អីឡូវនេះ លោកអ្នកអាចទាញយកសៀវភៅម្ចាស់ស្នេហ៍ បានដោយឥតគិតថ្លៃ។

តើស្នេហាជាអ្វី? អ្នកខ្លះយល់ថា ស្នេហាជាឱសថ ស្នេហាជាថ្នាំពុល ស្នេហាធ្វើឲ្យវិលវល់ ស្នេហាធ្វើឲ្យឆ្កួត ស្នេហាធ្វើឲ្យបាយមិននឹកទឹកមិនស្រេក។ល។ នេះបើយោងតាមមតិរបស់យុវជនមួយចំនួនដែលបានលើកឡើង នៅបច្ចុប្បន្ននេះ។ ចុះ តើមិត្តអ្នកអានយល់យ៉ាងដូចម្ដេចវិញ? តើព្រះគម្ពីរមានលើកឡើងពីទំនាក់ទំនងស្នេហាដែលថ្វាយសិរីល្អដល់ព្រះជាម្ចាស់យ៉ាងដូចម្ដេចដែរ? កូនសៀវភៅមួយក្បាលនេះមានរៀបរាប់ពីលក្ខណសម្បត្តិដៃគូអនាគតដែលយើងគួរប្រាថ្នាចង់រៀបការជាមួយ និងមានសំណួរត្រៀមសួរមុនរៀបការ ក៏ដូចជាការបកស្រាយថា តើអ្នកជឿគួររៀបការជាមួយនឹងអ្នកមិនជឿ។ លើសពីនេះទៅទៀត សៀវភៅនេះក៏មានលើកឡើងពីមេរៀនមួយចំនួនពេលយើងប្រឈមមុខនឹងការបរាជ័យរឿងស្នេហា ក៏ដូចជាអត្ថប្រយោជន៍នៃការនៅលីវ និងយោបល់ពីការតាមស្រឡាញ់គ្នា។ «ព្រះជាម្ចាស់មិនគ្រាន់តែផ្គូផ្គងប្ដី និងប្រពន្ធនោះទេ តែទ្រង់ក៏ជាអ្នកដែលនាំពួកគេឲ្យជួបគ្នាផងដែរ»។ (លោកគ្រូ ធីមូធី ទ្រូឌេវ)
លោកអ្នកអាចទាញយកសៀវភៅនេះបានដោយឥតគិតថ្លៃ ដោយគ្រាន់តែចុចប៊ូតុង «ទាញយក» ខាងក្រោម៖
លោកអ្នកក៏អាចចូលស្តាប់សៀវភៅនេះបានដោយឥតគិតថ្លៃ នៅក្នុងឆានែលយូធូបខាងក្រោម៖
ចុចប៊ូតុងខាងក្រោម ប្រសិនបើលោកអ្នកចង់ជាវទិញសៀវភៅនេះ៖

យើងក៏បានជឿសូម្បីតែផ្នែកមួយនៃដំណឹងល្អដែលសន្យាភាពចម្រុងចម្រើន។ យើងគិតថា ដោយសារយើងបានដាក់ការទុកចិត្តរបស់យើងលើព្រះគ្រីស្ទ នោះយើងសមនឹងទទួលបានជីវិតអាពាហ៍ពិពាហ៍ ជោគជ័យ លុយកាក់ និងអ្វីៗទាំងអស់ដែលចិត្តយើងប្រាថ្នាចង់បាន។ ប៉ុន្តែ យើងមិនអាចបាននោះទេ។ វាជាការពិតដែរថា ព្រះជាម្ចាស់សព្វព្រះហឫទ័យប្រទានពរដល់កូនៗរបស់ទ្រង់ ដោយឲ្យអំណោយទានល្អៗ។ ប៉ុន្តែ ចំណុចស្នូលនៃដំណឹងល្អគឺថា យើងមកព្រះយេស៊ូវ ដើម្បីទទួលបានព្រះយេស៊ូវ មិនមែនរបស់របរផ្សេងៗទ្រង់នោះទេ។

លោកគ្រូបានផ្ដល់ប្រឹក្សាដល់ស្ត្រីវ័យក្មេងម្នាក់ ដែលខ្លាចថាទំនាក់ទំនងរបស់គាត់ជាមួយនឹងមិត្តប្រុសគាត់ ទំនងជាការថ្វាយបង្គំរូបព្រះក្លែងក្លាយ។

ទាញយកសៀវភៅទាំងពីរនេះដោយឥតគិតថ្លៃ!

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន លោកសង្ឃជនជាតិអាល្លឺម៉ង់ដ៏តូចទាបម្នាក់បានដើរទៅកាន់ទ្វារក្រុមជំនុំក្នុងក្រុង…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។