អ្វីដែលខ្ញុំចង់ធ្វើនៅក្នុងឯកសារនេះគឺ មើលព្រះគម្ពីរក្នុងរបៀបកាត់ៗ ដែលមានបន្ថែមព័ត៌មានមួយចំនួនក្នុងចន្លោះនោះ៖ គឺមើលដំណើររឿងព្រះគម្ពីរ ដោយលើកឡើងរបៀបមួយចំនួនដែលផ្ដល់ព័ត៌មានបន្ថែម ពីព្រោះការដែលលោកអ្នកកាន់តែស្គាល់ដំណើររឿង កាន់តែចងចាំ និងកាន់តែយល់ នោះលោកអ្នកនឹងកាន់តែមានការងាយស្រួលក្នុងការភ្ជាប់កណ្ឌគម្ពីរណាមួយជាមួយនឹងដំណើររឿងនោះ ហើយនឹងឃើញអំពីរបៀបដែលវាមានភាពស៊ីគ្នា។
អ្វីដែលខ្ញុំចង់ធ្វើនៅក្នុងឯកសារនេះគឺ មើលព្រះគម្ពីរក្នុងរបៀបកាត់ៗ ដែលមានបន្ថែមព័ត៌មានមួយចំនួនក្នុងចន្លោះនោះ៖ គឺមើលដំណើររឿងព្រះគម្ពីរ ដោយលើកឡើងរបៀបមួយចំនួនដែលផ្ដល់ព័ត៌មានបន្ថែម ពីព្រោះការដែលលោកអ្នកកាន់តែស្គាល់ដំណើររឿង កាន់តែចងចាំ និងកាន់តែយល់ នោះលោកអ្នកនឹងកាន់តែមានការងាយស្រួលក្នុងការភ្ជាប់កណ្ឌគម្ពីរណាមួយជាមួយនឹងដំណើររឿងនោះ ហើយនឹងឃើញអំពីរបៀបដែលវាមានភាពស៊ីគ្នា។
លោកុប្បត្ដិ
ដូច្នេះ យើងនឹងចាប់ផ្ដើមមើលការបង្កើត។ ព្រះជាម្ចាស់បានបង្កើតរាល់គ្រប់អ្វីៗទាំងអស់បានយ៉ាងល្អ។ នៅពេលក្រោយ យើងនឹងទំនងជាមានឯកសារផ្សេងទៀត ដែលនឹងពន្យល់ក្បោះក្បាយលើការបង្កើត និងអំពីរបៀបដែលព្រឹត្តិការណ៍ទាំងនោះដំណើរការនៅក្នុងព្រះបន្ទូល។ ហើយបន្ទាប់មក យើងនឹងចាប់ផ្ដើមមើលការធ្លាក់ក្នុងអំពើបាប៖ ការបះបោរទាស់ប្រឆាំងនឹងព្រះអាទិករ ដែលនាំឲ្យមានការស្លាប់ រលួយ និងការបំផ្លាញចោល។ ហើយមិនយូរមិនឆាប់ ការនោះក៏នឹងនាំឲ្យមានការជំនុំជម្រះ។ អំពើបាបគឺធ្ងន់ធ្ងរណាស់ ហើយព្រះជាម្ចាស់បានក្រោធក្នុងរបៀបដ៏សុចរិត ដែលការនោះបានបណ្ដាលឲ្យទ្រង់នាំឲ្យមានទឹកជំនន់។ នេះជាការសង្ខេបត្រួសៗលើកណ្ឌគម្ពីរ លោកុប្បត្ដិ ជំពូក៦-៩ ។ ប៉ុន្តែ ក្នុងសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ ទ្រង់ក៏បានអនុញ្ញាតឲ្យលោក ណូអេ និងគ្រួសាររបស់គាត់គេចផុត—មនុស្សតែប្រាំបីនាក់។ ហើយបន្ទាប់មក ជាការដែលគួរឲ្យសោកស្ដាយណាស់ អំពើអាក្រក់ក៏មិនបានល្អប្រសើរឡើងវិញដែរ។ វាបានរាលដាលជាថ្មីម្ដងទៀត ហើយជាលទ្ធផលក៏បាននាំឲ្យមានការកសាងប៉មបាបិល ដែលជាសញ្ញាសម្គាល់នៃការទាស់ប្រឆាំងនឹងព្រះជាម្ចាស់។ នេះជាការសង្ខេបត្រួសៗលើកណ្ឌគម្ពីរ លោកុប្បត្ដិ ជំពូក១១។
ដូច្នេះ ពេលខ្លះគេបានហៅកណ្ឌគម្ពីរលោកុប្បត្ដិ ជំពូក១-១១ ថាជាជំពូកមុនប្រវត្តិសាស្ត្រ ដែលនេះមិនមែនមានន័យថា ព្រឹត្តិការណ៍នៅក្នុងជំពូកទាំងនោះកើតឡើងមុនប្រវត្តិសាស្ត្រនោះទេ ប៉ុន្តែបានកើតឡើងមុនការសរសេរចុះអំពីប្រវត្តិសាស្ត្រវិញ។ នេះហាក់បីដូចជាថា យើងមានការសរសេរបង្ហាញនូវការសរសេរចុះចាប់តាំងពីលោក អ័ប្រាហាំ តាំងពីពេល២០០០ឆ្នាំមុនគ.ស.។ យើងក៏ដឹងផងដែរថា ក៏នៅមានឯកសារមួយចំនួនដែលបានសរសេរចុះមុននោះដែរ ប៉ុន្តែយើងមិនមានឯកសារនោះទេ។
ហើយបន្ទាប់មក ចាប់តាំងពីកណ្ឌគម្ពីរ លោកុប្បត្ដិ ជំពូក១២-៥០—ដែលនេះជាជំពូកកណ្ឌនៅសល់ក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ—ដែលពេលខ្លះគេហៅជំពូកទាំងនោះថា ការគ្រប់គ្រងដោយមនុស្សប្រុស។ យើងមានលោក អ័ប្រាហាំ ហើយបន្ទាប់មកលោក អ៊ីសាក និងលោក យ៉ាកុប និងកូនៗរបស់គាត់ ជាពិសេសលោក យ៉ូសែប។ មកដល់ពេលនេះ អ្វីដែលយើងមានគឺពូជសាសន៍យូដា។ នៅកាលនោះ មិនទាន់មានបទពិសោធន៍ជាជាតិសាសន៍នៅឡើយទេ។ ពួកគាត់នៅជាគ្រួសារដ៏ធំនៅឡើយ។ ហើយនៅត្រង់នេះ មានការផ្ដោតយ៉ាងខ្លាំងលើសេចក្ដីសន្យារបស់ព្រះជាម្ចាស់ គឺសេចក្ដីតាំងសញ្ញារបស់ព្រះជាម្ចាស់ជាមួយនឹងលោក អ័ប្រាហាំ។ តាមពិតទៅ យើងអាចវែកញែកថា ព្រះជាម្ចាស់បានធ្វើការតាំងសញ្ញាជាមួយនឹងលោក អ័ដាម នៅឯសួនច្បារ ប៉ុន្តែយើងនឹងមើលត្រួសៗ នៅពេលដែលយើងពិចារណាលើការបង្កើតដែលលម្អិតជាងនេះ។
ដូច្នេះ នៅត្រង់នេះ យើងមានការតាំងសញ្ញាជាមួយនឹងលោក អ័ប្រាហាំ ដែលអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីក៏បានលើកឡើងផងដែរ។ យើងនឹងត្រឡប់ទៅមើលចំណុចនេះម្ដងទៀត។ ហើយនៅពេលដែលយើងបានមើលចប់នៅក្នុង កណ្ឌគម្ពីរ លោកុប្បត្ដិ នោះយើងនឹងឃើញថារាស្ត្ររបស់ព្រះជាម្ចាស់ ដែលជាសាសន៍អ៊ីស្រាអែល នៅពេលនោះមានប្រមាណជា៧០នាក់ដ៏ឆ្នើម រួមជាមួយនឹងកូនចៅមួយចំនួនទៀតដែលបានកើតនៅស្រុកអេស៊ីព្ទ ជាមួយនឹងប្អូនប្រុសម្នាក់ឈ្មោះលោក យ៉ូសែប ដែលកាលនោះជានាយករដ្ឋមន្ត្រីម្នាក់ ប្រសិនបើយើងចង់ហៅងារគាត់ដូច្នោះ។ ព្រឹត្តិការណ៍ទាំងនេះបានរៀបឆាកសម្រាប់ព្រឹត្តិការណ៍រាប់រយឆ្នាំក្រោយមកជាមួយនឹងស្ដេច ផារ៉ោន នៃស្រុកអេស៊ីព្ទ ដែលបានឡើងសោយរាជ្យដោយមិនមានចំណេះដឹងផ្ទាល់ ឬក៏សូម្បីតែស្គាល់ថាលោក យ៉ូសែប ជានរណា? ពេលវេលាជាច្រើនបានកន្លងផុតទៅ។ សាសន៍អ៊ីស្រាអែលបានមានកូនចៅជាច្រើន ហើយអ្នកស្រុកអេស៊ីព្ទគិតថាពួកគាត់ជាគ្រោះថ្នាក់។ ហើយជាលទ្ធផល ក៏បានបង្ខំឲ្យសាសន៍អ៊ីស្រាអែលក្លាយជាអ្នកបម្រើ មិនយូរមិនឆាប់ក៏បានក្លាយជាទាសករ។
និក្ខមនំ
ការទាំងនេះក៏បានរៀបឆាកសម្រាប់ព្រឹត្តិការណ៍នៅក្នុងសៀវភៅទី២នៃបញ្ចកណ្ឌ—ដែលនេះសំដៅទៅលើកណ្ឌគម្ពីរនិក្ខមនំ។ ហើយមកដល់ពេលនេះ ពាក់កណ្ដាលនៃកណ្ឌគម្ពីរនិក្ខមនំគឺជាការរៀបរាប់អំពីកំណើតរបស់លោក ម៉ូសេ និងអំពីការដែលគាត់ក្លាយជាមនុស្សកំលោះ ដែលទទួលបានការបង្ហាត់បង្រៀននៅក្នុងព្រះរាជវាំងរបស់ស្ដេច ផារ៉ោន ដោយបុត្រីរបស់ទ្រង់ជាអ្នកចិញ្ចឹមគាត់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏គាត់នៅស្មោះត្រង់ជាមួយនឹងព្រះជាម្ចាស់ និងជាតិសាសន៍អ៊ីស្រាអែលដែលជាពូជអំបូររបស់គាត់ដែរ។ ដោយរស់នៅបែបជាក្មេងឈាមរាវ គាត់ក៏បានប្រព្រឹត្តក្នុងរបៀបល្ងីល្ងើ ហើយក៏ត្រូវបានរត់គេច ដើម្បីសង្គ្រោះខ្លួនរហូតទៅដល់ទីរហោស្ថានម៉ាឌាន ដែលនៅទីនោះគាត់ក៏បានធ្វើជាអ្នកគង្វាលរហូតដល់មានអាយុ៨០ឆ្នាំ។
ហើយបន្ទាប់មក ព្រះជាម្ចាស់ក៏បានត្រាស់ហៅគាត់ ហើយតាមរយៈគ្រោះកាចទាំង១០ និងតាមរយៈការដែលព្រះជាម្ចាស់បានបង្ហាញរូបអង្គទ្រង់ម្ដងហើយម្ដងទៀត ទាំងតាមរយៈការអស្ចារ្យ និងព្រះបន្ទូល នោះមិនយូរមិនឆាប់ព្រះជាម្ចាស់ក៏បានដឹកនាំរាស្ត្ររបស់ទ្រង់ ដែលជាសាសន៍អ៊ីស្រាអែលចេញ ហើយឆ្លងកាត់សមុទ្រក្រហមក្រោមការដឹកនាំរបស់លោក ម៉ូសេ។
ការនោះបាននាំពួកគាត់ចុះរហូតទៅដល់ភ្នំ ស៊ីណាយ និងការទទួលបានក្រឹត្យវិន័យ។ ក្រឹត្យវិន័យដ៏ចម្បងគឺក្រឹត្យវិន័យទាំង១០ប្រការនៅក្នុងកណ្ឌគម្ពីរ និក្ខមនំ ជំពូក២០។ ហើយភ្លាមៗបន្ទាប់ពីកណ្ឌគម្ពីរនិក្ខមនំ ជំពូក២០ យើងក៏ឃើញអំពីការរៀបរាប់អំពីលក្ខន្តិកៈដែលមានជាមួយនឹងក្រឹត្យវិន័យទាំង១០ប្រការ។ ផ្នែកខ្លះអំពីសេចក្ដីបរិសុទ្ធ និងការសាងសង់រោងឧបោសថ និងលក្ខន្តិកៈនានាសម្រាប់ពួកសង្ឃ ព្រមទាំងការផ្ដោតលើចំណាប់អារម្មណ៍តូចៗផ្សេងទៀត—តើអេផូឌដែលពួកសង្ឃប្រើប្រាស់គឺជាអ្វី។ល។?
ហើយការរៀបរាប់ទាំងនោះមានរហូតដល់ការរៀបរាប់អំពីលោក ម៉ូសេ ចុះពីភ្នំ ដែលគាត់បានជួបជាមួយនឹងព្រះ (និក្ខមនំ ៣២-៣៤) ហើយគាត់ក៏បានឃើញថា ពួករាស្ត្របានធ្លាក់ចូលក្នុងការថ្វាយបង្គំព្រះក្លែងក្លាយ បង្ហាញថារូបព្រះគោដែលគេបានបង្កើតពីមាស គឺជាការតំណាងឲ្យព្រះយេហូវ៉ា និងទម្រង់អាសអាភាសអំពីសាសនា។ ជាលទ្ធផល ព្រះអង្គក៏បានជំនុំជម្រះពួកគាត់។ល។
ហើយតាមរយៈព្រឹត្តិការណ៍នោះក៏នៅចុងបញ្ចប់នាំឲ្យយើងឃើញចំណុចដែលគួរឲ្យសោកស្ដាយត្រង់ថា មនុស្សម្នានៅជំនាន់នោះមិនបានចូលទៅក្នុងទឹកដីសន្យា គឺស្រុកកាណាន ពីព្រោះនៅពេលដែលពួកគាត់បានទៅដល់ស្រុកកាដេស-បារនា ហើយបន្ទាប់មកពួកអ្នកសង្កេតមើលដែលបានទៅ ហើយស្វែងយល់អំពីទឹកដីនោះ ក៏បានត្រឡប់មកវិញដោយមានការភ័យខ្លាច មិនចង់ទៅមុខទៀត ទោះបីពួកគាត់ទើបតែបានឃើញការអស្ចារ្យដែលព្រះជាម្ចាស់បានធ្វើសម្រាប់ពួកគាត់មុនៗនោះក៏ដោយ។ ដូច្នេះ អ្នកជំនាន់នោះ ចាប់ពីអាយុ២០ឆ្នាំឡើង ក៏បានស្លាប់អស់ក្នុងអំឡុងពេល៤០ឆ្នាំនៃការវង្វេងក្នុងទីរហោស្ថាន។ ហើយសូម្បីតែលោក ម៉ូសេ ផ្ទាល់ក៏មិនបានចូលទៅក្នុងទឹកដីសន្យាដែរ ពីព្រោះគាត់បានធ្លាប់មានកំហឹងដោយមិនមានជំនឿ។ ដូច្នេះ គាត់ក៏បានស្លាប់នៅក្នុងការសរសេរចុះនៃបញ្ចកណ្ឌ។ គាត់មិនបានចូលទឹកដីសន្យាទេ។
លេវីវិន័យ
បន្ទាប់ពីកណ្ឌគម្ពីរនិក្ខមនំ យើងមានកណ្ឌគម្ពីរលេវីវិន័យ ដែលកណ្ឌនេះមាននូវក្រឹត្យវិន័យជាច្រើន ដែលភាគច្រើនទាក់ទងទៅនឹងពិធីនេះ ឬក៏ពិធីនោះ ហើយខ្លះក៏ជាក្រឹត្យវិន័យសីលធម៌ដែលគួរឲ្យចងចាំយ៉ាងខ្លាំង៖ «គឺត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងវិញ អញនេះជាព្រះយេហូវ៉ា» (លេវីវិន័យ ១៩:១៨)។ ប៉ុន្តែ មកដល់ពេលនេះ លោកអ្នកក៏ទទួលបានការណែនាំអំពីចំណុចស្នូលនៃរចនាសម្ពន្ធនៃពិធីថ្វាយយញ្ញបូជាសម្រាប់ពួកសង្ឃ ដោយមានការផ្ដោតយ៉ាងខ្លាំងលើថ្ងៃធួននឹងបាប ជាពិសេសនៅក្នុងកណ្ឌគម្ពីរលេវីវិន័យជំពូក១៦ និងអំពីក្រឹត្យវិន័យនៃថ្ងៃរំលង ព្រមទាំងភាពបរិសុទ្ធ។ល។
ជនគណនា
កណ្ឌគម្ពីរជនគណនារៀបរាប់អំពីតួលេខប្រជាជន និងអំពីរបៀបពុះដីចែកគ្នាបន្ទាប់ពីពួកគាត់បានចូលទឹកដីសន្យា។
ចោទិយកថា
កណ្ឌគម្ពីរ ចោទិយកថា គឺជាកណ្ឌរម្លឹក—លោក ម៉ូសេ បានត្រាស់ហៅឲ្យគ្រប់គ្នាវិលត្រឡប់មករកភាពស្មោះត្រង់វិញ ខណៈពេលដែលពួកគាត់កំពុងចូលទឹកដីសន្យា បន្ទាប់ពីគាត់បានរម្លឹកអំពីប្រវត្តិសាស្ត្រនានាទាក់ទងនឹងអ្វីដែលទើបតែបានកើតឡើងក្នុងអំឡុងពេល៤០ឆ្នាំមុននេះ។ ហើយនៅពេលដែលលោក ម៉ូសេ ផ្ទាល់បានស្លាប់នៅក្នុងចុងនៃកណ្ឌគម្ពីរចោទិយកថា ហើយព្រះជាម្ចាស់ផ្ទាល់បានកប់គាត់ក្នុងកន្លែងដែលគ្មានអ្នកណាដឹងនៅលើភ្នំនេបូរ។
នេះគឺជាការសង្ខេបកណ្ឌគម្ពីរបញ្ចកណ្ឌ។ ហើយក្នុងអត្ថន័យមួយ វាបានបញ្ចប់ដោយនាំឲ្យយើងមានការបាក់ទឹកចិត្ត។ ព្រះជាម្ចាស់បានសន្យាប្រទានព្រះពរ និងដាក់បណ្ដាសា គឺព្រះពរលើអស់អ្នកដែលស្ដាប់បង្គាប់ និងបណ្ដាសាលើអស់អ្នកដែលមិនស្ដាប់បង្គាប់ ហើយសូមទាយទៅមើលថា តើនឹងមានរឿងអ្វីកើតឡើង? យើងបានឃើញតម្រុយតាមរយៈលោក ម៉ូសេ ផ្ទាល់ដែលព្រះគម្ពីរបានហៅថា គាត់ជាមនុស្សស្លូតជាងគេបំផុតដែលធ្លាប់បានរស់នៅ គាត់មិនបានចូលទឹកដីសន្យាទេ។ ដូច្នេះ សេចក្ដីសន្យានានានៃព្រះគុណ ដែលមានពាសពេញក្នុងកណ្ឌគម្ពីរមួយនេះ គឺយើងត្រូវយល់ឲ្យបានម៉ឺងម៉ាត់ ជាពិសេសទាក់ទងនឹងការដែលមនុស្សជាច្រើនលើកឡើងអំពីទេវវិទ្យានៃកណ្ឌគម្ពីរចោទិយកថា ហាក់បីដូចជាថា ទាំងអស់ទាក់ទងទៅនឹងទង្វើ ព្រះពរ និងបណ្ដាសា អាស្រ័យលើរបៀបដែលគេលើកឡើង។ នេះគឺជាសុទិដ្ឋិនិយមខ្លាំងពេកហើយ ពីព្រោះព្រះពរ និងបណ្ដាសារទាំងនោះនាំមកនូវរូបភាពដដែលៗថា បណ្ដាសាក្លាយជារឿងសំខាន់ ហើយមនុស្សយើងក៏បានបរាជ័យម្ដងហើយម្ដងទៀតដែរ។ ជាលទ្ធផល ការនោះក៏នាំយើងទៅរកព្រះគុណវិញ។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។