in

​​ព្រះផ្ចាញ់ផ្ចាល​យើង

ណ្ឌ​គម្ពីរ ហេព្រើរ ១២:៦-៧ បាន​ចែង​ថា «ដ្បិត​ព្រះ​អម្ចាស់​ទ្រង់​ផ្ចាញ់ផ្ចាល​ចំពោះ​អស់​អ្នក​ណា​ដែល​ទ្រង់​ស្រឡាញ់ ហើយ​ទ្រង់​វាយ​ប្រដៅ​ដល់​អស់​ទាំង​កូន​ដែល​ទ្រង់​ទទួល។ បើ​សិន​ជា​អ្នក​រាល់​គ្នា​ត្រូវ​សេចក្តី​ផ្ចាញ់ផ្ចាល នោះ​គឺ​ព្រះអង្គ​ទ្រង់​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា ដូច​ជា​កូន​ហើយ ដ្បិត​តើ​មាន​កូន​ឯ​ណា​ដែល​ឪពុក​មិន​វាយ​ផ្ចាល​នោះ?»។

តើ​នេះ​មាន​ន័យ​ថា ទុក្ខ​លំបាក ការ​ឈឺ​ថ្កាត់ រោគា និង​អ្វីៗ​ផ្សេង​ទៀត​ស្រដៀង​នោះ​កើត​ឡើង​ដោយ​សារ​ព្រះ​ជាម្ចាស់​កំពុង​តែ​ផ្ចាញ់ផ្ចាល​កូនៗ​របស់​ទ្រង់​មែន​ឬ? (លើស​ពី​នោះ​ទៅ​ទៀត ចុះ​ចំណែក​ឯ​ទុក្ខ​លំបាក​ដែល​កើត​ឡើង​ចំពោះ​អ្នក​មិន​ជឿ​វិញ? ប្រសិន​បើ​នោះ​មិន​មែន​ជា​ការ​ដែល​ព្រះ​ជាម្ចាស់​កំពុង​តែ​ផ្ចាញ់ផ្ចាល​ក្នុង​ជីវិត​របស់​ពួក​គាត់ ចុះ​តើ​ហេតុ​អ្វី​បាន​ជា​ព្រឹត្តិ​ការណ៍​ទាំង​នោះ​កើត​ឡើង? តើ​វា​ជា​ការ​ដាក់​ទោស​ពី​ព្រះ​ជាម្ចាស់?) តើ​នេះ​មាន​ន័យ​ថា​គ្រប់​អំពើ​អាក្រក់ (ឬ​ក៏​ថា​គ្រាន់​តែ​អំពើ​អាក្រក់​មួយ​ចំនួន) ដែល​កើត​ឡើង​ចំពោះ​គ្រីស្ទ​បរិស័ទ​បាន​កើត​ឡើង​ដោយ​សារ​ព្រះ​ជាម្ចាស់​កំពុង​តែ​ផ្ចាញ់ផ្ចាល​យើង​មែន​ឬ? ប្រសិន​បើ​គ្រីស្ទ​បរិស័ទ​ណា​ម្នាក់​គ្រុន​ក្ដៅ ផ្ដាស​សាយ​ធំ មាន​ជំងឺ​មហារីក ឬ​ក៏​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ឬ​ក៏​បាត់​បង់​ការ​ងារ—តើ​យើង​គួរ​រាប់​ការ​ពិបាកៗ​ទាំង​នោះ​ថា​ជា​ការ​ផ្ចាញ់ផ្ចាល​របស់​ព្រះ​ជាម្ចាស់​មែន​ឬ? ពិត​ប្រាកដ​ណាស់ ព្រះ​ជាម្ចាស់​មាន​ពេញ​ទៅ​ដោយ​អធិបតេយ្យ​ភាព​លើ​គ្រប់​អ្វីៗ​ទាំង​អស់—ប៉ុន្តែ​នៅ​ពេល​ដែល​អំពើ​អាក្រក់​កើត​ឡើង​ចំពោះ​គ្រីស្ទ​បរិស័ទ តើ​យើង​គួរ​រាប់​អំពើ​អាក្រក់​ទាំង​អស់​នោះ​ថា​ជា​ការ​ផ្ចាញ់ផ្ចាល​របស់​ព្រះ​ជាម្ចាស់ ឬ​ក៏​ថា​នោះ​គឺ​ជា​ការ​ដែល​ព្រះ​ជាម្ចាស់​កំពុង​តែ​ប្រើ​ប្រាស់​អំពើ​អាក្រក់​នោះ​សម្រាប់​ជា​ប្រយោជន៍​ល្អ​ដល់​យើង​ក្នុង​លក្ខណៈ​ដែល​មាន​ពេញ​ទៅ​ដោយ​អធិបតេយ្យ​ភាព ឬ​ក៏​ថា​ជា​លទ្ធផល​នៃ​អំពើ​បាប និង​ការ​ធ្លាក់​ក្នុង​អំពើ​បាប ឬ​ក៏​ថា​ទាំង​អស់​មែន​ឬ?

យើង​បាន​សួរ​សំណួរ​នេះ​ទៅ​កាន់​លោក​គ្រូ ឌី. អ៊េ. ខ័រសិន (D. A. Carson) ដែល​ជា​គ្រូ​បង្រៀន​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​នៅ​ឯ​មហា​វិទ្យាល័យ Trinity Evangelical Divinity School ក្នុង​ក្រុង Deerfield, នៅ​រដ្ឋ Illinois។ គាត់​បាន​និពន្ធ​សៀវភៅ​ជា​ច្រើន​ដែល​មាន​រួម​ដូច​ជា «ឱ​ព្រះ​អម្ចាស់​អើយ តើ​ដល់​ពេល​ណា​ទៀត? ការ​សញ្ជឹង​គិត​លើ​ការ​រងទុក្ខ និង​អំពើ​អាក្រក់ (“How Long, O Lord? Reflections on Suffering and Evil”)។ លោក​គ្រូ ខ័រសិន គឺ​ជា​សហ​ស្ថាបនិក​ម្នាក់ និង​ជា​ប្រធាន​ក្រុម The Gospel Coalition។

វា​ជា​ការ​ងាយ​ស្រួល​ណាស់​ក្នុង​ការ​នឹក​គិត​លើ​បទ​គម្ពីរ ដែល​ព្រះ​ជាម្ចាស់​បាន​ចាត់​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ជា​ការ​ថ្កោល​ទោស ក្នុង​របៀប​ជា​ការ​ដាក់​ទោស​យ៉ាង​ធ្ងន់ធ្ងរ ដោយ​មិន​បាន​គិត​ថា​នោះ​គឺ​ជា​ការ​ផ្ចាញ់ផ្ចាល​ដែល​សម្អាត (ឧទាហរណ៍៖ ការ​បំផ្លាញ និង​ការ​សុគត​របស់​ស្ដេច សូល ដែល​ព្រះ​ជាម្ចាស់​បាន​បង្គាប់​ឲ្យ​ហោរា សាំយូអែល ឈប់​អធិស្ឋាន​ឲ្យ)។ វា​ជា​ការ​ងាយ​ស្រួល​ណាស់​ក្នុង​ការ​នឹក​គិត​លើ​បទ​គម្ពីរ ដែល​បុគ្គល​ណា​ម្នាក់​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​នៃ​ការ​រងទុក្ខ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ដោយ​មិន​មាន​ការ​ភ្ជាប់​ជា​មួយ​នឹង​អំពើ​បាប​ផ្ទាល់​របស់​គាត់​ទាល់​តែ​សោះ (ឧទាហរណ៍៖ បុរស​ដែល​បាន​កើត​មក​ក្នុង​ស្ថានភាព​ខ្វាក់​ភ្នែក​ក្នុង​កណ្ឌ​គម្ពីរ​យ៉ូហាន​ជំពូក៩)—ហើយ​នៅ​ក្នុង​ករណី​នេះ យើង​ត្រូវ​តែ​សន្មត​ថា ក្នុង​អត្ថន័យ​មួយ ភាព​ខ្វាក់​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​បាន​ធ្លាក់​ក្នុង​អំពើ​បាប (គាត់​នឹង​មិន​បាន​កើត​មក​ដោយ​ខ្វាក់​ភ្នែក​ប្រសិន​បើ​រឿង​ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​ជំពូក៣​មិន​បាន​កើត​ឡើង) ហើយ​ក្នុង​អត្ថន័យ​មួយ​ទៀត ក្នុង​ការ​គ្រោង​ទុក​របស់​ព្រះ​ជាម្ចាស់​ទាក់​ទង​នឹង​ទុក្ខ​លំបាក ដោយ​យោង​តាម​ព្រះ​យេស៊ូវ ភាព​ខ្វាក់​នេះ​បាន​ផ្ដល់​ជា​ឱកាស​ក្នុង​ការ​ថ្វាយ​សិរី​ល្អ​ទៅ​កាន់​ព្រះ​ជាម្ចាស់​តាម​រយៈ​ការ​បង្ហាញ​អំណាច​ព្រះ​ចេស្ដា​នៃ​ការ​អស្ចារ្យ​របស់​ព្រះ​យេស៊ូវ។ វា​ជា​ការ​ងាយ​ស្រួល​ណាស់​ក្នុង​ការ​នឹក​គិត​លើ​បទ​គម្ពីរ ក្នុង​ការ​រងទុក្ខ​ដ៏​យូរ​អង្វែង (ឧទាហរណ៍៖ បុរស​ខ្វិន​អស់​រយៈ​ពេល ៣៨ ឆ្នាំ ក្នុង​កណ្ឌ​គម្ពីរ​យ៉ូហាន​ជំពូក៥) ហើយ​សូម្បី​ទាំង​សេចក្ដី​ស្លាប់ (១កូរិនថូស ១១) ក៏​ជា​លទ្ធផល​ផ្ទាល់ ដែល​មិន​ទាក់​ទិន​ទៅ​នឹង​ការ​ធ្លាក់​ក្នុង​អំពើ​បាប ប៉ុន្តែ​គឺ​ដោយ​សារ​អំពើ​បាប​ដ៏​ជាក់​លាក់​ណា​មួយ​ផ្សេង​ទៀត។ ក្នុង​ករណី​ពីរ​ដំបូង ភាព​ខ្វិន​ខ្វាក់​បាន​នាំ​ឲ្យ​ព្រះ​យេស៊ូវ​ព្យាបាល​ក្នុង​លក្ខណៈ​យ៉ាង​អស្ចារ្យ ហើយ​ក្នុង​ការ​ណែ​នាំ​បន្ទាប់​របស់​ព្រះ​យេស៊ូវ ទ្រង់​ប្រាប់​គាត់​ឲ្យ​ឈប់​ប្រព្រឹត្ត​អំពើ​បាប​ក្រែង​លោ​អំពើ​ដ៏​អាក្រក់​ផ្សេង​ទៀត​កើត​ឡើង​ចំពោះ​បុរស​នោះ​ក៏​ជា​សំណើ​ថា​នេះ​ក៏​ជា​តួនាទី​នៃ​ការ​ផ្ចាញ់ផ្ចាល​ដែរ។ ក្នុង​ករណី​ទី​២​នៃ​ករណី​ទាំង​ពីរ​នេះ តាម​ដែល​យើង​ឃើញ​ក្នុង​ការ​និពន្ធ យើង​មិន​ដឹង​ថា​មាន​សមាជិក​ក្នុង​ពួក​ក្រុម​ជំនុំ​កូរិនថូស​ប៉ុន្មាន​នាក់​បាន​ស្ដាប់​តាម​ការ​ព្រមាន​របស់​សាវ័ក ប៉ុល ហើយ​កែ​ប្រែ​ចិត្ត​នោះ​ទេ ប៉ុន្តែ​ចំពោះ​អ្នក​ខ្លះ​គឺ​វា​ច្បាស់​ណាស់​ថា​យឺត​ពេល​ហើយ (ពួក​គាត់ «បាន​ត្រូវ​វិនាស​ហើយ»)។

វា​ជា​ការ​ងាយ​ស្រួល​ណាស់​ក្នុង​ការ​គិត​លើ​បទ​គម្ពីរ ដែល​មើល​ទៅ​ការ​រងទុក្ខ​មិន​គួរ​មាន​យ៉ាង​ច្បាស់​លាស់​លើ​បទ​ល្មើស​ចំៗ​ណា​មួយ ដែល​មាន «ការ​ពន្យល់» តែ​មួយ ដែល​តាម​ពិត​ទៅ​មិន​សូវ​ជា​ការ​ពន្យល់​ប៉ុន្មាន​ទេ ក្រៅ​ពី​ការ​ត្រាស់​ហៅ​យ៉ាង​ខ្លាំង​ឲ្យ​ទុក​ចិត្ត​លើ​ព្រះ​ដែល​កំពុង​តែ​មាន​ព្រះ​ជន្ម​គង់​នៅ ដែល​អំណាច និង​ព្រះ​តម្រិះ​របស់​ទ្រង់​ដ៏​គ្មាន​ព្រំដែន​គឺ​លើស​យើង​ទៅ​ទៀត (ឧ. លោក យ៉ូប)។ វា​ជា​ការ​ងាយ​ស្រួល​ណាស់​ក្នុង​ការ​រាយ​ចុះ​នូវ​បទ​គម្ពីរ​នានា​ដោយ​មាន​ភាព​ស្រដៀង​គ្នា​លើ​ប្រធាន​បទ​ទាំង​នេះ។ វា​ជា​ការ​ងាយ​ស្រួល​ណាស់​ក្នុង​ចងចាំ​ថា ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ព្រះ​ជាម្ចាស់​បាន​ប្រកាស​ថា​ទ្រង់​គឺ​ជា​ព្រះ​អម្ចាស់ ជា​ព្រះ​ដែល​ព្យាបាល (និក្ខមនំ ១៥:២៦) ខណៈ​ពេល​ដែល​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​បង្ហាញ​ថា​ព្រះ​យេស៊ូវ​គឺ​ជា​គ្រូ​ពេទ្យ​ដ៏​អស្ចារ្យ—ប៉ុន្តែ​យើង​ក៏​ត្រូវ​តែ​ចង​ចាំ​ថា​ព្រះ​ជាម្ចាស់​ក៏​នៅ​ជា​អ្នក​ថ្កោល​ទោស​ដែល​មាន​ពេញ​ទៅ​ដោយ​អធិបតេយ្យភាព ដែល​បាន​ចាត់​ឲ្យ​ពួក​អាស៊ើរ​ដ៏​ឃោរឃៅ​មក​ដាក់​ទារុណកម្ម​លើ​រាស្ដ្រ​នៃ​ការ​តាំង​សញ្ញា​របស់​ទ្រង់ (អេសាយ ១០:៥)។ លើស​ពី​នោះ​ទៅ​ទៀត​កណ្ឌ​គម្ពីរ​វិវរណៈ​ក៏​បាន​ព្រមាន​ឲ្យ​យើង​រត់​គេច​ចេញពី​សេចក្ដី​ក្រោធ​នៃ​កូន​ចៀម​ផង​ដែរ។

ការ​អនុវត្ត​សម្រាប់​គ្រូ​គង្វាល

ចេញ​ពី​បទ​គម្ពីរ​ខុសៗ​គ្នា យ៉ាង​ហោច​ណាស់​យើង​អាច​គួរ​ដក​ចេញ​បាន​នូវ​សេចក្ដី​សន្និដ្ឋាន​បី​ដ៏​សំខាន់ៗ​ដែល​ជា​ការ​អនុវត្ត​ដ៏​សំខាន់ៗ​សម្រាប់​គ្រូ​គង្វាល។

ទី១ យើង​ងាយ​ធ្វើ​ខុស​ក្នុង​ការ​កាត់​ស្រាយ​ទេវ​វិទ្យា​នៅ​ពេល​ដែល​យើង​យក​ខ​គម្ពីរ​ណា​មួយ​ក្នុង​ចំណោម​ខ​គម្ពីរ​ទាំង​នោះ ហើយ​ចាត់​ទុក​វា​ហាក់​បី​ដូច​ជា​ថា​ជា​ចំណុច​ពន្យល់​លើ​ការ​រងទុក្ខ​ទាំង​អស់។ ដំណើរ​រឿង​នៃ​ជីវិត​របស់​លោក យ៉ូប មិន​ពន្យល់​បាន​យ៉ាង​ល្អ​អំពី​មូល​ហេតុ​ដែល​មនុស្ស​ឈឺ ហើយ​ស្លាប់​នៅ​ក្នុង​ក្រុម​ជំនុំ​កូរិនថូស​នោះ​ទេ ដោយ​សារ​ពួក​គាត់​មិន​បាន​គោរព​ពិធី​លាង​ព្រះ​អម្ចាស់​ក្នុង​របៀប​ត្រឹម​ត្រូវ។ យើង​មិន​អាច​យក​ដំបូន្មាន​របស់​ព្រះ​យេស៊ូវ​ទៅ​កាន់​មនុស្ស​ខ្វិន​ដែល​ទ្រង់​បាន​ព្យាបាល​នៅ​ក្នុង​កណ្ឌ​គម្ពីរ​យ៉ូហាន​ជំពូក​៥​មក​ប្រើ​ប្រាស់​ជា​មួយ​នឹង​បុរស​ខ្វាក់​នៅ​ក្នុង​កណ្ឌ​គម្ពីរ​យ៉ូហាន​ជំពូក​៩​បាន​នោះ​ទេ។ យើង​ក៏​អាច​គុណ​បន្ថែម​លើ​ឧទាហរណ៍​នានា​បាន​យ៉ាង​ងាយ​ស្រួល​ដែរ។ ដូច​ដែល​គ្រូ​គង្វាល​ដែល​មាន​ប្រាជ្ញា​នឹង​មិន​បង្កើត​ការ​អនុវត្ត​នៅ​ក្នុង​ក្រុម​ជំនុំ​លើ​ប្រធាន​បទ ដូច​ជា​លើ​ការ​លែង​លះ​គ្នា ឬ​ក៏​ការ​រៀប​ការ​ជា​ថ្មី​ម្ដង​ទៀត​ដោយ​រំពឹង​លើ​តែ​បទ​គម្ពីរ​តែ​មួយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គាត់​នឹង​ព្យាយាម​ដាក់​បញ្ចូល​ខ​គម្ពីរ​នានា​ដោយ​មាន​ទំនួល​ខុស​ត្រូវ នោះ​គ្រូ​គង្វាល​ដែល​មាន​ប្រាជ្ញា​ក៏​នឹង​មិន​បង្កើត​ការ​ពន្យល់​តែ​មួយ​ដែល​ជា​ដំណោះ​ស្រាយ​ទាំង​អស់​ចេញ​ពី​ខ​គម្ពីរ​ណា​មួយ​អំពី​ការ​រងទុក្ខ ហើយ​កាត់​ស្រាយ​លើ​ការ​រងទុក្ខ​ទាំង​អស់​ដោយ​រំពឹង​លើ​ការ​ពន្យល់​មួយ​នេះ​នោះ​ដែរ។ ការ​ដែល​គ្រីស្ទ​បរិស័ទ​ណា​ម្នាក់​គិត​ថា​រាល់​ការ​រងទុក្ខ​ដែល​គាត់​ឆ្លង​កាត់​គឺ​ដាច់​ខាត​ជា​លទ្ធផល​នៃ​ការ​ផ្ចាញ់ផ្ចាល​ពី​ព្រះ​ជាម្ចាស់​កើត​ចេញ​ពី​អំពើ​បាប​ដ៏​ជាក់​លាក់​ណា​មួយ​គឺ​ជា​ការ​គិត​ដ៏​ល្ងីល្ងើ​ហើយ—ដូច​ដែល​គ្រីស្ទ​បរិស័ទ​ណា​ម្នាក់​ទៀត​មើល​រំលង​ការ​ដែល​ព្រះ​ជាម្ចាស់​ទំនង​ជា​កំពុង​តែ​ដាក់​ការ​រងទុក្ខ​ក្នុង​លក្ខណៈ​ជា​ការ​ផ្ចាញ់ផ្ចាល​ក៏​ជា​ការ​គិត​ដ៏​ល្ងីល្ងើ​ដែរ។

ទី២ ក្នុង​ការ​រងទុក្ខ​ណា​ក៏​ដោយ ឬ​ក៏​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​ណា​ក៏​ដោយ ដោយ​គ្មាន​មន្ទិល​សង្ស័យ​គឺ​ថា​ព្រះ​ជាម្ចាស់​កំពុង​តែ​ធ្វើ​ការ​ជា​ច្រើន ទំនង​រាប់​ពាន់​ចំណុច ឬ​រាប់​លាន​ចំណុច ទោះ​ដឹង​ថា​យើង​អាច​មើល​ឃើញ​បាន​តែ​ពីរ​បី ឬ​ក៏​បួន​ដប់​ប៉ុណ្ណោះ។ ឧបមា​ថា ស្ត្រី​ម្នាក់​ដែល​កោត​ខ្លាច​ព្រះ​ជាម្ចាស់​មាន​ជំងឺ​មហារីក​សុដន់​ដំណាក់​ចុង​ក្រោយ​ក្នុង​វ័យ​កណ្ដាល​របស់​គាត់។ តើ​ព្រះ​ជាម្ចាស់​កំពុង​តែ​ធ្វើ​អ្វី? ខួរ​ក្បាល​ដ៏​តូច​តាច​របស់​យើង​ខ្ញុំ​អាច​នឹក​ស្រមៃ​ដល់​មូល​ហេតុ​តែ​មួយ​ចំនួន​ប៉ុណ្ណោះ។ ក្នុង​កម្រិត​មួយ ព្រះ​អង្គ​ប្រហែល​ជា​កំពុង​តែ​អនុញ្ញាត​ដោយ​មាន​ពេញ​ទៅ​ដោយ​អធិបតេយ្យ​ភាព​នៃ​ការ​ធ្លាក់​ក្នុង​អំពើ​បាប​ឲ្យ​មាន​ដំណើរ​ការ ដែល​ជា​ការ​រម្លឹក​ឥត​ឈប់​ឈរ​ថា​ការ​ស្លាប់​គឺ​ត្រូវ​បាន​គ្រោង​ទុក​សម្រាប់​យើង ហើយ​បន្ទាប់​មក​ប្រឈម​មុខ​នឹង​ការ​កាត់​ទោស (ហេព្រើរ ៩)។ ព្រះ​អង្គ​ប្រហែល​ជា​កំពុង​តែ​រៀប​ចំ​គាត់​សម្រាប់​ភាព​អស់​កល្ប​ជានិច្ច៖ វា​គឺ​ជា​ព្រះ​គុណ​ដ៏​អស្ចារ្យ​ណាស់​ក្នុង​ការ​ដឹង​អំពី​ពេលវេលា​ដែល​ខ្លួន​នឹង​ត្រូវ​ស្លាប់ ហើយ​ត្រៀម​ខ្លួន​សម្រាប់​ការ​នោះ។ ព្រះ​អង្គ​ក៏​ប្រហែល​ជា​កំពុង​តែ​ធ្វើ​ឲ្យ​កូន​ប្រុស​របស់​គាត់​ដែល​មាន​វ័យ​ខ្ទង់​២០​ឆ្នាំ​ជាង​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​សារ​គាត់​កំពុង​តែ​រស់​នៅ​ក្នុង​ជីវិត​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ដំណឹង​ល្អ ដើម្បី​ជា​ការ​ជំរុញ​ឲ្យ​គាត់​ពិនិត្យ​មើល​ខ្លួន​ឯង ហើយ​កែ​ប្រែ​ចិត្ត។ ព្រះ​អង្គ​ក៏​ប្រហែល​ជា​កំពុង​តែ​ប្រើ​ប្រាស់​ទី​បន្ទាល់​របស់​គាត់​អំពី​ការ​មាន​អំណរ​ក្នុង​ព្រះ​អម្ចាស់ សូម្បី​តែ​ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​រស់​នៅ​ក្នុង​ការ​រងទុក្ខ ដើម្បី​ជា​ការ​ត្រាស់​ហៅ​កូន​ម្នាក់​ទៀត​របស់​គាត់​ឲ្យ​បម្រើ​ព្រះ​អង្គ​ពេញ​ម៉ោង។ ព្រះ​អង្គ​ក៏​ប្រហែល​ជា​កំពុង​តែ​ប្រើ​ប្រាស់​គាត់​ក្នុង​របៀប​ណា​មួយ ដើម្បី​បង្រៀន​អ្នក​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​គាត់​អំពី​លក្ខណៈ​នៃ «ការ​ស្លាប់​ឲ្យ​បាន​ល្អ» ដោយ​រំពឹង​ទុក​នូវ​ការ​ស្លាប់​មួយ​ចំនួន​ទៀត​ប្រមាណ​ជា​ពីរ​ឆ្នាំ​ទៅ​មុខ​ទៀត។ ព្រះ​អង្គ​ក៏​ប្រហែល​ជា​កំពុង​តែ​ប្រើ​ប្រាស់​គាត់ ដើម្បី​បង្រៀន​ប្តី​របស់​គាត់​ដែល​ជា​អ្នក​បម្រើ​ទ្រង់​ឲ្យ​បន្ថយ​ល្បឿន​បន្តិច ហើយ​យក​ចិត្ត​ទុក​ដាក់​នឹង​គ្រួសារ​របស់​ខ្លួន និង​អ្នក​ដ​ទៃ ជា​ជាង​រវល់​យ៉ាង​ឥត​ល្ហែ​ជា​មួយ​នឹង «ព័ន្ធ​កិច្ច»។ ព្រះ​អង្គ​ក៏​ប្រហែល​ជា​កំពុង​តែ​រក្សា​គាត់​ចេញ​ពី​ការ​រស់​នៅ​យូរ​ពេក​ក្នុង​ការ​ឃើញ​កូន​ស្រី​របស់​គាត់​បំផ្លាញ​ខ្លួន​ឯង​ចោល​ដោយ​ធ្លាក់​ចូល​អំពើ​អសីលធម៌។ ពិធី​បុណ្យ​សព​របស់​គាត់​ប្រហែល​ជា​យាន​នៃ​ការ​ដែល​សាច់​ញាតិ​មួយ​ចំនួន​របស់​គាត់ ដែល​មិន​ទាន់​បាន​ទទួល​ជឿ ដែល​គាត់​បាន​អធិស្ឋាន​ឲ្យ​នឹង​បើក​ចិត្ត​ទទួល​ជឿ—ការ​កែ​ប្រែ​ចិត្ត​ដែល​គាត់​ស្ម័គ្រចិត្ត​នឹង​ប្រគល់​ជីវិត​របស់​គាត់​ដោយ​មាន​អំណរ។ ប្រហែល​មាន​អ្នក​កែ​ប្រែ​ចិត្ត​ម្នាក់​ក្នុង​ចំណោម​អ្នក​កែ​ប្រែ​ចិត្ត​នានា​នឹង​ក្លាយ​ជា​គ្រូ​គង្វាល​គ្រីស្ទ​បរិស័ទ​ដែល​មាន​អំណោយ​ទាន​ដ៏​ពិសេស​ដែល​ព័ន្ធកិច្ច​នៃ​ការ​ប្រកាស​របស់​គាត់​នឹង​ប៉ះពាល់​ជីវិត​មនុស្ស​រាប់ពាន់​នាក់។ ប្រហែល​គាត់​បាន​លាក់​ភាព​ល្វីង​ជូរ​ចត់​ដ៏​ខ្លាំង​ក្លា​ណា​មួយ ឬ​ក៏​ភាព​ស្អប់​ខ្ពើម​ក្នុង​ជីវិត​របស់​គាត់ ហើយ​ព្រះ​ជាម្ចាស់​កំពុង​តែ​ប្រើ​ប្រាស់​ការ​នេះ​ជា​យាន​ក្នុង​ការ​ព្រមាន​គាត់។

យើង​ខ្ញុំ​ស្ទើរ​តែ​មិន​ទាន់​បាន​រាយ​ចុះ​នូវ​ចំណុច​ដែល​ព្រះ​ជាម្ចាស់​ទំនង​ជា​កំពុង​តែ​ធ្វើ​នៅ​ឡើយ​ទេ ហើយ​យើង​ខ្ញុំ​ក៏​មាន​ខួរ​ក្បាល​ដ៏​តូច​ដែរ។ តើ​ព្រះ​ជាម្ចាស់​ដែល​មាន​ពេញ​ទៅ​ដោយ​សព្វញ្ញុតញ្ញាណ​កំពុង​តែ​ធ្វើ​អ្វី? ក្នុង​អត្ថ​ន័យ​មួយ​ទៀត ពេល​ខ្លះ​យើង​ត្រូវ​តែ​បិទ​មាត់ ហើយ​ទទួល​ស្គាល់​ដោយ​ជំនឿ​ថា​យើង​មិន​អាច​យល់​បាន​នូវ​រាល់​គ្រប់​អ្វីៗ​ដែល​ព្រះ​ជាម្ចាស់​កំពុង​តែ​ធ្វើ​នោះ​ទេ នៅ​ពេល​ដែល​បុគ្គល​ណា​ម្នាក់​កំពុង​តែ​រងទុក្ខ។ ចុះ​ហេតុ​អ្វី​បាន​ជា​យើង​គិត​ក្នុង​អត្ថ​ន័យ​ផ្ទុយ​អំពី​របៀប​ដែល​ព្រះ​ជាម្ចាស់​កំពុង​តែ​ធ្វើ​ការ​នេះ ប៉ុន្តែ​មិន​បាន​ធ្វើ​ការ​នោះ​ខណៈ​ពេល​ដែល​តាម​ពិត​ទៅ​ព្រះ​អង្គ​ទំនង​ជា​កំពុង​តែ​ធ្វើ​ការ​នេះ ហើយ​និង​ការ​នោះ ហើយ​និង​ការ​នោះ ហើយ​និង​ការ​នោះ។ល។…? ប៉ុន្តែ យើង​អាច​ទុក​ចិត្ត​លើ​ព្រះ​អង្គ​បាន យើង​ដឹង​អំពី​ការ​នេះ​ដោយ​សារ​ព្រះ​អង្គ​បាន​ចាត់​ព្រះ​រាជបុត្រា​របស់​ទ្រង់​ឲ្យ​មក​រងទុក្ខ​ជំនួស​យើង។

ទី៣ នៅ​ពេល​ដែល​យើង​ប្រឈម​មុខ​នឹង​ការ​រងទុក្ខ​ប្រភេទ​ណា​ក៏​ដោយ វា​គឺ​ជា​ការ​ល្អ​ដែល​យើង​ប្រើ​ប្រាស់​ឱកាស​នោះ ដើម្បី​ត្រួត​ពិនិត្យ​ជីវិត​ខ្លួន​ឯង។ ព្រះ​ជាម្ចាស់​ប្រហែល​ជា​កំពុង​តែ​មាន​ព្រះ​បន្ទូល​មក​កាន់​យើង​ក្នុង​ភាសា​នៃ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌​ដែល​មាន​ពេញ​ទៅ​ដោយ​ព្រះ​ប្រាជ្ញាញាណ​ដែល​ព្រះ​អង្គ​កំពុង​តែ​ផ្ចាញ់ផ្ចាល​អស់​អ្នក​ដែល​ទ្រង់​ស្រឡាញ់។ ការ​ផ្ចាញ់ផ្ចាល​បែប​នោះ​ប្រហែល​ជា​ការ​ឆ្លើយ​តប​របស់​ព្រះ​ជាម្ចាស់​ទៅ​លើ​អំពើ​បាប​ជាក់​លាក់​ណា​មួយ​ក្នុង​ជីវិត​របស់​យើង។ វា​ប្រហែល​ជា​របៀប​ទូទៅ​ជាង​នោះ​ទៅ​ទៀត​ក្នុង​ការ​ធ្វើ​ឲ្យ​យើង​រឹង​មាំ​ឡើង​ក្នុង​ពិភព​លោក​ដែល​បាក់​បែក​នេះ ដើម្បី​ឲ្យ​យើង​ឈប់​គិត​ថា​ព្រះ​ជាម្ចាស់​ជំពាក់​សុខ​ភាព​ល្អ​នឹង​យើង ឬ​ក៏​ថា​ការ​រស់​នៅ​ក្នុង​របៀប​ដ៏​ស្អាត​ស្អំ និង​ការ​បរិភោគ​ម្ហូប​អាហារ​ធម្ម​ជាតិ​នឹង​ផ្ដល់​ជា​ការ​ធានា​ដល់​យើង​ថា​យើង​នឹង​មាន​ជីវិត​ជា​យូរ​អង្វែង និង​ពេញ​ទៅ​ដោយ​កម្លាំង។ ឬ​ក៏​ថា​ព្រះ​ជាម្ចាស់​ប្រហែល​ជា​កំពុង​តែ​ភ្នាល់​ជា​មួយ​នឹង​សាតាំង​ផ្ទាល់៖ សូម​គិត​អំពី​លោក យ៉ូប។ ដូច្នេះ ការ​ត្រួត​ពិនិត្យ​លើ​ខ្លួន​ឯង​របស់​យើង​ដាច់​ខាត​ត្រូវ​តែ​មាន​ភាព​ស្មោះ​ត្រង់ ហើយ​ការ​កែ​ប្រែ​ចិត្ត​ណា​មួយ​ដែល​យើង​មាន​ក៏​ត្រូវ​តែ​មាន​ភាព​ទៀង​ត្រង់​ដែរ—ប៉ុន្តែ យើង​ក៏​មិន​គួរ​មាន​ភាព​រហ័សរហួន​ខ្លាំង​ពេក​ក្នុង​ការ​គិត​អំពី​ខ្លួន​ឯង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បាន​ធ្វើ​ឲ្យ​យើង​ខ្វិន​ដែល​យើង​ទើប​តែ​ប្រទះ​នេះ​គឺ​ជា​លទ្ធផល​នៃ​អំពើ​បាប​របស់​យើង​ដែរ។ ទោះ​បើ​ថា​វា​ជា​ការ​បែប​នោះ​មែន​ក៏​ដោយ ក៏​ថ្នាំ​ព្យាបាល​នៅ​តែ​ដដែល៖ សូម​រត់​ទៅ​ឯ​ឈើ​ឆ្កាង ហើយ​ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់​ដ៏​ល្អ មាន​ពេញ​ទៅ​ដោយ​ព្រះ​គុណ និង​បរិសុទ្ធ​របស់​យើង​ចុះ។ ហើយ​វា​ក៏​មិន​មែន​ជា​ការ​មិន​អាច​នឹក​ស្មាន​ទៅ​ដល់​ថា យើង​អាច​សន្និដ្ឋាន ជា​មួយ​នឹង​លោក យ៉ូប ថា​ការ​រងទុក្ខ​មួយ​នេះ​មិន​មែន​ជា​ការ​ដាក់​ទារុណ​កម្ម​ពី​ព្រះ​ជាម្ចាស់​សម្រាប់​អំពើ​បាប​ដ៏​ជាក់​លាក់​ណា​មួយ​នៅ​ក្នុង​ជីវិត​របស់​យើង​បាន​ផង​ដែរ។

ពេល​ខ្លះ យើង​ឃើញ​ថា ករណី​ពិបាកៗ​អាច​ធ្វើ​ឲ្យ​មាន​ទេវ​វិទ្យា​មិន​ល្អ។ ប៉ុន្តែ ចម្លើយ​ដ៏​ងាយ​ស្រួល និង​ចម្លើយ​នៃ​ការ​តែង​ជា​គំរូ​ចំពោះ​សំណួរ​នៃ​ការ​រង​ទុក​ជា​និច្ច​ជា​កាល​គឺ​ជា​សុទិដ្ឋិនិយម—ហើយ​វា​ក៏​ធ្វើ​ឲ្យ​មាន​ទេវ​វិទ្យា​មិន​ល្អ​ដែរ។

និពន្ធដោយ៖ លោកគ្រូ Don Carson
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

មនុស្ស​ដែល​មាន​ចិត្ត​មេត្តា

សេចក្ដី​​ខុស​ឆ្គង​របស់លោក យូសែប ព្រីនស៍