in ,

គន្លឹះ​នៃ​សេចក្ដី​ជំនឿ៖ ការ​បង្ហាញ​ពី​ភាព​ជា​អ្នក​ដឹក​នាំ​ដែល​ចេះ​បម្រើ

ប្រព័ន្ធ​អ៊ីនធឺណិត​លើក​ឡើង​អំពី​វិធី​សាស្ត្រ «គន្លឹះ​នៃ​ជីវិត» ជា​ច្រើន—របៀប និង​ជា​បច្ចេកទេស​ដ៏​សម្បូរ​បែប​មួយ​ចំនួន​សម្រាប់​ជា​ជំនួយ ដើម្បី​បង្កើន​នូវ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ដល់​ជីវិត​រស់​នៅ។ វា​មាន​ភាព​សាមញ្ញៗ ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​អស់​ទាំង​នេះ ដែល​ជួយ​ឲ្យ​មាន​ជីវិត​ប្រកប​ដោយ​ភាព​ងាយស្រួល។ ថ្វី​បើ​មាន​គន្លឹះ​នៃ​ជីវិត​ជា​ច្រើន​វា​ប្លែកៗ និង​គួរ​ឲ្យ​អស់​សំណើច​ក្ដី ក៏​នៅ​មាន​មួយ​ចំនួន​បង្ហាញ​ថា វា​ទាំង​មាន​អត្ថន័យ និង​ជួយ ហើយ​ខ្ញុំ​ក៏​បាន​យក​មក​អនុវត្ត​ជា​ច្រើន​នៅ​ក្នុង​ជីវិត​ខ្ញុំ​ផ្ទាល់​ដែរ។

ខ្ញុំ​ក៏​ចូល​ចិត្ត​ស្វែង​រក «គន្លឹះ​សម្រាប់​សេចក្ដី​ជំនឿ» ថ្មីៗ​ដែរ—របៀប​អនុវត្តន៍​ជាក់​ស្ដែង ឬ​បច្ចេកទេស ដើម្បី​រស់​នៅ​ជីវិត​ជា​គ្រីស្ទ​បរិស័ទ។ នេះ​មិន​មែន​មាន​ន័យ​ថា ខ្ញុំ​ចង់​រស់​នៅ​បែប​ជា​គ្រីស្ទ​បរិស័ទ​ប្រកប​ដោយ​ភាព​ងាយ​ស្រួល និង​មាន​ប្រសិទ្ធភាព​ខ្លាំង​អ្វី​នោះ​ទេ ប៉ុន្តែ​មាន​ន័យ​ថា​ខ្ញុំ​គ្រាន់​តែ​ចង់​ទទួល​បាន​ការ​យល់​ដឹង​ថ្មីៗ​ពី​អ្នក​ដ៏​ទៃ​ទៀត ខណៈ​ពេល​ដែល​ពួក​គាត់​ធ្វើ​ការ​ចែក​រំលែក​អំពី​របៀប​ដែល​ពួក​គាត់​រស់​នៅ​ក្នុង​ជីវិត​ជា​គ្រីស្ទ​បរិស័ទ។ ខ្ញុំ​នឹង​ចែក​រំលែក​នូវ​កិច្ចការ​មួយ​ចំនួន​ទៀតជា​មួយ​នឹង​លោក​អ្នក(គន្លឹះ​នៃ​សេចក្ដី​ជំនឿ៖ ការ​បង្ហាញ​ពី​ភាព​ជា​អ្នក​ដឹក​នាំ​ដែល​ចេះ​បម្រើ គន្លឹះ​នៃ​សេចក្ដី​ជំនឿ៖ វិធីសាស្ត្រ​ដ៏​សាមញ្ញ​មួយ​ក្នុង​ការ​រៀបចំ​ការ​អធិស្ឋាន​របស់​លោក​អ្នក គន្លឹះ​នៃ​សេចក្ដី​ជំនឿ៖ ការ​ឃ្វាល​កូនៗ​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក និងគន្លឹះ​នៃ​សេចក្ដី​ជំនឿ៖ ការ​ទទួល​បាន​នូវ​ភាព​ប្រសើរ​ឡើង​ក្នុង​ការ​សញ្ជឹង​គិត)។

ខ្ញុំ​នឹង​ចាប់​ផ្ដើម​ដោយ​ការ​នេះ៖ របៀប​ដ៏​សាមញ្ញ​មួយ​ក្នុង​ការ​បង្ហាញ​ភាព​ជា​អ្នក​ដឹក​នាំ​ដែល​ចេះ​បម្រើ ប្រកប​ដោយ​ការ​បន្ទាប​ខ្លួន។ ទោះ​បី​ជា​ចំណុច​នេះ​សំ​ដៅ​ភាគ​ច្រើន​ទៅ​លើ​អ្នក​ដឹក​នាំ​ក្រុម​ជំនុំ​ក៏​ដោយ ប៉ុន្តែ​វា​ក៏​ជា​ចំណុច​អនុវត្ត​សម្រាប់​គ្រីស្ទ​បរិស័ទ​គ្រប់ៗ​រូប​ផង​ដែរ។

លោក​គ្រូ​គង្វាល ឌើវីន ហ្ក្រេ (Derwin Gray) ជា​គ្រូ​គង្វាល​នៃ​ក្រុម​ជំនុំ​កំណែ​ទម្រង់ (Transformation Church) នៅ​ឆាឡត (Challote) នៅ​ភាគ​ខាង​ជើង​នៃ ខារ៉ូលីនា (Carolina) លោក​ចង់​ឲ្យ​ក្រុម​ជំនុំ​របស់​ខ្លួន​ក្លាយ​ទៅ​ជា​សហគមន៍​នៃ​អ្នក​ដឹក​នាំ​ដែល​ចេះ​បម្រើ។ លើស​ជាង​នេះ​ទៅ​ទៀត «ភាព​ជា​អ្នក​ដែល​បម្រើ ត្រូវ​បាន​កំណត់​នូវ​លក្ខណៈ​នៃ​ភាព​ជា​អ្នក​ដឹក​នាំ ហើយ​ជា​តម្លៃ​ស្នូល​នៃ​អត្ថន័យ​នៃ​ភាព​ជា​អ្នក​តំណាង​របស់​ព្រះ​យេស៊ូវ»។ គាត់​ជឿ​ថា «ភាព​ជា​អ្នក​ដឹក​នាំ​គឺ​ជា​ការ​ដាក់​បញ្ចូល​លក្ខណៈ​នូវ​អ្វី​ដែល​លោក​អ្នក​ចង់​ឲ្យ​អ្នក​ដទៃ​ទៀត​ក្លាយ​ទៅ​ជា»។ ដើម្បី​ឲ្យ​ក្លាយ​ជា​ក្រុម​ជំនុំ​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ដែល​ចេះ​បម្រើ អ្នក​ដឹក​នាំ​គួរ​តែ​ជា​អ្នក​នាំ​ផ្លូវ។

តើ​លោក ហ្ក្រេ អាច​បង្ហាញ​បាន​យ៉ាង​ដូច​ម្ដេច​អំពី​អ្វី​ដែល​គាត់​ចង់​ឲ្យ​អ្នក​ដទៃ​ទៀត​ធ្វើ​ដែរ? គឺ​ដោយ​សាមញ្ញ៖ លោក និង​អ្នក​រួម​ការ​បម្រើ​ចត​ឡាន​នៅ​ទី​ឆ្ងាយ​ជាង​គេ​ពី​អគារ​ក្រុម​ជំនុំ។ ជា​ជាង​យក​កន្លែង​ចត​ល្អៗ ពួក​គាត់​បាន​ទុក​កន្លែង​នោះ​សម្រាប់​អ្នក​ដទៃ ហើយ​ចាប់​យក​កន្លែង​ដែល​អន់​ជាង​គេ។ ការ​ដើរ​ពី​កន្លែង​ចំណត​មក​អគារ​ក្រុម​ជំនុំ និង​ការ​ដើរ​ពី​អគារ​ក្រុម​ជំនុំ​ទៅ​ចំណត​យាន​យន្ត​របស់​ពួក​គាត់ គឺ​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ថា ពួក​គាត់​កំពុង​តែ​បង្ហាញ​ក្នុង​របៀប​ដែល​អាច​មើល​ឃើញ​អំពី​អ្វី​ដែល​ពួក​គាត់​ចង់​ឲ្យ​ក្រុម​ជំនុំ​ធ្វើ​តាម។

ខ្ញុំ​គិត​ថា មាន​អ្វី​ដែល​បន្ថែម​លើស​ពី​នោះ​ទៅ​ទៀត៖ គឺ​ពួក​គាត់​ជួប​មនុស្ស​បាន​ច្រើន​ជាង​ដែល​ពួក​គាត់​ចត​នៅ​ចំណត ហើយ​ដើរ​ប្រញាប់​ប្រញាល់​ចូល​ទៅ​ក្នុង​អគារ​ពី​កន្លែង​ដែល​បម្រុង​ទុក​សម្រាប់​គាត់។

តើ​លោក​អ្នក​ចង់​អនុវត្ត​អំពី​ចំណុច​នៃ​ការ​មាន​ដួង​ចិត្ត​នៃ​ភាព​ជា​អ្នក​បម្រើ ហើយ​អាច​ជួប​មនុស្ស​កាន់​តែ​ច្រើន​ជាង​មុន​ក្នុង​អំឡុង​ពេល​ជា​មួយ​គ្នា​នោះ​ដែរ​ឬ​ទេ? សូម​ជ្រើស​យក​កន្លែង​ចត​យាន​យន្ត​ដែល​នៅ​ឆ្ងាយ​ជាង​គេ។

ប្រព័ន្ធ​អ៊ីនធឺណិត​លើក​ឡើង​អំពី​វិធី​សាស្ត្រ «គន្លឹះ​នៃ​ជីវិត» ជា​ច្រើន—របៀប និង​ជា​បច្ចេកទេស​ដ៏​សម្បូរ​បែប​មួយ​ចំនួន​សម្រាប់​ជា​ជំនួយ ដើម្បី​បង្កើន​នូវ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ដល់​ជីវិត​រស់​នៅ។ វា​មាន​ភាព​សាមញ្ញៗ ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​អស់​ទាំង​នេះ ដែល​ជួយ​ឲ្យ​មាន​ជីវិត​ប្រកប​ដោយ​ភាព​ងាយស្រួល។

និពន្ធ​ដោយ៖ Tim Challies
បក​ប្រែ​ដោយ៖ លោក ស៊ូ ទិត្យ
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, កញ្ញា ហុង រស្មី, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា, និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.challies.com ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

នំ​ម៉ាណា​ប្រចាំ​ថ្ងៃ ២០២៤

សាសនា​ណា​ក៏​ដូច​គ្នា?