នៅក្នុងការបង្ហោះពីរចុងក្រោយ ខ្ញុំបានឲ្យមូលហេតុចំនួនបីដែលគ្រីស្ទបរិស័ទ និងក្រុមជំនុំមិនបង្កើតសិស្ស។ សូមចាំថា ខ្ញុំកំពុងតែផលិតកម្មវិធីនេះសម្រាប់ការងារ ហើយនេះជាចំណុចដែលពិបាកនឹងនិយាយគឺ៖ ក្រុមជំនុំរបស់យើងពឹងផ្អែកលើកម្មវិធីខ្លាំងណាស់។
មិត្តសម្លាញ់របស់ខ្ញុំម្នាក់នៅសាលាទេវសាស្ត្របានប្រាប់ខ្ញុំថា សម័យនេះគឺជាប្រស្នាប្រៀបធៀបនាសម័យទំនើបនេះ។ មានបុរសម្នាក់ដែលឃើញពីវា បានប្រាប់ពីទីបន្ទាល់នោះ ហើយទីបន្ទាល់របស់គាត់ (វាអាចនឹង) ពិត។
មានបុរសវ័យក្មេងម្នាក់បានដើរចូលទៅក្នុងបណ្ណាគារគ្រីស្ទបរិស័ទមួយ ហើយសួរថា «មានស្ទីគ័របិតកាងឡាននៅឯណា?»។ អ្នកជំនួយការក៏សួរទៅគាត់ថា «តើលោកត្រូវការប្រភេទមួយណា?» បុរសនោះនិយាយថា «ខ្ញុំត្រូវការស្ទីគ័ររូបត្រី»។ ជំនួយការក៏តបថា «អូហ៍» ខ្ញុំសង្ស័យថា «យើងបានលក់អស់ហើយ»។ បុរសនោះក៏ឆ្លើយថា «អញ្ចឹង តើឲ្យខ្ញុំត្រូវផ្សាយដំណឹងល្អ ដោយគ្មានស្ទីគ័ររូបត្រីយ៉ាងដូចម្ដេចទៅ?»។
ក្នុងនាមជាអ្នកផ្សាយដំណឹងល្អនៅលោកខាងលិច អ្នកខ្លះបានពឹងផ្អែកទៅលើវគ្គបណ្ដុះបណ្ដាល កម្មវិធី បច្ចេកទេស និងវិធីសាស្ត្រផ្សេងៗកាន់តែខ្លាំងឡើងៗ ដើម្បីផ្សាយដំណឹងល្អ និងការបង្កើតសិស្ស។
ឥឡូវនេះ ដូចដែលខ្ញុំបាននិយាយអញ្ចឹង ខ្ញុំសរសេរការបង្ហោះនេះហាក់ដូចជាការងាររបស់អ្នកសរសេរកម្មវិធីមួយរូបរួចស្រេចទៅហើយ។ ខ្ញុំបានធ្វើការនៅក្នុងស្ថាប័នគ្រីស្ទបរិស័ទ «ព័ន្ធកិច្ចរុករកគ្រីស្ទសាសនា» (Christianity Explored Ministries) អស់រយៈពេលដប់បីឆ្នាំបានយ៉ាងល្អប្រសើរ ហើយពួកយើងខិតខំធ្វើការបង្កើតកម្មវិធីដែលល្អ ស្មោះត្រង់ចំពោះព្រះបន្ទូល ព្រមទាំងឲ្យមានភាពងាយស្រួលប្រើតាមដែលអាចធ្វើទៅបាន។ ខ្ញុំជឿជាក់ទៅលើគុណតម្លៃនៃកម្មវិធីទាំងនោះ។ ខ្ញុំអរព្រះគុណដល់ព្រះជាម្ចាស់ ដែលកម្មវិធីទាំងនោះបានទៅដល់ដៃដែលត្រឹមត្រូវ។
ប៉ុន្តែ ចុះបើធ្លាក់ទៅក្នុងដៃមនុស្សមិនល្អវិញនោះ? កម្មវិធីនោះមិនមានគុណភាពល្អ មិនមានដូងចិត្តនៅខាងក្នុង ជាកម្មវិធីមួយដែលមិនត្រូវចិត្តអ្នកណាម្នាក់ក្នុងការបង្កើតសិស្សពិតប្រាកដឡើយ។ ហើយការធ្វើតាមកម្មវិធីអស់ទាំងនោះអាចនឹងធ្វើឲ្យយើងគិតថា យើងកំពុងតែធ្វើការផ្សាយដំណឹងល្អ បង្កើតសិស្ស ខណៈដែលតាមពិតទៅយើងកំពុងតែលេងសើច ហើយមិនមានការយកចិត្តទុកដាក់ គ្រាន់តែធ្វើហែហមតាមលំហូរប៉ុណ្ណោះ។ យើងបែរជាទទួលស្គាល់ថា វិធីសាស្ត្រគឺនៅក្នុងរបៀបធ្វើ។ យើងទិញនូវកញ្ចប់កម្មវិធីហើយរំពឹងថា វានឹងធ្វើការជំនួសយើង ដោយមិនមានការចូលរួមបណ្ដាក់ទុនខាងឯវិញ្ញាណចេញពីផ្នែករបស់យើង។
ប្រាំឆ្នាំកន្លងផុតទៅប្រៀបដូចជាមួយពព្រិចភ្នែកលេចឡើងនៅលើ អ៊ី-ដា (រ៉ាដាផ្សាយដំណឹងល្អ)។ យើងធ្វើការយ៉ាងខ្លាំងរយៈពេល១៨ខែ ដើម្បីផលិតកម្មវិធីថ្មីមួយ យើងបង្កើតកម្រងសំណួរមេរៀនសិក្សាព្រះគម្ពីរ តែងនិពន្ធ រួចហើយកែសម្រួលឡើងវិញទាំងសារជាសំឡេង និងជាអត្ថបទ សាកល្បងឧបករណ៍ដែលផលិតបាននៅតាមកន្លែងផ្សេងៗពីគ្នា កែសម្រួលបន្ថែមទៀត ថតរូបភាព និងកែសម្រួលសេរីឌីវីឌី រួចហើយបន្ទាប់មកទៀត សម្រាក ហើយរង់ចាំពេលមានកម្លាំង ឆែកមើលអ៊ីមែលនៅក្នុងប្រអប់សាររបស់ខ្ញុំ។ «អរគុណសម្រាប់កម្មវិធីថ្មី» ហើយនឹងបញ្ចប់ដោយរំភើបថា «តើកម្មវិធីថ្មីផ្សេងទៀតនឹងមកនៅពេលណា?»
សូមអនុញ្ញាតឲ្យខ្ញុំប្រាប់ពីអត្ថន័យនោះគឺថា៖ តើឲ្យខ្ញុំផ្សាយដំណឹងល្អដោយគ្មានកម្មវិធីថ្មីយ៉ាងដូចម្ដេចកើត?
ប៉ុន្តែ បងប្អូនប្រុសស្រីខ្ញុំអើយ ការបង្កើតសិស្សអាចធ្វើទៅបានដោយគ្មានកម្មវិធី។ ព្រះយេស៊ូវទ្រង់បានសរសេរសៀវភៅដ៏ល្អពីការបង្កើតសិស្ស។
យ៉ាងណាមិញ កម្មវិធីដែលស្មោះត្រង់នឹងព្រះបន្ទូល គឺមិនអាចជំនួសការបន្តបង្កើតសិស្សដោយផ្ទាល់ខ្លួនបានឡើយ។ យ៉ាងហោចណាស់ ជាការបង្កើតសិស្សដែលព្រះយេស៊ូវបានបង្ហាញនៅ ម៉ាថាយ ២៨៖ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង..» (ម៉ាថាយ ២៨:១៩-២០)។
សម្រាប់ជាសេចក្ដីផ្ដើម កម្មវិធីត្រូវបានបង្កើតឡើងក្រោមសំណើឲ្យ «តម្រូវគ្រប់ផ្នែកទាំងអស់»។ យ៉ាងណាមិញ មិនថាពួកគាត់ព្យាយាមបង្កើតកម្មវិធី ដើម្បីតម្រូវក្រុមមនុស្សណាក៏ដោយ (ឧ. សម្រាប់អ្នកចេះអានចេះសរសេរស្ទាត់/មិនសូវស្ទាត់ មនុស្សចាស់ យុវវ័យ កុមារ។ល។) លោកអ្នកមិនមែនជាអ្នកបង្កើតកម្មវិធីទាំងនោះឡើយ ហេតុដូច្នោះហើយ វាមិនអាចត្រូវនឹងស្ថានភាព ដែលព្រះជាម្ចាស់បានដាក់លោកអ្នកទាំងស្រុងនោះឡើយ។ បុគ្គលដែលតែងតែប្រើសំណួរដដែលៗរាល់ពេលសិក្សាព្រះបន្ទូល ដើម្បីសួរមនុស្សដែលគាត់បង្កើតសិស្សជាមួយ ប្រហែលជាមិនមែនកំពុងតែធ្វើបានល្អណាស់ណានោះទេ។ ស្រដៀងគ្នានេះដែរ អ្នកដែលកំពង់ចាក់វីឌីអូឲ្យគេមើល ក៏មិនអាចមានការផ្សារភ្ជាប់ជាមួយនឹងអ្នកទស្សនាបានដោយផ្ទាល់ដូចដែលលោកអ្នកអាចធ្វើនោះដែរ។ គាត់មិនអាចដឹងពីសម្រែកជាក់លាក់នៃដួងចិត្តរបស់ពួកគេ រួចមកនិយាយដោយផ្ទាល់ និងដោយចំៗស្របតាមបទគម្ពីរទៅកាន់ពួកគេបានឡើយ។
ទី២ កម្មវិធីចង្អុលបង្ហាញឲ្យឃើញថា បញ្ហានៅក្នុងការបង្កើតសិស្សនោះគឺជា «ដំណើរការ» ជាជាងការធ្វើតាមលក្ខណៈនៃតួអង្គណាម្នាក់។
វាគួរតែដំណើរការដោយគ្មានការនិយាយថា ក្មេងម្នាក់នោះមានចរិតលក្ខណៈបែបនេះដោយសារឪពុកម្ដាយរបស់ពួកគេ។ ជាជាងធ្វើតាមអ្វីដែលពួកយើងនិយាយ ជាធម្មតាក្មេងៗមានទំនោរធ្វើតាមអ្វីៗដែលយើងធ្វើ។ ដោយផ្ទុយពីនោះវិញ បច្ចេកទេស និងកម្មវិធីអាចនឹងបង្ហាញដោយប្រយោលថា ពាក្យសម្ដីរបស់យើងសំខាន់ខ្លាំងជាងអ្វីដែលយើងធ្វើទៅទៀត។ យើងអាចនឹងចាប់ផ្ដើមជឿថា កម្មវិធីដែលយើងប្រើនៅក្នុងក្រុមជំនុំរបស់យើង គឺសំខាន់ជាងចរិតលក្ខណៈរបស់បុគ្គលដែលធ្វើការបង្រៀននោះទៅទៀត។
ទី៣ ពេលខ្លះយើងប្រើប្រាស់កម្មវិធីដូចជាយូធូប៖ ហាក់ជំនួសឪពុកម្តាយ។ មែនហើយ វាជាវិធីធ្វើឲ្យកូននៅស្ងៀមល្អបាន។ មែនហើយ មានន័យថា យើងមិនចាំបាច់កម្សាន្តអារម្មណ៍ពួកគេនៅពេលធ្វើដំណើរច្រើនពេកនោះទេ។ ប៉ុន្តែ វាអាចបំផ្លាញគុណភាពនៃមុខងារជាឪពុកម្ដាយរបស់យើងបាន។ វាអាចជាការបរាជ័យមួយរបស់យើងក្នុងការបំពេញទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់យើង ចំពោះអស់អ្នកដែលស្ថិតនៅក្រោមការមើលថែរបស់យើង។
ដូច្នេះសំណួររបស់ខ្ញុំនោះគឺ តើយើងត្រៀមលក្ខណៈរួចជាស្រេចជ្រុលពេកហើយមែនទេ ក្នុងការដាក់ឲ្យមានមេដោះ? តើយើងបានត្រៀមលក្ខណៈរួចរាល់ខ្លាំងជ្រុលពេក ក្នុងការកុងត្រាការបង្កើតសិស្សរបស់យើង ដោយការដូច្នោះ ហើយយើងបានភ្លេចរបៀបធ្វើដោយខ្លួនឯងផ្ទាល់ហើយមែនទេ? គុណសម្បត្តិរបស់កម្មវិធី គឺជួយយើងឲ្យកាន់តែពឹងផ្អែកលើព្រះជាម្ចាស់ និងព្រះបន្ទូលទ្រង់។ ប៉ុន្តែ គុណវិបត្តិរបស់វាវិញ កម្មវិធីនាំយើងឲ្យកាន់តែពឹងផ្អែកលើកម្មវិធីកាន់តែខ្លាំងឡើងៗ។ បើបណ្ដោយទុកឲ្យកម្មវិធីជាអ្នកធ្វើ ការបង្កើតសិស្សរបស់យើងនឹងវេទនាជាមិនខាន។
ត្រឡប់មកវិញនៅសប្ដាហ៍ក្រោយ ហើយប្រសិនបើខ្ញុំនៅតែមានឱកាស ខ្ញុំនឹងលើកឡើងពីហេតុផលចុងក្រោយយើងមិនបង្កើតសិស្ស។
មតិយោបល់
Loading…