in ,

តើ «ផែន​ដី​​ចាស់» ហើយ​កើត​ចេញ​ពី​ការ​វិវត្តន៍​មែន​ឬ?

«តើ​លោក​គ្រូ​ជឿ​ថា «ផែន​ដី​​ចាស់» ហើយ​កើត​ចេញ​ពី​ការ​វិវត្តន៍​មែន​ឬ?»

ប្រសិន​បើ​តាម​រយៈ​ពាក្យ «ទទួល​ជឿ» អ្នក​សួរ​ចង់​មាន​ន័យ​ថា «តើ​មាន​គ្នា​ក្នុង​ចំណោម​ពួក​ចាស់​ទុំ​យើង​ដែល​ប្រកាន់​ខ្ជាប់​តាម​ទ្រឹស្ដី​ដែល​ថា​ផែនដី​ចាស់?» នោះ​ចម្លើយ​គឺ​ថា «មែន​ហើយ មាន!»។

ប្រសិន​បើ​តាម​រយៈ​ពាក្យ «ទទួល​ជឿ» អ្នក​សួរ​ចង់​មាន​ន័យ​ថា «តើ​នេះ​គឺ​ជា​ទស្សនៈ​ដែល​ខ្ញុំ​ប្រកាន់​ខ្ជាប់​តាម​ផ្ទាល់​មែន​ឬ?» នេះ​គឺ​ជា​ចម្លើយ​ដែល​ខ្ញុំ​បាន​លើក​ឡើង។ ខ្ញុំ​គិត​ថា មាន​ទស្សនៈ​ពីរ​យ៉ាង​យោង​តាម​ព្រះ​គម្ពីរ។

១) ផែន​ដី​ថ្មី

យោង​តាម​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ ជំពូក១៖ មើល​ទៅ​ហាក់​បី​ដូច​ជា​ថា ក្នុង​អត្ថន័យ​ដើម​គឺ​ផែន​ដី​មាន​អាយុកាល​នៅ​ក្មេង ព្រោះ​នេះ​សំដៅ​ទៅ​លើ​ថ្ងៃ​ដែល​មាន២៤ម៉ោង មិន​មែន​ថ្ងៃ​បែប​ជា​សម័យ​កាល​ឡើយ។

២) ទស្សនៈ​របស់​លោក​គ្រូ ចន សិលហាម័រ (John Sailhamer)

ក្នុង​សៀវភៅ​ដែល​គាត់​បាន​និពន្ធ​ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា “Genesis Unbound” ក៏​ដូច​ជា​នៅ ក្នុង​សៀវភៅ​នានា​របស់​គាត់ គាត់​បាន​លើក​ឡើង​ថា ការ​បង្កើត​ទាំង​អស់​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​នៃ​ខ១ និង​ខ២​នៃ​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ ជំពូក១។ ផែន​ដី​អាច​មាន​អាយុ​កាល ៤​ទ្រីលាន​ឆ្នាំ ទាក់​ទង​ទៅ​នឹង​អ្វី​ដែល​គាត់​បាន​ចាប់​អារម្មណ៍ ហើយ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ ជំពូក១៖ ថ្ងៃ​នីមួយៗ​មិន​មែន​ជា​ការ​នាំ​មក​នូវ​ការ​បង្កើត​នៃ​ផែន​ដី និង​រូប​រាង​ផ្សេងៗ​របស់​វា​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គឺ​សំដៅ​ទៅ​លើ​ការ​រៀប​រៀង ពោល​គឺ​ការ​គ្រប់​គ្រង និង​ការ​រចនា​នានា។ ចំណុច​នេះ​អនុញ្ញាត​ឲ្យ​មាន​ពេល​វេលា​ទាំង២៤ម៉ោង និង​ផែន​ដី​ចាស់។

ខ្ញុំ​ផ្អែក​លើ​ជំហរ​នេះ​ជាង។ ខ្ញុំ​ជឿ​ថា​លោក អ័ដាម មិន​បាន​វិវត្តន៍​ក្លាយ​ជា​មនុស្ស​នោះ​ទេ។ ខ្ញុំ​ជឿ​ថា ព្រះ​ជាម្ចាស់​បាន​បង្កើត​លោក អ័ដាម មក​ចេញ​ពី​ដី។ ខ្ញុំ​ជឿ​ថា​គាត់​ពិសេស ហើយ​គាត់​ក៏​ជា​បិតា​នៃ​រាល់​មនុស្ស​ជាតិ​ទាំង​អស់​ដែរ—លោក អ័ដាម និង​នាង អេវ៉ា—ហើយ​ថា​គាត់​ក៏​មិន​មែន​ជា​លទ្ធផល​ពី​ការ​វិវត្តន៍​ដែល​កើត​ឡើង​អស់​ជា​ច្រើន​ឆ្នាំ​នោះ​ឡើយ។ ខ្ញុំ​មិន​អាច​កាត់​ស្រាយ​ខ​គម្ពីរ​នេះ​ឲ្យ​ទៅ​ជា​អ្វី​ដែល​ខ​គម្ពីរ​មិន​មាន​អត្ថន័យ​បាន​នោះ​ទេ។

ខ្ញុំ​ក៏​គិត​ថា​វា​ជា​ការ​ដ៏​សំខាន់​ណាស់​ដែល​ថា​លោក អ័ដាម គឺ​ជា​បុគ្គល​ពិត​មែន​ក្នុង​ប្រវត្តិ​សាស្ត្រ ពីព្រោះ​នោះ​ឯង​គឺ​ជា​របៀប​ដែល​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ផ្សេងៗ​បាន​ចាត់​ទុក​គាត់។ ប្រសិន​បើ​លោក អ័ដាម មិន​មែន​ជា​បុគ្គល​ពិត​ក្នុង​ប្រវត្តិ​សាស្ត្រ នោះ​ចំណុច​ស្នូល​នៃ​កណ្ឌ​គម្ពីរ រ៉ូម ជំពូក៥ និង​ដួល​រលំ​ចុះ ហើយ​ចំណុច​ដែល​ថា​ព្រះ​ជាម្ចាស់​បាន​ធ្វើ​សេចក្ដី​តាំង​សញ្ញា​ជា​មួយ​នឹង​លោក អ័ដាម ហើយ​បន្ទាប់​មក​គាត់​បាន​បរាជ័យ ហើយ​ថា​ព្រះ​គ្រីស្ទ​គឺ​ជា​លោក អ័ដាម ទី​ពីរ​នឹង​គ្មាន​ន័យ​ជា​មិន​ខាន។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា, លោក សឹម រក្សា និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

អ្វី​មួយ​សំខាន់​ជាង​គេ​បំផុត​ដែល​ឪពុក​ម្ដាយ​ខ្ញុំ​បាន​ធ្វើ

ជីវិត​ដែល​មាន​ការ​កំណត់​បរិមាណ និង​គ្រីស្ទ​បរិស័ទ​ដែល​បាន​ញែក​ជា​បរិសុទ្ធ