អត្ថបទទៀត

  • in ,

    តើ​ព្រះ​គម្ពីរ​បង្រៀន​ថា ខ្ញុំ​ពិសេស​ដែរ​ឬ​ទេ?

    មាន ស្ទីកឃ័រ (sticker) មួយ​បិទ​នៅ​ក្រោយ​ឡាន​ថា «អ្នក​ពិសេស»។ ហើយ​នៅ​ក្រោម ស្ទីកឃ័រ នោះ​មាន​ការ​សរសេរ ដោយ​អក្សរ​តូចៗ​ថា «ដូច​គ្រប់​គ្នា​ដែរ»។ ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន ប៉ុន្តែ​ក៏​នៅ​មាន​សំណួរ​ដ៏​សំខាន់​មួយ​ដែល​យើង​ត្រូវ​សួរ​ដែរ ទាក់ទង​ទៅ​នឹង​ចំណុច​ពិសេស​របស់​មនុស្ស​ជាតិ។ យោង​តាម​ព្រះ​គម្ពីរ តើ​ព្រះ​អង្គ​បាន​បង្កើត​យើង​ក្នុង​របៀប​ដ៏​ពិសេស​ដែរ​ឬ​ទេ? អាន​បន្ថែម

  • in ,

    ជីវិត​ដែល​មាន​ការ​កំណត់​បរិមាណ និង​គ្រីស្ទ​បរិស័ទ​ដែល​បាន​ញែក​ជា​បរិសុទ្ធ

    សមត្ថភាព​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ក្នុង​ចំណោម​សមត្ថភាព​នានា ដែល​យើង​មាន​នៅ​ក្នុង​ពិភព​ឌីជីថល​នេះ គឺ​ការ​កំណត់​បរិមាណ​ជីវិត​របស់​យើង​ទៅ​តាម​របៀប​ថ្មីៗ។ បច្ចុប្បន្ន​នេះ ពិសេស​ជាង​ពេល​ណាៗ​ទាំង​អស់ គឺ​យើង​អាច​ប្រមូល​ចំនួន​ទិន្នន័យ​ដ៏​អស្ចារ្យ​អំពី​ខ្លួន​យើង​បាន… អាន​បន្ថែម

  • in ,

    តើ «ផែន​ដី​​ចាស់» ហើយ​កើត​ចេញ​ពី​ការ​វិវត្តន៍​មែន​ឬ?

    «តើ​លោក​គ្រូ​ជឿ​ថា «ផែន​ដី​​ចាស់» ហើយ​កើត​ចេញ​ពី​ការ​វិវត្តន៍​មែន​ឬ?»

    ប្រសិន​បើ​តាម​រយៈ​ពាក្យ «ទទួល​ជឿ» អ្នក​សួរ​ចង់​មាន​ន័យ​ថា «តើ​មាន​គ្នា​ក្នុង​ចំណោម​ពួក​ចាស់​ទុំ​យើង​ដែល​ប្រកាន់​ខ្ជាប់​តាម​ទ្រឹស្ដី​ដែល​ថា​ផែនដី​ចាស់?» នោះ​ចម្លើយ​គឺ​ថា «មែន​ហើយ មាន!»។

    ប្រសិន​បើ​តាម​រយៈ​ពាក្យ «ទទួល​ជឿ» អ្នក​សួរ​ចង់​មាន​ន័យ​ថា «តើ​នេះ​គឺ​ជា​ទស្សនៈ​ដែល​ខ្ញុំ​ប្រកាន់​ខ្ជាប់​តាម​ផ្ទាល់​មែន​ឬ?» នេះ​គឺ​ជា​ចម្លើយ​ដែល​ខ្ញុំ​បាន​លើក​ឡើង។ ខ្ញុំ​គិត​ថា មាន​ទស្សនៈ​ពីរ​យ៉ាង​យោង​តាម​ព្រះ​គម្ពីរ។ អាន​បន្ថែម

  • in ,

    អ្វី​មួយ​សំខាន់​ជាង​គេ​បំផុត​ដែល​ឪពុក​ម្ដាយ​ខ្ញុំ​បាន​ធ្វើ

    ខ្ញុំ​បាន​រីក​ចម្រើន​ធំធាត់​ឡើង​នៅ​ក្នុង​វប្បធម៌​ក្រុម​ជំនុំ វប្បធម៌​នៃ​ការ​បង្រៀន​បែប​សំណួរ-ចម្លើយ និង​វប្បធម៌​ថ្វាយ​បង្គំ​តាម​ផ្ទះ។ ខ្ញុំ​ដឹង​ច្បាស់​ថា​ទាំង​អស់​នេះ ពិត​ជា​អស្ចារ្យ និង​ជា​ព្រះ​ពរ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ។ អាន​បន្ថែម

  • in ,

    ការ​មើល​ប្រធាន​បទ​ធំៗ​នៅ​ក្នុង​ព្រះ​គម្ពីរ៖ គ្រា​ស្ងៀម​ស្ងាត់​៤០០​ឆ្នាំ

    ហើយ​បន្ទាប់​មក​ទៀត អ្វី​ដែល​បាន​កើត​ឡើង​នៅ​សម័យ​កាល​រវាង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី គឺ​ជា​ពេល​វេលា​រាប់​រយ​ឆ្នាំ​ដែល​ពួក​រាស្ត្រ​ស្ថិត​ក្រោម​អំណាច​ដ៏​ធំ​មួយ​នៅ​តំបន់​នោះ។ ដូច​ដែល​យើង​បាន​លើក​ឡើង បន្ទាប់​ពី​ពួក​អាសស៊ើរ នោះ​ក៏​មាន​ពួក​បាប៊ីឡូន។ ហើយ​បន្ទាប់​ពី​ពួក​បាប៊ីឡូន នោះ​ក៏​មាន​ពួក​ពើស៊ី។ ក្រោម​ចក្រភព​របស់​ពួក​ពើស៊ី នោះ​ពួក​យូដា​ក៏​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ក្នុង​ទឹក​ដី​សន្យា​វិញ។ អាន​បន្ថែម

  • in

    តើ​ព្រះ​គម្ពីរ​បង្រៀន​ថា គ្រីស្ទ​បរិស័ទ​ពិត មិន​ចេះ​ប្រព្រឹត្ត​អំពើ​បាប​ឬ?

    ស្ដាប់​ទៅ ហាក់​បី​ដូច​ជា​មាន​បញ្ហា—«គ្រីស្ទ​បរិស័ទ​ដ៏​ពិត​មិន​ចេះ​ប្រព្រឹត្ត​អំពើ​បាប»? ខ្ញុំ​ធ្លាប់​បាន​ជួប​ស្ត្រី​ម្នាក់​ដែល​ជឿ​ថា នេះ​គឺ​ជា​ការ​ពិត។ គាត់​បាន​ប្រើ​ប្រាស់​កណ្ឌ​គម្ពីរ ១យ៉ូហាន ៥:១៨ និង​កណ្ឌ​គម្ពីរ ១យ៉ូហាន ៣:៩… អាន​បន្ថែម

  • in ,

    តើ​អណ្ដាត​ភ្លើង​ជា​អ្វី?

    «កាល​បុណ្យ​ថ្ងៃ​ទី​ហាសិប​បាន​មក​ដល់ ពួក​គេ​ទាំង​អស់​មាន​ចិត្ត​ព្រម​ព្រៀង​ប្រជុំ​គ្នា​នៅ​កន្លែង​តែ​មួយ។ រំពេច​នោះ ស្រាប់​តែ​មាន​ឮ​សំឡេង​ពី​ស្ថានសួគ៌ ដូច​ជា​ខ្យល់​បក់​គំហុក​យ៉ាង​ខ្លាំង មក​ពេញ​ក្នុង​ផ្ទះ​ដែល​គេ​កំពុង​តែ​អង្គុយ។ មាន​ដូច​ជា​អណ្ដាត​ភ្លើង​បែក​ចេញ​ពី​គ្នា លេច​មក​ឲ្យ​គេ​ឃើញ ហើយ​មក​សណ្ឋិត​លើ​គេ​គ្រប់​គ្នា។ គេ​ទាំង​អស់​គ្នា​បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​ចាប់​ផ្ដើម​និយាយ​ភាសា​ដទៃ​ផ្សេងៗ តាម​ដែល​ព្រះ​វិញ្ញាណ​ប្រទាន​ឲ្យ។ នៅ​ពេល​នោះ មាន​សាសន៍​យូដា​ដែល​គោរព​កោត​ខ្លាច​ព្រះ មក​ពី​គ្រប់​ប្រទេស​នៅ​ក្រោម​មេឃ ស្នាក់​នៅ​ក្រុង​យេរូសាឡឹម។ កាល​សូរ​សព្ទ​ពី​ការ​នោះ​បានឮ​សុស​សាយ​ទៅ មហាជន​នាំ​គ្នា​ចូល​មក ហើយ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ព្រោះ​ម្នាក់ៗ​ឮ​គេ​និយាយ​ភាសា​កំណើត​របស់​ខ្លួន។ គេ​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​និយាយ​គ្នា ដោយ​ឆ្ងល់​ថា៖ «តើ​អ្នក​ទាំង​អស់​គ្នា​ដែល​និយាយ​នេះ មិន​មែន​សុទ្ធ​តែ​ជា​អ្នក​ស្រុក​កាលី‌ឡេ​ទេឬ? ចុះ​ម្ដេច​បាន​ជា​យើង​ឮ​គេ​និយាយ​ភាសា​កំណើត​របស់​យើង​រៀង​ខ្លួន​ដូច្នេះ? គឺ​សាសន៍​ផារថុស មេឌី អេឡាំ និង​ពួក​អ្នក​ស្រុក​មេសូ‌ប៉ូតា‌មា ស្រុក​យូដា ស្រុក​កាប៉ា‌ដូគា ស្រុក​ប៉ុន‌តុស ស្រុក​អាស៊ី ស្រុក​ព្រីគា និង​ស្រុក​ប៉ាម‌ភីលា ស្រុក​អេស៊ីព្ទ និង​ដែន​ស្រុក​លីប៊ី ដែល​នៅ​ជុំ​វិញ​ស្រុក​គីរេន ពួក​អ្នក​ស្រុក​រ៉ូម​ដែល​ស្នាក់​នៅ​ទី​នេះ ទាំង​សាសន៍​យូដា និង​អ្នក​ចូល​សាសន៍ សាសន៍​ក្រេត និង​សាសន៍​អារ៉ាប់​ដែរ យើង​ឮ​គេ​និយាយ​ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ តាម​ភាសា​របស់​យើង​ផ្ទាល់»។ អ្នក​ទាំង​នោះ​មាន​សេចក្តី​អស្ចារ្យ ហើយ​វិល‌វល់​ក្នុង​ចិត្ត ទាំង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​ហេតុការណ៍​នេះ​មាន​ន័យ​ដូច​ម្ដេច?» ប៉ុន្តែ មាន​អ្នក​ខ្លះ​ចំអក​ថា៖ «ពួក​នេះ​ស្រវឹង​ស្រា​ថ្មី​ទេ»។ (កិច្ចការ ២:១-១២ គកស) អាន​បន្ថែម

  • in ,

    ការ​មើល​ប្រធាន​បទ​ធំៗ​នៅ​ក្នុង​ព្រះ​គម្ពីរ៖ ពួក​ហោរា

    ការ​យល់​អំពី​សម័យ​កាល​លោក យ៉ូស្វេ និង​ពួក​ចៅហ្វាយ​អាច​ជួយ​ឲ្យ​យើង​យល់​អំពី​ការ​បើក​ឆាក​នៅ​ក្នុង​សម័យ​កាល​ពួក​ហោរា។ ឧទាហរណ៍៖ នៅ​ពេល​ដែល​យើង​ចាប់​ផ្ដើម​អាន​កណ្ឌ​គម្ពីរ អេសាយ ហើយ​ខ​ដំបូងៗ​បាន​ប្រាប់​យើង​អំពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​ព័ន្ធកិច្ច​របស់​ហោរា អេសាយ ទាក់​ទង​ទៅ​នឹង​ការ​សោយ​រាជ្យ​របស់​ស្ដេច​នេះ​ស្ដេច​នោះ។ល។ អាន​បន្ថែម

  • in

    តើ​ទំនាក់​ទំនង​របស់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ល្អ​ដែរ​ឬ​ទេ?

    នេះ​គឺ​ជា​សារ​មួយ​ដែល​យើង​បាន​ទទួល៖ «ជម្រាប​សួរ​លោក​គ្រូ! នាង​ខ្ញុំ​ឈ្មោះ ម៉ារា ហើយ​ខ្ញុំ​នៅ​ក្មេង​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ជំនឿ​របស់​ខ្ញុំ​ក៏​នៅ​តែ​សំខាន់ ទោះ​បី​ខ្ញុំ​នៅ​ក្មេង​ក៏​ដោយ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ ហើយ​ថា​ខ្ញុំ​អាច​អធិស្ឋាន​ទៅ​កាន់​ព្រះ​អង្គ និង​ទុក​ចិត្ត​លើ​ព្រះ​អង្គ​បាន ប៉ុន្តែ​ពេល​ខ្លះ​ខ្ញុំ​ពិបាក​ក្នុង​ការ​ស្ទង់​ស្ទាប​ទំនាក់​ទំនង​នេះ​ណាស់។ អ្វី​ដែល​ខ្ញុំ​ចង់​សួរ​គឺ​ថា តើ​មាន​របៀប​ណា​ដែល​ខ្ញុំ​អាច​ដឹង​ថា ទំនាក់​ទំនង​របស់​ខ្ញុំ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ល្អ​ដែរ​ឬ​ទេ? ខ្ញុំ​មិន​ទាន់​បាន​ប្រឈម​មុខ​ជា​មួយ​នឹង​ការ​លំបាក ដែល​នាំ​ឲ្យ​ខ្ញុំ​មាន​មន្ទិល​សង្ស័យ​លើ​ជំនឿ​របស់​ខ្លួន​នៅ​ឡើយ​ទេ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​ក៏​នឹង​ត្រូវ​ឆ្លង​កាត់​ពេល​លំបាក​នោះ​ដែរ ប៉ុន្តែ​តើ​មាន​របៀប​ណា​ដែល​អាច​ជួយ​ឲ្យ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​កំពុង​តែ​ដើរ​នៅ​ក្នុង​កន្លង​ដ៏​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ? សូម​អរគុណ»។ អាន​បន្ថែម

ផ្ទុក​បន្ថែម
Congratulations. You've reached the end of the internet.
Back to Top

Log In

Forgot password?

Enter your account data and we will send you a link to reset your password.

Your password reset link appears to be invalid or expired.

Log in

Privacy Policy

Add to Collection

No Collections

Here you'll find all collections you've created before.