in ,

មនុស្ស​ដែល​មាន​បាប​យ៉ាង​ខ្លាំង និង​ព្រះ​សង្គ្រោះ​

តើ​លោក​អ្នក​ដឹង​ទេ​ថា ខ្លួន​គឺជា​មនុស្ស​ដែល​មាន​បាប​យ៉ាង​ខ្លាំង? តើ​លោក​អ្នក​ដឹង​ទេ​ថា ព្រះ​យើង​គឺ​ជា​ព្រះ​ដែល​អត់​ទោស​អំពើ​បាប?

តើ​លោក​អ្នក​ឃើញ​ថា ចំណុច​ទាំង​ពីរ​នេះ​មាន​ភាព​ស៊ី​គ្នា​ដោយ​របៀប​ណា​ដែរ​ឬ​ទេ? នេះ​គឺ​ជា​ចំណុច​ដ៏​សំខាន់​ណាស់។ ដាច់​ខាត! លោក​អ្នក​ត្រូវ​តែ​យល់​ថា ខ្ញុំ​ជា​មនុស្ស​មាន​បាប ជា​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​បាប ទោះ​បី​មាន​គេ​ប្រព្រឹត្ត​អំពើ​បាប​ទាស់​ប្រឆាំង​នឹង​ខ្ញុំ​ក៏​ដោយ។ ខ្ញុំ​យល់​អំពី​បរាជ័យ​របស់​ខ្លួន។ ហើយ​ខ្ញុំ​ក៏​មាន​ការ​បន្ទាប​ខ្លួន ដោយ​សារ​បរាជ័យ​នោះ​ដែរ។ នេះ​គឺ​ជា​ការ​អស្ចារ្យ។ ហើយ​នៅ​ម្ខាង​ទៀត​គឺ​ជា​ចំណុច​ដ៏​ធំ ខ្លាំង មិន​អាច​រង្គើ​បាន៖ ព្រះ​ដែល​គ្រប់​គ្រង​លើ​ផែនដី​នេះ​ក៏​ជា​ព្រះ​ដែល​អត់​ទោស​អំពើ​បាប​ដែរ។

តើ​លោក​អ្នក​ឃើញ​ថា ចំណុច​ទាំង​ពីរ​នេះ​មាន​ភាព​ស៊ី​គ្នា​ដោយ​របៀប​ណា​ដែរ​ឬ​ទេ? ចំណុច​ដំបូង​បណ្ដាល​ឲ្យ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ទាក់ទង​នឹង​ការ​អត់​ទោស ប៉ុន្តែ​លុះ​ត្រាតែ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​អត់​ទោស​នេះ នោះ​ខ្ញុំ​នឹង​ប្រាកដ​ជា​កុហក​ខ្លួន​ឯង​ហើយ។ ខ្ញុំ​នឹង​កាត់​ផ្ដាច់​ជំនឿ​ស៊ុប​នេះ។ ខ្ញុំ​នឹង​មិន​អនុញ្ញាត​ឲ្យ​វា​ធ្លាក់​ដល់​បាត​ទេ—ខ្ញុំ​មិន​អាច​អនុញ្ញាត​បាន ពីព្រោះ​វា​នឹង​បំផ្លាញ​អ្វីៗ​ទាំង​អស់​ចោល។ វា​នឹង​នាំ​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​ខ្លាំង​ពេក លុះ​ត្រាតែ​ខ្ញុំ​ដោះ​ស្រាយ​វា​សិន។ តើ​លោក​អ្នក​ឃើញ​ទេ​អំពី​របៀប​ដែល​វា​មាន​ភាព​ស៊ី​គ្នា? វា​នឹង​មិន​អាច​ដំណើរ​ការ​បាន​ឡើយ។ យើង​មិន​អាច​មាន​ព្រះ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ពេញ​ទៅ​ដោយ​អំណរ ពីព្រោះ​ព្រះ​អង្គ​អត់​ទោស​អំពើ​បាប​យើង ប្រសិន​បើ​យើង​មិន​រាប់​ខ្លួន​ឯង​ថា​ជា​មនុស្ស​ដែល​មាន​ពេញ​ទៅ​ដោយ​អំពើ​បាប។ ហើយ​យើង​ក៏​មិន​អាច​ទៅ​ទីនោះ​បាន​ដែរ លុះ​ត្រាតែ​យើង​មាន​ព្រះ​ដែល​ពេញ​ទៅ​ដោយ​អំណរ ក្នុង​ការ​ដែល​ព្រះ​អង្គ​អត់​ទោស​អំពើ​បាប។

លោក​អ្នក​ទំនងជា​លើក​ឡើង​ថា វា​មិន​អាច​ដំណើរ​ការ​បាន​ទេ។ ប៉ុន្តែ ខ្ញុំ​នឹង​ជំទាស់​ដោយ​ថា នេះ​គឺ​ជា​ការ​អស្ចារ្យ។ វា​គឺ​ជា​ការ​អស្ចារ្យ។ ខ្ញុំ​មិន​អាច​ពន្យល់​អំពី​ជីវិត​ជា​គ្រីស្ទ​បរិស័ទ​បាន​ទេ។ ខ្ញុំ​ក៏​មិន​អាច​ពន្យល់​អំពី​ការ​កើត​ជា​ថ្មី​បាន​ដែរ។ ខ្ញុំ​មិន​អាច​ពន្យល់​អំពី​ការ​ដែល​យើង​យល់​អំពី​អំពើ​បាប​បាន​ដែរ។ ខ្ញុំ​មិន​អាច​ពន្យល់​អំពី​របៀប​ដែល​ព្រះ​ជាម្ចាស់​បាន​មាន​វត្ត​មាន ហើយ​សម្រេច​ការ​ទាំង​ពីរ​នោះ​ដោយ​អាស្រ័យ​លើ​គ្នា ក្នុង​ពេល​តែ​មួយ​បាន​ដែរ។ ប៉ុន្តែ ព្រះ​អង្គ​ពិត​ជា​បាន​ធ្វើ​ការ​នោះ​មែន។ មាន​មនុស្ស​ជា​ច្រើន​នាក់ ក្នុង​ចំណោម​យើង ដែល​បាន​ភ្លក់​រសជាតិ​នេះ។ លោក​អ្នក​បាន​ភ្លក់។ លោក​អ្នក​ត្រូវ​តែ​ចូល​ឲ្យ​បាន​ស៊ី​ជម្រៅ​ទៀត។ ប៉ុន្តែ ខ្ញុំ​គិត​ថា ស្ទើរតែ​គ្រប់​គ្នា​ដែល​កំពុង​តែ​អាន​អត្ថបទ​នេះ សុទ្ធតែ​ធ្លាប់​ភ្លក់​រសជាតិ​ដែល​ខ្ញុំ​កំពុងតែ​លើក​ឡើង​ហើយ។

សរុប​សេចក្ដី​ទៅ យើង​គឺ​ជា​មនុស្ស​ដែល​ពេញ​ទៅ​ដោយ​អំពើ​បាប ប៉ុន្តែ​ព្រះ​ជាម្ចាស់​គឺ​ជា​ព្រះ​ដែល​អត់​ទោស​អំពើ​បាប។ តើ​លោក​អ្នក​បាន​ទទួល​យក​ការ​អត់​ទោស​របស់​ព្រះ​ជាម្ចាស់​ហើយ​ឬ​នៅ? ប្រសិន​បើ​មិន​ទាន់​ទេ សូម​បើក​ចិត្ត​ទទួល​ជឿ​លើ​ព្រះ​អង្គ​ឥឡូវ​នេះ​ចុះ។ «បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះ​អម្ចាស់​យេស៊ូវ ហើយ​អ្នក​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត ដ្បិត​យើង​បាន​សុចរិត ដោយ​មាន​ចិត្ត​ជឿ ហើយ​ក៏​បាន​សង្គ្រោះ​ដោយ​មាត់​ទទួល​ថ្លែង​ប្រាប់» (រ៉ូម ១០:៩-១០)។

ប្រសិនបើយើងចង់ធ្វើជាឪពុកម្ដាយល្អ ពេលដែលគ្រួសារមានបញ្ហា ជាដំបូងយើងត្រូវតែទទួលស្គាល់ថា អំពើបាបរបស់យើងគឺជាបញ្ហាដ៏អាក្រក់បំផុត។ ហើយជាបន្ទាប់យើងត្រូវតែទទួលស្គាល់ថា ព្រះលោហិតរបស់ព្រះយេស៊ូវគ្របបាំងលើវាទាំងអស់។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា​ និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។  Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ប្រាំពីរ​នាទី​ដែល​នាំ​ការ​ផ្លាស់​ប្ដូរដល់ជីវិតរបស់លោកអ្នក

ការថ្វាយ​បង្គំ​ជា​លក្ខណៈ​គ្រួសារ​