ការធ្វើឲ្យស្មារតីមិនមូល
នៅគ្រប់វប្បធម៌ និងគ្រប់ជំនាន់ទាំងអស់ ឪពុកម្ដាយគ្រប់រូបសុទ្ធតែអាចលើកឡើងថា ការមើលកូនមានការពិបាកព្រោះ ……… ប៉ុន្តែខ្ញុំគិតថានៅជំនាន់នេះមានចំណុចមួយដែលខុសប្លែកពីជំនាន់មុនៗ។ ចំណុចខុសប្លែកនោះគឺ យើងមិនអាចគេចពីវាបានឡើយ ព្រោះវាទាក់ទាញចំណាប់អារម្មណ៍យើងខ្លាំងណាស់ ពោលគឺវាធ្វើឲ្យស្មារតីយើងមិនមូល។
វាឆាឆៅយើងឥតឈប់ឈរ និងធ្វើឲ្យយើងពិបាករកពេលវេលាស្ងៀមស្ងាត់ ហើយយើងក៏ពិបាករកពេលវេលាដើម្បីធ្វើការឆ្លុះបញ្ចាំង និងសញ្ជឹងគិតដែរ ក៏ពិបាករកពេលវេលាសន្ទនាជាមួយអ្នកដទៃផង ព្រោះគ្រឿងអេឡិចត្រូនិចនៅក្នុងជីវិតយើងតែងតែឆាឆៅយើង។
ខណៈពេលដែលយើងជាប់រវល់ធ្វើការងារ យើងក៏ងាយនឹងប្រើគ្រឿងអេឡិចត្រូនិចឲ្យមើលកូនយើងផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមលើកទឹកចិត្តលោកអ្នកឲ្យមានការប្រុងប្រយ័ត្ន ដោយកុំឲ្យគ្រឿងទាំងនោះមកឆាឆៅលោកអ្នកខ្លាំងពេក រហូតរារាំងដល់ពេលវេលាឆ្លុះបញ្ចាំង ការពិនិត្យមើលពីជីវិតខ្លួនឯង ការសន្ទនា ប្រាជ្ញា ការណែនាំ ការអត់ទោស និងព្រះគុណនៅក្នុងជីវិតរបស់លោកអ្នក។ ចូរប្រយ័ត្ន ដោយកុំឲ្យវាមករារាំងលោកអ្នកពីកិច្ចការដែលលោកអ្នកត្រូវធ្វើជាមួយកូនៗខ្លួនក្នុងនាមជាឪពុកម្ដាយឡើយ។
ការមិនមានស្មារតីមូលគឺជាចំណុចដ៏ពិបាកបំផុតសម្រាប់ឪពុកម្ដាយនៅសម័យដ៏ទំនើបនេះ។
មតិយោបល់
Loading…