«តើលោកគ្រូគិតថា វាជារឿងសំខាន់ដែរឬទេដែលកូនៗត្រូវទទួលបានការយល់ស្របពីឪពុកម្ដាយខ្លួនសម្រាប់ជម្រើសដៃគូរជីវិតអាពាហ៍ពិពាហ៍?»
បាទ! សំខាន់ ប៉ុន្តែមិនចាំបាច់ទាំងស្រុងនោះទេ។
ខ្ញុំតែងតែផ្ដល់ប្រឹក្សាដល់អ្នកមានស្នេហាឲ្យមានការខិតខំប្រឹងប្រែងនៅក្នុងចំណុចនេះ។ សូមកុំគិតលើចំណុចនេះដោយមិនមានការយកចិត្តទុកដាក់ឡើយ។ ប្រសិនបើឪពុកម្ដាយខាងស្រី ឬក៏ខាងប្រុសកំពុងតែមានប្រសាសន៍ថា «យើងគិតថា នេះមិនមែនជាបុគ្គលសមនឹងកូនទេ»។ សូមកុំព្រងើយកន្តើយនឹងពាក្យសម្ដីនេះ។ សូមផ្ដល់ឱកាសឲ្យមានពេលវេលា។ សូមអធិស្ឋានឲ្យមានការអស្ចារ្យនៃការផ្លាស់ប្រែ។ សូមនាំអ្នកដទៃឲ្យមានចំណែកដែរ។
និយាយម្យ៉ាងវិញទៀតទៅ ខ្ញុំមិនមែនកំពុងតែលើកឡើងថា នេះជាការចាំបាច់ទាំងស្រុងនោះទេ។ ពីមុននោះគឺជាការងាររបស់ឪពុកម្ដាយមែន។ ប៉ុន្តែ ឥឡូវនេះ ក្នុងនាមលោកអ្នកជាមនុស្សធំម្នាក់ក្រោមការដឹកនាំរបស់ព្រះជាម្ចាស់ ដោយសារលោកអ្នកជាមនុស្សពេញវ័យ នោះលោកអ្នកក៏មានទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកអ្នកដែរ ហើយលោកអ្នកក៏កំពុងតែហៀបនឹងបង្កើតគ្រួសារថ្មី ដែលជាពេលដែលលោកអ្នកចាកចេញពីឪពុកម្ដាយ ហើយចំណុចនេះគឺជាចំណុចចាំបាច់។ ខ្ញុំគ្រាន់តែកំពុងលើកឡើងថា វាពិតជាផ្អែមល្ហែមមែន។ ហើយវាក៏ពិតជាសំខាន់ណាស់ដែរ។
សូមគោរពប្រតិបត្តិដល់ឪពុកម្ដាយ ដោយស្ដាប់នូវអ្វីដែលគាត់កំពុងតែមានប្រសាសន៍ដោយយកចិត្តទុកដាក់។ សូមផ្ដល់ឱកាសឲ្យមានពេលវេលាយ៉ាងយូរ។ ប៉ុន្តែ ខ្ញុំក៏មិនដឹងថា លោកអ្នកត្រូវតែផ្ដល់ឱកាសយូរប៉ុណ្ណានោះដែរ។ សូមចំណាយពេលអធិស្ឋានឲ្យបានច្រើន។ ប៉ុន្តែ ខ្ញុំក៏មិនដឹងថា លោកអ្នកត្រូវតែអធិស្ឋានច្រើនប៉ុណ្ណាដែរ។ សូមនាំឲ្យអ្នកដទៃមានចំណែកក្នុងការព្យាយាមនាំឲ្យឪពុកម្ដាយរបស់លោកអ្នកយល់ ទាក់ទងនឹងចំណុចនេះ។
សូមស្ដាប់ឪពុកម្ដាយ ហើយព្យាយាមយល់ថា «ទាក់ទងនឹងចំណុចនេះ តើព្រះជាម្ចាស់កំពុងតែមានព្រះបន្ទូលអំពីពេលវេលា ឬក៏អំពីបុគ្គល?» ហើយប្រសិនបើលោកអ្នកបានព្យាយាមយល់អស់រយៈពេលជាច្រើន ដោយមានការអធិស្ឋានជាច្រើន ហើយមានមនុស្សជាច្រើនបានព្យាយាមពន្យល់ថា ព្រះជាម្ចាស់គឺជាអង្គដែលបានរៀបចំបុគ្គលនេះសម្រាប់លោកអ្នក ហើយឪពុកម្ដាយមិនបានយល់ ឬក៏បានមើលរំលងចំណុចនេះ—ពួកគាត់កំពុងតែយល់ស្ថានភាពខុស ពួកគាត់មិនដឹងថា បុគ្គលនេះពិតជាមានលក្ខណៈយ៉ាងដូចម្ដេច ឬក៏ថាពួកគាត់កំពុងតែយល់ដោយមានទស្សនៈដែលមិនស្របតាមព្រះគម្ពីរ—ដូច្នេះ សូមបន្តព្យាយាមគោរពពួកគាត់តាមការនោះចុះ។ ប៉ុន្តែ ខ្ញុំគិតថា លោកអ្នកមិនចាំបាច់ចុះចូលក្រោមអំណាចរបស់ពួកគាត់ ក្នុងទំនាក់ទំនងជាបុគ្គលបែបមនុស្សធំម្នាក់នោះទេ។
មតិយោបល់
Loading…