ពួកជំនុំបេសកកម្មដំណឹងល្អ (Good News Mission) គឺជាព័ន្ធកិច្ចមកពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ខាងត្បូង ដែលចាប់ផ្ដើមឡើងជាសាលាបេសកកម្មនៅចុងឆ្នាំ ១៩៦០។ ព័ន្ធកិច្ចនេះនៅបន្តបង្ហាត់បង្រៀន និងចាត់បេសកជន និងគ្រូគង្វាលឲ្យចេញទៅប្រទេសផ្សេងៗ ឥឡូវនេះគេមានប្រមាណ ៦០០ បេសកជន ដែលពាក់កណ្ដាលតួលេខនោះកំពុងបម្រើនៅប្រទេសផ្សេងៗក្រៅពីប្រទេសកូរ៉េផ្ទាល់។ ពួកជំនុំបេសកកម្មដំណឹងល្អក៏មានសិក្ខាសាលា ការផ្សព្វផ្សាយ ការបោះជំរុំ មានមហាវិទ្យាល័យ Mahanaim Cyber និងព័ន្ធកិច្ចយុវជនដែលគេហៅថា International Youth Fellowship (IYF)។ លោក ផាក អ៊ុកស៊ូ (Ock Soo Park) គឺជាអ្នកដឹកនាំព័ន្ធកិច្ចនេះតាំងពីឆ្នាំ ១៩៧២។
ពួកជំនុំបេសកកម្មដំណឹងល្អអះអាងថា ខ្លួនជឿលើព្រះត្រៃឯក មានទេវវិទ្យាកំណែទម្រង់ ហើយមើលទៅហាក់បីដូចជាបង្រៀនថា យើងទទួលបានសេចក្ដីសង្គ្រោះតាមរយៈព្រះគុណដោយជំនឿលើព្រះយេស៊ូវគ្រីស្ទ។ ក្នុងព័ន្ធកិច្ចរបស់គេ គេហាក់បីដូចជាផ្ដោតលើការផ្សាយដំណឹងល្អ និងការឈោងចាប់មនុស្សបាត់បង់។
មានការជំទាស់គ្នាមួយចំនួនទាក់ទងនឹងពួកជំនុំបេសកកម្មដំណឹងល្អ។ មនុស្សមួយចំនួន ដែលមានរួមទាំងគ្រូគង្វាល បានចាកចេញពីក្រុមនេះ ហើយក៏បានហៅថាក្រុមនេះថាជាក្រុមខុសឆ្គង។ ការរិះគន់មួយលើព័ន្ធកិច្ចនេះគឺថា វាផ្ដោតខ្លាំងពេកលើអំពើបាបដើមដល់ថ្នាក់ថាវាមើលរំលងអំពើបាបផ្ទាល់ខ្លួន៖ គ្រីស្ទបរិស័ទមិនចាំបាច់លន់តួអំពើបាបផ្ទាល់ខ្លួនឡើយ—រាល់អំពើបាបគឺត្រូវបានអត់ទោសទាំងអស់នៅលើឈើឆ្កាង—តែផ្ទុយទៅវិញគ្រីស្ទបរិស័ទគ្រាន់តែត្រូវការលន់តួបាបត្រង់ថា គាត់មាននិស្ស័យចង់ប្រព្រឹត្តអំពើបាបដែលជាមរតកដែលគាត់ទទួលបានពីលោក អ័ដាំម។ សេចក្ដីបង្រៀនបែបនេះវាស្រដៀងគ្នាខ្លាំងពេកទៅនឹងគោលជំនឿខុសឆ្គងដែលបង្រៀនអំពីភាពល្អឥតខ្ចោះដោយគ្មានអំពើបាប ហើយក៏ជាការទាស់ប្រឆាំងលើសេចក្ដីបង្រៀនដែលមានចែងនៅក្នុងកណ្ឌគម្ពីរ ១យ៉ូហាន ១:៨ ដែលថាគ្រីស្ទបរិស័ទនៅបន្តប្រព្រឹត្តអំពើបាប។ ការរអ៊ូរទាំភាគច្រើនគឺទាក់ទងទៅនឹងចំណុចដែលថាលោក ផាក មានការគ្រប់គ្រងខ្លាំងពេកលើអង្គការនេះ។
ដូចដែលទាក់ទងទៅនឹងអង្គការផ្សេងៗ យើងក៏គួរប្រៀបធៀបគោលជំនឿ និងគោលលទ្ធិអនុវត្តរបស់ពួកជំនុំបេសកកម្មដំណឹងល្អទៅនឹងអ្វីដែលព្រះគម្ពីរមានចែង ហើយអនុញ្ញាតឲ្យធ្វើដែរ។ មានគេបានលើកឡើងយ៉ាងក្បោះក្បាយហើយអំពីពួកជំនុំបេសកកម្មដំណឹងល្អ ដែលកាលនោះគួរនាំឲ្យយើងចេះប្រុងប្រយ័ត្ន ហើយវែកញែកទាក់ទងនឹងសំណួរថា តើយើងគួររួមដៃជាមួយនឹងអង្គការនេះដែរ ឬក៏អត់។
ពត៌មានមិនពិតនាំឲ្យអន្តរាយដល់ខ្លួន។
“អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្ដីអាក្រក់ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ”
ម៉ាថាយ 5:11
បាទ មិនអីទេ! ពេលវេលានឹងបញ្ជាក់ប្រាប់ថែមទៀតអំពីក្រុមនេះ ទោះបី ខុសឆ្គងក៏ដោយ មិនខុសឆ្គងក៏ដោយ ឬមានការលាក់កំបាំងយ៉ាងណាក៏ដោយ កណ្ឌកណ្ឌគម្ពីរ លូកា ១២ ខ៣ បានសន្យាយ៉ាងច្បាស់ហើយថា «ដូច្នេះ គ្រប់ទាំងសេចក្តី ដែលអ្នករាល់គ្នាបាននិយាយក្នុងទីងងឹត នោះនឹងបានឮនៅទីភ្លឺ ហើយសេចក្តីអ្វី ដែលអ្នករាល់គ្នាបានខ្សឹបដាក់ត្រចៀក នៅក្នុងបន្ទប់ នោះនឹងបានប្រកាសប្រាប់ពីលើដំបូលផ្ទះវិញ» ។ ហើយឥឡូវ ពេលវេលាកំពុងបញ្ជាក់បណ្ដើរៗហើយ។
«ប៉ុន្តែ បើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អ ដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្តាសាចុះ» (កាឡាទី១៖ ខ៨)
ពួកយើងធ្វើបន្ទាល់តែពីព្រះបន្ទូលប៉ុណ្ណោះ។ ប៉ុន្តែមានមនុស្សមួយក្រុមមកពីកូរ៉េ គេបៀតបៀនពួកយើងដោយគ្មានភស្តុតាងច្បាស់លាស់ ទាំងមិនស្គាល់ពីពួកយើងច្បាស់។ សូមអ្នកសាកស្តាប់ព្រះបន្ទូលក្នុងសិក្ខាសាលានេះម្តងមើលសិន រួចសឹមវិនិច្ឆ័យចុះ។
https://www.youtube.com/channel/UCdO_-PqqDrWE4BlBlLJRUNw
បាទ មិនអីទេ! ពេលវេលានឹងបញ្ជាក់ប្រាប់ថែមទៀតអំពីក្រុមនេះ ទោះបី ខុសឆ្គងក៏ដោយ មិនខុសឆ្គងក៏ដោយ ឬមានការលាក់កំបាំងយ៉ាងណាក៏ដោយ កណ្ឌកណ្ឌគម្ពីរ លូកា ១២ ខ៣ បានសន្យាយ៉ាងច្បាស់ហើយថា «ដូច្នេះ គ្រប់ទាំងសេចក្តី ដែលអ្នករាល់គ្នាបាននិយាយក្នុងទីងងឹត នោះនឹងបានឮនៅទីភ្លឺ ហើយសេចក្តីអ្វី ដែលអ្នករាល់គ្នាបានខ្សឹបដាក់ត្រចៀក នៅក្នុងបន្ទប់ នោះនឹងបានប្រកាសប្រាប់ពីលើដំបូលផ្ទះវិញ» ។
«ប៉ុន្តែ បើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អ ដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្តាសាចុះ» (កាឡាទី១៖ ខ៨)