ការបង្គាប់របស់ព្រះយេស៊ូវកុំឲ្យថ្កោលទោសគេ ទំនងជាឃ្លាដែលគេលើកឡើងមកនិយាយច្រើនជាងគេក្នុងចំណោមអ្វីៗផ្សេងទៀតដែលព្រះអង្គបានបង្រៀន ទោះបើភាគច្រើនតាមពិតទៅការលើកឡើងនោះ គឺជាការលើកឡើងខុសពីបរិបទទាំងស្រុង។ នេះគឺជាអ្វីដែលព្រះយេស៊ូវបានមានបន្ទូល «កុំឲ្យថ្កោលទោសគេឡើយ ដើម្បីមិនឲ្យមានគេថ្កោលអ្នកវិញ» (ម៉ាថាយ ៧:១)។ មនុស្សជាច្រើនប្រើប្រាស់ខគម្ពីរនេះ ដើម្បីព្យាយាមបំបិទមាត់អ្នករិះគន់ខ្លួន ដោយកាត់ស្រាយអត្ថន័យនៃព្រះបន្ទូលរបស់ព្រះយេស៊ូវឲ្យទៅជាថា «អ្នកគ្មានសិទ្ធិក្នុងការប្រាប់ខ្ញុំថា ខ្ញុំខុសទេ!»។ ភាគច្រើន ពួកគាត់លើកខនេះតែឯង «កុំឲ្យថ្កោលទោសគេឡើយ» ហើយហាក់បីដូចជាកាត់ស្រាយការបង្គាប់របស់ព្រះយេស៊ូវថា សុទ្ធតែមានការរិះគន់អវិជ្ជមាន។ តាមពិតទៅ ឃ្លានោះមានអត្ថន័យលើសហ្នឹងទៅទៀត ពេលមើលក្នុងបរិបទទាំងមូល។
នៅពេលដែលព្រះគម្ពីរបង្គាប់យើងកុំឲ្យថ្កោលទោសគេ នោះមិនមែនមានន័យថា យើងអាចបង្ហាញការខ្វះពិចារណារវាងខុសត្រូវនោះទេ។ បន្ទាប់ពីព្រះយេស៊ូវបានមានបន្ទូលថា «កុំឲ្យថ្កោលទោសគេឡើយ» ភ្លាមនោះព្រះអង្គក៏បានមានបន្ទូលផងដែរថា «កុំឲ្យរបស់បរិសុទ្ធដល់ឆ្កែ ឬបោះកែវមុក្ដារបស់ខ្លួន នៅមុខជ្រូកឡើយ ក្រែងវាជាន់ឈ្លី រួចត្រឡប់ស្ទុះមកខ្វេះអ្នកវិញ» (ម៉ាថាយ ៧:៦)។ បន្តិចក្រោយមកទៀត នៅក្នុងការអធិប្បាយដូចគ្នានេះ ព្រះអង្គក៏បានមានបន្ទូលដែរថា «ចូរប្រយ័ត្ននឹងពួកគ្រូក្លែងក្លាយ…អ្នករាល់គ្នានឹងស្គាល់គេបាន ដោយសារផលគេបង្កើត» (៧:១៥-១៦)។ តើឲ្យយើងត្រូវតែវែកញែករវាង «ឆ្កែ» «ជ្រូក» និង «គ្រូក្លែងក្លាយ» បានដោយរបៀបណា លុះត្រាតែយើងមានសមត្ថភាពកាត់ស្រាយលើគោលលទ្ធិ និងការប្រព្រឹត្ត? ព្រះយេស៊ូវកំពុងតែផ្ដល់សិទ្ធិដល់យើងក្នុងការវែកញែករឿងត្រូវចេញពីរឿងខុស។
លើសពីនេះទៅទៀត នៅពេលដែលព្រះគម្ពីរបង្គាប់យើងកុំឲ្យថ្កោលទោសគេ នោះមិនមែនមានន័យថា គ្រប់ទង្វើទាំងអស់សុទ្ធតែមានភាពស្មើគ្នាផ្នែកសីលធម៌ ឬក៏ថាសេចក្ដីពិតមិនមានបង្អែកលើមូលដ្ឋានពិតជាក់ស្ដែងណានោះទេ [ឬក៏បើនិយាយម្យ៉ាងវិញទៀត ការបង្គាប់នោះមិនមែនមានន័យថា យើងអាចកាត់ស្រាយសេចក្ដីពិតតាមតែចិត្តយើងបាននោះឡើយ]។ ព្រះគម្ពីរបានបង្រៀនយ៉ាងច្បាស់លាស់ថា សេចក្ដីពិតពឹងផ្អែកលើការពិត មានតាំងពីអស់កល្បជានិច្ច ហើយក៏មិនអាចបំបែកគ្នាបានចេញពីព្រះជាម្ចាស់ផ្ទាល់បានដែរ។ សេចក្ដីបង្រៀនដែលផ្ទុយគ្នាពីការពិតគឺជាការកុហក—ពិតណាស់ ការថាអ្វីមួយគឺជាការកុហក នោះគឺជាការថ្កោលទោស។
ដូចគ្នាផងដែរ អំពើសហាយស្មន់ ការកាប់សម្លាប់គេក៏ជាការថ្កោលទោសដែរ—ប៉ុន្តែ ការថាបែបនេះក៏ជាការឯកភាពគ្នាជាមួយនឹងព្រះជាម្ចាស់ផ្ទាល់។ នៅពេលដែលព្រះយេស៊ូវមានបន្ទូលថាកុំឲ្យថ្កោលទោសគេ ព្រះអង្គមិនមែនកំពុងមានន័យថា យើងមិនគួរហៅអំពើបាបថា មិនមែនជាអំពើបាបនោះទេ អាស្រ័យលើអត្ថន័យរបស់ព្រះជាម្ចាស់លើពាក្យថា «បាប»។
ហើយនៅពេលដែលព្រះគម្ពីរបង្គាប់យើងកុំឲ្យថ្កោលទោសគេ នោះមិនមែនមានន័យថា មិនមានរបៀបវាស់វែងលើអំពើបាបទេ។ ព្រះគម្ពីរមានកណ្ឌមួយដែលមានចំណងជើងថាកណ្ឌគម្ពីរពួកចៅហ្វាយ [ហើយតួនាទីរបស់ពួកគាត់គឺជាអ្នកកាត់ទោស]។ ព្រះជាម្ចាស់ផ្ទាល់គឺជាអង្គដែលបានត្រាស់ហៅពួកចៅហ្វាយទាំងនោះ
(ពួកចៅហ្វាយ ២:១៨)។ សព្វថ្ងៃនេះ ការដែលប្រព័ន្ធតុលាការមានចៅក្រមដែលជាអ្នកកាត់ក្ដីគឺជាផ្នែកមួយដែលសំខាន់នៅក្នុងសង្គមយើង។ នៅពេលដែលព្រះយេស៊ូវមានបន្ទូលថា «កុំឲ្យថ្កោលទោសគេឡើយ»
នោះព្រះអង្គមិនមែនមានន័យថា ឲ្យយើងធ្វើអ្វីតាមតែអំពើចិត្តយើងនោះក៏បានដែរ។
នៅក្នុងខគម្ពីរមួយផ្សេងទៀត ព្រះយេស៊ូវផ្ទាល់បានបង្គាប់ឲ្យយើងថ្កោលទោស «កុំឲ្យជំនុំជម្រះតាមភាពដែលមើលឃើញតែខាងក្រៅឡើយ ត្រូវជំនុំជម្រះតាមសេចក្តីសុចរិតវិញ»។ តាមរយៈខគម្ពីរមួយនេះ យើងឃើញតម្រុយនៃប្រភេទនៃការថ្កោលទោសដ៏ត្រឹមត្រូវ និងការថ្កោលទោសមិនត្រឹមត្រូវ។ ប្រសិនបើយើងយកខគម្ពីរមួយនេះ និងខគម្ពីរផ្សេងៗទៀតមកផ្ដុំគ្នា នោះយើងនឹងឃើញការពណ៌នាអំពីប្រភេទនៃការថ្កោលទោសដែលជាអំពើបាប ឬក៏ជាការថ្កោលទោសបែបមិនត្រឹមត្រូវ៖
ការថ្កោលទោសដែលពុំស៊ីជម្រៅ គឺជាការថ្កោលទោសមិនត្រឹមត្រូវ។ ការថ្កោលទោសលើបុគ្គលណាម្នាក់ដោយអាស្រ័យតែទៅលើសម្បកក្រៅគឺជាអំពើបាប (យ៉ូហាន ៧:២៤)។ វាគឺជារឿងល្ងីល្ងើហើយ ប្រសិនបើយើងធ្វើការសន្និដ្ឋានមុនយើងបានស្រាវជ្រាវហេតុការណ៍ (សុភាសិត ១៨:១៣)។ លោក ស៊ីម៉ូន ដែលជាពួកផារិស៊ីម្នាក់ បានថ្កោលទោសលើស្ត្រីម្នាក់ដោយអាស្រ័យទៅលើសម្បកក្រៅ និងកេរ្តិ៍ឈ្មោះរបស់នាង ប៉ុន្តែលោក ស៊ីម៉ូន មិនបានឃើញថា ស្ត្រីម្នាក់នោះបានទទួលការអត់ទោសរួចស្រេចទៅហើយ។ ជាលទ្ធផលលោក ស៊ីម៉ូន ក៏បានយល់ឃើញថា ការស្ដីបន្ទោសរបស់ព្រះយេស៊ូវលើគាត់បានបង្ហាញថា គាត់បានធ្វើការថ្កោលទោសដែលមិនត្រឹមត្រូវ (លូកា ៧:៣៦-៥០)។
ការថ្កោលទោសបែបលាក់ពុតគឺជាការមិនត្រឹមត្រូវទេ។ មុនព្រះយេស៊ូវបានបង្គាប់កុំឲ្យថ្កោលទោសអ្នកដទៃនៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ៧:១ ព្រះអង្គក៏បានលើកឡើងអំពីការប្រៀបធៀបទៅកាន់មនុស្សមានពុតដែរ
(ម៉ាថាយ ៦:២, ៥, ១៦) ហើយការបង្រៀនបន្ទាប់របស់ព្រះអង្គក៏បានព្រមានអំពីការធ្វើជាមនុស្សមានពុតដែរ (ម៉ាថាយ ៧:៣-៥)។ នៅពេលដែលយើងចង្អុលបង្ហាញអំពីអំពើបាបរបស់អ្នកដទៃ ខណៈពេលដែលយើងផ្ទាល់កំពុងតែប្រព្រឹត្តអំពើបាបដូចគ្នា នោះមានន័យថា យើងក៏កំពុងតែកាត់ទោសខ្លួនឯងហើយ (រ៉ូម ២:១)។
ការថ្កោលទោសបែបឃោរឃៅ ហើយមិនមានការអត់ទោសក៏ជាការមិនត្រឹមត្រូវដែរ។ យើង «ត្រូវមានចិត្តស្លូតបូត ទាំងសម្ដែងសេចក្តីសុភាពគ្រប់យ៉ាង ដល់មនុស្សទាំងអស់ផង» (ទីតុស ៣:២)។ គឺអ្នកដែលមានចិត្តមេត្តាករុណានោះឯងដែលនឹងបានសេចក្ដីមេត្តាករុណាវិញ (ម៉ាថាយ ៥:៧) ហើយដូចដែលព្រះយេស៊ូវបានព្រមាន «ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ ហើយគេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង» (ម៉ាថាយ ៧:២)។
ការថ្កោលទោសដោយចាត់ទុកខ្លួនឯងថាសុចរិតក៏ជាការមិនត្រឹមត្រូវដែរ។ ព្រះអង្គបានត្រាស់ហៅឲ្យយើងចេះបន្ទាបខ្លួន ហើយ «ព្រះទ្រង់ទាស់ទទឹងនឹងពួកមានឫកធំ» (យ៉ាកុប ៤:៦)។ នៅក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវអំពីពួកផារិស៊ី និងអ្នកយកពន្ធ គឺអ្នកផារិស៊ីម្នាក់នោះមានទំនុកចិត្តលើសេចក្ដីសុចរិតរបស់ខ្លួនឯង
ហើយចេញពីឋានៈនៃអំនួតនោះ គាត់ក៏បានថ្កោលទោសអ្នកយកពន្ធ។ ព្រះជាម្ចាស់បានទតឃើញដួងចិត្ត
ហើយក៏បានបដិសេធមិនអត់ទោសអំពើបាបឲ្យអ្នកផារិស៊ីម្នាក់នោះ (លូកា ១៨:៩-១៤)។
ការថ្កោលទោសដែលមិនមានសេចក្ដីពិតជាសម្អាងក៏ជាការមិនត្រឹមត្រូវ។ ព្រះគម្ពីរបានហាមយ៉ាងច្បាស់លាស់មិនឲ្យធ្វើជាសាក្សីភូតភរ (សុភាសិត ១៩:៥)។ «មិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកឡើយ» (ទីតុស ៣:២)។
ជាទូទៅ នៅពេលដែលគ្រីស្ទបរិស័ទនិយាយជំទាស់នឹងអំពើបាប គេតែងតែចោទប្រកាន់គ្រីស្ទបរិស័ទនោះថា «កំពុងថ្កោលទោសៗ» ឬក៏មិនព្រមឲ្យគេធ្វើតាមតែអំពើចិត្តគេហើយ។ ប៉ុន្តែ ការជំទាស់នឹងអំពើបាបគឺមិនមែនជារឿងខុសឆ្គងទេ។ វាជារឿងធម្មតាទេដែលការឲ្យតម្លៃខ្ពស់ទៅលើស្តង់ដារនៃសេចក្ដីសុចរិតនឹងនាំមិនឲ្យមានសេចក្ដីសុចរិត ហើយបណ្ដាលឲ្យមានការគប់ដុំថ្ម និងការបាញ់ព្រួញទៅកាន់អ្នកដែលជ្រើសរើសប្រព្រឹត្តអំពើបាប ជាជាងកោតខ្លាចព្រះ។ លោក យ៉ូហាន-បាទីស្ទ បានជួបប្រទះជាមួយនឹងកំហឹងរបស់នាង ហេរ៉ូឌាស នៅពេលដែលគាត់និយាយជំទាស់នឹងអំពើកំផិតជាមួយនឹងលោក ហេរ៉ូឌ (ម៉ាកុស ៦:១៨-១៩)។ នៅទីបញ្ចប់ នាងក៏បានបំបិទមាត់លោក យ៉ូហាន-បាទីស្ទ ប៉ុន្តែមិនអាចបំបាំងសេចក្ដីពិតបានទេ (អេសាយ ៤០:៨)។
ព្រះគម្ពីរបានព្រមានអ្នកជឿទាក់ទងទៅនឹងការថ្កោលទោសអ្នកដទៃក្នុងរបៀបដែលអយុត្តិធម៌ និងមិនសុចរិត ប៉ុន្តែព្រះយេស៊ូវបានលើកទឹកចិត្តឲ្យ «ជំនុំជម្រះតាមសេចក្តីសុចរិត» (យ៉ូហាន ៧:២៤)។ យើងត្រូវតែចេះមានការពិចារណា (កូឡុស ១:៩; ១ថែស្សាឡូនីច ៥:២១)។ យើងត្រូវតែប្រកាស «ពីគ្រប់ទាំងគំនិតរបស់ព្រះ» ដែលនេះមានរួមទាំងការបង្រៀនពីព្រះគម្ពីរលើប្រធានបទនៃអំពើបាប (កិច្ចការ ២០:២៧; ២ធីម៉ូថេ ៤:២)។ យើងត្រូវតែប្រឆាំងជាមួយនឹងបងប្អូនប្រុសស្រីដែលកំពុងតែធ្លាក់ក្នុងសេចក្ដីបង្រៀនខុសឆ្គង ដោយមានចិត្តស្រទន់ (កាឡាទី ៦:១)។ យើងត្រូវតែអនុវត្តការដាក់វិន័យក្នុងក្រុមជំនុំ (ម៉ាថាយ ១៨:១៥-១៧)។
យើងត្រូវតែនិយាយសេចក្ដីពិតដែលពេញដោយចិត្តស្រឡាញ់ (អេភេសូរ ៤:១៥)។ (អានភាគ ១)
មតិយោបល់
Loading…