អីឡូវនេះ លោកអ្នកអាចទាញយកសៀវភៅគម្រោងនៃការបង្កើតសិស្ស បានដោយឥតគិតថ្លៃ។

ក្នុងចំណោមសៀវភៅសិក្សាព្រះគម្ពីរដើម្បីបង្កើតសិស្សទាំងអស់ មានមនុស្សជាច្រើនបានដាក់ទំនុកចិត្តទៅលើសៀវភៅនេះ! សៀវភៅនេះលក់ដាច់ជាង ៧លានក្បាល លើពិភពលោកជាភាសាអង់គ្លេស ហើយឥឡូវនេះបានចេញជាភាសាខ្មែរហើយ! អស់រយៈពេលជាង២៥ឆ្នាំមកហើយដែលសៀវភៅ «គម្រោងនៃការបង្កើតសិស្ស» របស់ក្រុម The Navigators ជាសៀវភៅដែលល្បីសម្រាប់ការសិក្សាព្រះបន្ទូលហើយលក់ដាច់ជាងគេបំផុត។ សៀវភៅនេះបានផ្ដល់នូវឱកាសយ៉ាងល្អដល់អ្នកទើបនឹងជឿ និងអ្នកដែលបានជឿយូរមកហើយ ដើម្បីរៀនពីភាពជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទនាយុគសម័យថ្មីនេះ។ ប្រធានបទដែលមាននៅក្នុងកម្រងសៀវភៅនីមួយៗ រួមមាន៖ សៀវភៅទី១ : ជីវិតរបស់លោកអ្នកនៅក្នុងព្រះគ្រីស្ទ សៀវភៅទី២ : អ្នកដើរតាមព្រះយេស៊ូវដែលពេញដោយព្រះវិញ្ញាណ សៀវភៅទី៣ : ការដើរជាមួយព្រះគ្រីស្ទ សៀវភៅទី៤ : អត្តចរិតរបស់អ្នកដើរតាមព្រះយេស៊ូវ សៀវភៅទី៥ : មូលដ្ឋានគ្រឹះនៃជំនឿ សៀវភៅទី៦ : ការរីកចម្រើនក្នុងភាពជាសិស្សរបស់ព្រះយេស៊ូវ សៀវភៅទី៧ : សេចក្ដីសង្ឃឹមរបស់យើងនៅក្នុងព្រះគ្រីស្ទ សៀវភៅទី៨ : សៀវភៅសម្រាប់គ្រូ សៀវភៅនេះមានផ្ទុកទៅដោយសំណួរបែបពិភាក្សា និងត្រិះរិះពិចារណាដ៏ល្អៗជាច្រើនដែលអាចជួយលោកអ្នកឲ្យលូតលាស់ និងមានភាពពេញវ័យក្នុងការដើរជាមួយព្រះជាម្ចាស់ជាប្រចាំថ្ងៃ។ លើសពីនេះទៅទៀត សៀវភៅនេះបានឆ្លងកាត់ការកែសម្រួល និងត្រួតពិនិត្យជាច្រើនដងពីសំណាក់អ្នកអាននានា ដើម្បីឲ្យមានភាពច្បាស់លាស់ និងមានភាពត្រឹមត្រូវទៅតាមអក្ខរាវិរុទ្ធនិងវេយ្យាករណ៍ភាសាខ្មែរ។
លោកអ្នកអាចទាញយកសៀវភៅនេះបានដោយឥតគិតថ្លៃ ដោយគ្រាន់តែចុចប៊ូតុង «ទាញយក» ខាងក្រោម៖
ចុចប៊ូតុងខាងក្រោមនេះ ប្រសិនបើលោកអ្នកចង់ជាវទិញសៀវភៅ៖

Why was Jesus baptized?

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ស្ត្រីណាដែលទទួលយកតួនាទីដែលព្រះជាម្ចាស់បានតែងតាំងក្នុងខណៈដែលពួកនាងកំពុងបន្ត «សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ នឹងសេចក្ដីបរិសុទ្ធ ទាំងមានគំនិតមារយាទ» ក្នុងគុណធម៌គ្រីស្ទបរិស័ទ នោះនាងនឹងរកឃើញថា ខ្លួននឹងបានសង្គ្រោះនៅថ្ងៃចុងក្រោយ។

«ការអធិប្បាយរបស់អ្នក អាចដំទម្លុះក្ដារចិត្តរបស់មនុស្សបាន តែជីវិតជាគំរូរបស់អ្នកទេ ដែលអាចដំទម្លុះកាន់តែជ្រៅ» ។ សំណួរដែលអត្ថបទនេះ ចង់ឲ្យយើងឆ្លើយគឺ «តើអ្នកនឹងក្លាយជាអ្នកដឹកនាំបែបណា?»

អរគុណព្រះអង្គ ជំនួយដែលយើងត្រូវការអាចរកឃើញនៅក្នុងដំណឹងល្អបាន គឺជាដំណឹងល្អអំពីអ្វីដែលព្រះជាម្ចាស់បានធ្វើសម្រាប់ប្រជារាស្ដ្ររបស់ទ្រង់ តាមរយៈជីវិត ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ ខណៈដែលដំណឹងល្អជាអ្វីដែលព្រះគ្រីស្ទបានសម្រេចទាក់ទងទៅនឹងការប្រោសលោះ ក៏ដំណឹងល្អនៅមានអត្ថន័យដ៏ទូលំទូលាយសម្រាប់ជីវិតនេះ—អត្ថន័យដែលអាចជួយយើងឲ្យចេះស៊ូទ្រាំឆ្លងកាត់ទុក្ខលំបាកបាន។

ដំណឹងល្អនោះគឺថា ការនេះអាចទៅរួចបាន។ ក្រុមជំនុំតូចៗអាចយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះមហាបេសកកម្ម ហើយអាចបង្កើតផលផ្លែនៅក្នុងការស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះយេស៊ូវ ដើម្បីបង្កើតសិស្សទៅកាន់គ្រប់ជាតិសាសន៍បាន។ យើងគ្រាន់តែត្រូវការការយកចិត្តទុកដាក់ ហើយគិតអំពីរបៀបដែលយើងប្រព្រឹត្ត។ ខាងក្រោមនេះជារបៀបបួនយ៉ាងដែលក្រុមជំនុំតូចៗអាចមានចំណែកក្នុងបេសកកម្មសកល។

11Family-Life-khmer-24Lessons.odt Download
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។