នេះជាតារាងជំនួយដែលលោកអ្នកអាចបោះពុម្ពទុកសម្រាប់ជាកំណត់សម្គាល់នៅពេលដែលលោកអ្នកអានព្រះគម្ពីរផ្ទាល់ខ្លួនក្ដី ឬជាក្រុមជំនុំក្ដី។ វាមានមួលដ្ឋានគ្រឹះលើដ្យាក្រាមដ៏សំខាន់ «ទំពក់ព្យួរ» នៃប្រវត្តិសាស្ត្រព្រះគម្ពីរដោយលោកគ្រូ ហ្គ្រាអឹម ហ្គោលស្វ័រធី (Graeme Goldsworthy)។ វាជួយយើងឲ្យមានការរំលឹកយ៉ាងឆាប់រហ័សនៃបន្ទាត់ពេលវេលានៃព្រះគម្ពីរ និងការសង្ខេបប្រវត្តិសាស្ត្រនៃពួកអ៊ីស្រាអែល និងក្រុមជំនុំនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។
វាជាការសំខាន់ក្នុងការសម្លឹងមើលរឿងទាំងមូលនៃព្រះគម្ពីរជាកំណត់ត្រាដែលបំផុសគំនិតដោយព្រះវិញ្ញាណនៃការប្រោសលោះរបស់ព្រះសម្រាប់អស់អ្នកដែលទ្រង់បានជ្រើសរើស។ បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ ព្រះអង្គបានបង្ហាញដល់ពួកសាវ័កអំពីរបៀបដែលព្រះគម្ពីរទាំងមូលចង្អុលបង្ហាញទៅកាន់ទ្រង់ផ្ទាល់ (លូកា ២៤:២៧)។ ដូច្នេះវាអាចជាប្រាជ្ញាសម្រាប់យើងផងដែរក្នុងការសិក្សា និងស្វែងយល់អំពីដំណើររឿងនៃប្រវត្តិសាស្ត្រក្នុងការប្រោសលោះរបស់ព្រះជាម្ចាស់។
មតិយោបល់
Loading…