យើងអាចស្គាល់ពីលក្ខណៈរបស់បុគ្គលម្នាក់បានច្រើនតាមរយៈឈ្មោះរបស់គាត់។ ហើយតួអង្គអាក្រក់ក៏ត្រូវការមានឈ្មោះដែលស៊ីគ្នានឹងលក្ខណៈរបស់តួអង្គនោះផងដែរ។ ព្រះគម្ពីរមានរៀបរាប់ឈ្មោះជាច្រើនរបស់មេកំណាច ហើយឈ្មោះនីមួយៗរបស់វាក៏សម្ដែងឲ្យយើងឃើញពីលក្ខណៈរបស់វាផងដែរ។ ទំនងវាមានឈ្មោះច្រើន ព្រោះវាចូលចិត្តលាក់ ហើយក្លែងខ្លួនវា…
អារក្ស (The devil) (ម៉ាថាយ ៤:១) ក្នុងភាសាក្រិក ឈ្មោះ «អារក្ស» មានន័យថា «អ្នកជេរប្រមាថ»។
សាតាំង (Satan) (១របាក្សត្រ ២១:១) ក្នុងភាសាហេព្រើរ ឈ្មោះ «សាតាំង» មានន័យថា «ខ្មាំងសត្រូវ» ហើយយើងឃើញក្នុងគ្រប់អត្ថបទនៃព្រះបន្ទូល ខ្មាំងសត្រូវនេះតែងតែទាស់ប្រឆាំងនឹងព្រះជាម្ចាស់ និងរាស្ត្ររបស់ទ្រង់។ សាវ័ក ពេត្រុស បានលើកឡើងឈ្មោះនេះថាវា «ជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា» (១ពេត្រុស ៥:៨)។
មេល្បួង (The tempter) (១ថែស្សាឡូនីច ៣:៥) សាតាំងចូលចិត្តល្បួងយើងឲ្យប្រព្រឹត្តបាប។ ការល្បួងដ៏ល្បីល្បាញរបស់វាគឺ វាបានព្យាយាមល្បួងព្រះយេស៊ូវផ្ទាល់ឲ្យប្រព្រឹត្តបាបដែរ។
មេកំណាច (The evil one) (ម៉ាថាយ ១៣:១៩) អារក្សគឺជាមេដ៏អាក្រក់ ហើយវាមានអំណាចក្នុងកិច្ចការដែលវាអាចធ្វើ។
មេគ្រប់គ្រងរាជ្យលើអាកាស (The ruler or prince of the power of the air) (អេភេសូរ ២:២) សាតាំងប្រើអំណាចរបស់វាគ្រប់គ្រងលើអស់អ្នកដែលជាទាសកររបស់វា ហើយនៅចុងខនេះ អ្នកនិពន្ធក៏បានហៅពួកអស់នោះថា «ពួកមនុស្សរឹងចចេស»។
ចៅហ្វាយរបស់លោកីយ៍ (The prince or rule of this world) (យ៉ូហាន ១៦:១១) និង ព្រះរបស់លោកីយ៍នេះ (The god of this age or world) (២កូរិនថូស ៤:៤) អំណាចរបស់អារក្សមានលក្ខខណ្ឌ ហើយមានដែនកំណត់។ វាអាចប្រើអំណាចរបស់វាលើ «លោកីយ៍នេះ» តែប៉ុណ្ណោះ។
បេលសេប៊ូល (Beekzebul) (លូកា ១១:១៥) ក្នុងភាសាដើម ឈ្មោះនេះមានន័យថា «ព្រះអម្ចាស់នៃសត្វរុយ»។ ជាដំបូង គេបានប្រើឈ្មោះនេះសម្រាប់ព្រះក្លែងក្លាយនៃសាសន៍ អ៊ីស្រាអែល ប៉ុន្តែក្រោយមក អ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីក៏បានប្រើឈ្មោះនេះពីរបីដងសម្រាប់សាតាំងដែរ។
អារក្សបេលាល (Belial) (២កូរិនថូស ៦:១៥) ក្នុងភាសាដើម ឈ្មោះនេះមានន័យថា «គ្មានតម្លៃ»។ នេះបង្ហាញពីតម្លៃដែលសាវ័ក ប៉ុល មានចំពោះអារក្ស!
អាចោទប្រកាន់ (The accuser) (វិវរណៈ ១២:១០) សាតាំងពេញចិត្តណាស់ក្នុងការចោទប្រកាន់រាស្ត្ររបស់ព្រះជាម្ចាស់។
អាបាដូន (Abbaddon) ឬក៏ អាប៉ុលីយ៉ូន (Apollyon) (វិវរណៈ ៩:១១) ក្នុងភាសាក្រិក ឈ្មោះទាំងពីរនេះមានន័យថា «អ្នកបំផ្លាញ»។ សាតាំងមិនបានបង្កើតអ្វីទេ តែវាចូលចិត្តស្វែងរកវិធីបំផ្លាញនូវអ្វីៗដែលព្រះជាម្ចាស់បានបង្កើតមកណាស់។
ខ្ញុំចង់បានអត្ថបទនេះជាPDFសម្រាប់អានពេលក្រោយ តើអាចដាក់អោយdownload បានទេ?
សូមសាកល្បងម្ដងទៀត។ អាចdownload ក្នុង Computer បាន.
អរគុណ
បាទបងបាន
អរគុណបង Rotha!! ឥឡូវមានវិញហើយ 🙂