ការវិលត្រឡប់ទៅរកព្រះគម្ពីរ
ព្រះគម្ពីរគឺជាការបើកសម្ដែងពីព្រះជាម្ចាស់មកកាន់មនុស្សលោក។ ព្រះគម្ពីរគឺជាព្រះបន្ទូលដ៏រស់ ដ៏ពូកែ និងមានភាពច្បាស់លាស់។ ទោះបើមានរបៀបផ្សេងៗគ្នានៃការអាន ការទន្ទេញចាំមាត់ និងការសិក្សាព្រះបន្ទូលក៏ដោយ ក៏ទាំងអស់មានអត្ថប្រយោជន៍រៀងៗខ្លួន។ យ៉ាងណាមិញ មានចំណុចពីរដែលយើងត្រូវការគឺ៖ ការសិក្សាព្រះបន្ទូលយ៉ាងលម្អិត និងការស្គាល់ព្រះគម្ពីរបែបរឿងជារូបភាពធំ។
ខាងក្រោមនេះ គឺជាការរៀបរាប់អំពីអត្ថប្រយោជន៍៥យ៉ាងនៃការអានកណ្ឌគម្ពីរនីមួយៗក្នុងព្រះគម្ពីរឲ្យបានចប់ក្នុងពេលតែមួយមុនយើងងើបទៅនេះទៅនោះ។
១. ទទួលបាននូវទស្សនៈប្លែកៗ
តាមរយៈការអានព្រះបន្ទូលដោយគ្មានការរំខាន លោកអ្នកនឹងមានភាពងាយស្រួលក្នុងការឃើញនូវសាច់រឿងចម្បងៗ ចំណុចគោលៗក្នុងការនិពន្ធ របៀបនៃដំណើររឿងបានកើតឡើង និងបរិបទនៃខគម្ពីរនីមួយៗ។ ចំពោះរបៀបនៃការអានបែបនេះ វាប្រៀបដូចជាការដែលយើងជិះយន្តហោះមើលលើទីក្រុងណាមួយជាជាងមើលពីលើដំបូលផ្ទះចុះមកក្រោម។
២. អនុញ្ញាតឲ្យព្រះបន្ទូលកាត់ស្រាយខ្លួនឯង
ការអានដោយមិនមានការរំខាន អនុញ្ញាតឲ្យលោកអ្នកមានពេលគិតគូរ កាត់ស្រាយ និងឲ្យព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលមកកាន់យើងតាមរយៈព្រះគម្ពីរ ដោយលោកអ្នកមិនចាំបាច់មានការពឹងលើការយល់ដឹងនៃការកាត់ស្រាយរបស់នរណាម្នាក់ ឬក៏ចេញពីសៀវភៅអធិប្បាយណាផ្សេងទៀតឡើយ។ វាជាជំនួយមួយដល់យើងដោយគ្រាន់តែអាននូវព្រះគម្ពីរតាមរបៀបសាមញ្ញៗជាជាងការព្យាយាមចូលទៅដល់ចំណុចស៊ីជម្រៅក្នុងអត្ថបទនីមួយៗ។
៣. អានឲ្យដូចជាអ្នកនិពន្ធ
ចូរនឹកស្រមៃមើលថា លោកអ្នកបានយកសៀវភៅរឿងមួយក្បាល ហើយលោកអ្នកគ្រាន់តែអានពីរបីឃ្លានៃជំពូកនេះជំពូកនោះតែប៉ុណ្ណោះ។ តើការធ្វើបែបនេះនឹងមានអត្ថប្រយោជន៍ដល់លោកអ្នកដែរឬទេ? អត់មានទេ! ព្រះគម្ពីរគឺប្រៀបដូចជាសៀវភៅរឿងមួយក្បាល ដែលនិពន្ធឡើងដោយព្រះជាម្ចាស់។ ការអានដោយមានផ្នត់គំនិតបែបនេះនឹងជួយឲ្យលោកអ្នកឃើញពីសណ្ឋាន និងពីទ្រង់ទ្រាយធំៗនៃព្រះគម្ពីរជាសាច់រឿងតែមួយ។
៤. អានថែមទៀត
លោកអ្នកនឹងមានការភ្ញាក់ផ្អើលនឹងខ្លួនឯងត្រង់ថា លោកអ្នកអាចអានកណ្ឌគម្ពីរឲ្យបានចប់ក្នុងរយៈពេលខ្លី។ វាអាស្រ័យលើល្បឿននៃការអានរបស់លោកអ្នក៖ លោកអ្នកប្រហែលជាទំនងនឹងអាចអានកណ្ឌគម្ពីរដានីយ៉ែលក្នុងរយៈពេលតែ៣០នាទី កណ្ឌគម្ពីរយ៉ាកុបក្នុងរយៈពេលតែ១០នាទី ឬក៏កណ្ឌគម្ពីរណាមួយក្នុងរយៈពេលតែ២០នាទីតែប៉ុណ្ណោះ។
៥. ពង្រីកការយល់ដឹងរបស់លោកអ្នកឲ្យកាន់តែទូលំទូលាយ
ជាការពិតណាស់ ទាំងរបៀបនៃការសិក្សាយ៉ាងលម្អិត និងការអានដោយមិនមានការរំខាន គឺសុទ្ធសឹងតែមានអត្ថប្រយោជន៍ជាច្រើន។ មិនថាលោកអ្នកជ្រើសរើសយកចំណុចណាមកអនុវត្តមុននោះទេ របៀបនីមួយៗនឹងពង្រីកការយល់ដឹងរបស់លោកអ្នក។ សរុបសេចក្តីមក រាល់របៀបទាំងពីរដែលបានរៀបរាប់ខាងលើ គឺសុទ្ធសឹងតែនឹងជួយលោកអ្នកឲ្យបានយល់នូវចំណុចធំៗនៃសេចក្តីបង្រៀនក្នុងព្រះគម្ពីរទាំងមូល។
យោងតាមលោកបណ្ឌិត ដានេ អូតឡូនដ៍ (Dr. Dane Ortlund) លោកបានមានប្រសាសន៍ថា៖ «នៅពេលដែលលោកអ្នកអានតែពីរបីខគម្ពីរយ៉ាងលម្អិតក្នុងពេលតែមួយ នោះលោកអ្នកនឹងក្រេបជញ្ជក់បាននូវខ្លឹមសារអត្ថន័យដូចដែលអ្នកនិពន្ធចង់ផ្ដោត ហើយនឹងមើលឃើញនូវចំណុចតភ្ជាប់ៗគ្នា ក៏ដូចជាកន្លែងដែលពិបាកយល់។ ព្រះជាម្ចាស់មិនគ្រាន់តែចង់ឲ្យយើងយកព្រះបន្ទូលមក «អនុវត្តក្នុងជីវិតរបស់យើង» ប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គក៏សព្វព្រះហឫទ័យឲ្យព្រះបន្ទូលក្លាយជាចំណុចថ្មីនៃការគិតគូររបស់យើងទាក់ទងនឹងចក្រវាឡទាំងមូលដែលយើងកំពុងរស់នៅ មានចលនា និងគិតពីមួយថ្ងៃទៅមួយថ្ងៃ។ មានតែតាមរយៈការអានដោយលម្អិត (ការក្រេបជញ្ជក់លើអត្ថបទជាច្រើនក្នុងព្រះគម្ពីរ) មួយប៉ុណ្ណោះទេដែលនឹងសម្រេចការនេះបាន។»
ធ្វើដូចម្ដេចទើបអាចទាញយកព្រះគម្ពីបានទៅ
សួស្ដីបង! បងអាចដោនឡូតព្រះគម្ពីរជាភាសាខ្មែរបាន ទាំង ios & Android នៅក្នុងApp ឬ Playstore បាន ការដោនឡូតគឺពុំមានការបង់ថ្លៃទេ ហើយវាអាចប្រើប្រាស់ដោយពុំមានInternet បាន ដោយចូលទៅក្នុងPlaystore or App ដោយវាយ Khmer bible បន្ទាប់មក Instill . អរគុណបង! សូមព្រះប្រទានពរ!