
ការសម្លាប់ខ្លួន និងសេចក្ដីសង្គ្រោះ
ឥឡូវនេះ យើងទទួលបានសារជិត១០០សំណួរដែលអ្នកស្ដាប់របស់យើងបានផ្ញើរសារសួរទាក់ទងជាមួយនឹងសំណួរដ៏សំខាន់មួយរបស់គ្រីស្ទបរិស័ទអំពី…
កុំគិតថា «បើត្រឹមតែពាក្យសម្ដី នោះវានឹងមិនដែលធ្វើឲ្យខ្ញុំឈឺទេ»។ ដំបង និងដុំថ្មប្រហែលវាយឲ្យខ្ញុំបាក់ឆ្អឹង ប៉ុន្តែពាក្យសម្ដី…ពាក្យសម្ដីធ្វើឲ្យឈឺចាប់ខ្លាំងជាងនោះទៅទៀត។ មិនដឹងយ៉ាងមិចដែរ ពេលខ្លះការវាយអស់មួយទំហឹងឈឺចាប់តិចជាងពាក្យដែលអណ្ដាតគ្រលាស់ទៅទៀត។ ក្រោយពីមួយរយៈ ស្នាមជាំរលប់បាត់អស់ទៅ តែពាក្យសម្ដីវិញនៅកប់ជ្រៅប្រៀបដូចជាដាវដោតជាប់។ ខ្ញុំស្គាល់មនុស្សដែលនៅបន្តរងរបួសដោយពាក្យសម្ដីយង់ឃ្នងមកលើពួកគេជាយូរឆ្នាំ និងរាប់ទសវត្សរ៍កន្លងទៅហើយ។