​ថា​ទ្រង់​នឹង​ធ្វើ​អ្វី
(យ៉ូហាន ១៤:៣)?

ព្រះ​យេស៊ូវ​បាន​សន្យា​ថា ទ្រង់​នឹងត្រឡប់​មក​ទទួល​យើង​រាល់គ្នា ហើយ​នឹង​ទៅ​រៀប​ចំ​កន្លែង​ដែល​ទ្រង់​គង់​នៅ​សម្រាប់​យើង​រាល់​គ្នា។

VI. ការអនុវត្ត

នៅ​ពេល​ដែល​មនុស្ស​មួយ​ចំនួន​ចាប់ផ្ដើម​ដឹង​ពី​លក្ខណៈ​ដ៏​ពិត​របស់​ព្រះគ្រីស្ទ នោះ​ពួកគេ​ច្បាស់​ជា​ទទួល​ស្គាល់​ថា ពួកគេ​បាន​ធ្វើ​ឲ្យ​មាន​បញ្ហា​ដ៏​ព្រឺព្រួច​មួយ​ទៅ​នឹង​អ្វី​ដែល​ពួកគេ​បាន​ជឿ និង​ពី​របៀប​​ដែល​ពួកគេ​បាន​រស់នៅ​ពី​មុន​មក។ ហើយ​ពួកគេ​បាន​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ថា ពួកគេ​ពិតជា​បាន​ធ្វើ​ខុស។

ចូរ​ពណ៌នា​ពី​គំរូ​របស់​មនុស្ស​ដែល​រស់នៅ​ក្នុង​ក្រុង​យេរូសាឡឹម​ដែល​ព្រះជាម្ចាស់​បាន​ឲ្យ​ភ្នែក​ពួកគេ​មើល​ឃើញ​ពី​សេចក្តី​ពិត៖

«កាល​គេ​បាន​ឮ នោះ​គេ​មាន​សេចក្ដី​ចាក់​ចុច​ក្នុង​ចិត្ត ក៏​សួរ​ពេត្រុស និង​ពួក​សាវ័ក​ឯ​ទៀត​ថា បង​ប្អូន​អើយ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច។» (កិច្ចការ ២:៣៧)

តើ​លោកអ្នក​អាច​ធ្វើ​អ្វី​បាន?

* ត្រូវ​ទទួល​ស្គាល់​ថា លោកអ្នក​បាន​ធ្វើ​បាប ហើយ​មិន​អាច​ទទួល​យក​បាន​នៅ​ចំពោះ​ព្រះជាម្ចាស់។
* ត្រូវ​ប្រែចិត្ត ហើយ​ស្រែក​អំពាវនាវ​រក​ព្រះនាម​របស់​ព្រះយេស៊ូវ ដើម្បី​ឲ្យ​ទ្រង់​សង្គ្រោះ​លោកអ្នក។
* ត្រូវ​ស្វែង​រក​នូវ​ការ​អត់​ទោស​តាមរយៈ​ព្រះ​លោហិត​ទ្រង់​ដែល​បាន​បង្ហូរ​សម្រាប់​លោកអ្នក។
* ត្រូវ​ទទួល​ស្គាល់​ថា ទ្រង់​មាន​សិទ្ធិ​គ្រប់គ្រាន់​ធ្វើ​ជា​អ្នក​ដឹកនាំ​ជីវិត​របស់​លោកអ្នក។
* ត្រូវ​អរព្រះគុណ​ព្រះជាម្ចាស់​ចំពោះ​សេចក្តី​ស្រឡាញ់ និង​ព្រះគុណ​របស់​ទ្រង់។

សូម​ជ្រើស​រើស «ក» ឬ «ខ»៖

«ក» ខ្ញុំ​បាន​ប្រែចិត្ត​ចេញ​ពី​អំពើបាប​របស់​ខ្ញុំ​ទាំង​អស់ ហើយ​បាន​ស្រែក​អំពាវនាវ​រក​ព្រះនាម​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ក៏​ទទួល និង​ជឿ​លើ​ទ្រង់​ទុក​ជា​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ​
រួច​ហើយ។

«ខ» ខ្ញុំ​មិន​ទាន់​បាន​ទទួល​ព្រះគ្រីស្ទ​នៅ​ឡើយ​ទេ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ស្វែងរក​ទ្រង់​យ៉ាង​អស់​ពី​ចិត្ត​របស់​ខ្ញុំ។

ដកស្រង់ចេញពីសៀវភៅ «មូលដ្ឋាន​គ្រឹះ​នៃ​ជំនឿ» និពន្ធដោយ៖ ក្រុមជំនុំ ហ្គ្រេស ខមូនីតធី (Grace Community Church) រក្សាសិទ្ធិគ្រប់យ៉ាង © ក្រុមជំនុំ ហ្គ្រេស ខមូនីតធី ប្រើដោយការអនុញ្ញាត

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ភាព​អាក្រក់នៃ​អំពើបាប

ដោយសារទ្រង់