តើយើងអាចចិញ្ចឹមបីបាច់ថែរក្សាកូនៗយើងបានដោយរបៀបណាដោយមានសេចក្ដីសង្ឃឹម ខណៈពេលដែលយើងកំពុងតែប្រឈមមុខនឹងពេលវេលាដ៏លំបាកៗ។ តើយើងអាចចិញ្ចឹមបីបាច់ថែរក្សាកូនៗយើងបានដោយរបៀបណា ខណៈពេលដែលគ្រួសារយើងមានការបាក់បែក?
យើងអាចធ្វើការនោះបានដោយសម្លឹងមើលទៅកាន់ព្រះអម្ចាស់ ស្រែកយំទៅកាន់ព្រះអម្ចាស់ (មីកា ៧:៧) គឺយើងស្រែយំទៅកាន់ព្រះអង្គដោយមានពីរចំណុច៖ ពឹងលើព្រះវិញ្ញាណ និងមានជំនឿដែលពឹងលើព្រះបន្ទូល។ តើលោកអ្នកកំពុងតែឈានដល់ចំណុចនោះហើយឬនៅ? មានតែព្រះជាម្ចាស់ទេដែលអាចនាំយើងទៅដល់ទីនោះបាន។ ការប្រកាសអំពីចំណុចនោះមកកាន់ខ្លួនឯងអាចជាជំនួយខ្លះដែរ ប៉ុន្តែមានតែព្រះជាម្ចាស់ផ្ទាល់ទេដែលអាចនាំលោកអ្នកទៅដល់ទីនោះបាន។
ខ្ញុំកំពុងតែព្យាយាមឲ្យលោកអ្នកទទួលយកចំណុចនេះដាក់ចូលក្នុងជីវិត ក្នុងនាមជាឪពុកម្ដាយ ឬក៏អ្នកហៀបនឹងធ្វើជាឪពុកម្ដាយ ព្រមទាំងអ្នកនៅលីវផងដែរ ជំនឿស៊ុបពីរយ៉ាង ជំនឿដែលគ្រប់គ្រងលើ ជំនឿដែលជះឥទ្ធិពលលើអារម្មណ៍—មានពីរ៖ ភាពក្លាហាននៃការខូចចិត្ត។
ជំនឿស៊ុបទី១៖ អំពើបាបរបស់ខ្ញុំគឺជាបញ្ហាដ៏ធំបំផុតរបស់ខ្ញុំ។ អំពើបាបរបស់ខ្ញុំគឺជាបញ្ហានៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់យើង។ អំពើបាបរបស់ខ្ញុំគឺជាបញ្ហានៃការដែលខ្ញុំចិញ្ចឹមបីបាច់ថែរក្សាកូនៗ។ អំពើបាបរបស់ខ្ញុំគឺជាបញ្ហានៃការងាររបស់ខ្ញុំ។ អំពើបាបរបស់ខ្ញុំគឺជាបញ្ហានៃក្រុមជំនុំរបស់ខ្ញុំ។ ហើយខ្ញុំមិនស័ក្តិសមនឹងទទួលអ្វីពីព្រះជាម្ចាស់ឡើយ។ យើងមិនមែន ហើយក៏នឹងមិនអាចក្លាយជាឪពុកម្ដាយដែលល្អដោយឥតខ្ចោះបានឡើយ។ យើងទាំងអស់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប មិនថាយើងចង់ហៅថាវាជាអ្វីផ្សេងទៀតក៏ដោយក៏វានៅតែជាអំពើបាបដែរ។
យើងមិនមែនជាមនុស្សល្ងីល្ងើទេ។ យើងមិនមែនជាមនុស្សដែលងាយជឿគេនោះទេ។ យើងដឹងនៅពេលដែលមានគេធ្វើបាបទាស់ប្រឆាំងនឹងយើង។ ប្រពន្ធយើងធ្លាប់បានប្រព្រឹត្តអំពើបាបទាស់នឹងយើង។ កូនៗយើងក៏ធ្លាប់បានប្រព្រឹត្តអំពើបាបទាស់នឹងយើងដែរ។ គ្រូគង្វាលក៏បានធ្លាប់ប្រព្រឹត្តអំពើបាបទាស់នឹងយើងដែរ។ យើងទាំងអស់គ្នាសុទ្ធតែដឹងហើយអំពីការនេះ។ ប៉ុន្តែ នោះមិនមែនជាចំណុចស្នូលនៃបញ្ហារបស់យើងនោះទេ។ ព្រះជាម្ចាស់នឹងមិនឲ្យខ្ញុំរៀបរាប់អំពីអំពើបាបរបស់អ្នកដទៃ ដែលបានប្រព្រឹត្តទាស់ប្រឆាំងនឹងខ្ញុំទេ។ ព្រះអង្គនឹងឲ្យខ្ញុំរៀបរាប់តែមួយចំណុច៖ តើខ្ញុំបានឆ្លើយតបដោយរបៀបណា? តើខ្ញុំធ្លាប់ជាអ្នកប្រព្រឹត្តអំពើបាបដែរឬទេ? ចម្លើយ៖ ខ្ញុំធ្លាប់។ មានតែព្រះវិញ្ញាណបរិសុទ្ធទេ ដែលអាចធ្វើឲ្យយើងយល់អំពីពិរុទ្ធភាពនេះបានយ៉ាងច្បាស់លាស់។ ដូច្នេះ នេះគឺជាជំនឿស៊ុបទី១ ដែលខ្ញុំកំពុងតែអធិស្ឋានឲ្យព្រះអង្គធ្វើការនៅក្នុងដួងចិត្តរបស់យើង។
ជំនឿស៊ុបទី២៖ មិនមានព្រះឯណាដូចព្រះយើងនោះទេ។ ខ្ញុំចង់ឲ្យលោកអ្នកយល់ឲ្យបានច្បាស់ថា ព្រះអង្គអត់ទោសបាប។ ព្រះអង្គអត់ទោសអំពើល្មើស។ ព្រះអង្គបន្ទន់ព្រះចិន្តារបស់ទ្រង់ពីសេចក្ដីក្រោធ។ ព្រះអង្គសព្វព្រះហឫទ័យជាមួយនឹងសេចក្ដីស្រឡាញ់ដែលនៅជាដរាប។ ខ្ញុំចង់ឲ្យលោកអ្នកយល់អំពីចំណុចនេះឲ្យបានច្បាស់ ដូចដែលលោកអ្នកយល់ថាខ្លួនជាមនុស្សមានបាបយ៉ាងច្បាស់ដែរ។
ប្រសិនបើយើងចង់ធ្វើជាឪពុកម្ដាយល្អ ពេលដែលគ្រួសារមានបញ្ហា ជាដំបូងយើងត្រូវតែទទួលស្គាល់ថា អំពើបាបរបស់យើងគឺជាបញ្ហាដ៏អាក្រក់បំផុត។ ហើយជាបន្ទាប់យើងត្រូវតែទទួលស្គាល់ថា ព្រះលោហិតរបស់ព្រះយេស៊ូវគ្របបាំងលើវាទាំងអស់។
មតិយោបល់
Loading…