លោកគ្រូ ចន បានលើកឡើងអំពី «ជំហានបីយ៉ាងក្នុងការឈប់ចំណាយជីវិតដោយឥតប្រយោជន៍»។ នេះជាអ្វីដែលគាត់បានលើកឡើង។
ចូរពឹងផ្អែកលើព្រះអម្ចាស់
កណ្ឌគម្ពីរ សុភាសិត ៣:៥-៦ បានលើកឡើងថា «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង»។
នៅពេលអ្នកម្ដាយរបស់ខ្ញុំបានសរសេរសំបុត្រមកកាន់ខ្ញុំ ខណៈពេលខ្ញុំរៀននៅសាកលវិទ្យាល័យ និងនៅរៀនអនុបណ្ឌិត នេះប្រហែលជាខគម្ពីរមួយដែលគាត់ចែកចាយច្រើនបំផុត។ គោលបំណងចម្បងនៃខគម្ពីរនេះគឺថា ឲ្យដើរក្នុងផ្លូវត្រង់។ នេះគឺជាមូលហេតុដែលគាត់បានលើកវាឡើងយ៉ាងញឹកញាប់។
គាត់មិនចង់ឲ្យខ្ញុំវង្វេងចេញពីផ្លូវ ហើយមិនស្ដាប់បង្គាប់ព្រះជាម្ចាស់នោះទេ។ គាត់មិនចង់ឲ្យខ្ញុំចំណាយជីវិតរបស់ខ្ញុំដោយឥតប្រយោជន៍ ឬក៏ធ្វើអ្វីមួយដែលមិនផ្ដល់កិត្តិយសដល់ព្រះជាម្ចាស់ឡើយ។ ខ្ញុំមិនចង់ឲ្យលោកអ្នកវង្វេងចេញទេ។ ហើយព្រះជាម្ចាស់ក៏មិនសព្វព្រះទ័យឲ្យយើងវង្វេងចេញដែរ។ នេះគឺជាគោលបំណងព្រះជាម្ចាស់នឹងតម្រង់អស់ទាំងផ្លូវរបស់យើង ឲ្យត្រង់ឆ្ពោះទៅកាន់ការស្ដាប់បង្គាប់ ត្រង់ឆ្ពោះទៅកាន់អំណរដ៏នៅអស់កល្បជានិច្ច ហើយត្រង់ឆ្ពោះទៅកាន់ជីវិតដែលថ្វាយព្រះកិត្តិយសដល់ព្រះជាម្ចាស់។ ហើយលោកគ្រូមានប្រសាសន៍ថា មានបីជំហាន ដើម្បីទៅដល់ចំណុចនោះ។
១. ទុកចិត្តព្រះជាម្ចាស់
ជំហានដំបូង ព្រះជាម្ចាស់មានបន្ទូលប្រាប់យើង ឲ្យទុកចិត្តព្រះអម្ចាស់ដោយអស់អំពីចិត្ត។
ចូរទុកចិត្តសេចក្ដីសន្យានានារបស់ព្រះជាម្ចាស់សម្រាប់គ្រប់ជំហាននៅក្នុងជីវិតរបស់លោកអ្នក។ ចូរទុកចិត្តនៅលើសេចក្ដីសប្បុរស ភាពបរិសុទ្ធ សេចក្ដីមេត្តា សេចក្ដីស្រឡាញ់ ការផ្គត់ផ្គង ការស្កប់ចិត្តជាមួយព្រះជាម្ចាស់យ៉ាងពេញទី សម្រាប់គ្រប់ពេលវេលាទាំងអស់នៅក្នុងជីវិតរបស់លោកអ្នក។
២. ចូរបដិសេធលើការមានភាពឯករាជលើខ្លួនឯង
ជំហានទី២ ព្រះជាម្ចាស់មានបន្ទូលថា «កុំឲ្យពឹងផ្អែកលើការយល់ដឹងរបស់ខ្លួនឯងឡើយ» ដែលនេះមានន័យថា លោកអ្នកត្រូវតែជ្រើសរើសមិនពឹងផ្អែកលើខ្លួនឯង។
សូមនិយាយមកកាន់ខ្លួនឯងថា «ខ្ញុំសូមសារភាពថា ខ្ញុំខ្លួនឯងទេដែលមិនគ្រប់គ្រាន់នោះ។ ខួរក្បាលរបស់ទូលបង្គំតែឯងមិនមានប្រាជ្ញាគ្រប់គ្រាន់ឡើយ»។ សូមបែរចេញពីការពឹងផ្អែកលើខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយ ក៏នេះមិនមែនមានន័យថា លោកអ្នកមិនគួរគិត ឬរៀបចំផែនការនោះទេ។ វាគ្រាន់តែមានន័យថា លោកអ្នកមិនចាំបាច់ត្រូវពឹងផ្អែកលើខ្លួនឯងទាំងស្រុងនោះទេ។
គេត្រៀមសេះទុកសម្រាប់ថ្ងៃសឹកសង្គ្រាម តែការដែលមានជ័យជំនះ នោះស្រេចនៅព្រះយេហូវ៉ាទេ។ (សុភាសិត ២១:៣១)។
ដូច្នេះ សូម្បីតែនៅចំណុចកណ្ដាលនៃការមានគម្រោងការ និងការគិតជាមួយនឹងគំនិតរបស់យើង នោះយើងក៏កំពុងពឹងផ្អែកលើព្រះអម្ចាស់ដែរ។ យើងមិនត្រូវពឹងផ្អែកលើធនធានរបស់យើងនោះទេ។
៣. ចូរទទួលស្គាល់ព្រះជាម្ចាស់
ជំហានទី៣គឺថា «នៅក្នុងគ្រប់ទាំងផ្លូវរបស់ឯង ចូរទទួលស្គាល់ទ្រង់»។ នៅក្នុងភាសាហេប្រឺ យើងអាចបកប្រែថា «ចូរស្គាល់ព្រះជាម្ចាស់នៅក្នុងគ្រប់ទាំងផ្លូវរបស់ឯង»។
ដូច្នេះ នៅក្នុងគ្រប់ពេលណាក៏ដោយ នៅគ្រប់ជម្រើសថ្មីៗ និងគ្រប់ការសន្ទនាថ្មីៗ នោះលោកអ្នកកំពុងផ្ញើរសារទៅកាន់ព្រះជាម្ចាស់ ដោយទូលថា «ឱព្រះជាម្ចាស់អើយ! នៅក្នុងកាលៈទេសៈនេះ ទូលបង្គំទទួលស្គាល់ព្រះអង្គ។ នៅក្នុងកាលៈទេសៈនេះ ទូលបង្គំស្គាល់ទ្រង់។ នៅក្នុងកាលៈទេសៈនេះ ទូលបង្គំត្រូវការព្រះអង្គក្នុងការចូលរួមជាមួយយើងខ្ញុំ។ នៅក្នុងកាលៈទេសៈនេះ ព្រះអង្គជាអង្គដែលសម្រេចនូវអ្វីៗទាំងអស់។ នៅក្នុងកាលៈទេសៈនេះ ទូលបង្គំពឹងផ្អែកលើព្រះអង្គ។
ប្រសិនបើយើងធ្វើតាមជំហានទាំងបីនេះ នោះព្រះជាម្ចាស់នឹងតម្រង់គ្រប់ទាំងផ្លូវរបស់យើងជាមិនខាន។ ចូរទុកចិត្តលើព្រះជាម្ចាស់។ ចូរបដិសេធលើការមានភាពឯករាជលើខ្លួនឯង។ ចូរយកព្រះជាម្ចាស់ដាក់ក្នុងគ្រប់ទាំងចំណុចទាំងអស់នៅក្នុងជីវិតរបស់លោកអ្នក។ ព្រះជាម្ចាស់នឹងរក្សាយើងចេញពីការចំណាយពេលដោយឥតប្រយោជន៍នៅក្នុងជីវិតរបស់យើង ឬការបំផ្លាញខ្លួនឯង និងអ្នកដទៃដោយសារអំពើបាបដែរ។ ព្រះជាម្ចាស់នឹងនាំយើងទៅកាន់អំណរដែលនៅអស់កល្បជានិច្ច។
ប្រសិនបើលោកអ្នកទុកចិត្តលើព្រះជាម្ចាស់ សូមបោះបង់ការទុកចិត្តលើខ្លួនឯងចោលចុះ ហើយយកព្រះអង្គជាចំណុចគោលនៅក្នុងគ្រប់កាលៈទេសៈនៃជីវិត នោះទ្រង់នឹងធ្វើឲ្យកន្លងផ្លូវរបស់លោកអ្នកត្រង់។
មតិយោបល់
Loading…