in

របៀប​បង្កើត​សិស្ស​របស់​ព្រះ​យេស៊ូវ​សម្រាប់​ក្រុម​ជំនុំ​​

ខ្ញុំ​សូម​ណែ​នាំ​ថា ក្រុម​ជំនុំ​ដែល​ដឹក​នាំ​ដោយ​ពួក​ចាស់​ទុំ នេះ​ជា​របៀប​នៃ​ការ​បង្កើត​សិស្ស​របស់​ព្រះ​យេស៊ូវ។

ពាក់​កណ្ដាល​ដំបូង​ក្នុង​របៀប​នៃ​ការ​បង្កើត​សិស្ស​របស់​ព្រះ​យេស៊ូវ៖ ទំនួល​ខុស​ត្រូវ​ក្នុង​ក្រុម​ជំនុំ

ដើម្បី​ឲ្យ​យល់​អំពី​របៀប​ដែល​ក្រុម​ជំនុំ​ដឹក​នាំ​ដោយ​ពួក​ចាស់​ទុំ ដែល​ធ្វើ​ជា​មួយ​នឹង​ការ​បង្កើត​សិស្ស​បាន យើង​ត្រូវ​តែ​គិត​អំពី​ផ្នែក​ទាំង​ពីរ​របស់​វា។ ពាក់​កណ្ដាល​នៃ​ការ​ជ្រើស​រើស​ពួក​ចាស់​ទុំ​ដោយ​សមាជិក​ក្រុម​ជំនុំ ទាម​ទារ​ឲ្យ​លោក​អ្នក​ដែល​ជា​សមាជិក​ក្រុម​ជំនុំ​ជា​មធ្យម មាន​ទំនួល​ខុស​ត្រូវ​សម្រាប់​សមាជិក​ក្រុម​ជំនុំ​ផ្សេង​ទៀត។ វា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ការ​ងារ​មួយ​នេះ។

ដើម្បី​បំពេញ​តួនាទី​នេះ លោក​អ្នក​ត្រូវ​តែ​ស្គាល់​ដំណឹង​ល្អ។ លោក​អ្នក​ត្រូវ​រៀន​អំពី​ដំណឹង​ល្អ។ លោក​អ្នក​ត្រូវ​តែ​ការ​ពារ​ព័ន្ធ​កិច្ច​នៃ​ដំណឹង​ល្អ​នៅ​ក្នុង​ក្រុម​ជំនុំ​លោក​អ្នក។ ហើយ​លោក​អ្នក​ត្រូវ​ធ្វើ​ការ ដើម្បី​ភាព​រីក​ចម្រើន​ក្នុង​ដំណឹង​ល្អ​នៅ​ក្នុង​ជីវិត​របស់​សមាជិក​ក្នុង​ក្រុម​ជំនុំ និង​អ្នក​ខាង​ក្រៅ​ផង​ដែរ។ យើង​អាច​និយាយ​ម៉្យាង​ទៀត​បាន​ថា លោក​អ្នក​ត្រូវ​តែ​មើល​ក្រុម​ជំនុំ​របស់​លោក​អ្នក ថែ​រក្សា​សម្រាប់​ថ្វាយ​ទៅ​កាន់​ព្រះ ដូច​ដែល​លោក អ័ដាម បាន​មើល​ថែ​សួន​ច្បារ ហើយ​សម្ដេច​សង្ឃ​របស់​សាសន៍​អ៊ីស្រាអែល​មើល​ថែ​រោង​ឧបោសថ ជា​ការ​មើល​ថែ​ដែល​ថ្វាយ​ទៅ​កាន់​ព្រះ​ជា​ម្ចាស់។

ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់ ខ្ញុំ​កំពុង​សន្មត​ថា ទំនួល​ខុស​ត្រូវ​កើត​ចេញ​ពី​ការ​កាន់​កាប់​អំណាច។ មនុស្ស​ម្នាក់​មិន​អាច​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ដែល​ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​នោះ​ទេ។ សូម​កុំ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មាន​ការ​ងារ ប្រសិន​បើ​លោក​អ្នក​មិន​បាន​ផ្ដល់​អំណាច​ដល់​ខ្ញុំ​ក្នុង​ការ​ធ្វើ​ការ​ងារ​នោះ​ទេ។ ការ​នោះ​ប្រៀប​ដូច​ជា​ការ​ឲ្យ​ខ្ញុំ​ទៅ​សម្អាត​អគារ​ដោយ​មិន​បាន​ប្រគល់​កូន​សោ​ឲ្យ​ខ្ញុំ​ចូល​ទៅ​ក្នុង​អគារ​អញ្ចឹង។

ការ​អះអាង​ជា​មូល​ដ្ឋាន​ពាក់​កណ្ដាល​នៃ​ការ​ជ្រើស​រើស​ពួក​ចាស់​ទុំ​ដោយ​ក្រុម​ជំនុំ នោះ​គឺ​ថា ក្រុម​ជំនុំ​ដែល​បាន​ប្រមូល​ផ្ដុំ​សិទ្ធិ​អំណាច ពី​ព្រោះ​ព្រះ​យេស៊ូវ​បាន​អនុញ្ញាត​វា​យ៉ាង​ច្បាស់ ហើយ​ដោយ​សារ​ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​អ្នក​ជឿ​ដំណឹង​ល្អ​នីមួយៗ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ប្រកាស ហើយ​ការ​ពារ​ដំណឹង​ល្អ​របស់​ព្រះ​អង្គ និង​ប្រជា​រាស្ត្រ​នៃ​ដំណឹង​ល្អ​របស់​ទ្រង់។

ពាក់​កណ្ដាល​ទី​ពីរ​នៃ​របៀប​នៃ​ការ​បង្កើត​សិស្ស​របស់​ព្រះ​យេស៊ូវ៖ ការ​បណ្ដុះ​បណ្ដាល​ពួក​អ្នក​ចាស់​ទុំ

សូម​គិត​អំពី​ចំណុច​ទាំង​នេះ៖ តើ​នរណា​ជា​អ្នក​បណ្ដុះ​បណ្ដាល និង​បំពាក់​ឲ្យ​អ្នក​ជឿ​ដំណឹង​ល្អ​ធ្វើ​កិច្ច​ការ​របស់​ពួក​គេ? តើ​នរណា​ជា​អ្នក​បង្រៀន​ពួក​គេ​នូវ​ដំណឹង​ល្អ ហើយ​លក្ខណៈ​ដែល​ដំណឹង​ល្អ​អនុវត្ត​នៅ​ក្នុង​គ្រប់​ទាំង​ផ្នែក​នៃ​ជីវិត​របស់​ពួក​គេ? តើ​អ្នក​ណា​ជា​អ្នក​បង្រៀន​ពួក​គេ​ឲ្យ​ស្គាល់​អំពី​អ្នក​ដែល​បម្រើ​ពិត និង​មិន​ពិត ដើម្បី​ឲ្យ​ពួក​គេ​អាច​រក្សា​ក្រុម​ជំនុំ​ថ្វាយ​ព្រះ​អម្ចាស់?

គ្រូ​គង្វាល ឬ​អ្នក​ចាស់​ទុំ

ការ​នោះ​នាំ​យើង​មក​ដល់​ចំណុច​ពាក់​កណ្ដាល​ទៀត​ក្នុង​របៀប​នៃ​ការ​បង្កើត​សិស្ស​របស់​ព្រះ​យេស៊ូវ ដែល​ក្រុម​ជំនុំ​ដែល​ដឹក​នាំ​ដោយ​ពួក​ចាស់​ទុំ​ធ្វើ។ ពួក​ជំនុំ​ត្រូវ​ការ​អ្នក​ដឹក​នាំ ដើម្បី​បង្រៀន​ពួក​គេ​ឲ្យ​ចេះ​ធ្វើ​កិច្ច​ការ​របស់​ខ្លួន។ សូម​ស្ដាប់​អំពី​អ្វី​ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង៖ «ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​បាន​ធ្វើ…ជា​គ្រូ​គង្វាល ហើយ​ខ្លះ​ជា​គ្រូ​បង្រៀន ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង សំរាប់​ធ្វើ​ការ​ជំនួយ ហើយ​នឹង​ស្អាង​រូបកាយ​ព្រះគ្រីស្ទ​ឡើង» (អេភេសូរ ៤:១១-១២)។ តើ​គ្រូ​គង្វាល​មាន​តួនាទី​អ្វី? ពួក​គាត់​បង្រៀន។ តើ​ពួក​បរិសុទ្ធ​អ្វី? ធ្វើ​កិច្ច​ការ​នៅ​ក្នុង​ព័ន្ធ​កិច្ច។ ផ្នែក​ទាំង​ពីរ​នេះ​ធ្វើ​ការ​ជា​មួយ​គ្នា។

ពួក​ចាស់​ទុំ​ជា​អ្នក​ដឹក​នាំ —> ផ្ដល់​ការ​បណ្ដុះបណ្ដាល​កិច្ច​ការ​ងារ

ការ​គ្រប់​គ្រង​ដោយ​ក្រុម​ជំនុំ —> ផ្ដល់​កិច្ច​ការ​ងារ​មួយ​ដល់​លោក​អ្នក

នេះ​ជា​ការ​សង្ខេប​គំរូ​នៃ​ការ​បង្កើត​សិស្ស​របស់​ព្រះ​យេស៊ូវ។ ឬ​យើង​អាច​ដាក់​វា​ជា​គណិត​វិទ្យា​បែប​នេះ៖

ភាព​ជា​អ្នក​ដឹក​នាំ​នៃ​ពួក​ចាស់​ទុំ + ការ​គ្រប់​គ្រង​ដោយ​ក្រុម​ជំនុំ = ការ​បង្កើត​សិស្ស។

ការ​បន្ថែម​រូប​មន្ត​ទាំង​ពីរ​នេះ នោះ​លោក​អ្នក​មាន​របៀប​នៃ​ការ​បង្កើត​សិស្ស​របស់​ព្រះ​យេស៊ូវ​ហើយ។

គេ​តែង​តែ​ព្រួយ​បារម្ភ​ថា ការ​ដែល​សមាជិក​ក្រុម​ជំនុំ​គ្រប់​គ្រង​អាច​នឹង​ដាក់​ការ​សម្រេច​ចិត្ត​របស់​ក្រុម​ជំនុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​សមាជិក​ដែល​មិន​ទាន់​មាន​ភាព​ចាស់​ទុំ។

ជា​ការ​ពិត​ណាស់ ប្រសិន​បើ​គ្រូ​គង្វាល​មិន​បាន​បង្រៀន​ពួក​បរិសុទ្ធ ពិត​ណាស់ សមាជិក​របស់​ពួក​គាត់​នឹង​មិន​មាន​ភាព​ចាស់​ទុំ ហើយ​ការ​សម្រេច​ចិត្ត​ក៏​មិន​បាន​ល្អ​ដូច​គ្នា​ដែរ។ ប៉ុន្តែ វា​ជា​ការ​ពិត​ដែល​ថា ក្រុម​ជំនុំ​ដែល​ដឹក​នាំ​ដោយ​ពួក​ចាស់​ទុំ មិន​បាន​អនុញ្ញាត​ឲ្យ​អ្នក​ដឹក​នាំ​ដាក់​គំនិត​របស់​គេ​ទៅ​កាន់​សមាជិក​ក្រុម​ជំនុំ សូម្បី​តែ​អ្នក​មិន​ទាន់​ចាស់​ទុំ​ក៏​ដោយ ដែល​ការ​នោះ​បង្ខំ​ឲ្យ​អ្នក​ដឹក​នាំ​ធ្វើ​ការ​បង្រៀន។ របៀប​របស់​ព្រះ​យេស៊ូវ​តម្រូវ​ឲ្យ​អ្នក​ដឹក​នាំ​បង្រៀន និង​ពន្យល់ ព្រម​ទាំង​បំពាក់ និង​ឃ្វាល ព្រម​ទាំង​ជួយ​សមាជិក​របស់​ពួក​គាត់​ឲ្យ​ឆ្ពោះ​ទៅ​រក​ភាព​ចាស់​ទុំ និង​មាន​សមត្ថ​ភាព​ក្នុង​ការ​បង្កើត​ការ​សម្រេច​ចិត្ត​ដ៏​ល្អ។ សមាជិក​ក្រុម​ជំនុំ គឺ​ប្រៀប​ដូច​ជា​ក្មេង​អាយុ១៦ឆ្នាំ​ទៅ​បើក​ឡាន​អញ្ចឹង​ដែរ។ ឪពុក​ម្ដាយ​រាល់​គ្នា​អើយ! លោក​អ្នក​គួរ​តែ​បាន​បង្រៀន​ពួក​គេ​ដោយ​ប្រុង​ប្រយ័ត្ន​ជា​មុន​សិន ដើម្បី​ឲ្យ​គេ​បើក​បរ​បាន​ល្អ​ប្រសើរ។ សូម​កុំ​បន្ទោស​ក្រុម​ជំនុំ​ក្នុង​ការ​បើក​បរ​មិន​បាន​ល្អ​ឡើយ តែ​គួរ​បន្ទោស​ដល់​គ្រូៗ​របស់​គេ​វិញ។

ក្រុម​ជំនុំ​ដែល​ផ្ដល់​ឲ្យ​គ្រប់​ទាំង​សិទ្ធិ​អំណាច​ទាំង​អស់​ទៅ​ឲ្យ​អ្នក​ដឹក​នាំ គឺ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​វប្បធម៌​នៃ​ការ​ដាក់​វិន័យ​របស់​ខ្លួន។ ការ​លះ​បង់​សិទ្ធិ​អំណាច​ផ្ទាល់​របស់​ខ្លួន​ សមាជិក​ក៏​កាន់​តែ​មិន​សូវ​មាន​ទំនួល​ខុស​ត្រូវ។ ពួក​គេ​ឆ្ពោះ​ទៅ​រក​ភាព​អសកម្ម ហើយ​ដោយ​រីក​រាយ នៅ​ទី​បំផុត​ក៏​បាន​ទៅ​រក​ភាព​ជា​លោកីយ៍​វិញ។ ពួក​គេ​បាន​ការ​ពារ​ក្រុម​ជំនុំ​តិច​ជាង​មុន

ទន្ទឹម​គ្នា​នោះ​ដែរ ដោយ​ការ​ហួស​ចិត្ត គ្រូ​គង្វាល​ដែល​បាន​ដក​សិទ្ធិ​អំណាច​ចេញ​ពី​ក្រុម​ជំនុំ​របស់​ខ្លួន បាន​លះបង់​ទម្រង់​នៃ​ការ​ចុះ​ចូល​របស់​ពួក​គាត់​ដោយ​ធ្វើ​ដូច្នេះ។ ពួក​គាត់​ត្រូវ​ខិត​ខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្រៀន​ក្រុម​ជំនុំ​ក្នុង​ការ​ប្រើ​ប្រាស់​អំណាច​របស់​ខ្លួន​ឲ្យ​បាន​ចាស់​ទុំ។ ប៉ុន្តែ ប្រសិន​បើ​ពួក​គាត់​បន្ធូរ​បន្ថយ​ពី​ការ​ទទួល​ខុស​ត្រូវ​នេះ ប្រាកដ​ណាស់ តួនាទី​របស់​ពួក​គាត់​នឹង​មាន​ភាព​ស្រួល​ជាង​មុន ប៉ុន្តែ​អ្នក​នាំ​ប្រភេទ​នោះ ពួក​គេ​មិន​មែន​ជា​អ្នក​ដឹក​នាំ​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ទ័យ​ទេ។

តើ​ការ​ជ្រើស​រើស​ពួក​ចាស់​ទុំ​ដោយ​សមាជិក​ក្រុម​ជំនុំ​តាម​ព្រះ​គម្ពីរ​មាន​សភាព​បែប​ប្រជាធិបតេយ្យ​ដែរ​ឬ​ទេ? អត់​ទេ! វា​ជា​ការ​គ្រប់​គ្រង​ចម្រុះ—ជា​ផ្នែក​រាជាធិបតេយ្យ (ការ​គ្រប់​គ្រង​តែ​មួយ) ផ្នែក​រាជា​និយម (ការ​គ្រប់​គ្រង​មនុស្ស​តិច​តួច) និង​ផ្នែក​ប្រជាធិបតេយ្យ (ការ​គ្រប់​គ្រង​មនុស្ស​ច្រើន)។ តាម​រយៈ​ព្រះ​បន្ទូល​របស់​ទ្រង់ ព្រះ​យេស៊ូវ​គឺ​ជា​ស្ដេច៖ ពួក​ចាស់​ទុំ និង​គ្រូ​គង្វាល​ដឹក​នាំ៖ ហើយ​ពួក​ជំនុំ (មនុស្ស) មាន​ការ​សម្រេច​ចុង​ក្រោយ​លើ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន។ ហើយ​វា​ច្បាស់​ណាស់​ថា ឥទ្ធិ​ពល​នៃ​សមាជិក​ម្នាក់ ពីរ​ឬ​បី​នាក់ និង​មនុស្ស​ជា​ច្រើន​ដែល​បង្កើត​បាន​ជា​វប្បធម៌​នៃ​ការ​បង្កើត​សិស្ស ហើយ​ការ​ដែល​ដឹក​នាំ​សមាជិក​ក្រុម​ជំនុំ​ដែល​មិន​ទាន់​ពេញ​វ័យ​ឆ្ពោះ​ទៅ​រក​ភាព​ពេញ​វ័យ​ផង​ដែរ។

តើ​លោក​អ្នក​ឃើញ​ទេ? នៅ​ពេល​ដែល​ព្រះ​យេស៊ូវ និង​ពួក​សាវ័ក​បាន​និយាយ​អំពី​ការ​គ្រប់​គ្រង​នៅ​ក្នុង​ក្រុម​ជំនុំ វា​មិន​មែន​គ្រាន់​តែ​ជា​ការ​ពិភាក្សា​អំពី​ការ​សម្រេច​ចិត្ត​បែប​ការិយាធិបតេយ្យ​ប៉ុណ្ណោះ​ទេ។ វា​មាន​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំខាន់​បំផុត​នៃ​ភាព​ជា​សិស្ស!

* * * * *

កំណត់​សម្គាល់​ពី​អ្នក​កែ​សម្រួល៖ អត្ថបទ​នេះ​ដែល​បាន​ដក​ស្រង់​ចេញ​មក​ពី​អត្ថបទ​របស់​សៀវភៅ​ថ្មី​មួយ​របស់​លោក យ៉ូណាថាន់ លីម៉ាន់ (Jonathan Leeman) ដែល​មាន​ចំណង​ជើង​ថា ការ​យល់​ដឹង​ពី​សិទ្ធិ​អំណាច​ក្រុម​ជំនុំ (“Understanding the Congregation’s Authority” B&H, ២០១៦)។

និពន្ធ​ដោយ៖ Jonathan Leeman
បក​ប្រែ​ដោយ៖ លោក ខែម បូឡុង
ជំនួយ​ការ​បក​ប្រែ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់ គីមឡុង,
លោក ស៊ូ ទិត្យ និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី 9marks.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

គ្មាន​ការ​រំខាន​ដោយ​ភាព​ឯកោ​ខាង​ឯ​វិញ្ញាណ

ខ្ញុំ​អាន​ព្រះ​គម្ពីរ ហើយ​មិន​មាន​អារម្មណ៍​អ្វី​សោះ—តើ​ខ្ញុំ​គួរ​ធ្វើ​ដូច​ម្ដេច?