នៅពេលដែលយើងនិយាយថាព្រះត្រៃឯក នោះជាការអាថ៍កំបាំងមួយដែលពិបាកយល់មែនទែន ប៉ុន្តែយើងនឹងមើលឃើញថាការដែលព្រះជាព្រះតែមួយ តែសម្តែងចេញជាបីអង្គនោះមាននៅក្នុងព្រះគម្ពីរ។ ដូច្នេះយើងគួរនឹងទទួលស្គាល់ ហើយគួរនឹងពិចារណា និងគិតបន្ថែមដើម្បីឲ្យយើងស្គាល់ព្រះអង្គបន្ថែម។
យើងអាចព្យាយាមគូររូបដើម្បីឲ្យយើងគិត តើព្រះរបស់យើងយ៉ាងដូចម្តេច ថាជាព្រះតែមួយ ប៉ុន្តែសម្ដែងចេញជាបីអង្គ? មានមនុស្សម្នាក់ដែលគូររួបនេះ ហើយខ្ញុំគិតថាជារូបល្អ ប៉ុន្តែទោះបើរូបមួយណាក៏អត់ពេញលក្ខណដែរ គ្រាន់តែជារូបម៉្យាងជួយឲ្យយើងគិត។ ទី១ថាមានព្រះតែមួយព្រះវរបិតាជាព្រះ ព្រះវិញ្ញាណបរិសុទ្ធជាព្រះ ព្រះរាជបុត្រាជាព្រះ ប៉ុន្តែដោយសារព្រះសម្ដែងចេញជាបីអង្គ ព្រះរាជបុត្រាមិនមែនជាព្រះវរបិតា ព្រះវរបិតាមិនមែនជាព្រះវិញ្ញាណបរិសុទ្ធ ហើយព្រះវិញ្ញាណបរិសុទ្ធមិនមែនជាព្រះរាជបុត្រា។ ហេតុអ្វី? សូមគិតជាមួយខ្ញុំ តើយើងអាចនិយាយថាព្រះវរបិតាសុគតនៅលើឈើឆ្កាងឬអត់? នោះអត់ត្រូវទេ ព្រះយេស៊ូវជាព្រះរាជបុត្រាបានសុគតនៅលើឈើឆ្កាង មិនមែនព្រះវិញ្ញាណបរិសុទ្ធ មិនមែនព្រះវរបិតា។ដូច្នេះយើងឃើញនៅក្នុងព្រះគម្ពីថា អង្គនីមួយៗមានតួនាទីខុសៗគ្នា។ ព្រះរាជបុត្រាបន្ទាបខ្លួនតាមផែនការរបស់ព្រះវរបិតា នេះយើងមើលឃើញច្បាស់នៅក្នុងព្រះគម្ពីរ ព្រះយេស៊ូវចេះតែស្ដាប់តាមព្រះវរបិតា។ មួយទៀត តើអ្នកណាបានបញ្ជូនព្រះវិញ្ញាណមកផែនដីនេះ? ព្រះវរបិតានិងព្រះរាជបុត្រាបានឲ្យព្រះវិញ្ញាណបរិសុទ្ធមកផែនដីដើម្បីជួយយើង នៅពេលដែលព្រះយេស៊ូវគ្រីស្ទបានទៅស្ថានសួគ៌វិញ ទ្រង់បានប្រទានឲ្យព្រះវិញ្ញាណបរិសុទ្ធដល់យើងនៅផែនដី។ ដូច្នេះយើងឃើញតួនាទីខុសៗគ្នាហើយការពិតដែលថា ជាព្រះតែមួយសម្ដែងជាបីអង្គ ហើយអង្គនោះខុសគ្នាត្រង់តួនាទី។ ប៉ុន្តែយើងគិតអត់ដល់ដោយសារតែយើងជាមនុស្ស ហើយមិនអាចថាបុគ្គលម្នាក់សម្ដែងចេញជាបីបុគ្គលទេ។ ប៉ុន្តែ នៅក្នុងលោកុប្បត្ដិ ២:២៤ យើងឃើញថាមនុស្សប្រុស និងមនុស្សស្រីរួមគ្នាជាសាច់តែមួយ នេះបង្ហាញឲ្យយើងដឹងថាព្រះអង្គបានបង្កើតយើងដូចរូបព្រះអង្គ ប៉ុន្តែមិនដូចព្រះអង្គទាំងអស់នោះទេ ប៉ុន្តែមានគំនិតមួយនោះថាយើងជាប្ដីប្រពន្ធរួមគ្នាជាសាច់តែមួយ ដែលអាចជួយយើងនៅពេលដែលយើងព្យាយាមគិតអំពីភាពជាព្រះត្រៃឯករបស់ព្រះជាម្ចាស់។ មួយទៀតរូបភាពនេះអាចជួយយើងកុំឲ្យយើងច្រលំឬក៏ខុស។ បើសិនជាយើងថាព្រះរាជបុត្រាមិនមែនជាព្រះនេះខុស ប្រសិនជាយើងថា ព្រះវិញ្ញាណបរិសុទ្ធមិនមែនជាព្រះនោះយើងខុសពីព្រះបន្ទូលរបស់ព្រះអង្គដែរ។
គំរូសម្រាប់រូបភាពមកពី http://www.challies.com ដោយការអនុញ្ញាត។
ព្រះបានបង្កើតបុត្រាទ្រង់គឺអម្ចាស់យេស៊ូគ្រីស្ទមុនកំណើតផ្ទៃមេឃ និងផែនដីម្លេះ៉។ ព្រះទ្រង់គ្មានអ្នកបង្កើតហើយមានតែទ្រង់ទេជាអ្នកបង្កើត។ព្រះមានតែមួយគត់ទោះទាំងនៅផែនដីនិងឋានសួគ៌ ហើយទ្រង់កំពុងគង់នៅនគរឋានសួគ៌ហើយទ្រង់ជ្រាបគ្រប់ការទាំងអស់។ ព្រះទ្រង់មិនអធិដ្ឋានទេព្រោះគ្មានអ្វីធំជាងទ្រង់ឡើយ។ ព្រះគឺជាព្រះបិតានៃព្រះអម្ចាស់យេស៊ូវដែលបានប្រោសទ្រង់ឲ្យរស់ពីស្លាប់ឡើងវិញ ហើយព្រះក៏ជាព្រះនៃអ្នករាល់គ្នាដែរ ដោយព្រះស្រលាញ់មនុស្សលោកដល់ម្លេះ៉ទើបទ្រង់ចាក់ប្រេងតាំង ហើយបញ្ជូនបុត្រាទ្រងមករំដោះយើងពីអំពើបាបដោយសុគតជំនួសអំពើបាបយើងដើម្បីឲ្យយើងបានស្គាល់ព្រះថាព្រះពិតជាចាត់បុត្រាទ្រង់មកមែនហើយដោយព្រះអម្ចាស់យេស៊ូវស្មោះត្រង់និងស្តាប់បង្គាប់ទ្រង់នោះទើបការនោះបានសម្រេចតាមបទគម្ពីរហោរាអេសាយ។ ព្រះដ៏ខ្ពស់បំផុតទ្រង់ប្រទានព្រះពរ រាល់អស់អ្នកណាដែលទូលសូម និងអធិដ្ឋានទៅព្រះតាមរយ:បុត្រាទ្រង់គឺអម្ចាស់យេស៉ូវព្រោះព្រះអម្ចាស់យេស៊ូវជាផ្លូវ ជាសេចក្តីពិត ជាជីវិត បើមិនមកតាមទ្រង់ទេនោះគ្នានអ្នកណាទៅឯព្រះវរបិតាបានឡើយ។