in

សំណួរ​ត្រៀម​ទុក​សួរ​មុន​ពេល​រៀបការ

Questions to Ask When Preparing for Marriage

គ្គ​នីមួយៗ​ខាង​ក្រោម​នេះ មាន​សំណួរ​មួយ​ចំនួន​ដែល​ខ្ញុំ​មិន​បាន​លើក​ឡើង​គឺ៖ តើ​លោកអ្នក​គួរ​នឹង​ដោះ​ស្រាយ ហើយ​រស់នៅ​ជាមួយ​មនុស្ស​ដែល​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ដូចម្ដេច? តើ​លោកអ្នក​នឹង​​សម្រេចចិត្តបែប​ណា​ទាក់ទង​នឹង​ភាព​ខុស​គ្នា ដោយ​មិន​ឲ្យ​វា​ជះ​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​លោកអ្នក​បាន? មុន​ពេល​ដែល​លោកអ្នក​ឆ្លើយ​សំណួរ​នីមួយៗ​នៅ​ត្រង់​ចំណង​ជើង​តូច នោះ​សូម​ឆ្លើយ​សំណួរ​ខាង​លើ​នេះ​ផង​ដែរ។

ទេវវិទ្យា

* ​តើ​អ្នកជឿ​អំពី……………….យ៉ាង​ដូចម្ដេច​ខ្លះ?ឧ. ព្រះគម្ពីរ ព្រះ​វិញ្ញាណ​បរិសុទ្ធ។ល។
* តើ​អ្នក​អាច​សន្និដ្ឋាន​វា​ដោយ​របៀប​ណា?
* តើ​អ្នក​មាន​គំនិត​បែប​ណា​ដែល​នាំ​ឲ្យ​អ្នក​ជឿ​លើ​ការ​នោះ? តើ​ហេតុអ្វី​បាន​ជា​អ្នក​ជឿ​លើ​ការ​នេះ?
* ​តើ​អ្នក​សិក្សា​ព្រះ​គម្ពីរ​រាល់​ថ្ងៃ​ដោយ​របៀប​ណា?

ការ​ថ្វាយ​បង្គំ និង​ការ​ចំណាយ​ពេល​ជាមួយ​ព្រះ

* តើ​ការ​ថ្វាយ​បង្គំ​រួម​គ្នា​មាន​សារៈសំខាន់​ប៉ុណ្ណា​ចំពោះ​អ្នក? តើ​អ្នក​កំពុង​បម្រើ​ព័ន្ធកិច្ច​អ្វី​ខ្លះ​ក្នុង​ក្រុមជំនុំ?

* ការ​ដែល​មាន​អ្នក​ជួយ​កែ​តម្រង់​អ្នក​ពេល​ដែល​អ្នក​ធ្វើ​ខុស តើ​វា​សំខាន់​ប៉ុណ្ណា​ចំពោះ​អ្នក? ចុះ​ក្រុម​តូច?
* តើ​ទំនុក​ភ្លេង​នៃ​ការ​ច្រៀង​ថ្វាយ​បង្គំ​មាន​សារៈសំខាន់​ប៉ុណ្ណា​ក្នុង​ជីវិត​អ្នក?
* តើ​អ្នក​ចំណាយ​ពេល​ផ្ទាល់​ខ្លួន​ក្នុង​ការ​ថ្វាយ​បង្គំ​ព្រះ​ជា​ប្រចាំ​ថ្ងៃ​ដោយ​របៀប​ណា​ដែរ? ឧទាហរណ៍​ដូចជា អធិស្ឋាន អាន​ព្រះគម្ពីរ សញ្ជឹង​គិត និង​ការ​ទន្ទេញ​ខគម្ពីរ?
* តើ​ការ​ថ្វាយ​បង្គំ​ជា​លក្ខណៈ​គ្រួសារ​របស់​អ្នក​មាន​លក្ខណៈ​បែប​ណា? តើ​អ្នក​ណា​ជា​អ្នក​ដឹកនាំ​ការ​ថ្វាយ​បង្គំ​ពេល​នោះ?
* តើ​ឥឡូវ​នេះ​អ្នក​កំពុងតែ​អនុវត្ត​សំណួរ​ខាង​លើ​នេះ​ក្នុង​របៀប​ដ៏​ត្រឹមត្រូវ​ដោយ​របៀប​ណា៖ ឧទាហរណ៍ ការ​អធិស្ឋាន​រួម​គ្នា​ស្ដីពី​ជីវិត​រស់នៅ និង​ពី​ថ្ងៃ​អនាគត ក៏​ដូចជា​អាន​ព្រះគម្ពីរ​ជាមួយ​គ្នា​ដែរ​ឬ​ទេ?

ប្ដី និង​ប្រពន្ធ

* តើ​អត្ថន័យ​នៃ​ភាព​ជា​អ្នក​ដឹកនាំ និង​ការ​ចុះចូល​នៅ​ក្នុង​ព្រះគម្ពីរ​​មាន​ន័យ​ដូច​ម្ដេច​ចំពោះ​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក?
* បើ​មិត្ត​ស្រី ឬ​មិត្ត​ប្រុស​របស់​អ្នក​ប្រាប់​ថា​មាន​ពេល​មួយ​ដែល​មាន​តែ​គាត់ និង​មនុស្ស​ម្នាក់​ទៀត (ភេទ​ផ្ទុយ​គ្នា) នៅ​ជា​មួយ​គ្នា​តែ​ពីរ​នាក់​គត់ តើ​អ្នក​នឹង​គិត​យ៉ាង​ម៉េច?
* តើ​យើង​បែង​ចែក​តួនាទី​ក្នុង​ផ្ទះ​យ៉ាង​ម៉េច៖ ការ​សម្អាត ការ​ធ្វើ​ម្ហូប ការ​លាង​ចាន ការ​សម្អាត​មុខ​ផ្ទះ ការ​ថែ​រក្សា​យានជំនិះ ការ​ ជួសជុល​នេះ​ជួសជុល​នោះ ការ​ទិញ​ម្ហូប​អាហារ និង​សម្ភារៈ​ក្នុង​ផ្ទះ?
* តើ​អ្នក​មាន​ក្ដី​រំពឹង​យ៉ាង​ដូច​ម្ដេច​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ពេល​ដែល​នៅ​ជាមួយ​គ្នា?
* ការ​ដែល​អ្នក​នៅ​តែ​ផ្ទះ​តែ​ពីរ​នាក់ ដោយ​មិន​ចេញ​ទៅ​ក្រៅ តើ​អ្នក​នឹង​រាប់​ពេលវេលា​បែប​នោះ​ជា​ពេលវេលា​ពិសេស​ចំពោះ​អ្នក​ឬ​ក៏​អត់? ចំពោះ​អ្នក តើ​ពេលវេលា​ដូច​ម្ដេច​ដែល​អ្នក​រាប់​ថា ជា​ពេលវេលា​ពិសេស ឬ​មិន​ពិសេស​សម្រាប់​អ្នក និង​ដៃគូ​របស់​អ្នក?
* តើ​អ្នក​គិត​ថា អ្នក​ណា​គួរ​ជា​អ្នក​ផ្ដួចផ្ដើម​នាំ​គ្នា​រួម​ភេទ ហើយ​គួរ​រួម​ភេទ​ញឹកញាប់​ប៉ុណ្ណា?
* តើ​អ្នកណា​គួរតែ​ជា​អ្នក​កាន់​លុយ ប្ដីឬប្រពន្ធ ឬ​ក៏​ទាំង​ពីរ​នាក់​តែម្ដង?

កូន​ចៅ

* តើ​យើង​គួរ​មាន​កូន​ដែរ​ឬ​អត់? បើ​គួរ ពេល​ណា? ហេតុអ្វី?
* តើ​គួរ​មាន​កូន​ប៉ុន្មាន​នាក់?
* តើ​ការ​មាន​កូន​ពី​មួយ​ទៅ​មួយ​គួរ​មាន​គម្លាត​រយៈពេល​ប៉ុន្មានឆ្នាំ?
* តើ​យើង​មាន​បំណង​ចង់​យក​កូន​ចិញ្ចឹម​ដែរ​ឬ​ទេ?
* តើ​យើង​ចង់​ឲ្យ​កូន​មាន​សីលធម៌ និង​ឥរិយាបថ​ល្អ​កម្រិត​ណា?
* តើ​យើង​គួរ​ដាក់​វិន័យ​កូនៗ​ក្នុង​របៀប​ណា​ខ្លះ? តើ​គួរ​ឲ្យ​ពួក​គេ​មាន​ឱកាស​កែ​ខ្លួន​ប៉ុន្មាន​ដង មុន​យើង…?
* តើ​យើង​ចង់​ចំណាយ​ពេល​ជាមួយ​នឹង​ពួក​គេ​ប៉ុណ្ណា? ហើយ​ម៉ោង​ប៉ុន្មាន​ឲ្យ​ពួក​គេ​ចូល​គេង?
* តើ​អ្នក​នឹង​សម្ដែង​ក្ដី​ស្រឡាញ់​ចំពោះ​ពួក​គេ​ដោយ​របៀប​ណា?
* ចុះ​ចំណែក​ការ​សិក្សា? ឲ្យ​រៀន​នៅ​ផ្ទះ នៅ​សាលា​គ្រីស្ទ​បរិស័ទ ឬ​ក៏​នៅ​សាលា​រដ្ឋ?

ការ​រស់នៅ

* ចង់​មាន​ផ្ទះ​ខ្លួន​ឯង ឬ​ក៏​អត់? ហេតុ​អ្វី?
* ចង់​មាន​អ្នក​ជិត​ខាង​បែប​ណា? ហេតុ​អ្វី?
* ចង់​មាន​យានជំនិះ​ប៉ុន្មាន​គ្រឿង? ទិញ​ថ្មី ឬ​មួយ​ទឹក?
* ការ​យល់​ឃើញ​ទាក់ទង​នឹង​ប្រាក់​ចំណូល៖ តើ​ថ្វាយ​ទៅ​ព្រះ​វិហារ​ប៉ុន្មាន?
* តើ​អ្នក​មាន​គម្រោង​ការ​ចាយ​វាយ និង​ការ​ចំណាយ​យ៉ាង​ម៉េច?
* តើ​អ្នក​នឹង​ទិញ​សម្លៀកបំពាក់​នៅ​ឯ​ណា៖ ក្នុង​ហាង​ទំនើប? ហាង​ជជុះ? ឬ​ក្នុង​ហាង​ទំនើប​ខ្លះ ឬ​ក៏​នៅ​ហាង​ជជុះ​ខ្លះ? ហេតុ​អ្វី?

ការ​កំសាន្ត

* តើ​យើង​គួរ​ចំណាយ​លុយ​ប៉ុន្មាន​ក្នុង​ការ​ដើរ​កំសាន្ត​ម្ដងៗ?
* តើ​យើង​គួរ​ទៅ​ញ៉ាំ​អី​នៅ​ក្រៅ​ផ្ទះ​ញឹកញាប់​ប៉ុណ្ណា? នៅ​កន្លែង​ណា?
* តើ​កន្លែង​កំសាន្ត​ប្រភេទ​ណា​ដែល​អ្នក​ពេញ​ចិត្ត ហើយ​អាច​មាន​អត្ថប្រយោជន៍​ដល់​អ្នក?
* តើ​យើង​គួរ​មាន​ប្រដាប់​លេង​អ្វី​ខ្លះ? អាង​ហែល​ទឹក​សប់​ខ្យល់? គ្រឿង​អេឡិចត្រូនិក​បញ្ជា? កង់​ស្គី​តូច? ។ល។
* តើ​យើង​គួរ​មាន​ទូរទស្សន៍​ដែរ​ឬ​អត់? ហើយ​ដាក់​នៅ​កន្លែង​ណា? ប៉ុស្តិ៍​មួយ​ណា​គិត​ថា​ល្អ ឬ​មិន​ល្អ? គួរ​មើល​ប៉ុន្មាន​នាទី ឬ​ប៉ុន្មាន​ម៉ោង?
* តើ​គួរ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ​ក្នុង​ការ​មើល​កុន ឬ​មើល​រឿង? តើ​យើង​មាន​លក្ខខណ្ឌ​អ្វី​សម្រាប់​កូនៗ​យើង?

ជម្លោះ

* តើ​កត្តា​អ្វីខ្លះ​ដែល​បណ្តាល​ឲ្យ​អ្នក​ខឹង?
* តើ​អ្នក​នឹង​ធ្វើ​អ្វី​ពេល​ដែល​អ្នក​ខឹង ឬ​ក៏​មិន​សប្បាយ​ចិត្ត?
* តើ​អ្នក​ណា​គួរ​ជា​អ្នក​លើក​យក​បញ្ហា​នោះ​មក​ដោះ​ស្រាយ?
* ចុះ​បើ​យើង​ទាំង​ពីរ​នាក់​មិន​ឯកភាព​គ្នា​នឹង​អ្វី​ដែល​យើង​​សម្រេចចិត្តថា​គួរ​ធ្វើ​ឬ​មិន​គួរ​ធ្វើ ហើយ​បើ​ទោះ​ការ​នោះ​វា​សំខាន់ តើ​យើង​នឹង​ដោះ​ស្រាយ​យ៉ាង​ដូច​ម្ដេច?
* តើ​យើង​នឹង​ចូល​គេង​ទោះ​បើ​យើង​នៅ​ខឹង​នឹង​គ្នា ឬ​ក៏​តើ​យើង​នឹង​ព្យាយាម​ដោះស្រាយ​សិន​មុន​ចូល​គេង?
* តើ​យើង​មាន​គំនិត​បែប​ណា​ទាក់ទង​នឹង​ការ​ស្វែងរក​ជំនួយ​ពី​មិត្តភក្ដិ ឬ​អ្នក​ផ្តល់​ប្រឹក្សា?

ការងារ

* តើ​អ្នក​ណា​ជា​អ្នក​ផ្គត់ផ្គង់​ចម្បង​ក្នុង​គ្រួសារ ប្ដី​ឬ​ក៏​ប្រពន្ធ?
* តើ​ប្រពន្ធ​គួរ​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ធ្វើ​ការ​តែ​ម្ដង? ឬ​ក៏​យក​ការងារ​មក​ធ្វើ​នៅ​ផ្ទះ? តើ​គួរ​មាន​ការងារ​ធ្វើ​មុន​ពេល​មាន​កូន? ឬ​ក៏​ធ្វើ​ការ​បណ្ដើរ ហើយ​មាន​កូន​ស្រប​ពេល​ជាមួយ​គ្នា? ឬ​ក៏​ចាំ​មាន​កូន​ហើយ​ចាំ​ធ្វើ​ការ?
* តើ​អ្នក​គិត​យ៉ាង​ម៉េច​ដែរ​ពី​ការ​យក​កូន​ទៅ​ឲ្យ​គេ​មើល ដូចជា​នៅ​តាម​សាលា​ទារកដ្ឋាន​ជា​ដើម?
* តើ​អ្វី​ទៅ​ជា​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​យើង​រើ​ផ្ទះ? មក​ពី​ការងារ? ការងារ​របស់​អ្នក​ណា? ក្រុម​ជំនុំ? គ្រួសារ?

មិត្តភក្ដិ

* តើ​វា​ជា​ការ​ល្អ​ដែរ​ឬ​ទេ ការ​ដែល​យើង​ចំណាយ​ពេល​ជាមួយ​មិត្តភក្ដិ​ដោយ​មិន​យក​ប្ដី ឬ​ក៏​ប្រពន្ធ​ទៅ​ជាមួយ?
* តើ​យើង​នឹង​ធ្វើ​ដូច​ម្ដេច បើ​ប្ដី​ឬ​ប្រពន្ធ​ពិត​ជា​ចង់​ចំណាយ​ពេល​ជាមួយ​មិត្តភក្ដិ ប៉ុន្តែ​ក្នុង​ចំណោម​ពីរ​នាក់​យើង​មាន​ម្នាក់​មិន​ចូល​ចិត្ត?

សុខភាព និង​ការ​ឈឺ​ថ្កាត់

* តើ​អ្នក​កំពុង​មាន​ជំងឺ ឬ​ក៏​ធ្លាប់​មាន​ជំងឺ​ណា​មួយ​ដែល​អាច​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​ដែរ​ឬ​ទេ? ឧទាហរណ៍៖ ប្រតិកម្ម​អាល្លែកហ្ស៊ី ជំងឺ​មហារីក បញ្ហា​ហូប​ចុក ជំងឺ​ដែល​អាច​ឆ្លង​បាន​តាម​រយៈ​ការ​រួម​ភេទ?។ល។
* តើ​អ្នក​ជឿ​ថា ព្រះ​ជាម្ចាស់​ផ្ទាល់​អាច​ព្យាបាល​អ្នក​បាន​ទេ? ចុះ​តើ​ការ​អធិស្ឋាន​មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ការ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ?
* តើ​អ្នក​មាន​យោបល់​យ៉ាង​ម៉េច​ពី​ការ​ហាត់​ប្រាណ និង​ការ​បរិភោគ​អាហារ​ដែល​មាន​សុខភាព​ល្អ?
* តើ​អ្នក​មាន​ទម្លាប់​ណា​ខ្លះ​ដែល​វា​ប៉ះពាល់​សុខភាព​របស់​អ្នក​ដែរ​ទេ?

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ John Piper
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក អ៊ុន ជ័យរិទ្ធ, លោក ជួប ប៊ុនហាក់, និង​លោក ទេព រ៉ូ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ផ្អែមល្ហែម

សម្រេច