ដំណឹងល្អ គឺជាដំណឹងអំពីអ្វីដែលព្រះយេស៊ូវបានធ្វើ ដើម្បីផ្សះផ្សាមនុស្សដែលមានបាបឲ្យមកជានាជាមួយព្រះជាម្ចាស់វិញ។

ដំណឹងល្អ គឺជាដំណឹងអំពីអ្វីដែលព្រះយេស៊ូវបានធ្វើ ដើម្បីផ្សះផ្សាមនុស្សដែលមានបាបឲ្យមកជានាជាមួយព្រះជាម្ចាស់វិញ។ ខាងក្រោមនេះគឺជាដំណើររឿងទាំងមូល៖
១. ព្រះជាម្ចាស់ផ្ទាល់ដែលជាព្រះដ៏បរិសុទ្ធ គឺជាព្រះដែលបានបង្កើតយើងមកក្នុងរូបអង្គទ្រង់ ដើម្បីឲ្យបានស្គាល់ទ្រង់ (លោកុប្បត្ដិ ១:២៦-២៨)។
២. ប៉ុន្តែ យើងបានប្រព្រឹត្តអំពើបាប ហើយបានកាត់ខ្លួនចេញពីព្រះអង្គ (លោកុប្បត្ដិ ៣; រ៉ូម ៣:២៣)។
៣. ក្នុងសេចក្ដីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គ ទ្រង់បានចាត់ព្រះរាជបុត្រារបស់ទ្រង់ ដែលមានព្រះនាមថាព្រះយេស៊ូវ ដើម្បីឲ្យយាងមកក្នុងនាមជាស្ដេច និងជាអ្នករំដោះរាស្ត្រទ្រង់ចេញពីខ្មាំងសត្រូវរបស់ពួកគេ—ដែលសំខាន់ជាងគេបំផុតនោះគឺអំពើបាបរបស់ពួកគេផ្ទាល់ (ទំនុកតម្កើង ២; លូកា ១:៦៧-៧៩)។
៤. ព្រះយេស៊ូវបានបង្កើតនគររបស់ទ្រង់តាមរយៈការដែលព្រះអង្គធ្វើជាសង្ឃដែលជាអ្នកកណ្ដាល និងជាសង្ឃនៃការបូជា—ព្រះអង្គបានមានព្រះជន្មរស់នៅយ៉ាងល្អឥតខ្ចោះ ហើយបានសុគតនៅលើឈើឆ្កាង ដែលតាមរយៈការទាំងអស់នោះព្រះអង្គបានបំពេញក្រឹត្យវិន័យដោយអង្គទ្រង់ផ្ទាល់ ហើយក៏បានផ្ទុកលើរូបអង្គទ្រង់ផ្ទាល់នូវទារុណកម្មជំនួសបាបរបស់មនុស្សជាច្រើនទៀតផង (ម៉ាកុស ១០:៤៥; យ៉ូហាន ១:១៤; ហេព្រើរ ៧:២៦;
រ៉ូម ៣:២១-២៦; ៥:១២-២១)។ បន្ទាប់មក ព្រះអង្គបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដែលការនោះបានបង្ហាញឲ្យឃើញថា ព្រះជាម្ចាស់បានទទួលយកនូវយញ្ញបូជារបស់ទ្រង់ ហើយថាសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ទាស់នឹងយើងត្រូវបានដកចេញ (កិច្ចការ ២:២៤; រ៉ូម ៤:២៥)។
៥. ហើយឥឡូវនេះព្រះអង្គត្រាស់ហៅឲ្យយើងបានកែប្រែចិត្តចេញពីអំពើបាប ហើយទុកចិត្តលើព្រះគ្រីស្ទតែមួយអង្គគត់ ដើម្បីទទួលបាននូវការអត់ទោសបាបរបស់យើង (កិច្ចការ ១៧:៣០; យ៉ូហាន ១:១២)។ ប្រសិនបើយើងកែប្រែចិត្តចេញពីអំពើបាបរបស់យើង ហើយទុកចិត្តលើព្រះគ្រីស្ទ នោះមានន័យថា យើងបានកើតម្ដងទៀតនៅក្នុងជីវិតថ្មី ពោលគឺជាជីវិតដ៏នៅអស់កល្បជានិច្ចជាមួយនឹងព្រះជាម្ចាស់ (យ៉ូហាន ៣:១៦)។
នោះឯងគឺជាដំណឹងល្អ!
របៀបដ៏ល្អមួយទៀតក្នុងការសង្ខេបដំណឹងល្អមួយនេះគឺការបកស្រាយតាមបែបព្រះគម្ពីរលើពាក្យ ព្រះជាម្ចាស់ មនុស្ស ព្រះគ្រីស្ទ និងការឆ្លើយតប។
១. ព្រះជាម្ចាស់ជាព្រះអាទិករលើរាល់អ្វីៗទាំងអស់ (លោកុប្បត្ដិ ១:១)។ ព្រះអង្គបរិសុទ្ធល្អឥតខ្ចោះ ទ្រង់ស័ក្តិសមក្នុងការទទួលរាល់ការថ្វាយបង្គំ ហើយនឹងដាក់ទោសលើអំពើបាប (១យ៉ូហាន ១:៥; វិវរណៈ ៤:១១; រ៉ូម ២:៥-៨)។
២. ទោះបើពេលដែលព្រះអង្គបានបង្កើតមនុស្សទាំងអស់យ៉ាងល្អក៏ដោយ ក៏ពួកគេបានក្លាយជាមនុស្សមានបាបដោយខ្លួនឯង (លោកុប្បត្ដិ ១:២៦-២៨; ទំនុកតម្កើង ៥១:៥; រ៉ូម ៣:២៣)។ ចាប់តាំងពីដើមកំណើតមក មនុស្សគ្រប់ៗគ្នាត្រូវបានបែកចេញពីព្រះជាម្ចាស់ ក្លាយទៅជាខ្មាំងសត្រូវទាស់នឹងព្រះអង្គ ហើយក៏ស្ថិតនៅក្រោមសេចក្ដីក្រោធរបស់ទ្រង់ដែរ (អេភេសូរ ២:១-៣)។
៣. ព្រះគ្រីស្ទ គឺជាព្រះ ១០០% និងជាមនុស្ស ១០០%។ ទ្រង់បានមានព្រះជន្មរស់នៅដោយគ្មានអំពើបាបហើយទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បីទ្រាំទ្រសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ជំនួសអស់អ្នកដែលទទួលជឿលើទ្រង់ ហើយព្រះអង្គបានមានព្រះជន្មរស់ពីផ្នូរឡើងវិញ ដើម្បីប្រទានជីវិតដ៏នៅអស់កល្បជានិច្ចដល់រាស្ត្ររបស់ទ្រង់ដែរ (យ៉ូហាន ១:១; ១ធីម៉ូថេ ២:៥; ហេព្រើរ ៧:២៦; រ៉ូម ៣:២១-២៦; ២កូរិនថូស ៥:២១; ១កូរិនថូស ១៥:២០-២២)។
៤. ព្រះជាម្ចាស់បានត្រាស់ហៅមនុស្សម្នាទាំងអស់នៅរាល់គ្រប់ទីកន្លែងឲ្យមាន ការឆ្លើយតប ដោយកែប្រែចិត្តគំនិតរបស់ពួកគេចេញពីអំពើបាប ហើយទទួលជឿទុកចិត្តលើព្រះគ្រីស្ទ ដើម្បីឲ្យអាចទទួលបានសេចក្ដីសង្គ្រោះ (ម៉ាកុស ១:១៥; កិច្ចការ ២០:២១; រ៉ូម ១០:៩-១០)។

និយាយរួម មិនថាអ្នកមានមនសិការ ក្នុងការបង្កើតសិស្សតែម្នាក់ ឬបួននាក់ក៏ដោយ លោកអ្នកត្រូវប្រាកដថា ខ្លួនឯងត្រូវតែរីកចម្រើនខាងឯព្រលឹងវិញ្ញាណជាមុនសិន ហើយបន្ទាប់មក ជួយអ្នកដែលនៅជុំវិញលោកអ្នកឲ្យរីកចម្រើនដែរ។ ទាំងពីរនេះគឺ សំខាន់ដូចគ្នា ហើយម្នាក់ៗរួមចំណែកដល់គ្នាទៅវិញទៅមក។

ក្រុមជំនុំគួរតែសម្លឹងមើលការបង្កើតសិស្សថា ជារបៀបនៃការនៅ។ វាគួរតែជាផ្នែកធម្មតានៃការក្លាយជាគ្រីស្ទបរិស័ទ និងជាសមាជិកក្រុមជំនុំម្នាក់។ វាជាអ្វីដែលអ្នកដើរតាមព្រះគ្រីស្ទ ត្រូវតែធ្វើ។

ប្រសិនបើលោកអ្នកដឹកនាំក្រុមជំនុំដែលចេះអក្សរ ចូរស្នើសុំក្រុមជំនុំសម្រាប់ថវិកាគ្រូគង្វាលសម្រាប់ជាអំណោយសៀវភៅ។

Why was Jesus baptized?

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។

ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។