in ,

តាំង​ចិត្ត​ឲ្យ​បាន

តើ​លោក​អ្នក​ចង់​តាំង​ចិត្ត​ឲ្យ​បាន​ជាប់​លាប់​ដែរ​ឬ​ទេ? ប្រសិន​បើ​ចង់ ខាង​ក្រោម​នេះ​គឺ​ជា​អ្វី​ដែល​លោក​អ្នក​អាច​ធ្វើ​បាន៖

សូម​បង្កើត​ការ​តាំង​ចិត្ត​តែ​មួយ ហើយ​សូម​ធ្វើ​វា​បាន​ជាក់​លាក់ ដែល​អាច​បំពេញ​បាន—ធំ​ល្មម​ដល់​ថ្នាក់​មាន​តម្លៃ ប៉ុន្តែ​តូច​ល្មម ហើយ​មាន​ខ្លឹមសារ​គ្រប់​គ្រាន់​ក្នុង​ការ​អាច​ទទួល​បាន។

សូម​សម្រេច​ចិត្ត​ថា តើ​លោក​អ្នក​ចង់​បញ្ឈប់​ទម្លាប់​ណា​ខ្លះ ហើយ​ថា តើ​លោក​អ្នក​ត្រូវ​មាន​ទម្លាប់​អ្វី ដើម្បី​ទទួល​បាន​ជោគជ័យ?

សូម​បង្កើត​ផែនការ​ដែល​នឹង​បង្ហាត់​លោក​អ្នក​ក្នុង​ទម្លាប់​ថ្មី​នោះ ខណៈ​ពេល​ដែល​លោក​អ្នក​ប្ដូរ​ទម្លាប់​អាក្រក់ៗ​ចេញ។

សូម​ប្រាប់​អំពី​ផែនការ​នោះ​ទៅ​កាន់​មិត្តភក្ដិ​ណា​ម្នាក់​របស់​លោក​អ្នក ហើយ​សូម​ឲ្យ​គាត់​ឧស្សាហ៍​សួរ​ដេញ​ដោល​អំពី​ដំណើរ​ការ​នៃ​ផែនការ​នោះ​ជា​មួយ​នឹង​លោក​អ្នក។

សូម​រៀបចំ​ផែនការ​ទុក​ជា​មុន អំពី​របៀប​ដែល​លោក​អ្នក​នឹង​ប្រឈម​មុខ​ជា​មួយ​នឹង​ការ​ល្បួង ហើយ​និង​របៀប​ដែល​លោក​អ្នក​នឹង​រក​ដំណោះ​ស្រាយ ខណៈ​ពេល​ដែល​បរាជ័យ។

សូម​អធិស្ឋាន​ឲ្យ​បាន​ជាប់​លាប់ និង​ទៀង​ទាត់។

និពន្ធដោយ៖ Tim Challies
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ឈាង បូរ៉ា,លោក ទេព រ៉ូ, លោក ខែម បូឡុង,លោក ប៊ុន ធីម៉ូថេ,​លោក ឯក សត្យានិង លោក ឯក​ ធីម៉ូថេដកស្រង់ និងកែសម្រួលចេញពី www.challies.com ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

គ្រប់គ្រងចិត្ត

ទំនាក់ទំនងជាក្រុមគ្រួសារក្រុមជំនុំុ