in ,

គន្លឹះ​នៃ​សេចក្ដី​ជំនឿ៖ ការ​ឃ្វាល​កូនៗ​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក

ខ្ញុំ​ចូល​ចិត្ត​រិះរក​នូវ​អ្វី​ដែល​ខ្ញុំ​ហៅ​ថា «គន្លឹះ​នៃ​សេចក្ដី​ជំនឿ»—ពោល​គឺ វិធី​សាស្ត្រ ឬ​ក៏​តិចនិច ដែល​អាច​យក​ទៅ​អនុវត្ត​ជាក់​ស្ដែង​បាន សម្រាប់​ការ​រស់​នៅ​ជា​ជីវិត​គ្រីស្ទ​បរិស័ទ។ ពេល​ខ្ញុំ​អាន ពេល​ខ្ញុំ​ស្តាប់​ការ​អធិប្បាយ ពេល​ខ្ញុំ​និយាយ​ទៅ​កាន់​នរណា​ម្នាក់ ខ្ញុំ​តែង​តែ​ស្វែង​រក​នូវ​ការ​យល់​ដឹង​អំពី​របៀប​ដែល​គ្រីស្ទ​បរិស័ទ​ផ្សេង​ទៀត​រស់​នៅ​ស្រប​តាម​ជំនឿ​របស់​ខ្លួន នៅ​ក្នុង​ការ​អនុវត្ត​ជាក់​ស្ដែង​ណា​មួយ។ ថ្មីៗ​នេះ ខ្ញុំ​បាន​ចែក​រំលែក​នូវ​របៀប​ដែល​អាច​យក​ទៅ​អនុវត្ត​ជាក់​ស្ដែង​ដ៏​មាន​សារៈ​សំខាន់​មួយ អំពី​ការ​បង្ហាញ​ពី​ភាព​ជា​អ្នក​ដឹក​នាំ​ដែល​ចេះ​បម្រើ ហើយ​និង​របៀប​រៀបចំ​ការ​អធិស្ឋាន តែ​ថ្ងៃ​នេះ ខ្ញុំ​នឹង​ប្ដូរ​ទៅ​ប្រធាន​បទ​នៃ​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូនៗ​វិញ។

ខ្ញុំ​យល់​ឃើញ​ថា ឪពុក​ម្តាយ​គ្រប់ៗ​រូប​មាន​ការ​ពិបាក​ក្នុង​ការ​ឃ្វាល​កូន​ចៅ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​គ្រប់​គ្រាន់ ជាពិសេស ការ​ឃ្វាល​កូនៗ​របស់​ពួក​គេ​ផ្ទាល់​ខ្លួន។ វា​ងាយ​ស្រួល​គ្រប់​គ្រាន់​ល្មម​ក្នុង​ការ​ជុំ​គ្នា​ថ្វាយ​បង្គំ​ជា​លក្ខណៈ​បែប​គ្រួសារ ប៉ុន្តែចុះយ៉ាងណាចំពោះកង្វល់ ឬតម្រូវការជាក់លាក់របស់កូនម្នាក់ៗ នោះ​យ៉ាង​មិច​វិញ? ពេល​ដែល​យើង​សម្រួល​ទំនួល​ខុស​ត្រូវ​ផ្សេងៗ​ក្នុង​ជីវិត​ហើយ នោះ​ចិត្ត​គំនិត​របស់​កូន​ចៅ​របស់​យើង​អាច​ក្លាយ​ទៅ​ជា​ការ​គិត​បន្ទាប់​វិញ។

លោក ប្រាយអិន ក្រហ្វថ៍ (Brian Croft) បាន​ផ្តល់​នូវ​ផែន​កា​ដ៏​សាមញ្ញ​មួយ​អំពី​ការ​ឃ្វាល​កូនៗ​របស់​គាត់ ហើយ​វា​គឺ​សាមញ្ញ​ណាស់ ដូច​ជា​ការ​ទុក​ពេល​ពីរ​បី​នាទី​មុន​ពេល​បញ្ចប់​ការ​ងារ​អញ្ចឹង។ នេះ​ជា​របៀប ដែល​វា​ដំណើរការ៖ គាត់​ដាក់​វេន​ឲ្យ​កូនៗ​របស់​គាត់​ម្នាក់ៗ ឲ្យ​ក្រ​ចូល​គេង​ជាង​យប់​ធម្មតា។ នៅ​ពេល​ដែល​កូន​ផ្សេងៗ​ទៀត​ចូល​គេង កូន​ដែល​ដល់​វេន​ត្រូវ​នៅ ហើយ​ជួប​គាត់។ ពួក​គាត់​អាន​អត្ថ​បទ​គម្ពីរ​ខ្លី ដែល​គាត់​នឹង​អធិប្បាយ​នៅ​សប្ដាហ៍​នោះ រួច​ហើយ​ធ្វើ​ការ​ពិភាក្សា​គ្នា បន្ទាប់​មក​ទៀត​លោក​ឪពុក​ក៏​អាន​មួយ​ជំពូក​ពី​សៀវភៅ​ដែល​កូន​គាត់​បាន​ជ្រើស​រើស។ រួច​ពី​ហ្នឹង​លោក ប្រាយអិន ក៏​សួរ​ថា មាន​អ្វី​ដែល​ចង់​ឲ្យ​គាត់​អធិស្ឋាន​ឲ្យ​ដែរ​ទេ។ គាត់​អធិស្ឋាន​សម្រាប់​កូនៗ​គាត់ រួច​ហើយ​គាត់​ក៏​នាំ​កូនៗ​គាត់​ចូល​គេង។

ធ្វើ​តែ​ប៉ុណ្ណឹង។ ការ​គ្រាន់​តែ​ចំណាយ​ពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ប៉ុន្តែ​វា​ផ្តល់​នូវ​អត្ថប្រយោជន៍​សំខាន់ៗ​មួយ​ចំនួន៖ វា​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ប្រពន្ធ​របស់​គាត់ ពេល​ដែល​នាង​ឃើញ​ប្ដី​របស់​ខ្លួន​ទូន្មាន​កូន​ចៅ។ វា​ក៏​បាន​ផ្តល់​ឲ្យ​គាត់​នូវ​សមត្ថភាព ដើម្បី​លើក​ទឹក​ចិត្ត​បុរស​ផ្សេងៗ​ទៀត​នៅ​ក្នុង​ការ​ខិត​ខំ​ប្រឹងប្រែង​បង្ហាត់​បង្រៀន​កូនៗ​របស់​ខ្លួន​ឲ្យ​ក្លាយ​ជា​សិស្ស​ព្រះយេស៊ូវ។ ហើយ​មែន​ទែន​ទៅ​វា​ក៏​បាន​ផ្តល់​ឲ្យ​គាត់​នូវ​ឱកាស​យ៉ាង​ទៀង​ទាត់ និង​ឱកាស​ដែល​លះ​បង់​កាយ​ចិត្ត ដើម្បី​ថែ​ទាំ​ព្រលឹង​កូនៗ​របស់​គាត់។ វា​ជា​វិធី​សាស្ត្រ​ដ៏​សាមញ្ញ ហើយ​វា​ត្រូវ​ការ​តែ​ពេល​វេលា និង​ការ​បែង​ចែង​ពេល​វេលា​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ។

ខ្ញុំ​យល់​ឃើញ​ថា ឪពុក​ម្តាយ​គ្រប់ៗ​រូប​មាន​ការ​ពិបាក​ក្នុង​ការ​ឃ្វាល​កូនៗ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​គ្រប់​គ្រាន់ ជាពិសេស ការ​ឃ្វាល​ពួក​គេ​ម្នាក់ៗ​ផ្ទាល់។ វា​ងាយ​ស្រួល​គ្រប់​គ្រាន់​ល្មម​ក្នុង​ការ​ជុំ​គ្នា​ថ្វាយ​បង្គំ​ជា​លក្ខណៈ​បែប​គ្រួសារ…

និពន្ធ​ដោយ៖ Tim Challies
បក​ប្រែ​ដោយ៖ លោក ថៃ វណ្ណៈ
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា, លោក ង៉ែត វិទូ និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.challies.com ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

មូល​ហេតុ​ដែល​លោក អ័ដាម សំខាន់​សម្រាប់​បេសកកម្ម​ពិភព​លោក

មូល​ហេតុ​ដែល​អំណរ​សំខាន់​ក្នុង​ការ​ដឹកនាំ