«គឺបម្រើដោយស្ម័គ្រចិត្តដូចជាបម្រើព្រះអម្ចាស់ មិនមែនដូចជាបម្រើមនុស្សឡើយ ទាំងដឹងថា ការល្អអ្វីក៏ដោយដែលម្នាក់ៗធ្វើ ទោះជាបាវបម្រើក្ដី ឬអ្នកមានសេរីភាពក្ដី ពួកគេនឹងទទួលបានការល្អនោះវិញពីព្រះអម្ចាស់។» (អេភេសូរ ៦:៧-៨ គគខ)
ចូរមើលចំណុច៥យ៉ាងចេញពីកណ្ឌគម្ពីរ អេភេសូរ ៦:៧-៨ ដែលទាក់ទងនឹងការងាររបស់លោកអ្នក៖
១. ការត្រាស់ហៅឲ្យរស់នៅដោយពឹងលើព្រះអម្ចាស់ទាំងស្រុង
ការត្រាស់ហៅឲ្យរស់នៅបែបនេះមានលក្ខណៈខុសប្លែកពីការរស់នៅប្រចាំថ្ងៃរបស់យើងឆ្ងាយណាស់។ សាវ័ក ប៉ុល បានលើកឡើងថា នៅពេលដែលយើងធ្វើការ យើងគួរតែធ្វើការងារនោះថ្វាយព្រះគ្រីស្ទ ពោលគឺមិនមែនសម្រាប់និយោជកនៅលើលោកនេះនោះទេ។ យើងត្រូវបម្រើដោយស្ម័គ្រអស់ពីចិត្ត «ដូចជាបម្រើព្រះអម្ចាស់ មិនមែនដូចជាបម្រើមនុស្សឡើយ»។
ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យនឹងប្រទានរង្វាន់ដល់យើង ចំពោះការល្អទាំងអស់ដែលយើងបានធ្វើនៅក្នុងជំនឿ។
នេះមានន័យថា យើងនឹងគិតអំពីព្រះជាម្ចាស់ ទាក់ទងនឹងអ្វីៗដែលយើងធ្វើនៅកន្លែងធ្វើការរបស់យើង។ យើងនឹងសួរខ្លួនឯងថា ហេតុអ្វីបានជាព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យយើងធ្វើការងារនោះ? តើព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យយើងធ្វើការងារនោះដោយរបៀបណា? តើព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យយើងធ្វើការងារនោះនៅពេលណា? តើព្រះអម្ចាស់នឹងជួយយើងក្នុងការងារនេះដែរឬទេ? តើការងារនេះនឹងជះឥទ្ធិពលដល់ព្រះកិត្តិនាមរបស់ព្រះអម្ចាស់ដោយរបៀបណា? យើងអាចនិយាយម៉្យាងទៀតថា ជីវិតរស់នៅរបស់គ្រីស្ទបរិស័ទ គឺសុទ្ធតែពឹងលើព្រះអម្ចាស់ទាំងស្រុង រួមទាំងការរស់នៅ និងការងាររបស់យើង ។
២. ការត្រាស់ហៅឲ្យធ្វើជាមនុស្សល្អ
ការរស់នៅដោយពឹងលើព្រះអម្ចាស់ទាំងស្រុងមានន័យថា យើងនឹងធ្វើជាមនុស្សល្អ ហើយយើងក៏នឹងប្រព្រឹត្តិការល្អផងដែរ។ សាវ័ក ប៉ុល បានចែងថា «បម្រើដោយស្ម័គ្រចិត្ត…ការល្អអ្វីក៏ដោយដែលម្នាក់ៗធ្វើ»។ ព្រះយេស៊ូវបានលើកឡើងថា ពេលដែលយើងបញ្ចាំងពន្លឺរបស់យើង នោះអ្នកដទៃនឹងឃើញ «ការល្អ» របស់យើង ហើយគេនឹងថ្វាយសិរីល្អដល់ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ជាមិនខាន (ម៉ាថាយ ៥:១៦)។
៣. អំណាចដែលយើងមាននៅក្នុងការធ្វើការងារឲ្យបានល្អសម្រាប់និយោជកដែលមិនចេះគិតគូពីនិយោជិកខ្លួន
យើងអាចនិយាយម៉្យាងទៀតថា ជីវិតរស់នៅរបស់គ្រីស្ទបរិស័ទ គឺសុទ្ធតែពឹងលើព្រះអម្ចាស់ទាំងស្រុង រួមទាំងការរស់នៅ និងការងាររបស់យើង ។
គោលបំណងរបស់សាវ័ក ប៉ុល គឺបង្កើនកម្លាំងរបស់គ្រីស្ទបរិស័ទឲ្យមានការពឹងលើព្រះអម្ចាស់ទាំងស្រុង ដើម្បីឲ្យពួកគេបម្រើនិយោជករបស់ខ្លួនដែលមិនសូវចេះអើពើចំពោះនិយោជិកខ្លួន។ តើលោកអ្នកនឹងបន្តធ្វើការងារណាមួយបានយ៉ាងដូចម្ដេច នៅពេលដែលនិយោជករបស់លោកអ្នកមិនអើពើចំពោះលោកអ្នក និងថែមទាំងរិះគន់លោកអ្នកទៀតផងនោះ? ចម្លើយរបស់សាវ័ក ប៉ុល គឺ៖ ចូរឈប់គិតជាចម្បងទៅលើនិយោជករបស់លោកអ្នកចុះ តែចូរធ្វើការថ្វាយព្រះអម្ចាស់វិញ។ ចូរបំពេញតួនាទីផ្សេងៗដែលនិយោជករបស់លោកអ្នកឲ្យធ្វើដោយមានគំនិតបែបនោះវិញ។
៤. ការលើកទឹកចិត្ត៖ គ្មានអ្វីដែលយើងធ្វើទៅឥតប្រយោជន៍នោះទេ
ប្រយោគដ៏អស្ចារ្យបំផុតនៅក្នុងខគម្ពីរនេះគឺត្រង់ថា៖ «ការល្អអ្វីក៏ដោយដែលម្នាក់ៗធ្វើ ទោះជាបាវបម្រើក្ដី ឬអ្នកមានសេរីភាពក្ដី ពួកគេនឹងទទួលបានការល្អនោះវិញពីព្រះអម្ចាស់»។ ចំណុចនេះពិតជាអស្ចារ្យមែន! គ្រប់ការទាំងអស់! «ការល្អអ្វីក៏ដោយដែលម្នាក់ៗធ្វើ!» រាល់ការល្អទាំងអស់ ដែលលោកអ្នកធ្វើ មិនថាតូច ឬធំក្ដី គឺព្រះអម្ចាស់ទតឃើញទាំងអស់ ទ្រង់ក៏ផ្ដល់តម្លៃលើការទាំងនោះ ហើយទ្រង់ក៏នឹងប្រទានរង្វាន់ដល់ការទាំងនោះដែរ។
ចូរឈប់គិតជាចម្បងទៅលើនិយោជករបស់លោកអ្នកចុះ តែចូរធ្វើការថ្វាយព្រះអម្ចាស់វិញ។
ព្រះអង្គនឹងសងលោកអ្នកទាំងអស់វិញ។ នេះមិនមែនមានន័យថា លោកអ្នកបានធ្វើអ្វីមួយដែលសមនឹងទទួលបានការតបស្នងពីទ្រង់មកវិញ រហូតគិតថា ព្រះអង្គជំពាក់លោកអ្នកនោះឡើយ។ ទ្រង់ជាម្ចាស់លើលោកអ្នកផ្ទាល់ ក៏ដូចជាម្ចាស់លើចក្រវាលទាំងមូលនេះដែរ។ ទ្រង់មិនជំពាក់អ្វីនឹងយើងនោះទេ។ ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យនឹងប្រទានរង្វាន់ដល់យើង ចំពោះការល្អទាំងអស់ដែលយើងបានធ្វើនៅក្នុងជំនឿ។
៥. ការលើកទឹកចិត្ត៖ ឋានៈតូចតាចនៅលើផែនដីនេះមិនមែនជារនាំងឃាំងយើងពីរង្វាន់ដ៏ធំធេងនៅស្ថានសួគ៌នោះឡើយ
ព្រះអម្ចាស់នឹងប្រទានរង្វាន់ចំពោះអ្វីៗទាំងអស់ដែលយើងធ្វើ «ទោះ (ក្នុងនាម) ជាបាវបម្រើក្ដី ឬអ្នកមានសេរីភាពក្ដី» ទោះបើនិយោជករបស់លោកអ្នកគិតថា លោកអ្នកមិនមែនជាស្អីក៏ដោយ ឬក៏គ្រាន់តែគិតថាលោកអ្នកជាបាវបម្រើ ឬក៏គាត់ទំនងថែមជាគិតថា បើគ្មានលោកអ្នកក៏អត់បញ្ហាដែរ។ ព្រះជាម្ចាស់ជ្រាបថាលោកអ្នកមានជីវិត ហើយនៅចុងបញ្ចប់ គ្មានកិច្ចការណាមួយដែលធ្វើដោយពឹងលើជំនឿ ជាកិច្ចការដែលឥតប្រយោជន៍នោះឡើយ។
មតិយោបល់
Loading…