in

កំហុស​ទាំង​២២​ដែល គ្រូ​គង្វាល ធ្វើ​ក្នុង​ការ​អនុវត្តន៍​វិន័យ​ក្នុង​ក្រុម​ជំនុំ

ពេល​ខ្លះ គ្រូ​គង្វាល​ធ្វើ​ខុស​ទាក់​ទង​នឹង​ការ​ដាក់​វិន័យ​ជា​ផ្លូវ​ការ​ដល់​ក្រុម​ជំនុំ​ដូច​ខាង​ក្រោម។

១. ពួក​គាត់​បរាជ័យ​ក្នុង​ការ​បង្រៀន​ក្រុម​ជំនុំ​របស់​ខ្លួន​ពី​អ្វី​ដែល​ជា​វិន័យ​នៃ​ក្រុម​ជំនុំ និង​ហេតុ​ផល​ដែល​ក្រុម​ជំនុំ​គួរ​អនុវត្ត​វា។

២. ពួក​គាត់​បរាជ័យ​ក្នុង​ការ​អនុវត្ត​​ដ៏​មាន​អត្ថន័យ​នៃ​ភាព​ជា​សមាជិក ដែល​រួម​មាន៖
(១) បង្រៀន​ពី​អ្វី​ដែល​សមាជិក​តម្រូវ​ឲ្យ​មាន មុន​ពេល​ពួក​គេ​ចូល​រួម​ថ្វាយ​បង្គំ (២) លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ចូល​រួម​ធម្មតា​ឲ្យ​បាន​បន្ត​ចូល​រួម​ថ្វាយ​បង្គំ (៣) សម្ភាសន៍​ដោយ​ប្រុង​ប្រយ័ត្ន​ជា​មួយ​អស់​អ្នក​ដែល​ចង់​ចូល​រួម​ថ្វាយ​បង្គំ​ទាំង​អស់ (៤) ត្រួត​ពិនិត្យ​ហ្វូង​ចៀម​ទាំង​អស់​របស់​ពួក​គាត់​ជា​ប្រចាំ និង (៥) រក្សា​បញ្ជី​ឈ្មោះ​របស់​សមាជិក​ឲ្យ​ត្រូវ​នឹង​ពេលវេលា​ជាក់​ស្ដែង ដែល​ត្រូវ​បង្ហាញ​ច្បាស់​លាស់​ពី​អស់​អ្នក​ដែល​មាន​វត្ត​មាន​នៅ​ក្នុង​ការ​ចូល​រួម​ប្រចាំ​សប្ដាហ៍។

៣. ពួក​គាត់​បរាជ័យ​ក្នុង​ការ​បង្រៀន​ដល់​ក្រុម​ជំនុំ​របស់​ខ្លួន​អំពី​ការ​ប្រែ​ចិត្ត​ដ៏​ពិត​យោង​តាម​ព្រះ​គម្ពីរ ជា​ពិសេស​គឺ​តម្រូវ​ការ​នៃ​ការ​ប្រែ​ចិត្ត​របស់​ក្រុម​ជំនុំ។

៤. ពួក​គេ​បរាជ័យ​ក្នុង​ការ​បង្រៀន​សមាជិក​ក្រុម​ជំនុំ​ថ្មី នៅ​ពេល​សមាជិក​ថ្មី​ទាំង​នោះ​ចូល​រួម​ថ្វាយ​បង្គំ​រួម​ជា​មួយ​ពួក​គាត់​ក្នុង​ព្រះ​វិហារ​ឲ្យ​យល់​ដឹង​អំពី​ការ​ដាក់​វិន័យ​ដែល​ក្រុម​ជំនុំ​អាច​អនុវត្ត​ទៅ​បាន ហើយ​ពេល​ដែល​ពួក​គេ​បែរ​ជា​ចង់​លា​លែង​ពី​សមាជិក​ភាព ដើម្បី​ការ​ពារ​បញ្ហា​ណា​មួយ​ទុក​ជា​មុន នោះ​វា​នឹង​មិន​អាច​ដំណើរ​ការ​បាន​ទេ។

៥. ពួក​គាត់​បរាជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា ឯក​សារ​សាធារណៈ​របស់​ក្រុម​ជំនុំ (ច្បាប់ រដ្ឋ​ធម្មនុញ្ញ មាត្រា​ដែល​ត្រូវ​បាន​រាប់​បញ្ចូល និង​ឯក​សារ​ដទៃ​ផ្សេង​ទៀត) ដែល​បាន​និយាយ​អំពី​បែប​បទ​នៃ​វិន័យ​ក្រុម​ជំនុំ ដែល​ការ​និយាយ​នេះ គឺ​ជា​ការ​លាត​ត្រដាង​ពី​ក្រុម​ជំនុំ​ទៅ​នឹង​គ្រោះ​ថ្នាក់​នៃ​ផ្លូវ​ច្បាប់។

៦. អាស្រ័យ​លើ​ស្ថាន​ភាព ពួក​គាត់​បរា​ជ័យ​ក្នុង​ការ​ធ្វើ​តាម​លំ​អាន​នៃ​កណ្ឌ​គម្ពីរ ម៉ាថាយ ១៨ ឬ ១កូរិនថូស ៥។ ក្នុង​ស្ថានភាព​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ១៨ ជា​ឧទាហរណ៍​ជាក់​ស្ដែង ពួក​គេ​បរាជ័យ​ក្នុង​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​ដោយ​សារ​ការ​ប្រឈម​មុខ​នឹង​អំពើ​បាប​ជា​បុគ្គល។

៧. ពួក​គាត់​ស្មាន​ខុស​នៃ​ល្បឿន​ថា​លឿន​ប៉ុណ្ណា ដើម្បី​ជួយ​ពួក​គាត់​ឲ្យ​ឈាន​ទៅ​រក​វិន័យ​ផ្លូវ​ការ បើ​ទោះ​បី​ដោយ​ការ​ចាប់​ទាញ​ជើង​របស់​ពួក​គាត់​ឲ្យ​ប្រើ​ល្បឿន​ឲ្យ​លឿន ឬ​ដោយ​ការ​ប្រញាប់​ប្រញាល់​ក្នុង​ការ​ថ្កោល​ទោស​អ្នក​ដទៃ។

៨. ពួក​គាត់​បរាជ័យ​ក្នុង​ការ​បង្រៀន និង​ការ​ពន្យល់​ក្រុម​ជំនុំ​ឲ្យ​បាន​គ្រប់​គ្រាន់​ពី​ភាព​ចាំ​បាច់ ដែល​ថា ហេតុ​អ្វី​ត្រូវ​មាន​សកម្មភាព​ជាក់​លាក់​មួយ​អំពី​ការ​ដាក់​វិន័យ។

៩. ពួក​គាត់​ប្រាប់​ក្រុម​ជំនុំ​លម្អិត​ច្រើន​ពេក​ពី​អំពើ​បាប​ជាក់​លាក់​មួយ ទាំង​ដែល​ពួក​គាត់​កំពុង​ណែនាំ​នូវ​ការ​វាយ​ផ្ចាល​ដែល​ធ្វើ​ឲ្យ​សមាជិក​គ្រួសារ​រង​ភាព​អាម៉ាស់ និង​ធ្វើ​ឲ្យ​ចៀម​ដែល​ទន់​ខ្សោយ​ងាយ​នឹង​ជំពប់​ដួល។

១០. ពួក​គាត់​ចាត់​ទុក​ដំណើរ​ការ​របស់​វិន័យ​ក្រុម​ជំនុំ​ទាំង​ស្រុង​ថា ជា​ដំណើរ​ការ​ផ្លូវ​ច្បាប់​ដែល​មាន​ការ​ពិចារណា​តិច​តួច​សម្រាប់​ការ​ឃ្វាល​ដួង​ចិត្ត​របស់​មនុស្ស​ម្នាក់​ដែល​មិន​បាន​ប្រែ​ចិត្ត។

១១. ពួក​គាត់​យក​ចិត្ត​ទុក​ដាក់​តិច​តួច​ចំពោះ​ភាព​ខុស​គ្នា​នៃ​ប្រភេទ​មនុស្ស​មាន​បាប ហើយ​របៀប​ដែល​វា​អាច​ប៉ះ​ពាល់​ដល់​រយៈ​ពេល​របស់​ក្រុម​ជំនុំ ក្នុង​ការ​ទ្រាំទ្រ​ជា​មួយ​នឹង​គំរូ​នៃ​អំពើ​បាប មុន​ពេល​បន្ត​ទៅ​ដំណាក់​កាល​​នៃ​វិន័យ​បន្ត​បន្ទាប់​ទៀត (សូម​មើល ១ថែស្សាឡូនីច ៥:១៤)។

១២. ពួក​គាត់​ភ្លេច​ថា ពួក​គាត់​ក៏​រស់​នៅ​ដោយ​សារ ការ​ដែល​ព្រះ​ផ្តល់​សេចក្តី​មេត្តា​ករុណា​នៃ​ដំណឹង​ល្អ​របស់​ទ្រង់​ផង​ដែរ ដូច្នេះ​ហើយ ពួក​គាត់​ត្រូវ​មាន​ការ​ថ្កោល​ទោស​តាម​វិន័យ​នៃ​ឥរិយាបថ​មួយ​ប្រកប​ដោយ​ភាព​សុចរិត និង​ថ្លៃថ្នូរ​របស់​ខ្លួន។ កំហុស​ផ្សេង​ទៀត​អាច​កើត​ចេញពី​ឥរិយាបថ​មិន​ត្រឹម​ត្រូវ ដូច​ជា​ការ​ប្រើ​ប្រាស់​សម្លេង​ខ្លាំង​ពេក និង​កាយ​វិការ​នៃ​ភាព​ព្រងើយ​កន្តើយ។

១៣. ពួក​គាត់​បរាជ័យ​ក្នុង​ការ​ស្រឡាញ់​មនុស្ស​មាន​បាប​ចេញ​ពី​ចិត្ត​ពិត​ប្រាកដ…ដោយ​ព្រោះ ពួក​គាត់​មិន​បាន​ទូល​អង្វរ​ព្រះ​អម្ចាស់​សម្រាប់​ការ​ប្រែ​ចិត្ត​របស់​អ្នក​ដែល​មិន​ទាន់​ប្រែ​ចិត្ត​នោះ​ឡើយ។

១៤. ពួក​គាត់​ទាម​ទារ​ច្រើន​ពេក​ពី​ប្រឆេះ​ដែល​នៅ​ហុយ ឬ​ពីដើម​ត្រែង​ដែល​បាក់។ ម្យ៉ាង​វិញ​ទៀត ការ​កំណត់​របស់​ពួក​គាត់​សម្រាប់​ការ​ប្រែ​ចិត្ត គឺ​ខ្ពស់​ហួស​ហេតុ​ពេក​សម្រាប់​អស់​អ្នក​ដែល​កំពុង​ក្លាយ​ជា​ទាសករ​យ៉ាង​ជ្រៅ​របស់​អំពើបាប។

១៥. ពួក​គាត់​បរាជ័យ​ក្នុង​ការ​ណែនាំ​ក្រុម​ជំនុំ​ឲ្យ​បាន​ត្រឹម​ត្រូវ​អំពី​របៀប​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​មាន​បាប​ ដែល​មិន​ទាន់​ប្រែ​ចិត្ត ដូច​ជា​របៀប​ដែល​ត្រូវ​មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​នោះ​នៅ​ក្នុង​ស្ថានភាព​សង្គម និង​របៀប​ដែល​ត្រូវ​បន្ត​ស្វែងរក​វិធី ដើម្បី​ការ​ប្រែ​ចិត្ត​របស់​គាត់។

១៦. ពួក​គាត់​បរាជ័យ​ក្នុង​ការ​អញ្ជើញ​សមាជិក​ដែល​ត្រូវ​បាន​ប្រៀនប្រដៅ​ឲ្យ​បន្ត​ចូល​រួម​កិច្ច​ការ​បម្រើ​នៅ​ក្នុង​ក្រុម​ជំនុំ ដើម្បី​ឲ្យ​គាត់​អាច​បន្ត​ស្តាប់​ព្រះ​បន្ទូល​របស់​ព្រះ (ដោយ​មិន​មាន​ការ​គំរាម​កំហែង​ពី​ឧក្រិដ្ឋ​ណា​មួយ​នោះ​ឡើយ)។ ម្យ៉ាង​ទៀត ពួក​គាត់​បរាជ័យ​ក្នុង​ការ​ប្រាប់​ក្រុម​ជំនុំ​ថា សមាជិក​ក្រុម​ជំនុំ​គ្រប់​រូប​គួរ​មាន​ក្តី​សង្ឃឹម​ចំពោះ​សមាជិក​ណា​ម្នាក់​ដែល​ត្រូវ​បាន​ប្រៀនប្រដៅ​ថា គាត់​នឹង​បន្ត​ចូល​រួម​ថ្វាយ​បង្គំ​ជា​មួយ​ពួក​គាត់។

១៧. ពួក​គាត់​បាន​ដាក់​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដឹក​នាំ​ដំណើរ​ការ​នៃ​ការ​វិន័យ​ទាំង​ស្រុង​នេះ​ទៅ​លើ​ស្មា​របស់​មនុស្ស​តែ​ម្នាក់​គឺ គ្រូ​គង្វាល​ច្បង ដោយ​ហេតុ​នេះ​ក៏​មាន​ការ​ល្បួង​ក្នុង​ក្រុម​ជំនុំ​ក្នុង​ការ​ចោទ​ប្រកាន់​ទៅ​គ្រូ​គង្វាល​ច្បង​ថា ការ​វិន័យ​គឺ​ជា​ការ​ដែល​មាន​ការ​សងសឹក​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន​របស់​គាត់។

១៨. ពួក​គាត់​បរាជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​ចូល​រួម​គ្រប់​គ្រាន់​នៅ​ក្នុង​ជីវិត​របស់​ក្រុម​ជំនុំ​ពី​សំណាក់​ពួក​ចាស់​ទុំ ដូច្នេះ​ហើយ បាន​ជា​ពួក​ចាស់​ទុំ​មិន​បាន​ដឹង​អំពី​ស្ថាន​ភាព​របស់​ចៀម​ឡើយ។ ការ​បរាជ័យ​ក្នុង​ការ​អនុវត្ត​ទម្រង់​វិន័យ​នេះ នឹង​ធ្វើ​ឲ្យ​សមត្ថភាព​របស់​ក្រុម​ជំនុំ​ចុះ​ខ្សោយ​ជា​មិន​ខាន​ក្នុង​ការ​ធ្វើ​ការ​កែ​តម្រូវ​វិន័យ​ក្នុង​ក្រុម​ជំនុំ​ឲ្យ​បាន​ល្អ។

១៩. ពួក​គាត់​បរាជ័យ​ក្នុង​ការ​បង្រៀន​ព្រះ​បន្ទូល​របស់​ព្រះ​ដល់​សមាជិក​ក្រុម​ជំនុំ ជា​រៀង​រាល់​សប្ដាហ៍។

២០. ពួក​គាត់​អនុញ្ញាត​ឲ្យ​ក្រុម​ជំនុំ​ចូល​មក​ដោយ​វិញ្ញាណ​មិន​ត្រឹម​ត្រូវ​នៃ​ការ​ផ្ដន្ទាទោស​ដោយ​វិន័យ ជា​ជាង​ការ​ដែល​ពួក​គាត់​មាន​បំណង​ចិត្ត​ដ៏​គួរ​ឲ្យ​ស្រឡាញ់ ដើម្បី​ធ្វើ​ការ​ព្រមាន​ពី​ការ​ផ្ដន្ទាទោស​ចុង​ក្រោយ​របស់​ព្រះ​ដែល​នឹង​មក​ដល់ ចំពោះ​មនុស្ស​មាន​បាប​ដែល​មិន​បាន​ប្រែ​ចិត្ត។

២១. ពួក​គាត់​បន្ត​ស្វែង​រក​វិន័យ​ដោយ​មិន​បាន​ពឹង​ផ្អែក​លើ​មូល​ដ្ឋាន​ដែល​ស្រប​តាម​គម្ពីរ (ការ​លេង​បៀ ការ​រាំ​កម្សាន្ត និង​កិច្ចការ​ដទៃ​ផ្សេង​ទៀត។ល។)។

២២. ពួក​គាត់​បន្ត​ស្វែង​រក​ការ​ដាក់​វិន័យ​ជា​មួយ​ហេតុ​ផល​ផ្សេងៗ ក្រៅ​ពី​ដើម្បី​ជា​ប្រយោជន៍​កិច្ចការ​ល្អ​របស់​បុគ្គល​នោះ ដើម្បី​ជា​ប្រយោជន៍​ល្អ​របស់​ក្រុម​ជំនុំ ដើម្បី​ជា​ប្រយោជន៍​ល្អ​របស់​សហគមន៍​ដែល​កំពុង​សម្លឹង​មើល​ពួក​គាត់ និង​ដើម្បី​ជា​ប្រយោជន៍​ដល់​សិរី​ល្អ​របស់​ព្រះ​គ្រីស្ទ។

កំណត់​ចំណាំ​របស់​អ្នក​បោះពុម្ព​ផ្សាយ៖ ទាំង​នេះ គឺ​មក​ពី​ឧបសម្ពន្ធ​នៃ​សៀវភៅ​របស់ យ៉ូណាថាន លីម៉ាន់ (Jonathan Leeman) ភាព​ជា​សមាជិក​នៃ​ក្រុម​ជំនុំ៖ របៀប​ដែល​លោកីយ៍​ដឹង​ថា​អ្នក​ណា​តំណាង​ឲ្យ​ព្រះ​យេស៊ូវ។

កំណត់​ចំណាំ​របស់​អ្នក​បោះពុម្ព​ផ្សាយ៖ ទាំង​នេះ គឺ​មក​ពី​ឧបសម្ពន្ធ​នៃ​សៀវភៅ​របស់ យ៉ូណាថាន លីម៉ាន់ (Jonathan Leeman) ភាព​ជា​សមាជិក​នៃ​ក្រុម​ជំនុំ៖ របៀប​ដែល​លោកីយ៍​ដឹង​ថា​អ្នក​ណា​តំណាង​ឲ្យ​ព្រះ​យេស៊ូវ។

និពន្ធ​ដោយ៖ Jonathan Leeman បក​ប្រែ​ដោយ៖ លោក ង៉ែត វិទូ កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា, លោក​ស្រី ឡូញ ស្រីរដ្ឋ, លោក ស៊ូ ទិត្យ និង​លោក ឈាង បូរ៉ា ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញ​ពី​ឧបសម្ពន្ធ​នៃ​សៀវភៅ «ភាព​ជា​សមាជិក​នៃ​ក្រុម​ជំនុំ» 9marks.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​រាជ្យ​មួយ​ពាន់​ឆ្នាំ​ជា​អ្វី? (វិវរណៈ ២០)

តើ​ការ​ចំណាយ​ពេល​ស្ដាប់​ព្រះ​គម្ពីរ​ជា​សំឡេង​គ្រប់​គ្រាន់​សម្រាប់​ការ​ចំណាយ​ពេល​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ដែរ​ឬ​ទេ?